
អត្ថបទដ៏មានន័យ! ជូនចំពោះប្អូនៗដែលកំពុងតែសិក្សា រៀនសូត្រទាំងឡាយ អានដោយគិត ត្រិះរិះពិចារណាទាំងអស់គ្នា
មិនថាអ្នកជាកូនសិស្សថ្នាក់វិទ្យាល័យ ឬក្លាយជានិស្សិតចូលសកលវិទ្យាល័យនោះឡើយ តែខ្ញុំចង់ឱ្យអ្នកបានដឹងថា ទោះបីអ្នករវល់ មមាញឹកជាមួយនឹងការសិក្សារបស់អ្នកខ្លាំងប៉ុនណានោះឡើយ តែសូមឱ្យអ្នកទុកពេលវេលាឱ្យខ្លួនឯង និងក្រុមគ្រួសាររបស់អ្នកឱ្យបានច្រើនផង។ អ្វីដែលសំខាន់ទៀតនោះ សូមអ្នកចាប់យកជំនាញ និងចំណេះភាសាណាមួយតាមចំណូលចិត្ត និងការចង់រៀនសូត្ររបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដឹងទេថា ហេតុអ្វី បានជាអ្នកគួរតែចំណាយពេលវេលាឱ្យខ្លួនឯង និងក្រុមគ្រួសារឱ្យបានច្រើន ហើយត្រូវក្រេជញ្ជក់ចំនាញ និងភាសា? ហេតុផលនោះគឺ ដោយសារតែនៅពេលដែលអ្នកបញ្ចប់ការសិក្សា និងបញ្ចប់សញ្ញាបត្ររបស់អ្នក អ្នកទំនងជាត្រូវផ្តោតលើការងាររបស់អ្នកច្រើនជាងខ្លួនឯង។ ការងារ និងទំនួលខុសត្រូវ នឹងក្លាយជាអាទិភាពរបស់អ្នក ព្រោះអ្នកត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិតដោយពឹងផ្អែកលើខ្លួនឯង ចិញ្ចឹម និងមើលថែខ្លួនឯង និងត្រូវចំណាយផ្សេងៗទៀតក្នុងការរស់នៅ ដែលអ្នកចង់ចំណាយដោយខ្លួនឯង អ្នកមិនអាចពឹងផ្អែក ឬសុំជំនួយ ការចិញ្ចឹមពីឪពុកម្ដាយរបស់អ្នកទៀតនោះឡើយ។…











