តើ Crush របស់អ្នក នឹងគិតបែបណា ពេលបានជួបអ្នកជាលើកដំបូង?

តើ Crush របស់អ្នក នឹងគិតបែបណា ពេលបានជួបអ្នកជាលើកដំបូង?
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសរូបមនុស្សស្រីណាមួយ ដែលទាក់ចិត្តអ្នកជាងគេ ដើម្បីដឹងពីគំនិត Crush របស់អ្នក ពេលគាត់បានជួបអ្នកលើកដំបូង គាត់គិត និងមានអារម្មណ៍បែបណា?

A. រូបមនុស្សស្រីទី ១

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 12 10 At 12.11.28 PM

គាត់គិតថាអ្នកជាមនុស្សមានប្រាជ្ញាវាងវៃ អាចមើលឃើញរឿងរ៉ាវសមហេតុផលដោយស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន។ សូម្បីតែពេលមានអាសន្នក៏ដោយ អ្នកក៏មានភាពរីករាយ ស្ងប់ស្ងាត់ និងវិភាគយ៉ាងហ្មត់ចត់។

ការផ្សាយពាណិជ្ជកម្ម

ពួកគេមានអារម្មណ៍ថាអ្នកជាមនុស្សឡូជីខលខ្លាំង។ ដោយសារតែហេតុផលនេះហើយ ដែលធ្វើឱ្យ Crsuh របស់អ្នក បែរជាមានអារម្មណ៍ថា មិនមានសុវត្ថិភាពពេលនៅជាមួយអ្នក ពួកគេត្រូវបាន “គំរាមកំហែង” ដោយភាពត្រជាក់ ភាពក្លាហាន និងភាពស្ងប់ស្ងាត់របស់អ្នកក្នុងការភ័យខ្លាច និងពិបាកក្នុងការទាក់ទងអ្នក។

B. រូបមនុស្សស្រីទី ២

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 12 10 At 12.11.32 PM

មនុស្សនោះគិតថាអ្នកជាបុរស / ក្មេងស្រីដែលមានភាពធម្មតា សាមញ្ញ និងធម្មជាតិ។ អ្នកនិយាយដោយត្រង់ ហ៊ានបញ្ចេញគំនិតពិតរបស់អ្នកដោយមិនខ្លាចការថ្កោលទោស ឬខុសឆ្គងអ្វីឡើយ។

ការផ្សាយពាណិជ្ជកម្ម

ភាពត្រង់ និងភាពសាមញ្ញរបស់អ្នកធ្វើឱ្យមនុស្សម្នាក់ទៀតមានអារម្មណ៍គួរឱ្យទុកចិត្ត និងមានសុវត្ថិភាព។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏មានអារម្មណ៍ថាអ្នកជាមនុស្សអែបអបផងដែរ ងាយមើលឃើញហើយគ្មានអ្វីអាថ៌កំបាំង ឬលាក់លៀមនោះទេ។

C. រូបមនុស្សស្រីទី ៣

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 12 10 At 12.11.37 PM

គាត់គិតថាអ្នកជាមនុស្សដែលមានការស្រមើស្រមៃ ជាញឹកញាប់តែងតែចូលចិត្តជ្រមុជខ្លួននៅក្នុងពិភពនិម្មិតរបស់គាត់ដោយភាពវង្វេងវង្វាន់។ ពួកគេរកឃើញអ្នកអាថ៌កំបាំង ឯកោ ហើយអ្នកហាក់ដូចជារីករាយនឹងនៅម្នាក់ឯងឆ្ងាយពីហ្វូងមនុស្សដែលរំខាន។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើ Crush របស់អ្នកមានភាពប្រាកដនិយម និងមានហេតុផលនោះ ឱកាសនឹងវិនិច្ឆ័យអ្នកថាមិនសក្តិសមនឹងពួកគេទេ។ ប្រសិនបើពួកគេក៏ជាការស្រមើលស្រមៃ និងមនោសញ្ចេតនារសើបរ ទំនងជាគាត់នឹងចង់ស្គាល់ និងទាក់ទងអ្នកកាន់តែជិតស្និទ្ធ។

D. រូបមនុស្សស្រីទី ៤

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 12 10 At 12.11.40 PM

Crush របស់អ្នកអាចមានអារម្មណ៍ថាអ្នកជាមនុស្សដែលមានការគោរពខ្លួនឯងទាប មានកំហុស និងគិតច្រើនពេក។ អ្នកងាយនឹងអាណិតខ្លួនឯង ឬធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយអ្នកមានការព្រួយបារម្ភហួសហេតុពេក។

វាហាក់ដូចជាប្រភពថាមពលរបស់អ្នកមិនមានភាពវិជ្ជមានទាល់តែសោះ អ្នកមិនអាចសប្បាយចិត្តគ្រប់ពេលវេលាទេ។ មនុស្សម្នាក់ទៀតគិតថាអ្នកត្រូវការធ្វើអ្វីៗឱ្យសាមញ្ញ ហើយមានទំនុកចិត្តច្រើនជាងមុន ធ្វើឱ្យខ្លួនអ្នកល្អឥតខ្ចោះជំនួសឱ្យការបំភាន់ខ្លួនឯងទៅនឹងគំនិតជ្រុលនិយមបែបនេះ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម