មនុស្សប្រុសស្អប់បំផុត​ មនុស្សស្រីដែលមានចរិតទាំង ៥ នេះ

មនុស្សប្រុសស្អប់បំផុត​ មនុស្សស្រីដែលមានចរិតទាំង ៥ នេះ
ការផ្សាយពាណិជ្ជកម្ម

ទម្លាប់របស់មនុស្សប្រុសមួយចំនួន អាចនិយាយបានថា គាត់ស្រឡាញ់ និងចាប់អារម្មណ៍ដំបូងលើរូបសម្រស់ខាងក្រៅ។ តែយ៉ាងណាមិញ គាត់ពិតជាមិនចូលចិត្ត ឬអាចនឹងស្អប់ផងក៏ថាបាន ចំពោះមនុស្សស្រីណាដែលមានចរិត និងទម្លាប់ប៉ុន្មានចំណុចខាងក្រោមនេះ។

មនុស្សប្រុសស្អប់បំផុត​ មនុស្សស្រីដែលមានចរិតទាំង ៥ នេះ
រូបភាពដំណាង

១. ត្រួតត្រា

ការផ្សាយពាណិជ្ជកម្ម

មិនថាត្រឹមជាសង្សារ ឬជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ តែគ្មានមនុស្សប្រុសណា ចង់ឱ្យមនុស្សស្រីមកត្រួតត្រា គាប់បញ្ជាគាត់គ្រប់រឿងនោះដែរ។ សូមកុំព្យយាមបង្ហាញថាខ្លួនអ្នកជាម្ចាស់ទាំងស្រុងក្នុងជីវិតគាត់ កុំបង្ហាញកាយវិការធ្វើដូចគាត់ជាកូនចៅ បាវបម្រើដាច់ថ្លៃរបស់អ្នក ព្រោះមនុស្សប្រុសគាត់ស្រឡាញ់ណាស់មុខមាត់ កិត្តិយស ដូច្នេះហើយ គាត់មិនអាចឱ្យអ្នកមកបញ្ជា ត្រូតត្រាគាត់បានតាមចិត្តទេ។

២. ប្រចណ្ឌហួសហេតុ

ការផ្សាយពាណិជ្ជកម្ម

គេថាប្រចណ្ឌព្រោះស្រឡាញ់ តែបើប្រចណ្ឌខ្លាំងពេក ដល់ថា្នក់ហួងហែង ដេញដោលគ្រប់រឿងនោះគឺ ជាបញ្ហាមិនទុកចិត្តគ្នាហើយ។ សូមកុំតាមគាត់ជាប់ពេក កុំប្រចណ្ឌខ្លាំងពេក ព្រោះការប្រចណ្ឌ ដេញតាមគាត់គ្រប់ជំហាន វានឹងធ្វើឱ្យគាត់ចាប់ផ្ដើមកើតអារម្មណ៍ធុញទ្រាន់នឹងទម្លាប់អាក្រក់របស់អ្នក ទោះគាត់មិនចង់មានថ្មី ក៏ទង្វើអ្នកបង្ខំឱ្យគាត់ទៅរកអ្នកថ្មីដែរ។

609674498b682e859da8b87e86fb771d
រូបភាពដំណាង

៣. ញ៉ិញ៉ក់ជ្រុល

ការផ្សាយពាណិជ្ជកម្ម

គេថាមនុស្សស្រីត្រូវមានភាពទន់ភ្លន់ មាយាខ្លះ ទើបអាចចងចិត្តមនុស្សប្រុសដែលនាងស្រឡាញ់បាន តែពេលខ្លះ ភាពញ៉ិញ៉ក់ខ្លាំងពេករបស់អ្នក​ បែរជាធ្វើឱ្យគាត់ធុញទ្រាន់ ទ្រលាន់ទៅវិញទេ។ មនុស្សប្រុសភាគច្រើន ងាចនឹងចាប់អារម្មណ៍ ឬចូលចិត្តមនុស្សស្រីសម្ដីផ្អែម ចេះញ៉ិញ៉ក់ តែបើបានស្រឡាញ់គ្នាហើយ គាត់មិនចូលចិត្តឱ្យដៃគូធ្វើនូវទម្លាប់នេះឡើយ។

៤. ដ្រាម៉ាលើសដែនកំណត់

ការផ្សាយពាណិជ្ជកម្ម

អ្នកប្រហែលជាគិតថាការប្រើអារម្មណ៍ ដ្រាម៉ាដើម្បីបង្ហាញពីអារម្មណ៍ និងចិត្តគំនិតរបស់អ្នក អាចឱ្យគាត់ចាប់អារម្មណ៍ យកចិត្តទុកដាក់ចំពោះអ្នក គឺខុសហើយ វាផ្ទុយស្រឡះ ព្រោះមនុស្សប្រុសខ្លះ គាត់មិនចូលចិត្តមនុស្សស្រីដែលប្រើតែអារម្មណ៍ ពូកែតែដ្រាម៉ាអត់ប្រយោជន៍ ងាកកើតទុក្ខ ងាកៗផុសរូបសោកសៅទាមទារចំណាប់អារម្មណ៍ នេះជាសកម្មភាពធ្វើឱ្យគាត់រឹតតែមើលស្រាល និងលែងឱ្យតម្លៃអ្នកទៅវិញទេ។

58dd9def8ccd1e5d75af330ff116d2d0
រូបភាពដំណាង

៥. ចាំតែទាមទារ លាដៃសុំលុយឥតល្ហែ

ការផ្សាយពាណិជ្ជកម្ម

ច្បាស់ណាស់ ក្នុងនាមជាមនុស្សប្រុសត្រូវមានសមត្ថភាពរកស៊ី ចិញ្ចឹមមនុស្សស្រីដែលជាដៃគួ តែមិនមែនមានន័យថា តម្រូវឱ្យអ្នកត្រូវទាមទារ លាដៃសុំលុយគាត់ចាយគ្រប់ពេលនោះទេ។ ជាមនុស្សស្រី ត្រូវចេះធ្វើអ្វី ចេះរកលុយដោយខ្លួនឯង ទើបមានតម្លៃ តែបើអ្នកចាំតែលាដៃសុំលុយពីមនុស្សប្រុសចាយនោះ អ្នកប្រផបដូចជាស្រីដែលគេចិញ្ចឹម គ្មានកិត្តិយស គ្មានតម្លៃសោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម