
ប្រពន្ធដើម ជាប្រពន្ធដែលអាក្រក់បំផុត
គេថា ប្ដីមានស្រី ឬមានប្រពន្ធចុង ក៏មកពីប្រពន្ធដើមអាក្រក់ពេក ចង្អៀតចង្អល់ពេក កំណាញ់ពេក តឹងតែង ហួងហែង សាំញុំា ពូកែរករឿងឈ្លោះ សម្ដីមិនពីរោះ គំរោះគំរើយ សោះកក្រោះ មិនចេះផ្អែមល្ហែម ថែមទាំងបណ្ដែតបណ្ដោយឱ្យសម្រស់ធ្លាក់ចុះ ធ្វើឱ្យប្ដីងាយនឹងធុញទ្រាន់ កាន់តែចង់នៅឆ្ងាយ ក៏កាន់តែណាយចិត្ត នេះជាគំនិតរបស់មនុស្សមួយចំនួន ក៏ជាសំនួនសាសព្ទរបស់ប្ដីចរិតយ៉ាប់ដែរ។ ជាការពិត ប្រពន្ធដើម អាចនឹងមិនស្អាតទេ នាងប្រាកដជាធ្លាក់សម្រស់ ព្រោះតែការពពោះ ព្រោះតែការមមាញឹក យប់ព្រឹកល្ងាចថ្ងៃ នៅក្រៅផ្ទះជាថៅកែស្រី ជាអ្នកដឹកនាំម្នាក់ ជាមនុស្សស្រីខ្លាំងពូកែ អាចគ្រប់គ្រងគេឯង តែចូលដល់ក្នុងផ្ទះ…











