ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

ទោះស្រឡាញ់ប៉ុនណាក៏ដោយ តែបើចេញចរិតមក មើលងាយ ចង់ត្រួតត្រាយើងហើយ បែកគ្នា ដើរផ្លូវរៀងខ្លួនទៅ

មនុស្សពីរនាក់ស្រឡាញ់គ្នា ច្បាស់ណាស់ ថាត្រូវតែចេះគោរព ឱ្យតម្លៃ និងជឿជាក់លើគ្នាទៅវិញទៅមក ទើបអាចឱ្យជីវិតគូបានយូរអង្វែង និងមានក្ដីសុខសុភមង្គល។ តែយ៉ាងណាមិញ ប្រសិនបើស្រឡាញ់គ្នា តែមិនដែលគោរព ឱ្យតម្លៃ ជឿជាក់លើគ្នា បែរជាចេញចរិតមកមើលងាយ ចង់ត្រួតត្រាលើគ្នាហើយនោះ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ក៏មិនគួរបន្តដែរ មនុស្សយើងសំខាន់ណាស់គឺការទទួលបានការគោរពឱ្យតម្លៃពីដៃគូ តែបើគេមិនឱ្យតម្លៃយើងផង គេមើលងាយយើង គេចង់មកបញ្ជា ត្រួតត្រាលើយើង សួរថា យកមនុស្សបែបហ្នឹងមកធ្វើអី យកមកឱ្យគេបញ្ជាក្បាលយើងតាមចិត្តឬយ៉ាងណា? ដៃគូជីវិត មិនអាចឱ្យគេមកមើលងាយ ប្រមាថ ត្រួតត្រាយើងបានតាមចិត្តឡើយ។ មនុស្សខ្លះបញ្ជានេះបញ្ជានោះ មិនមែនយើងមិនតាមគេទេ តែគេកំពុងតែចង់ត្រួតត្រាលើដំណើរជីវិតយើង។ យ៉ាងណាមិញ…

១
ប្លែកៗ

តេស្តស្វែងរកសំណាងនៃទ្រព្យរបស់អ្នក ក្នុងរយៈពេល ៣ខែខាងមុខនេះ

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក តាមរយៈញ្ញាណពិសេសរបស់អ្នក ដើម្បីតេស្តមើលពីលាភសំណាងនៃទ្រព្យរប​ស់អ្នក ក្នុងរយៈពេល៣ខែខាងមុខនេះ។ 1. សន្លឹកបៀរទី 1 ជីវិតរបស់អ្នកពិតជាមានសំណាងណាស់ ព្រោះអ្នកទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីទេវតាទ្រព្យ។ អ្នកគឺជាមនុស្សដែលអាចប្រែប្រួលបានក្នុងបរិយាកាសណាមួយ អ្នកអាចបង្ហាញពីទេពកោសល្យ និងភាពបត់បែនរបស់អ្នកបានយ៉ាងល្អ។ អ្នកមានមនុស្សខ្ពង់ខ្ពស់ តែងតែតាមជួយថែរក្សា និងការពារអ្នក ដូច្នេះអ្វីក៏ដោយដែលអ្នកធ្វើអ្នកនឹងមានសំណាងបានដំឡើងឋានៈយ៉ាងងាយស្រួល និងទទួលបានជោគជ័យក្នុងអាជីពយ៉ាងឆាប់រហ័ស។ អ្នកនឹងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រទេ ប៉ុន្តែអ្នកនឹងក្លាយជាអ្នកមាន និងជោគជ័យខ្លាំង។ អ្នកតែងតែស្វែងរកឱកាសអាជីវកម្មដែលអាចរកប្រាក់ចំណេញដែលអ្នកដទៃមិនអាចមើលឃើញ បូករួមនឹងការពេញចិត្តពីទេវតានៃទ្រព្យសម្បត្តិ នឹងនាំយកប្រាក់ដ៏ច្រើនដល់ខ្លួនអ្នក។ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងដូចនេះទេ ដូច្នេះជីវិតរបស់អ្នកនឹងមានភាពរលូនបំផុត។ 2. សន្លឹកបៀរទី 2 អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ ហើយក៏ក្លាហានណាស់ដែរ។ អ្នកតែងតែសម្លឹងមើលបញ្ហាឱ្យបានហ្មត់ចត់…

២
សេដ្ឋកិច្ច

មនុស្សស្រីឆ្លាតពូកែ មិនចូលចិត្តទាមទារអ្វីច្រើនទេ តែប៉ុន្មានចំណុចនេះ ពិតជាសំខាន់សម្រាប់នាង!

មនុស្សស្រីដែលឆ្លាត នាងប្រាកដជាមានសមត្ថភាពធ្វើអ្វីៗ និងបង្កើតគ្រប់យ៉ាងតាមដែលនាងត្រូវការ ដូច្នេះ នាងមិនត្រូវការ ឬទាមទារអ្វីច្រើនពីអ្នកនោះឡើយ។ ប៉ុន្តែមានប៉ុន្មានចំណុចនេះ វាពិតជាសំខាន់ និងចាំបាច់សម្រាប់នាង ក៏ជាអ្វីដែលនាងចង់បានដែរ។ ១. បុរសល្អស្មោះស ស្រឡាញ់នាងពិតប្រាកដ ជីវិតរបស់ស្ត្រីមិនមានអ្វីប្រសើរជាងទទួលបានជោគជ័យ នៃបុរសដែលគាត់ធ្វើដំណើរជាមយយនោះទេ ប៉ុន្តែផ្ទុយទៅវិញនៅក្នុងគំនិតរបស់គាត់ សម្រាប់ខ្លួនគាត់ ភរិយាដែលមានសុភមង្គលបំផុត គឺជាអ្នកដែលមានប្តីល្អពិតប្រាកដ ទោះបីជាក្រក៏ដោយ តែតែងតែតស៊ូ និងមិនចុះចាញ់ដើម្បីនាំមកនូវសុភមង្គលដល់ប្រពន្ធ និងកូន ៗ ។ ដូច្នេះស្ត្រីឆ្លាតមិនជ្រើសរើសប្តីអ្នកមានទេ នាងនឹងជ្រើសរើសមនុស្សដែលស្មោះត្រង់នឹងនាងពិតប្រាកដ ព្រោះនាងគិតថា លុយកាក់អាចរកបានតាមក្រោយ ឱ្យតែប្ដីប្រពន្ធល្អ ស្រឡាញ់គ្នាស្មោះ ចេះសាមគ្គីគា្ន…

៤
ប្លែកៗ

តោះ! មកដឹងពីអត្ថន័យនៃពណ៌ឆាត ដែលដៃគូរបស់អ្នកចូលចិត្តដាក់សម្គាល់

ជាធម្មតា មនុស្សម្នាក់ៗប្រាកដជាធ្វើការផ្លាស់ប្ដូរ នូវពណ៌នៃការលេងឆាតរបស់ខ្លួនជាមួយនឹងដៃគូ ដើម្បីទុកជាការសម្គាល់ ចំណាំ ឬមានអ្វីពិសេសហើយ ដូច្នេះ តោះ! ពេលនេះ យើងមកដឹងពីអត្ថន័យនៃការប្ដូរពណ៌ឆាតទាំងអស់គ្នា ចង់ដឹងថា ដៃគូរបស់យើង គាត់ចង់មានអត្ថន័យបែបណា? 1. ខៀវ = អាចថាគាត់ទុកអ្នកជាមនុស្សខ្ជិលច្រអូស មិនគិតច្រើន (ខ្ជិលប្តូរពណ៌) 2. ខៀវ = គាត់ឃើញអ្នកជាមនុស្សរីករាយជានិច្ចសម្រាប់គាត់ 3. បៃតងស្រស់ = គាត់មើលឃើញអ្នកជាមនុស្សដែលមានសុខភាពល្អ ឬជាមនុស្សមានព្រលឹង (ធាត់) 4- លឿង =…

២
សង្គម

ថ្លៃបណ្ណាការបានច្រើនប៉ុនណា ក៏មិនអាចទិញសេចក្ដីសុខ សុភមង្គលកូនស្រីរបស់អ្នកបានដែរ

ជាការពិតណាស់ ឪពុកម្ដាយណាក៏ដូចគ្នាដែរ តែងតែមានចិត្តតែមួយគត់គឺ ចង់ឃើញកូនស្រីបានប្ដីល្អ ខ្ពង់ខ្ពស់ រស់នៅស្រណុកសុខស្រួល មានសំណាង បានរស់នៅផ្ទះធំទ្រនំខ្ពស់ មិនលំបាក ផុតពីទុក្ខវេទនា ទើបឪពុកម្ដាយតែងតែចង់ឱ្យកូនស្រីបានប្ដីអ្នកមាន ជាកូនអ្នកខ្ពស់មុខខ្ពស់មាត់។ ប៉ុន្តែសម្រាប់ឪពុកម្ដាយខ្លះទៀត ពេលបានអ្នកមានទ្រព្យស្ដុកស្ដម្ភ ជាកូនអ្នកមាន កូនអ្នកអភិជនចូលស្ដីដណ្ដឹងកូនស្រី បានគេជូនថ្លៃបណ្ណាការច្រើនលើសលប់ដល់រាប់ម៉ឺន ក៏ខ្វារ-ក រហូតដល់ភ្លេចគិតពីជីវិតទៅថ្ងៃមុខរបស់កូនស្រីទៅវិញ។ ឪពុកម្ដាយខ្លះ សប្បាយអរណាស់បានថ្លៃបណ្ណាការ ២ម៉ឺន ៣ម៉ឺន មុខមាត់ក្នុងភូមិក្នុងស្រុក បានអួតអ្នកជិតខាង តែភ្លេចគិតថា ២ម៉ឺន ៣ម៉ឺននេះ តាមពិតជាលុយសម្រាប់បិទមាត់ បាំងភ្នែក និងជាបន្ទុកទឹកភ្នែកកូនស្រីបន្ទាប់ពីថ្ងៃរៀបការរួចតែប៉ុណ្ណោះ។ សួរថា…

៣
សេដ្ឋកិច្ច

បើមិត្តភក្តិដែលអ្នកកំពុងតែរាប់អាន មានចេញសញ្ញាទាំង៣នេះ អ្នកគួរតែឆាប់ដកខ្លួនចេញ កុំរាប់អានបន្តទៀតអី

គេថា រាប់អានមិត្តកុំគិតតែពីផលប្រយោជន៍ តែមិត្តខ្លះអត់ប្រយោជន៍ហើយ នាំតែបញ្ហាសាងគ្រោះឱ្យយើងទៀត ក៏មិនដឹងថា នៅបន្តរាប់អានដើម្បីអ្វីនោះដែរ។ ដូច្នេះ ៣ចំណុចខាងក្រោមនេះ ប្រសិនបើមិត្តដែលអ្នកកំពុងតែរាប់អាន មានលេចចេញសញ្ញាទាំង៣នេះហើយ អ្នកក៏មិនគួរបន្តទំនាក់ទំនងទៀតដែរ បញ្ឈប់ឱ្យហើយ ក៏ជាការល្អ។ ១. ខ្ចីលុយមិនដែលសង មិត្តមួយប្រភេទដែល តែងតែខ្ចីលុយមិនដែលសង និយាយថាខ្ចី តែមិនដែលនឹកនា ដឹងថាជំពាក់យើងទេ ចូលចិត្តតែធ្វើមិនដឹងមិនឮ មនុស្សប្រភេទនេះ រាប់អានកាន់តែយូរ កាន់តែខាតតែប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សបែបហ្នឹង មិនខ្វល់ ក៏មិនគិតពីរឿងកិត្តិយសអ្វីនោះដែរ។ ផ្ទុយទៅវិញប្រភេទមនុស្សដែលមានភាពលោភលន់គ្មានទីបញ្ចប់ ហើយពួកគេក៏នៅតែមានចរិតបែបនេះ ខ្ចីបាត់ៗ ព្រោះជាចរិត…

២
សេដ្ឋកិច្ច

មួយជីវិតមនុស្សស្រី! ចិត្ត និងបេះដូងបូជាជូនឪពុកម្ដាយ រូបរាងកាយបូជាជូនស្វាមី ពេលវេលាទុកសម្រាប់កូន ខ្លួនឯងសល់តែភាពជ្រីវជ្រួញប៉ុណ្ណោះ!

វាមិនខុសទេដែលគេនិយាយថា បេះដូងស្ត្រី បូជាជូនឪម្តាយ ចំណែក​រាងកាយបូជាជូនប្តី ពេលវេលាដែលមានទុកសម្រាប់កូនៗ មានតែស្នាមជ្រីវជ្រួញប៉ុណ្ណោះ ដែលនៅសល់សម្រាប់ខ្លួនឯង។ មួយជីវិតរបស់មនុស្សស្រី ពួកគេត្រូវទទួលខុសត្រូវរាប់មិនអស់ តែមិនមែនសម្រាប់ខ្លួនឯងនោះឡើយ។ ១. មនុស្សប្រុសសម្អាងថា ខ្លួនទទួលភារកិច្ច ធ្វើការងាររកលុយហត់នឿយណាស់ លំបាកណាស តែគេភ្លេចថា​ ការពិតទៅ មនុស្សស្រីម្នាក់ដែលនៅផ្ទះ មានឈ្មោះថា ប្រពន្ធ កំពុងតែធ្វើកិច្ចការងារផ្ទះជាច្រើនលំបាកជាងគេទ្វេដង។ បេះដូងស្ត្រី បូជាជូនឪម្តាយ ចំណែក​រាងកាយបូជាជូនប្តី ពេលវេលាដែលមានទុកសម្រាប់កូនៗ មានតែស្នាមជ្រីវជ្រួញប៉ុណ្ណោះ ដែលនៅសល់សម្រាប់ខ្លួនឯង។ ២.ដំណើរជីវិតរបស់មនុស្សស្រី មានភាពច្របូកច្របល់ខ្លាំងណាស់។ ប្រសិនបើស្ត្រីស្រស់ស្អាតបន្តិច នាងប្រហែលជាអាចទទួលបានការថ្នាក់ថ្នមខ្លះ ប៉ុន្តែបើ…

New
ប្លែកៗ

ស្ត្រីឆ្នាំទាំង ៣ មិនសូវស្អាតទេ តែថ្លៃថ្នូរ ជីវិតពោរពេញដោយសំណាងច្រើនជាងគេ

ថ្វីដ្បិតតែរូបសម្រស់ មិនសូវមានភាពស្រស់ស្អាតក៏ដោយ ក៏មនុស្សស្រីកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ តែងតែបញ្ចេញនូវភាពថ្លៃថ្នូរ និងមានភាពទាក់ទាញពិសេស។ សម្រស់ដែលលេចចេញពីខាងក្នុង មានគុណតម្លៃគ្រប់គ្រាន់ ថែមទាំនាំមកនូវសំណាងច្រើនដល់ពួកគេផងដែរ។ ១. មនុស្សស្រីឆ្នាំរោង នារីឆ្នាំនាគមានសម្រស់ធម្មជាតិនៅក្នុងខ្លួន។ ដោយមិនគិតពីអាយុ ពួកគេបញ្ចេញនូវភាពទន់ភ្លន់ដូចជាខ្យល់នានិទាឃរដូវ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្រួល។ កាលនៅក្មេង នារីនាគតែងតែជាបុគ្គលក្នុងសុបិន ដែលជាគំរូដ៏ល្អសម្រាប់បុរសជាច្រើន។ ទោះបីជាស្ថិតក្នុងវ័យកណ្តាលក៏ដោយ ក៏ភាពទាក់ទាញរបស់នារីពាក់អាវក្រោះនេះមិនថមថយឡើយ។ សម្រស់​នារី​នាគ​ជា​ចម្បង​ដោយសារ​ចរិត​ល្អ កម្រ​ខឹងនរណាផ្ដេសផ្ដាសណាស់។ ពួកគេដឹងពីរបៀបផ្សះផ្សាអ្វីដែលអវិជ្ជមានទៅជាវិជ្ជមាន។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីដែលកើតក្នុងឆ្នាំរោង ក៏ជាមនុស្សដែលធ្វើអំពើល្អពេញមួយជីវិតផងដែរ ដូច្នេះហើយពួកគេតែងតែបញ្ចេញនូវមន្តស្នេហ៍របស់ខ្លួន។ ២. មនុស្សស្រីឆ្នាំមមី ស្ត្រីឆ្នាំសេះមានភាពល្បីល្បាញដោយសារភាពទាក់ទាញ និងអត្តចរិតរបស់ពួកគេ។…

៣
ប្លែកៗ

តេស្តចិត្តសាស្ត្រ! ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីទាយថា តើស្នេហារបស់អ្នកបែកបាក់ព្រោះមូលហេតុអ្វី?

តោះ! សាកល្បងធ្វើតេស្តលេងទាំងអស់គ្នា ដើម្បីដឹងថា តើស្នេហារបស់អ្នកបាក់បែកដោយសារអ្វី ដោយគ្រាន់តែអ្នកធ្វើការជ្រើសរើសរូបណាមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ហើយទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា។ ក. ក្នុងរឿងស្នេហាចំពោះអ្នក តែងតែមានអ្នកផ្តល់ឱ្យកាន់តែច្រើន អ្នកកាន់តែស្រឡាញ់ អ្នកក៏កាន់តែល្ងង់ ហើយអ្នកនឹងលះបង់ដើម្បីគេដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្នកចង់នៅជាមួយគាត់គ្រប់ពេលវេលា អ្នកយកចិត្តទុកដាក់លើគ្រប់លម្អិតនៃជីវិតរបស់គាត់ រឿងតែមួយគត់គឺថាអ្នកផ្សេងទៀតមិនចាប់អារម្មណ៍នឹងអ្នកឡើយ គាត់ក៏តែងតែព្រងើយកន្តើយដាក់អ្នក។ ស្ថានភាពកាន់តែតានតឹង នៅពេលដែលអ្នកទាំងពីរឈានដល់ដំណាក់កាលស្នេហាតឹងតែងបំផុតនៅពេលដែលភាគីម្ខាងទៀតព្រងើយកន្តើយនឹងអ្នក ទើបស្នេហារបស់អ្នកត្រូវបែកបាក់ដូចពេលនេះ។ មូលហេតុគឺថាការយកចិត្តទុកដាក់របស់អ្នកបានឃ្លាតឆ្ងាយ ហើយបន្ទាប់មកប្រែទៅជាការគ្រប់គ្រងវាធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍ធុញទ្រាន់ និងធ្លាក់ទឹកចិត្ត។ សង្ឃឹមថានៅក្នុងស្នេហាបន្ទាប់ អ្នកនឹងមិនធ្វើឱ្យមានកំហុសនេះម្តងទៀតឡើយ រៀនពីរបៀបគោរពសេរីភាពផ្ទាល់ខ្លួនរបស់អ្នក។ ខ. ភាពឆ្កួតលីលារបស់អ្នកនឹងកើតឡើងម្តងទៀត រាល់ពេលដែលអ្នកចាប់ផ្តើមមានទំនាក់ទំនងស្នេហា។ អ្នកតែងតែមានការងឿងឆ្ងល់អំពីអ្វីដែលកើតឡើងនៅជុំវិញដៃគូរបស់អ្នក ដូច្នេះអ្វីៗត្រូវទាក់ទងជាមួយអ្នក និងគ្រប់គ្រងដោយខ្លួនឯង។ នេះធ្វើឱ្យមនុស្សម្នាក់ទៀតមិនស្រួល…

1
ទស្សនៈ

កុំឱ្យរឿងទាំងនេះដឹកមុខ បើមិនដូច្នោះទេ ជីវិតអ្នកនឹងវិនាស បង់ខាតទ្រព្យ គ្មានសល់អ្វីឡើយ

ជីវិត បើចង់រុងរឿង រីកចម្រើន ជោគជ័យ គឺត្រូវចំណាយពេលយូរណាស់ ទើបអាចទទួលបានអ្វីៗតាមដែលយើងប្រាថ្នាចង់បាន។ ប៉ុន្តែ បើចង់ឱ្យរលំរលាយ វិនាសខ្ចាត់ខ្ចាយ ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ អ្វីៗនឹងត្រូវរលាយអស់គ្មានសល់ទេ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបញ្ហាទាំងនេះដឹកមុខ ព្រោះវាសុទ្ធតែកត្តាដែលនាំឱ្យអ្នកវិនាសគ្មានសលយអ្វីឡើយ មិនមែនអស់ត្រឹមតែទ្រព្យក្រៅខ្លួនទេ សូម្បីតែសាច់ញាតិ ឬខ្លួនឯង ក៏គ្មានសល់ដែរ។ ១. អំពើឆ្កួតទាំង៤ ឆ្កួតទាំង៤ គឺជារឿងដែលមនុស្សត្រូវព្យាយាមចៀសវាង កុំឱ្យមានជាប់ខ្លួនឱ្យសោះ។ តើឆ្កួតទាំង៤នោះ មានអ្វីខ្លះ? ឆ្កួតទី១ គឺឆ្កួតស្រា ឆ្កួតទី២ គឺឆ្កួតស្រី ឆ្កួតទី៣ គឺឆ្កួតល្បែង ចំណែកឯឆ្កួតទី៤…

១
ប្លែកៗ

តេស្តស្វែងរកសំណាងនៃទ្រព្យរបស់អ្នក ក្នុងរយៈពេល ៣ខែខាងមុខនេះ

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក តាមរយៈញ្ញាណពិសេសរបស់អ្នក ដើម្បីតេស្តមើលពីលាភសំណាងនៃទ្រព្យរប​ស់អ្នក ក្នុងរយៈពេល៣ខែខាងមុខនេះ។ 1. សន្លឹកបៀរទី 1 ជីវិតរបស់អ្នកពិតជាមានសំណាងណាស់ ព្រោះអ្នកទទួលបានការពេញចិត្តយ៉ាងខ្លាំង ពីទេវតាទ្រព្យ។ អ្នកគឺជាមនុស្សដែលអាចប្រែប្រួលបានក្នុងបរិយាកាសណាមួយ អ្នកអាចបង្ហាញពីទេពកោសល្យ និងភាពបត់បែនរបស់អ្នកបានយ៉ាងល្អ។ អ្នកមានមនុស្សខ្ពង់ខ្ពស់ តែងតែតាមជួយថែរក្សា និងការពារអ្នក ដូច្នេះអ្វីក៏ដោយដែលអ្នកធ្វើអ្នកនឹងមានសំណាងបានដំឡើងឋានៈយ៉ាងងាយស្រួល និងទទួលបានជោគជ័យក្នុងអាជីពយ៉ាងឆាប់រហ័ស។ អ្នកនឹងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រទេ ប៉ុន្តែអ្នកនឹងក្លាយជាអ្នកមាន និងជោគជ័យខ្លាំង។ អ្នកតែងតែស្វែងរកឱកាសអាជីវកម្មដែលអាចរកប្រាក់ចំណេញដែលអ្នកដទៃមិនអាចមើលឃើញ បូករួមនឹងការពេញចិត្តពីទេវតានៃទ្រព្យសម្បត្តិ នឹងនាំយកប្រាក់ដ៏ច្រើនដល់ខ្លួនអ្នក។ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងដូចនេះទេ ដូច្នេះជីវិតរបស់អ្នកនឹងមានភាពរលូនបំផុត។ 2. សន្លឹកបៀរទី 2 អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ ហើយក៏ក្លាហានណាស់ដែរ។ អ្នកតែងតែសម្លឹងមើលបញ្ហាឱ្យបានហ្មត់ចត់…

5
សង្គម

មនុស្សស្រី! ស្រឡាញ់ខ្លាំងប៉ុនណា ចិត្តដាច់ខ្លាំងប៉ុណ្ណឹង

មនុស្សស្រី មិនងាយនឹងស្រឡាញ់ មិនងាយដាក់ចិត្តស្រឡាញ់ រឹតតែមិនងាយនិយាយពាក្យថាស្រឡាញ់ ព្រោះនាងត្រូវឈឺចាប់ ខកចិត្ត រឹតតែខ្លាចប៉ះចំស្នេហាដែលមិនប្រាកដប្រជា មិនអាចស្រឡាញ់គ្នាបានយូរអង្វែង ដូច្នេះហើយ ទើបនាងមិនងាយនឹងសាងទំនាក់ទំនងជាមួយនឹងអ្នក។ យ៉ាងណាមិញ ប្រសិនបើនាងដាក់ចិត្តថាស្រឡាញ់នរណាម្នាក់ហើយនោះ ច្បាស់ណាស់ថា នាងនឹងស្រឡាញ់អស់ពីចិត្ត នាងអាចលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលនាងស្រឡាញ់ មិនថាត្រូវរងការលំបាក ព្យុះភ្លៀង មានបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនរារែកនឹងហែលឆ្លង ពុះពារជាមួយនឹងមនុស្សដែលនាងស្រឡាញ់ឡើយ នាងស្រឡាញ់ គឺស្រឡាញ់ហើយ ហើយក៏មិនងាយនឹងបោះបង់ចោលដែរ។ សម្រាប់មនុស្សស្រីខ្លះ បើទោះបីជានាងត្រូវដៃគូក្បត់ចិត្ត ឬធ្វើបាបចិត្តនាងយ៉ាងណា ក៏នាងនៅតែអាចទ្រាំទ្រ ហើយក៏នឹងអភ័យទោសឱ្យមនុស្សម្នាក់នោះម្ដងហើយម្ដងទៀត មិនខ្វល់ថាត្រូវឈឺចាប់ប៉ុន្មានដង ព្រោះនាងមិនចង់ឱ្យទំនាក់ទំនងដែលខំសាងឡើង ត្រូវប្រេះឆា ដោយសារតែអ្វីមួយនោះឡើយ…