
សំណាងធំណាស់! កូនៗដែលមានប្រជ្រុយក្នុងទីទាំង ៤ នេះ ធំឡើងជាមួយនឹងលាភសំណាង និងទ្រព្យច្រើន
តាមនរវិទ្យាបានឱ្យដឹងថា ប្រសិនបើកូនរបស់អ្នក មានប្រជ្រុយ ១ ក្នុងចំណោមទាំង ៤ ខាងក្រោមនេះ ជាចំណុចល្អ អនាគតសុខសាន្ត សំណាងច្រើន មានទ្រព្យស្ដុកស្ដម្ភ ដែលត្រូវបានគេហៅថា កូនទ្រព្យកូនសំណាង។ ១. ប្រជ្រុយត្រង់ចិញ្ចឹម យោងទៅតាមនរវិទ្យា ប្រជ្រុយនៅរោមចិញ្ចើម គឺជាលក្ខណៈដ៏ល្អ។ ក្មេងភាគច្រើនដែលមានប្រជ្រុយនេះ មានប្រាជ្ញាដ៏វិសេសវិសាល ជាមនុស្សមានភាពរហ័សរហួន មានទេពកោសល្យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ប្រសិនបើឪពុកម្តាយណែនាំតាំងពីតូច កុមារអាចបន្តការសិក្សា ឬស្រាវជ្រាវបាន។ ក្មេងស្រីដែលជាមានប្រជ្រុយនេះ មានសំណាងធំ រុងរឿងខ្លាំងទៅថ្ងៃអនាគត។ ក្រោយមក នៅពេលដែលធំដឹងក្តី បានក្លាយជាអ្នកគាំទ្រដ៏មានប្រសិទ្ធភាពសម្រាប់អាជីពរបស់ដៃគូជីវិត។…











