
អាចធ្វើរឿងទាំង ៦ ចំណុចនេះបាន ជីវិតអ្នកនឹងមានក្ដីសុខ និងសំណាងល្អពេញមួយជីវិត
ការចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃ គឺជារឿងដែលចាំបាច់ណាស់ បើចាយពេលខុស យើងនឹងខាតមួយថ្ងៃ បាត់បង់ក្ដីសុខមួយថ្ងៃ ព្រោះពេលវេលាមិនអាចត្រឡប់ក្រោយឡើយ ហេតុដូច្នេះហើយ បើអ្នកអាចធ្វើរឿងទាំង ៦ ចំណុចនេះបាន ជីវិតអ្នកនឹងមានសំណាង និងមានក្ដីសុខជារៀងរាល់ថ្ងៃ។ ១. ក្រោកពីព្រលឹម អ្នកដែលក្រោកពីព្រលឹម តែងមានសន្ទស្សន៍សុភមង្គលខ្ពស់។ ការសិក្សាថ្មីៗបង្ហាញថា អ្នកដែលចូលគេងយឺត មិនសូវពេញចិត្តនឹងជីវិតរបស់ខ្លួនឯងឡើយ ហើយងាយនឹងកើតជំងឺផ្លូវចិត្តជាងមនុស្សដែលក្រោកពីព្រលឹម។ លើសពីនេះ រាងកាយរបស់អ្នកក្រោកពីព្រលឹម ងាយស្រួលផលិតសារធាតុដែលការពារជំងឺធ្លាក់ទឹកចិត្ត និងជំងឺរ៉ាំរ៉ៃបានច្រើន។ ២. មានដៃគូ គាំទ្រ និងស្រលាញ់ មើលថែ ការសិក្សារបស់សាកលវិទ្យាល័យ Harvard រយៈពេល…











