
ពណ៌ទាំងបួនដែលអ្នកមើលឃើញ អាចទាយពីចំនួនភាគរយចិត្តរបស់អ្នកហត់ដល់កម្រិតណា
តើអ្នកហត់ហើយមែនទេ? តាមរយៈការធ្វើតេស្តតាមផ្នែកចិត្តសាស្រ្ត អាចឱ្យយើងយល់ច្បាស់អំពីកម្រិតការហត់នឿយរបស់ខ្លួនបាន។ នៅក្នុងការរស់នៅ គឺរវល់ជារៀងរាល់ថ្ងៃ មិនមែនហត់តែរូបរាងកាយនោះទេ សូម្បីតែក្នុងចិត្តក៏ហត់ណាស់ដែរ ហើយរឿងនេះរឹតតែមិនអាចមើលរំលងឡើយ។ ថ្មីៗនេះបានចែករំលែកអំពីការពិសោធន៍ផ្នែកចិត្តសាស្រ្តមួយ តាមរយៈការមើលរូបភាពមួយសន្លឹក អាចឱ្យដឹងពីការនឿយហត់ក្នុងផ្លូវចិត្តរបស់អ្នកដល់កម្រិតមួយណាបាន។ សូមសួរថា តើអ្នកមើលទៅរូបភាពខាងក្រោមនេះ តើអ្នកចាប់អារម្មណ៍ទៅពណ៌អ្វីដំបូងគេបំផុត? A. ពណ៌ក្រហមចាស់ B. ពណ៌លឿង C. ពណ៌ផ្កាឈូកស្រាល D. ពណ៌ស្វាយចាស់ 1. ជ្រើសរើស A ពណ៌ក្រហមចាស់ ជម្រើសនេះបង្ហាញថា ភាពនឿយហត់ក្នុងចិត្តរបសអ្នកមានដល់ទៅ ៩០%ឯណោះ ស្ថានភាពអ្នកពេលនេះពោរពេញដោយការមិនពេញចិត្ត នៅក្នុងចិត្តរបស់អ្នកគិតចង់ទៅបំបែករឿងរ៉ាវនៅចំពោះមុខ តែដោយសារតែរឿងនេះក៏នាំឱ្យកើតជាការនឿយហត់ក្នុងចិត្តផងដែរ។…











