
អ្នកចាស់! នៅនឹក តែមិនដែលគិតថា ចង់ត្រឡប់ក្រោយឡើយ
ជឿថាមនុស្សម្នាក់ៗ គ្មានអ្នកណាអាចភ្លេចមនុស្សដែលខ្លួនធ្លាប់ស្គាល់បានទេ ជាពិសេសគឺ មនុស្សដែលធ្លាប់ស្រឡាញ់ ធ្លាប់មានទំនាក់ទំនង ធ្លាប់សាងអនុស្សា ការចងចាំឱ្យគ្នា បើទោះជាបែកគ្នាប៉ុន្មានខែ ប៉ុន្មានឆ្នាំយ៉ាងណា ក៏គ្មានថ្ងៃបំភ្លេចបានដែរ មិនថារឿងល្អ ឬអាក្រក់នោះទេ គឺដិតជាប់ក្នុងចិត្តពេញមួយជីវិត ព្រោះវាជាការចងចាំ។ ដូច្នេះ វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់នៅតែនឹកនា និងចងចាំដល់រឿងអតីត ឬសង្សារចាស់ តែពេលខ្លះ សម្រាប់មនុស្សខ្លះ អាចនិយាយបានថា នៅនឹក នៅចងចាំ តែមិនមែនរង់ចាំ ឬចង់ត្រឡប់ក្រោយនោះឡើយ ព្រោះថា មនុស្សបានបែកគ្នាហើយ ដើរផ្លូវផ្សេងគ្នាហើយ ម្យ៉ាងក៏បានអស់ចិត្តហើយដែរ ដូច្នេះ មិនមានហេតុផលអ្វី…











