ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
ហុងស៊ុយ

រឿង៤យ៉ាងដែលអ្នកគួរធ្វើនៅចុងឆ្នាំនេះ ដើម្បីប្រមូលយកលាភសំណាងឆ្នាំថ្មីត្រឡប់មកវិញ!

ជាការពិតណាស់ឆ្នាំចាស់ ក៏តែងតែមានរឿងមិនល្អកកើតឡើង ដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រឡះ ដូច្នេះ​ដើម្បីលាងជម្រះនូវបញ្ហាឧបទ្រុបចង្រៃទាំងឡាយចៀសចេញ៌្យឆ្ងាយអស់នៅក្នុងឆ្នាំចាស់នេះ យើងគួរតែធ្វើរឿង៤យ៉ាង ដើម្បីជម្រុះចោលនូវរឿងរ៉ាវមិនល្អ និងប្រមូលយកហុងស៊ុយលាភសំណាងសម្រាប់ឆ្នាំថ្មីត្រឡប់មកវិញ។ ១. សម្អាតការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ … យោងតាមអ្នកជំនាញក្បួនហុងស៊ុយបានឱ្យដឹងថា នៅចុងឆ្នាំនេះដើម្បីជួយទាក់ទាញសំណាងក្នុងឆ្នាំថ្មីនេះ អ្នកគួរតែសម្អាតការរាយប៉ាយនៅក្នុងការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេងជាដើម ដើម្បីលាងជម្រះរាល់ឧបទ្រុបទាំងឡាយ និងប្រែក្លាយឱ្យទៅជាសំណាងល្អ ទ្រព្យហូរចូលមកវិញ។ ដោយសារតែការប៉ះទង្គិចគឺជាសញ្ញាមួយនៃថាមពលដែលនៅទ្រឹង វាអាចរំខានដល់លំហូរនៃទ្រព្យសម្បត្តិដែលពិបាកនឹងហូរចូលក្នុងផ្ទះរបស់អ្នក។ ២. បោះចោលរបស់របរចាស់ដែលខូច ឬបែកបាក់ ប្រសិនបើអ្នកចង់បឺតយកទ្រព្យសម្បត្តិរបស់អ្នកចូលក្នុងផ្ទះវិញ សូមបោះចោលវត្ថុដែលខូច ជាពិសេសចាន ពែង ឆ្នាំងចាស់ៗ ប្រតិទិនចាស់…

១
សង្គម

ស្ត្រី៣ប្រភេទ ដែលស្វាមីស្រលាញ់ និងគោរពចំពោះនាងបំផុត

ស្ត្រីជាច្រើននៅតែឆ្ងល់ពីរបៀបរស់នៅ ដើម្បីឱ្យស្វាមីរបស់ពួកគេស្រឡាញ់ គោរព និងមើលឃើញថាពួកគេជាមហាក្សត្រី។ ដូច្នេះ វាមិនមែនជារឿងពិបាកនោះទេ ៣ចំណុចខាងក្រោមនេះ នឹងបង្ហាញពីបុគ្គលិកលក្ខណៈដែលស្ត្រី អាចទទួលបានសេចក្ដីស្រលាញ់ និងការគោរពពីស្វាមីរបស់នាង។ ១. ស្ត្រីដឹងពីរបៀបផ្តល់ឱ្យទាន់ពេលវេលា បុរសមិនចូលចិត្តស្ត្រីដែលខ្លាំងពេកអាចធ្វើអ្វីក៏បាន ហើយជាពិសេសមិនដែលចុះចាញ់ប្តីឡើយ។ ស្ត្រីជាច្រើននៅពេលមានជម្លោះជាមួយប្តីភ្លាមៗ ខឹងហើយសុំឱ្យមានការដោះស្រាយភ្លាមៗ ហើយតែងតែធ្វើឱ្យអ្វីៗច្របូកច្របល់យ៉ាងខ្លាំង។ ជាមួយនឹងអាកប្បកិរិយាបែបនេះ ធ្វើឱ្យស្វាមីកាន់តែធុញទ្រាន់នឹងប្រពន្ធតែប៉ុណ្ណោះ។ ក្នុងនាមជាស្ត្រីឆ្លាតម្នាក់ សូមឈប់នៅពេលវេលាដ៏ត្រឹមត្រូវ ដើម្បីធ្វើឱ្យប្តីរបស់នាងសោកស្តាយចំពោះទង្វើខុសរបស់គាត់។ មានបុរសទាំងការគោរព និងស្នេហា។ ២. ស្ត្រីផ្តល់សេរីភាពដល់បុរស ស្ត្រីកាន់តែនៅជាប់នឹងប្តីគ្រប់ពេលវេលា ប្ដីក៏កាន់តែធុញទ្រាន់នឹងនាងទ្វេដង។ ដោយសារតែទោះបីជាពួកគេរៀបការក៏ដោយ ក៏ពួកគេក៏ត្រូវការកន្លែងទំនេរផ្ទាល់ខ្លួនដើម្បីធ្វើអ្វីដែលពួកគេពេញចិត្តដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ភរិយាកាន់តែមិនយកចិត្តទុកដាក់ចំពោះស្វាមីរបស់នាង…

១
សង្គម

កំហុស ៣ យ៉ាងដែលមនុស្សស្រីតែងតែធ្វើនៅក្នុងជីវិត

មនុស្សស្រីតែងតែចូលចិត្តទទួលបានការយកចិត្តទុកដាក់ខ្លាំង ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមុនពេលដែលអ្នកចង់ឱ្យអ្នកដទៃឱ្យតម្លៃអ្នក សូមបោះបង់ចោលទម្លាប់អាក្រក់ទាំង ៣ នេះចោល។ ១. ឆាប់រៀបការពេក ស្ត្រីតែងតែមានភាពល្ងង់ខ្លៅ ដែលគិតថាជីវិតរបស់ពួកគេត្រូវការតែស្វាមី ដូច្នេះមិនចាំបាច់ព្រួយបារម្ភទេ។ ប៉ុន្តែការពិតរៀបការមុនពេលកំណត់នៅពេលអ្នកមិនទាន់ត្រៀមខ្លួន អ្នកកំពុងជម្រុញខ្លួនអ្នកឱ្យទៅជាមនុស្សគ្មានសុភមង្គល និងរងទុក្ខទៅវិញទេ។ អាពាហ៍ពិពាហ៍មិនមែនសុទ្ធតែមានពណ៌ផ្កាឈូកទេ វាក៏ប្រែទៅជាពណ៌ក្រហម ឬពណ៌ខ្មៅបានដែរ។ ប្រសិនបើអ្នករៀបការលឿនពេក ជាហេតុនាំឱ្យអ្នកងាយនឹងជួបការលំបាកក្នុងជីវិតអាពាហ៍ពិពាហ៍ អាចមកពីដៃគូមិនល្អ ឬក៏មកពីខ្លួនយើងមិនទាន់មានភាពល្អគ្រប់គ្រាន់។ តាមពិតវាមិនល្អទេដែលរៀបការឆាប់ពេក ប៉ុន្តែការរៀបការយឺតពេកក៏មិនគួរដែរ។ រៀបការត្រូវតែមានភាពប្រាកដនិយមនៅពេលអ្នកត្រៀមខ្លួនរួចរាល់ ពេលនោះអ្នកនឹងរឹងមាំគ្រប់គ្រាន់ដើម្បីជម្នះភាពលំបាកនៃជីវិតនេះ។ ដោយសារតែស្ត្រីណាសមនឹងទទួលបានទំនាក់ទំនងដែលបានកំណត់ទុកជាមុនដោយរីករាយ។ ២. ទុកចិត្តមនុស្សខុស ស្ត្រីកាន់តែច្រើនដែលជឿដោយភ្នែកទទេរ ពួកគេនឹងទទួលបានរឿងអាក្រក់កាន់តែច្រើនត្ឡប់មកវិញ។ ដូច្នេះមិនត្រូវធ្វើជាមនុស្សល្ងីល្ងើក្នុងការដាក់សេចក្តីជំនឿរបស់អ្នកលើនរណាម្នាក់លឿនពេកឡើយ។ ជាពិសេសសម្រាប់បុរសមិនគួរផ្តល់ឱ្យបេះដូង និងការស្រឡាញ់ទាំងអស់របស់អ្នកទៅពួកគេនោះឡើយ។…

១
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។ ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។ ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។ ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក…

Tn Sadlife Copy
តោះញ៉ាំ

នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម? តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍

កាលពីនៅបឋម និងកាលពីនៅតូចៗ​ យើងប្រាកដជាដឹងហើយថាសម័យនោះគ្មានអាហារ​ ចំណី និងការ៉េមទំនើបៗសម្បុរបែបដូចបច្ចុប្បន្ននោះទេ​ ហើយចំណីដែលក្មេងៗគ្រប់គ្នាចូលចិត្តមិនអាចបំភ្លេចបានគឺការ៉េមបំពង់ធ្វើពីសណ្តែកក្រហម និងសណ្តែកខៀវ។ ដូច្នេះដើម្បីរម្លឹកពីកុមាររភាពថ្ងៃនេះយើងខ្ញុំសូមដកស្រង់ពិវិធីធ្វើការ៉េមដ៏ពេញនិយមកាលពីសម័យកុមារ​ និងនៅតែនឹកជាប់មិនភ្លេចដល់បច្ចុប្បន្ននេះដូចខាងក្រោម​ ៖ #របៀបធ្វើការ៉េមសណ្តែកខៀនិងសណ្ដែកក្រហម #គ្រឿងផ្សំ៖ -សណ្តែកខៀវ ក្រហមយកត្រាំទឹក២ទៅ៣ម៉ោងហើយយកស្ងោអោយឆ្អឹន A -ទឹកដោះគោស្រស់ -ទឹកដោះគោខាប់ -ខ្ទិះដូង -អំបិលបន្តិច -ស្ករស -ម្សៅវ៉ាន់នី -ម្សៅឆាបន្តិច #វិធីធ្វើ -យកគ្រឿងផ្សំAលាយចូលគ្នាហើយយកទៅដាំលើភ្លើងអោយពុះ(បើកភ្លើងតិចៗ) ដាក់ម្សៅវ៉ាន់នី ហើយកូរផងកុំអោយខ្លោចបាតឆ្នាំ ។ ពុះហើយដាក់សណ្តែកខៀវ-រឺក្រហមចូលទុកអោយពុះម្តងទៀត ទើបដាក់ម្សៅឆាចូល (ម្សៅឆាលាយទឹកសិនសឹមចាកចូលម្តងបន្តិចៗ) ។ឆ្អិនទុកអោយត្រជាក់ យកច្រកថង់…

២
សង្គម

វិថីសុភមង្គល តើយកប្រពន្ធមកដើម្បីអ្វី?

អត្ថបទអ្នកលេង Facebook ៖ “តើយកប្រពន្ធមកដើម្បីអ្វី? គ្រួសារមួយមានភាពចុះសំរុងនឹងគ្នា គោលជំហររបស់ប្ដីគឺសំខាន់បំផុត!!! ម្ដាយខ្ញុំគឺជានារីជនបទដែលបានទទួលការសិក្សាដែរ បើនិយាយពីររូបរាង គឺមិនអាចចាត់ទុកថានារីស្អាតទេ។ ចឹងហើយប្អូនស្រីបង្កើតរបស់ប៉ាខ្ញុំតែងនិយាយចាក់រុកដាក់ត្រចៀកយាយរបស់ខ្ញុំថា “មើលទៅបងថ្លៃមានរូបរាងទាប ទន់ខ្សោយប្រហែលមិនអាចកើតកូនបានទេមើលទៅ!”។ ពេលប៉ាខ្ញុំស្ដាប់ឮហើយខឹងណាស់តបវិញថា ” ខ្ញុំស្រលាញ់រូបរាងនាងបែបនឹងទើបសមជាអ្នករៀនសូត្រ អ្នកដៃជើងធំបានតែធ្វើការងារធ្ងន់ដូចឯងហ្នឹង!”។ ប៉ាខ្ញុំគឺជាមន្ត្រីរាជការក្នុងភូមិ យាយខ្ញុំគិតថាម្ដាយខ្ញុំបានការជាមួយកូនគាត់គឺសំណាងធ្លាក់ពីលើមេឃហើយ ចឹងម្ដាយខ្ញុំត្រូវធ្វើគោធ្វើសេះ គឺជារឿងសមហេតុផលណាស់។ ដូច្នេះហើយមានថ្ងៃមួយ ប៉ាខ្ញុំមកដល់ផ្ទះទាំងស្រវឹងស្រែកឡូឡានិយាយថា ” មួយជីវិតខ្ញុំនេះបាននាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ គឺជាសំណាងខ្ញុំណាស់ កាលឆ្នាំណោះអ្នកតាមនាងមានច្រើនគរគោក មានឋានៈធំមានលុយច្រើនជាងខ្ញុំទៀត តែនាងបែរជាជ្រើសរើសមកតាមខ្ញុំវិញ។ ខ្ញុំសន្យាថាក្រៅពីម្តាយចេញ អ្នកណាក៏មិនអាចធ្វើឲ្យនាងខូចចិត្តបានដែរ ខ្ញុំនឹងការពារនាងទោះត្រូវដាច់ក្បាលក៏ដោយ។” អ្នកក្នុងផ្ទះបើកភ្នែកធំមើលមុខគ្នា…

២
ប្លែកៗ

តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក សម្រាប់ខែចុងឆ្នាំខាងមុខនេះ?

ជ្រើសរើសបាល់គ្រីស្តាល់ណាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក សម្រាប់ចុងខែធ្នូខាងមុខនេះ? ក. បាល់គ្រីស្តាល់ទី ១ នៅចុងខែធ្នូនេះ អ្នកនឹងអាចបង្ហាញនូវអ្វីដែលអ្នកមានសមត្ថភាព។ មនុស្សដែលមើលស្រាលអ្នកទីបំផុតនឹងដឹងថាពួកគេគិតខុស។ ក្នុងខែនេះ អ្នកនឹងនៅល្អបំផុតគ្រប់ទីកន្លែង និងគ្រប់ៗគ្នា អ្នកនឹងធ្វើឱ្យមានការកោតសរសើរពីមនុស្សជុំវិញខ្លួន។ អ្នកនឹងមានមោទកភាពចំពោះខ្លួនអ្នក និងការងាររបស់អ្នក។ ដូចគ្នានេះផងដែរ នៅចុងខែនេះមនុស្សម្នាក់ពីអតីតកាលរបស់អ្នកនឹងលេចឡើងនៅក្នុងជីវិតរបស់អ្នក ដែលនឹងព្យាយាមបង្កើតបញ្ហាមួយចំនួនសម្រាប់អ្នក ប៉ុន្តែគ្មានប្រយោជន៍ទេ។ នេះអាចជាការរំខានបន្តិចបន្តួចសម្រាប់អ្នក ប៉ុន្តែសម្រាប់មនុស្សនោះវានឹងក្លាយជាមេរៀនពេញមួយជីវិត។ ដូចគ្នានេះផងដែរ ភាគច្រើននៅក្នុងខែធ្នូអ្នកនឹងមានកំណើនអាជីព។ ខ. បាល់គ្រីស្តាល់ទី ២ ប្រសិនបើគំនូរនេះធ្វើឱ្យអ្នកចាប់អារម្មណ៍បំផុត បន្ទាប់មកប្រហែលជានៅចុងខែធ្នូអ្នកនឹងមានដំណើរកម្សាន្តយ៉ាងរីករាយ។ វានឹងមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានផងដែរ។ កុំភ្លេចយកកាមេរ៉ារបស់អ្នកទៅជាមួយផង…

5
ប្លែកៗ

តើអ្នកមានចំណុចពិសេសអ្វី ដែលធ្វើឱ្យអ្នកដទៃ កើតចិត្តច្រណែននឹងអ្នក?

ជ្រើសើរផ្កាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចំណុចពិសេសរបស់អ្នក ដល់ថ្នាក់ធ្វើឱ្យអ្នកដទៃកើតចិត្តច្រណែននឹងជីវិតរបស់អ្នក។ A. ភាពរាក់ទាក់របស់អ្នក! អ្នកគឺជាមិត្តពិតរបស់មនុស្សគ្រប់គ្នា! អ្នកផ្សេងទៀតច្រណែននឹងរបៀបដែលអ្នកខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងនៅជុំវិញអ្នក។ អ្នកប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាដែលអ្នកជួបដោយសប្បុរស។ អ្នកមានវិធីដើម្បីធ្វើឱ្យមនុស្សជុំវិញមានអារម្មណ៍ថាពួកគេជាមិត្តល្អបំផុតរបស់អ្នក។ B. ជំនាញដឹកនាំរបស់អ្នក! អ្នកគឺជាមនុស្សដែលដឹងពីរបៀបទទួលខុសត្រូវ! នៅពេលដែលមនុស្សគ្រប់គ្នាអង្គុយនៅជុំវិញរង់ចាំអ្វីដែលកើតឡើង អ្នកគឺជាអ្នកដែលត្រូវធ្វើ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ដឹងពីពេលវេលាដែលត្រូវបញ្ឈប់ និងផ្តល់ឱ្យអ្នកដទៃនូវឱកាសដើម្បីចែករំលែកគំនិត និងអារម្មណ៍របស់ពួកគេ។ អ្នកតែងតែមានវិធីធ្វើឱ្យមនុស្សមានអារម្មណ៍សុវត្ថិភាព និងទទួលបានភាពកក់ក្ដៅ។ C. គំនិតច្នៃប្រតិដ្ឋរបស់អ្នក! អ្នកជាប្រភេទមនុស្សដែលតែងតែច្នៃប្រតិដ្ឋ ហើយលេចចេញនូវគំនិតគួរឱ្យចាប់អារម្មណ៍។ អ្នកក្រឡេកមើលស្ថានភាពពីទស្សនវិស័យផ្សេងគ្នា ហើយបង្កើតវិធីថ្មីដើម្បីដោះស្រាយបញ្ហា។ អ្នកមានភាពក្លាហាន មានដុងសិល្បៈដែលអ្នកដទៃមិនអាចជួយបាន ពិតជាគួរឱ្យស្ញប់ស្ញែងណាស់។ D. ភាពប្លែករបស់អ្នក!…

អ្វីដែលអ្នកឃើញមុនគេ
Japo

គ្រូបង្រៀន​​ជប៉ុន​ត្រូវ​បណ្តេញ​ចេញ​ព្រោះ​តែ​ផ្ញើ​សារ​អោយ​សិស្ស​ស្រី​ជាង ៦០០ សារ

បើតាមសារព័ត៌មាន Mainichi បានអោយដឹង គ្រូបង្រៀនប្រុសម្នាក់បានផ្ញើសារជាង ១០០ សារ​ទៅ​អោយសិស្សស្រីក្នុងមួយថ្ងៃ ដោយប្រើពាក្យពេចន៍​ដែល​អាច​ចោទ​ប្រកាន់​ពីបទបៀតបៀនផ្លូវភេទ។ គ្រូបង្រៀនប្រុសម្នាក់ឈ្មោះ Yasuyuki Shiraishi អាយុ ៥៣ ឆ្នាំ នៅអនុវិទ្យាល័យក្នុងទីក្រុង Kumamoto (នៅ Kyushu ប្រទេស​ជប៉ុន) ត្រូវបណ្តេញចេញ ព្រោះ​តែ​បានផ្ញើសារដែលមិនសមរម្យជាច្រើនទៅកាន់សិស្សស្រីតាម​រយៈ​​កម្ម​វិធី Line នេះ​បើ​តាម​ក្រុមប្រឹក្សា​អប់រំ​ក្រុង Kumamoto បានអោយដឹងកាលថ្ងៃ​ទី ១៨ ខែឧសភា។ សារទាំងនោះប្រើពាក្យពេចន៍ដែលអាចចោទប្រកាន់ពីបទបៀតបៀន​ផ្លូវ​ភេទ។ លោក Yasuyuki Shiraishi ដែលជាគ្រូបង្រៀនអនុវិទ្យាល័យ Tobu…

4
ប្លែកៗ

ជ្រើសរើសដើមឈើតាមរដូវកាលដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើពណ៌អ្វី ដែលនាំលាភសំណាងដល់អ្នក?

តោះ! សាកល្បងធ្វើតេស្តកម្សាន្តទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបដើមឈើណាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើពណ៌អ្វីដែលសក្តិសម និងនាំលាភសំណាងដល់អ្នក។ ក. ដើមឈើអក្សរ -​ ក បើអ្នកជ្រើសយករូបដើមឈើនៅអក្សរ ក នេះមានន័យថា ពណ៌ដែលនាំមកនូវសំណាងដល់អ្នក គឺពណ៌បៃតង ព្រោះវាតំណាងឱ្យភាពរឹងមាំ និងស្វាហាប់ ឈ្នះអស់កល្បល្បិចជានិច្ច។ យោងទៅតាមវិទ្យាសាស្រ្ត ពណ៌បៃតងនាំមកនូវការលួងលោម និងសន្តិភាពនៃចិត្ត ប្រសិនបើអ្នកជារឿយៗមានអារម្មណ៍តានតឹង បន្ទាប់មកទម្លាក់ខ្លួនអ្នកទៅក្នុងទីធ្លាដែលមានធម្មជាតិពណ៌បៃតង ដូចជាសួនច្បារ ព្រៃភ្នំជាដើម នោះអារម្មណ៍អ្នកនឹងបានប្រសើរឡើងវិញ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកផ្ទាល់ អ្នកនឹងមានអារម្មណ៍រីករាយ និងស្រឡាញ់កាន់តែច្រើន ដោយហេតុនេះមានទស្សនៈវិជ្ជមានចំពោះអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក។ ខ. ដើមឈើអក្សរ…

4
សង្គម

ស្នេហា! មិនសំខាន់ថា អ្នកណាមកមុនអ្នកណាមកក្រោយ សំខាន់ឱ្យតែអ្នកណាច្បាស់លាស់ គេយកអ្នកហ្នឹងហើយ!

ជាការពិតណាស់ ចិត្តមនុស្សស្រីណា​ក៏ដូចគ្នាដែរ នាងមិនចង់បានត្រឹមតែពាក្យសម្ដី និយាយថាស្រឡាញ់នាងតែម្នាក់ ស្រឡាញ់នាងរាល់ថ្ងនោះទេ តែនាងចង់បានមនុស្សម្នាក់ដែលស្រឡាញ់នាងជានាង ស្រឡាញ់នាងពិតប្រាកដ ស្រឡាញ់នាងដោយមិនខ្វល់ពីអតីតកាលរបស់នាង ជាពិសេសគឺ ស្រឡាញ់នាងដោយផ្ដល់នូវក្ដីសុខ សុភមង្គល និងភាពច្បាស់លាស់ អនាគតដ៏ល្អពិតប្រាកដដល់នាង។ មនុស្សប្រុសមួយចំនួន ស្រឡាញ់នាងពិតមែន​ តែមិនដែលបង្ហាញនូវភាពច្បាស់លាស់ណាមួយដល់នាងទេ មិនដែលគិតថា នឹងផ្ដល់តំណែងពិតប្រាកដ ឬផ្ដល់អនាគតមួយឱ្យជាក់លាក់ដល់នាងឡើយ។ មិនដែលនិយាយរឿងអនាគតជាមួយនាង … មិនដែលគិតគូរចង់រៀបការជាមួយនាង … អាងថាខ្លួនស្មោះនឹងនាង អាងថាខ្លួនស្រឡាញ់តែនាង តែគ្មានភាពក្លាហានក្នុងការថែរក្សា ការពារនាងទាល់តែសោះ បើបែបនេះ ទោះស្រឡាញ់គ្នាច្រើនឆ្នាំយ៉ាងណា ក៏មិនអាចនឹងថែរក្សានាងឱ្យបានដែរុំ ផ្ទុយទៅវិញ អ្នកក្រោយគេទើបតែចូលមក…

៣
សង្គម

បើខ្ញុំសម្រេចចិត្តចាកចេញហើយ កុំថាឡើយឱ្យត្រឡប់ជាថ្មី សូម្បីតែឈ្មោះអ្នកក៏ខ្ញុំមិនរំឭកដែរ

គេថាស្រឡាញ់ណាស់ ក៏ស្អប់ណាស់ដែរ ចិត្តខ្ញុំក៏ដូចគ្នា ខ្ញុំមិនងាយស្រឡាញ់ ក៏មិនងាយស្អប់អ្នកណាដែរ តែបើអ្នកធ្វើឱ្យខ្ញុំស្អប់ហើយ មិនថាជាមិត្ត​ ឬស្នេហាក៏ដោយ គឺខ្ញុំស្អប់ មិនចង់សូម្បីតែរំឭកដល់ឈ្មោះរបស់អ្នក។ មនុស្សខ្ញុំគុំអាក្រក់ណាស់ តែខ្ញុំមិនសងសឹកនឹងអ្នកណាទេ ខ្ញុំនឹងចងចាំទុកថាអ្នកធ្លាប់ធ្វើអ្វីខ្លះដាក់ខ្ញុំ។ ខ្ញុំមិនដែលទាមទារ ឬចង់បានអ្វីឱ្យហួសហេតុពីនរណាម្នាក់នោះឡើយ ហើយអ្វីដែលខ្ញុំបានផ្ដល់ឱ្យអ្នកណា ក៏មិនដែលគិតចង់បានអ្វីតបស្នងមកវិញដែរ តែខ្ញុំមិនចូលចិត្តមនុស្សខ្សែលើ មនុស្សក្បត់ក្រោយខ្នង និងមនុស្សបកក្បាលមកខាំខ្ញុំ ទាំងដែលខ្ញុំល្អជាមួយ មិនដែលមានគំនិតអាក្រក់សូម្បីតែបន្តិច។ មិនថាជាស្នេហា ឬជាមិត្តភាពទេ ខ្ញុំសុំត្រឹមមនុស្សដែលស្មោះចំពោះខ្ញុំ បើគ្មានចិត្តចង់បន្ត ឬក៏អស់ចិត្តទៅហើយ ក៏ប្រាប់ខ្ញុំតាមត្រង់ កុំក្បត់ខ្ញុំ កុំកុហកខ្ញុំ កុំលួចខាំខ្ញុំពីក្រោយខ្នង បើអ្នកមិនត្រង់នឹងខ្ញុំទេ…