
ស្លឹកឈើបញ្ជាក់ ពីអត្តចរិតរបស់អ្នកនៅក្នុងទំនាក់ទំនង!
តើអ្នកចូលចិត្តស្លឹកឈើមួយណាជាងគេ? ស្លឹកឈើដែលអ្នកបានជ្រើសរើស វានឹងបង្ហាញអំពីអ្នកចំពោះទំនាក់ទំនង។ 1. ស្លឹកឈើទី 1 ប្រសិនបើអ្នកជ្រើសរើសយកស្លឹកឈើទី១នេះវានឹងបង្ហាញថា អ្នកគឺជាមនុស្សដែលមានគោលដៅខ្ពស់។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកច្បាស់ជាទទួលស្គាល់ថាអ្នកត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតទំនាក់ទំនងល្អ ហើយក៏ត្រៀមខ្លួនបង្កើនភាពអត់ធន់ខ្ពស់ដែរ។ អ្នកដឹងពីរបៀបស្រឡាញ់អារម្មណ៍របស់អ្នក សេចក្ដីស្រឡាញ់របស់អ្នកមិនត្រូវបានចោទសួរទេ។ អ្នកត្រូវបានគេពិពណ៌នាថា ជាដៃគូស្មោះត្រង់ណាស់ដែលមានន័យថា អ្នកនឹងមិនបោកប្រាស់មនុស្សជាទីស្រឡាញ់របស់អ្នក ហើយអ្នកនឹងមិនប្រថុយទំនាក់ទំនងរបស់អ្នករយៈពេលមួយនាទី ដើម្បីតែធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្តនោហឡើយ។ 2. ស្លឹកឈើទី 2 ការជ្រើសរើសស្លឹកឈើទី២នេះមានន័យថា អ្នកស្រឡាញ់សេរីភាពរបស់អ្នក។ នៅពេលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកមិនបង្ហាញអារម្មណ៍ពិតរបស់អ្នកយូរទេ ព្រោះអ្នកខ្លាចមិនហ៊ានចូលក្នុងអ្វីមួយឱ្យចាក់ជ្រៅពេក។ អ្នកចូលចិត្តពិសោធន៍ នេះជាមូលហេតុដែលអ្នកត្រូវបានគេចាត់ទុកថា ជាមនុស្សសាវា ចាប់ផ្ដើមស្នេហាជាមួយនឹងតែអារម្មណ៍ត្រូវការមួយឆាវ។ 3. ស្លឹកឈើទី…











