
បើអ្នកប្រកាន់អតីតកាលរបស់ខ្ញុំ ដូច្នេះអ្នកក៏មិនអាចបន្ត រកអនាគតល្អជាមួយខ្ញុំបានដែរ
ខ្ញុំទទួលស្គាល់ ខ្ញុំធ្លាប់មានអតីតកាលមិនល្អ ជីវិតខ្ញុំមានរឿងរ៉ាវ និងបញ្ហាជាច្រើនកន្លងមកនេះ ម្យ៉ាងទៀត គ្រួសារខ្ញុំ មិនមែនជាគ្រួសារអ្នកមាននោះដែរ ប៉ុន្តែ អ្វីដែលខ្ញុំអាចធានាអះអាងបានគឺ ខ្ញុំមានបច្ចុប្បន្នមួយដែលអាចរស់នៅ ចុះសម្រុងក្នុងសង្គមមួយនេះបាន ដូចនេះ ខ្ញុំសង្ឃឹមថា អ្នកនឹងអាចទទួលយកបានដូចគ្នា។ ខ្ញុំបានចាកចេញពីអតីតកាលនោះហើយ ខ្ញុំបានកែប្រែផ្លាស់ប្ដូរខ្សែជីវិតរបស់ខ្ញុំមួយនេះហើយ ខ្ញុំបានសាងបច្ចុប្បន្នភាពមួយដែលល្អប្រសើរហើយ ហើយអ្នកស្រឡាញ់ខ្ញុំ អ្នកចង់មានអនាគតមួយរួមគ្នានឹងខ្ញុំ អ្នកក៏ត្រូវតែព្រមបើកចិត្តទទួលយក ឬក៏បំភ្លេចនូវអតីតកាលនោះរបស់ខ្ញុំចោល ទើបយើងអាចរួមរស់ សាងអនាគតមួយបានជាមួយគ្នា។ បើអ្នកពិតជាស្រឡាញ់ខ្ញុំ សូមកុំខ្វល់ថា អតីតកាលខ្ញុំបែបណា ខ្ញុំធ្លាប់ធ្វើអ្វី ខ្ញុំធ្លាប់ទាក់ទងអ្នកណា ខ្ញុំធ្លាប់ជួបបញ្ហា ឬឈឺចាប់ក្នុងរឿងស្នេហាបែបណា សូមកុំប្រកាន់នឹងរឿងស្នេហា ឬសង្សារចាស់របស់ខ្ញុំ…











