
មនុស្សស្រីដែលមានចំណុចទាំង៥នេះ កុំសង្ឃឹមថានឹងមានអ្នកណា អាចទ្រាំនឹងចរិតអ្នកបានឱ្យសោះ!
កុំថាតែមនុស្សស្រី ដែលមានជម្រើស តែងតែគិត និងជ្រើសដៃគូខ្លាំង សូម្បីតែមនុស្សប្រុស ក៏គេជ្រើសណាស់ដែរ មិនមែនមែនឱ្យតែឃើញស្អាត ឡូយ មុខទាកើទាញ សុទ្ធតែអាចយកចិត្តមនុស្សប្រុសបាននោះឡើយ។ យ៉ាងណាមិញ មនុស្សស្រីបើអ្នកមាន៥ចំណុចនេះជាទម្លាប់ហើយនោះ កុំសង្ឃឹមថានឹងមានអ្នកចង់ច្បាស់លាស់ ឬអាចទ្រាំជាមួយអ្នកបានឱ្យសោះ បើមិនចង់នៅម្នាក់ឯងមួយជីវិតទេ គួរតែកែប្រែនូវទម្លាប់មិនល្អនេះចោលទៅ។ ១. ចូលចិត្តបង្ខំ ស្ត្រីដែលចូលចិត្តបង្ខំមនុស្សផ្សេងទៀត វាជាប្រភេទស្ត្រីទីមួយដែលបុរសចង់ចាកចេញពីគេ។ នោះក៏ព្រោះតែនាងធ្វើឱ្យគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯង។ ទោះបីជាអ្នកធ្វើអ្វីគ្រប់យ៉ាងដោយក្តីស្រឡាញ់ ប៉ុន្តែការបង្ខំវាបានធ្វើឱ្យគាត់ផ្លាស់ប្តូរខ្លួនឯងទាក់ទងនឹងការស្លៀកពាក់ ទម្លាប់ដែលគាត់ចូលចិត្ត សូម្បីតែការញុំាក៏ដោយ បើអ្នកចេះតែបង្ខំឱ្យគាត់ផ្លាស់ប្ដូរនេះ ផ្លាស់ប្ដូរនោះ គាត់ប្រាកដជាធុញទ្រាន់នឹងអ្នកខ្លាំង។ ២. ស្ត្រីដែលមានគំនិតអាក្រក់ ស្ត្រីដែលមានគំនិតមិនល្អ វាអាចត្រូវបានគេចាត់ទុកថាជាស្ត្រីដែលបុរសមិនចង់ក្លាយជាដៃគូជីវិតនោះឡើយ។…











