
បែកបាក់មិត្តភាព ឈឺចាប់មិនចាញ់ បែកបាក់ស្នេហានោះឡើយ!
អ្នកណាថា ការឈឺចាប់ស្នេហា ជាការឈឺចាប់បំផុតនោះ អ្នកធ្លាប់មានមិត្តភាពល្អបរិសុទ្ធ ស្រឡាញ់រាប់អានគ្នាទុកដូចបងប្អូនបង្កើត ហើយត្រូវមកជួបការបែកបាក់ប្រេះឆាគ្នា ដោយសារតែបញ្ហាបន្តិចបន្តួច ឬបញ្ហាការយល់ច្រឡំ វាឈឺចាប់មិនចាញ់បែកបាក់ស្នេហានោះឡើយ។ អ្នកខ្លះមិនធ្លាប់បែកបាក់ស្នេហាទេ តែក៏ជឿថា គេប្រាកដជាធ្លាប់បែកបាក់មិត្តភាព ក៏ជឿថា អារម្មណ៍មួយហ្នឹង វាឈឺចាប់មិនធម្មតាទេ រាល់បញ្ហា ដែលឈានដល់ការបែកបាក់ ប្រាកដជាធ្វើឱ្យចិត្តមនុស្សយើងម្នាក់ៗមានការឈឺចាប់ជាខ្លាំង។ ម្យ៉ាងវិញទៀត ប្រសិនបើមិត្តភាពត្រូវបាក់បែកដោយសារតែបញ្ហា ឬការយល់ច្រឡំនោះ វាក៏កាន់តែឈឺចាប់ទ្វេដង។ ជាការពិតណាស់ គ្មាននរណាម្នាក់ចង់បែកបាក់ ឬបាត់បង់ទំនាក់ទំនងដែលល្អនោះឡើយ។ ធ្លាប់ស្រឡាញ់រាប់អានគ្នាជាច្រើនឆ្នាំ ទុកដូចបងប្អូនរួមផ្ទៃតែមួយ តែវាក៏ត្រូវឈឺចិត្តបំផុត ដែលបែរជាដើរដល់ផ្លូវបញ្ចប់ សល់ត្រឹមតែអនុស្សាវរីយ៍ និងការចងចាំកន្លង។ មិត្តភាពល្អ…











