ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
សង្គម

មនុស្សប្រុសស្អប់បំផុត​ មនុស្សស្រីដែលមានចរិតទាំង ៥ នេះ

ទម្លាប់របស់មនុស្សប្រុសមួយចំនួន អាចនិយាយបានថា គាត់ស្រឡាញ់ និងចាប់អារម្មណ៍ដំបូងលើរូបសម្រស់ខាងក្រៅ។ តែយ៉ាងណាមិញ គាត់ពិតជាមិនចូលចិត្ត ឬអាចនឹងស្អប់ផងក៏ថាបាន ចំពោះមនុស្សស្រីណាដែលមានចរិត និងទម្លាប់ប៉ុន្មានចំណុចខាងក្រោមនេះ។ ១. ត្រួតត្រា មិនថាត្រឹមជាសង្សារ ឬជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ តែគ្មានមនុស្សប្រុសណា ចង់ឱ្យមនុស្សស្រីមកត្រួតត្រា គាប់បញ្ជាគាត់គ្រប់រឿងនោះដែរ។ សូមកុំព្យយាមបង្ហាញថាខ្លួនអ្នកជាម្ចាស់ទាំងស្រុងក្នុងជីវិតគាត់ កុំបង្ហាញកាយវិការធ្វើដូចគាត់ជាកូនចៅ បាវបម្រើដាច់ថ្លៃរបស់អ្នក ព្រោះមនុស្សប្រុសគាត់ស្រឡាញ់ណាស់មុខមាត់ កិត្តិយស ដូច្នេះហើយ គាត់មិនអាចឱ្យអ្នកមកបញ្ជា ត្រូតត្រាគាត់បានតាមចិត្តទេ។ ២. ប្រចណ្ឌហួសហេតុ គេថាប្រចណ្ឌព្រោះស្រឡាញ់ តែបើប្រចណ្ឌខ្លាំងពេក ដល់ថា្នក់ហួងហែង ដេញដោលគ្រប់រឿងនោះគឺ ជាបញ្ហាមិនទុកចិត្តគ្នាហើយ។ សូមកុំតាមគាត់ជាប់ពេក…

Cover Copy
សង្គម

សុំទោសម៉ែ! ដែលកូននៅតែមិនទាន់អាចមានលទ្ធភាព ជួយឱ្យម៉ែរស់នៅដោយស្រណុកសុខស្រួល និងសំណាងល្អដូចគេ

រឿងដែលប្រាថ្នាធំបំផុតក្នុងជីវិត គឺចង់ឱ្យអ្នកមានគុណរស់នៅក្នុងជីវភាពមួយដ៏សមរម្យ មានសំណាងបានរស់នៅដោយស្រណុកសុខស្រួល មានសុខភាពល្អ ជាពិសេសគឺ អាចឱ្យគាត់បានធ្វើដំណើរកម្សាន្តទៅគ្រប់កន្លលែងដែលគាត់ចង់ទៅ ប៉ុន្តែពេលនេះ កុំថាឡើយជូនគាត់ទៅដើរលេង បានហូបចុកអាហារឆ្ងាញ់ៗពេញមាត់ បើសូម្បីតែជីភាពមួយដ៏ប្រសើរ ក៏មិនអាចជូនគាត់បានផង។ រាល់ថ្ងៃពេលខ្លះនឹកឡើងតូចចិត្ត នឹកឡើងក៏ខឹងខ្លួនឯង ហេតុអ្វីខ្លួនឯងអន់បែបហ្នឹង គ្រាន់តែលទ្ធភាពមួយហ្នឹងក៏មិនអាចធ្វើដើម្បីអ្នកមានគុណបាន? ហេតុអ្វីក៏ខ្លួនឯងអន់ដល់ថ្នាក់ហ្នឹង? ខឹងខ្លួនឯងដែលមិនអាចឱ្យអ្នកមានគុណបានហូបឆ្ងាញ់ សម្រាន្តលក់ស្រួល មិនអាចជូនគាត់ទៅដើរលេងបានច្រើន … អ្នកមានគុណខំណាស់ដើម្បីកូន ចិញ្ចឹមកូនតាំងពីបាតជើងក្រហម រហូតដល់ប៉ុណ្ណេះ គួរណាស់តែល្មមនឹងកូនអាចមានលទ្ធភាពជូនអ្នកមានគុណវិញ តែគ្រប់យ៉ាងផ្ទុយស្រឡះ។ ម៉ែនៅតែធ្វើការត្រុកៗ ទាំងយប់ទាំងថ្ងៃ ដើម្បីជីវិត ក៏ដើម្បីកូនៗ។ ម៉ែនៅតែមិនទាន់បានសម្រាកឱ្យស្រួលកាយ ដ្បិតអីការចំណាយចាយវាយប្រចាំថ្ងៃត្រូវការជាចាំបាច់។ ម៉ែនៅតែមិនទាន់បានសម្រាកចិត្ត…

4
សង្គម

ទ្រឹស្តីស្នេហាជ្រាលជ្រៅទាំង១០ មនុស្សស្រីឆ្លាតគួរតែយល់

ក្នុងនាមជាមនុស្សស្រីដែលឆ្លាតពូកែ រឹងមាំ និងចេះដឹង អ្នកគួរតែយល់នូវអត្ថន័យ ក៏ដូចជាខ្លឹមសារដ៏ជ្រាលជ្រៅទាំង១០ខាងក្រោមនេះ ព្រោះវាជារឿងដំបូង និងសំខាន់បំផុត មុននឹងអ្នកចាប់ផ្ដើមមានស្នេហា។ ១. រឿងដំបូង និងសំខាន់បំផុតក្នុងរឿងស្នេហា ៖ ការជ្រើសរើសបុរសដោយគ្មានលក្ខណៈវិនិច្ឆ័យផ្សេងទៀត គឺជ្រើសរើសមនុស្សដែលស្រលាញ់អ្នក តើបអាចផ្ដល់ឱ្យអ្នកនូវសុេមង្គល។ ២. នៅពេលជ្រើសរើសបុរសនរណាម្នាក់ អ្នកត្រូវរៀនពីអារម្មណ៍របស់គាត់ចំពោះម្តាយ និងស្នេហាដំបូងរបស់គាត់។ ព្រោះស្ត្រីទាំងពីរនាក់នេះដែលប៉ះពាល់អារម្មណ៍របស់គាត់ខ្លាំងបំផុត។ ៣. ពាក្យថារវល់គ្រាន់តែជាលេសរបស់បុរស អ្វីដែលសំខាន់គឺថាតើពួកគេមានអារម្មណ៍ឬអត់? ប្រសិនបើពួកគេចង់បាន ពួកគេនឹងរកវិធី បើមិនដូច្នេះទេពួកគេនឹងរកឃើញហេតុផលដើម្បីយកលេសថារវល់។ ៤. ប្រសិនបើគាត់ស្រឡាញ់អ្នក អ្នកមិនចាំបាច់និយាយទេ ព្រោះគាត់នឹងធ្វើរឿងគ្រប់យ៉ាងសម្រាប់អ្នក។ ប្រសិនបើគាត់មិនស្រឡាញ់អ្នកទេ អ្នកមិនចាំបាច់និយាយទេព្រោះនេះគឺជារឿងដែលឥតប្រយោជន៍។…

2
សង្គម

ធ្លាប់សង្កេតមើលទេ ហេតុអ្វីអ្នកមាន ច្រើនតែយកកូនតិច ចំណែកអ្នកក្រ អ្នកអត់ បែរជាប្រឹងយកកូនច្រើនទៅវិញ?

ជារបត់មួយក្នុងសង្គមយើងបច្ចប្បន្ននេះ ឃើញថាស្ថានភាពនៃជីវិតរបស់ប្រជាពលរដ្ឋយើងគឺហាក់មានគម្លាតឃ្លាតឆ្ងាយពីគ្នា ឬហៅថាខុសគ្នាឆ្ងាយណាស់។​ តួយ៉ាងសូម្បីតែការយកកូនក៏មានលក្ខណៈខុសគ្នាផងដែរ។ សូមអធ្យាស្រ័យ នេះមិនមែនជាការប្រៀបធៀបដើម្បីបកស្រាយដោយចេតនាអាក្រក់នោះទេ ប៉ុន្តែជាក់ស្ដែង គឺយើងមើលលើស្ថានភាពពិតរបស់មនុស្សយើងគឺហាក់មានការគិត និងយល់ខុសពីគ្នាខ្លាំង ជាពិេសសគឺ ចំពោះអ្នកមានជីវិតក្រលំបាក និងអ្នកមានទ្រព្យជាមធ្យម ឬស្ដុកស្ដម្ភ។ ដូច្នេះហើយ នេះជាការយល់ឃើញ តាមរយៈការសង្កេតរបស់ក្រុមការងារ ក៏ចង់លើកឡើងយកមកពិចារណា ដើម្បីជាការយល់ដឹងមួយផ្នែកសម្រាប់ជីវិត និងការបន្តពូជកូនចៅរបស់យើង។ ដូចដែលបានឃើញកន្លងមក អ្នកដែលមានជីវភាពធូរធារ សមរម្យ ឬស្ដុកស្ដម្ភ ពួកគាត់មានកូនមិនលើសពី៤នាក់នោះឡើយ អ្នកខ្លះ មានកូនត្រឹមតែ២នាក់អីតែប៉ុណ្ណោះ ទាំងដែលកូនមានលទ្ធភាពអាចចិញ្ចឹមបីបាច់ថែរក្សា ផ្ចង់ផ្ដើមទំនុកបម្រុងលើជីវិតកូនៗបានដល់ទៅ១០នាក់ ក៏គាត់មិនខ្វះសមត្ថភាពនឹងចិញ្ចឹមដែរ។ ប៉ុន្តែផ្ទុយទៅវិញ សម្រាប់បងប្អូនដែលនៅតាមជនបទ ដាច់ស្រយាល…

2
សង្គម

មនុស្សប្រុសដែលមនុស្សស្រីប្រាថ្នា មិនមែនជាអ្នកមានស្ដុកស្ដម្ភ ឬរូបរាងសង្ហានោះទេ តែជាមនុស្សប្រុសដែលមានចំណុចទាំងនេះ

ជាការពិតណាស់ មនុស្សជាច្រើនតែងតែគិតថា មនុស្សស្រីប្រាកដជាប្រាថ្នា និងចង់មានប្ដីអ្នកមាន ឬមានរូបរាងសង្ហាមកធ្វើជាដៃគូជីវិត។ ប៉ុន្តែផ្ទុយទៅវិញ ទោះបីជាបុរសនោះមាន ឬស្អាតយ៉ាងណា តែបើគាត់មិនមានចំណុចទាំងនេះទេ ក៏មនុស្សស្រីមិនអាចទ្រាំរស់នៅជាមួយនឹងទ្រព្យសម្បត្តិ និងរូបរាងរបស់គាត់បានដែរ ព្រោះតែទ្រព្យសម្បត្តិ និងរូបរាងសង្ហារបស់គាត់នោះ គឺមិនអាចផ្ដល់ក្ដីសុខសុភមង្គល និងភាពកក់ក្ដៅដល់នាងឡើយ។ ដូច្នេះហើយ មនុស្សប្រុសដែលមនុស្សស្រីប្រាថ្នាចង់បាន ទាល់តែមានច៣ចំណុចដូចខាងក្រោមនេះ ទោះគាត់មិនសូវមានទ្រព្យ រូបរាងមិនសូវស្អាត ឬសង្ហា ក៏នាងព្រមរួមរស់ជាមួយដែរ។ ១. គាត់មានការគោរពយ៉ាងខ្លាំងចំពោះភរិយារបស់គាត់ ការគោរព គឺជាគ្រឹះនៃទំនាក់ទំនងទាំងអស់ ហើយជាពិសេសនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ទំនាក់ទំនងរវាងប្តី និងប្រពន្ធគឺរឹតតែមិនអាចខ្វះបាន។ កុំគិតថាពេលរៀបការ អ្នកណាម្នាក់មានសិទ្ធិអាក់អន់ស្រពន់ចិត្ត ធុញទ្រាន់ក្នុងការគ្រប់គ្រងម្នាក់ទៀត។…

2
ប្លែកៗ

តើជីវិតអ្នកនឹងជួបព្យុះភ្លៀង ឬស្ងប់ស្ងាត់ច្រើនជាង?

ជ្រើសរើសរូបមួយតាមចំណូលចិត្តរបស់អ្នក​ ដើម្បីដឹងថា ជីវិតរបស់អ្នកនឹងជួបបញ្ហា ការលំបាកព្យុះភ្លៀង ឬស្ងប់ស្ងាត់ ទាំងពីរនេះមួយណាច្រើនជាង? ក. រលកស្ងប់ស្ងាត់ ឬរលកបញ្ហាគឺមានច្រើនដូចគ្នា ជីវិតរបស់អ្នកនឹងត្រូវឆ្លងកាត់ព្យុះសង្ឃរាពីរបីដងធំៗ។ រាល់ពេលដែលអ្នកមានការលំបាក អ្នកមានការខកចិត្តយ៉ាងខ្លាំងដែលធ្វើឱ្យអ្នកបាត់បង់គំនិត ហើយនៅពេលអ្នកស្ងប់ស្ងាត់អ្នកនឹងសប្បាយចិត្តនឹងមានសុទិដ្ឋិនិយមម្តងទៀត។ អ្នកមិនមែនជាមនុស្សដែលមានអារម្មណ៍ធូរស្បើយទេ អ្នកចង់ឡើងដល់កំពូលភ្នំពីរ៉ាមីតខ្ពស់បំផុតដែលមនុស្សរាប់ពាន់នាក់កោតសរសើរ។ ហេតុដូច្នេះហើយទោះបីជារលកអាក្រក់ៗ មានប៉ុន្មានក៏ដោយ ក៏អ្នកមិនអាចបោះបង់ឆន្ទៈរបស់អ្នកចោលដែររ។ អ្នកតែងតែរង់ចាំដោយអត់ធ្មត់សម្រាប់ឱកាសដើម្បីឆ្លងកាត់ការលំបាកនីមួយៗឱ្យបាន។ ខ. រលកកម្ដៅខ្លាំង អាចនិយាយថាបញ្ហាដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកគឺរាប់មិនអស់ឡើយ។ ផ្លូវឆ្ពោះទៅរកការសម្រេចគោលដៅ និងក្តីសុបិនតរបស់អ្នក តែងតែតឹងតែងជាងអ្នកដទៃ។ បំណងប្រាថ្នាធំបំផុតរបស់អ្នកនាពេលបច្ចុប្បន្ននេះគឺ ជួបប្រទះនូវជីវិតដែលប្រកបដោយសន្តិភាព និងភាពវង្វេងស្មារតី ប៉ុន្តែជោគវាសនាណាមួយងាយនឹងបាត់បង់។ បំណងប្រាថ្នាតូចតាចបែបនេះដែលសម្រាប់អ្នកគឺនៅឆ្ងាយណាស់។ ប្រសិនបើអ្នកគិតពីវា ការលំបាកកន្លងមកធ្វើឱ្យអ្នកកាន់តែចាស់ទុំ…

New Copy
ប្លែកៗ

លាភធំកំពុងរង់ចាំ! អ្នកឆ្នាំទាំង ៤ នឹងមានដំណឹងល្អរឿងលុយកាក់ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែនេះ

ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ខាងមុខនេះតទៅ អ្នកឆ្នាំទាំង ៤ នឹងមានសំណាងផ្ទួនៗ អាចមានឱកាសឈ្នះឆ្នោតធំថែមទៀតផង។ ១. ឆ្នាំច យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំច តែងតែមានចិត្តស្វាហាប់ និងការតាំងចិត្តខ្ពស់ មនុស្សឆ្នាំនេះ ក៏ជាមនុស្សដែលស្មោះត្រង់បំផុតដែរ។ មនុស្សឆ្នាំច ដឹងពីរបៀបដោះស្រាយបញ្ហាជាមួយមនុស្សមនុស្សជុំវិញខ្លួន ពូកែដោះស្រាយទំនាក់ទំនងរវាងបុគ្គល។ ពួកគេ​ចេះ​យល់ចិត្ត ហើយ​ច្រើនតែ​ដាក់ខ្លួន​ក្នុង​ស្បែកជើង​របស់​អ្នកដទៃ​ដើម្បី​គិត​។ ចាប់ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ខាងមុខនេះ​តទៅ អ្នក​កើត​ឆ្នាំ​ច នឹងមាន​ដំណឹង​ល្អ​ចូល​មក​ដល់​ក្នុងផ្ទះ​។ មានការងារកាន់តែច្រើន គម្រោងគួរតែបង្កើនប្រាក់ចំណូលទ្វេដង។ អ្នកជំនួញជួញដូរ នឹងបានជួបអតិថិជនច្រើន…

New Copy
ប្លែកៗ

៦០ថ្ងៃចុងក្រោយ! ឆ្នាំទាំង ៤ ទទួលបានលាភជ័យពីទេវតាទ្រព្យ ទេវតាសំណាង និងសុភមង្គល

ហោរាសាស្ត្រ​បានបញ្ជាក់ឱ្យដឹងថា ក្នុង​រយៈ​ពេល ​២​ ខែ​ចុង​ក្រោយនៃឆ្នាំ​នេះ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាង​ក្រោម​នេះ​ នឹង​ទទួល​បាន​នូវ​សមិទ្ធផល​ហិរញ្ញវត្ថុ​ជា​ច្រើន ជីវិត​មាន​ទ្រព្យ​សម្បត្តិ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងក្ដីសុខ សុភមង្គល ក៏រត់រកដែរ។ ១. ឆ្នាំខាល អ្នក​ដែល​កើត​ឆ្នាំ​ខ្លា​នឹង​មាន​សំណាងកើនឡើងខ្លាំង ក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ពួកគេ​ជា​មនុស្ស​ដែល​កើត​មក​មាន​ភាព​ឆ្លាត​វៃ​ពីកំណើត។ មិន​បាច់​និយាយ​ទេ ពួកគេ​ក៏​ជា​មនុស្ស​មាន​ឆន្ទៈ​ខ្លាំង​ដែរ។ ដូច្នេះ​លទ្ធភាព​នៃ​ការ​ជោគជ័យ​របស់​ពួក​គេ​ គឺ​ស្ថិត​ក្នុង​ការ​ឈាន​ទៅ​ដល់​ជានិច្ច។ ក្នុង​ហោរាសាស្ត្រ អ្នក​កើត​ឆ្នាំ​ខាល នឹង​មាន​ប្រាក់​ចំណូល​ច្រើន។ ភាពរហ័សរហួន និងភាពវៃឆ្លាតរបស់ពួកគេ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ លើ​វិថី​នៃ​សំណាង​ល្អ អ្នក​កើត​ឆ្នាំ​ខ្លា ឬ​ក្នុង​ការងារ​…

New Copy
សង្គម

មិនថាអ្នកដទៃគិត ឬនិយាយអ្វីពីអ្នកនោះទេ អ្វីដែលអ្នកគួរធ្វើបំផុតគឺ កុំខ្វល់

យើងមិនដឹងទេថា រាល់ថ្ងៃហ្នឹង យើងបង្ហាញមុខប៉ុន្មានបែប នោះចំពោះមុខមនុស្សប្លែកៗដែលយើងបានឃើញ! យើងមិនដឹងទេថា អ្នកដទៃគេគិតអ្វី និយាយអ្វី យល់ឃើញបែបណាខ្លះចំពោះយើងនោះឡើយ។ តែអ្វីដែលយើងអាចធ្វើបាន មានតែម្យ៉ាងគឺ កុំខ្វល់! ព្រោះរឿងខ្លះ យើងមិនបាច់ទៅខំបកស្រាយច្រើនទេ ហើយមនុស្សខ្លះ ក៏យើងមិនចាំបាច់ទៅខំពន្យល់គេនោះដែរ ព្រោះមនុស្សដែលយល់ថាយើងល្អ ស្មោះត្រង់ចំពោះយើង គេនៅតែជឿជាក់លើយើង ដោយមិនទាមទារការបកស្រាយអ្វីឡើយ។ ប៉ុន្តែ សម្រាប់មនុស្សដែលគិតអាក្រក់លើយើង ឬមើលមិនឃើញពីភាពល្អរបស់យើង ទោះយើងខំធ្វើល្អនឹងគេយ៉ាងណា បកស្រាយប្រាប់គេបែបណា ក៏គេនៅតែធ្វើមិនដឹងមិនឮ មើលមិនឃើញដដែល ចឹងហើយ កុំនាំហត់អី។ ត្រូវចាំទុក ចង់ឱ្យជីវិតបានសុខ ត្រូវចេះធ្វើខ្វាក់ ធ្វើគ…

New Copy
ទស្សនៈ

ការអធិដ្ឋាន ៥ យ៉ាង ដែលត្រូវបានហាម ព្រោះការអធិដ្ឋានខ្លះ វានឹងជះឥទ្ធិពល ប៉ះពាល់ដល់ខ្លួនយើងវិញ

រាល់ការបួងសួង អធិដ្ឋានទាំងឡាយ រមែងក្លាយជាការពិត វាប្រៀបបានទៅនឹងច្បាប់ស្រូបទាញ អ្វីដែលយើងគិត អ្វីដែលយើងផ្សង វានឹងកើតឡើងទៅបាននៅវេលាណាមួយ។ យ៉ាងណាមិញ មានការអធិដ្ឋានមួយចំនួន ត្រូវបានហាមប្រាម ដែលយើងមិនគួរបួងសួងសុំនោះឡើយ បើទោះជាយើងមិនបានគិតអ្វីវែងឆ្ងាយ តែការសុំទាំង ៥ នេះ វានឹងជះផលមិនល្អ មករកយើងវិញ​​​​មិនខាន។ ១. ការបួងសួង សូមឱ្យជាគូនឹងគ្នាគ្រប់ភពគ្រប់ជាតិ មនុស្សជាច្រើន នៅពេលបានជួបស្នេហាដែលសមតាមបំណង បានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត បានស្រឡាញ់គ្នា​ ក៏តែងតែស្បថសច្ចា ឬអធិដ្ឋានបួងសួង សូមឱ្យបានជួបគ្នាគ្រប់ៗជាតិ … តែគ្រប់គ្នាប្រហែលមិនដឹងទេថា ការបួងសួងសុំបែបនេះ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកខ្លួនឯងបាន។ ឧ.…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ រាសីឡើង ១០០ ថ្ងៃក្រោយ សោយសុខទ្រព្យ លាភសំណាង

ពន្លឺនៃលាភសំណាង ទេវតាទ្រព្យ បានជះចូលក្នុងជីវិតមនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ក្នុងរយៈពេល ១០០ ថ្ងៃក្រោយ ជីវិតរឹតតែឡើងកូដខ្លាំង គ្មានអ្វីត្រូវព្រួយបារម្ភទៀតនោះឡើយ។ ១. ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​តារា​ល្អៗជាច្រើនរះឡើងក្នុងយីអ៊ុនអ្នកឆ្នាំឆ្លូវ ដូច្នេះ​រាសី​នឹង​ប្រែប្រួល​ភ្លាមៗ​ក្នុង​រយៈពេល ១០០​ថ្ងៃ​ខាង​មុខ។ សូម្បីតែអ្នកខ្លួនឯង ក៏សឹងមិនអាចជឿការពិតដែរ។ ជាលទ្ធផល អាជីពរបស់ពួកគេក៏រីកចម្រើនផងដែរ។ សម្រាប់អ្នកឆ្នាំគោ ដែលបានធ្វើការយូរមកហើយនៅក្នុងក្រុមហ៊ុន ឬវិស័យណាមួយនោះ ទំនងជាពួកគេនឹងត្រូវបានតម្លើងឋានៈ ឬតម្លើងប្រាក់ខែ។ សម្រាប់​អ្នក​ដែល​មិន​មាន​ការងារ​មាន​ស្ថិរភាព នេះ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​សម្រាប់រកបានការងារដែលល្ពប្រសើរមួយ។ នាពេលខាងមុខនេះ អ្នកនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសហការី និងសាច់ញាតិ។ ២. ឆ្នាំរោង…

New Copy
សង្គម

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងសិន មុននឹងសម្រេចចិត្តចង់រៀបការជាមួយនឹងបុរសណាម្នាក់

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងឱ្យបានល្អ ដរាបណា អ្នកនៅតែមិនទាន់អាចស្រឡាញ់ខ្លួនឯង មិនទាន់អាចមើលថែខ្លួនឯង ហើយក៏មិនទាន់ចេះធ្វើការរកលុយ ចិញ្ចឹមខ្លួនឯងបានទេ សូមកុំទៅរៀបការជាមួយនឹងបុរសណាម្នាក់ដោយងាយៗអី។ មនុស្សស្រី អ្នកត្រូវដឹងថា មនុស្សប្រុសទាំងអស់ មានគំនិត និងទស្សនៈមិនដូចគ្នាទេ។ យើងគិតថា មនុស្សប្រុសត្រូវតែជាសសរទ្រូងសម្រាប់គ្រួសារ ជាមេគ្រួសារ ជាអ្នកធ្វើការ រកលុយ ចិញ្ចឹម ផ្គត់ផ្គង់ និងថែរក្សាប្រពន្ធកូន មនុស្សក្នុងគ្រួសារឱ្យបានល្អ។ មែនហើយ មនុស្សប្រុសដែលជាប្ដី ជាឪពុក គឺត្រូវតែបែបហ្នឹង។ ប៉ុន្តែអ្នកមានដឹងទេថា មនុស្សប្រុសខ្លះ មិនដឹងទាំងថាខ្លួនឯងមានតួនាទីជាអ្វីផង គ្មានទំនួលខុសត្រូវ គ្មានសមត្ថភាពធ្វើការរកលុយ មិនចេះមើលថែក្រុមគ្រួសារ…