
នាងប្រែចិត្តហើយ! បើឃើញមនុស្សស្រីចេញសញ្ញាទាំង ៣ នេះមក ច្បាស់ណាស់ថា នាងអស់ចិត្តចំពោះទំនាក់ទំនងជាមួយអ្នកហើយ
ប្រុសៗអាចសង្កេតមើលបាន ប្រសើរបើឃើញមនុស្សស្រីដែលអ្នកស្រឡាញ់ ចេញសញ្ញាទាំង ៣ នេះមក វាបញ្ជាក់ថា នាងបានអា់ចិត្តពីអ្នកហើយ នាងអាចនឹងមិនមានអ្នកផ្សេងទេ តែមានន័យថា នាងឈប់ស្រឡាញ់អ្នក ធុញទ្រាន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកហើយ។ ១) នាងលែងមានរឿងនិយាយជាមួយនឹងអ្នក៖ ពេលនារីលង់ស្នេហ៍នឹងបុរស ភ្លាមនោះនាងក៏ប្រែក្លាយជាឆ្មាតោងជាប់ នៅក្បែរអ្នកគ្រប់វេលា ចង់និយាយជាមួយអ្នកគ្រប់រឿង។ ពេលមនុស្សស្រីចូលចិត្តបុរស នាងនឹងគិតពីគេដោយមិនដឹងខ្លួន ទោះជានាងឃើញយ៉ាងណា។ ប្រសិនបើពួកគេនៅឆ្ងាយពីគ្នា នាងនឹងរក្សាទូរស័ព្ទរបស់នាងជានិច្ច រង់ចាំការហៅចូល និងចូលចិត្តឆ្លើយឆ្លងសារ ឬវីដេអូខលជាមួយនឹងអ្នក។ ការបង្ហាញដោយផ្ទាល់បំផុតនៃការចូលចិត្តនរណាម្នាក់គឺថា ស្ត្រីនឹងមានអាថ៌កំបាំង និងពាក្យជាច្រើនរាប់មិនអស់នៅក្នុងចិត្តដែលនាងចង់ចែករំលែក ចង់ប្រាប់បុរសពេញមួយថ្ងៃដោយមិនអស់ពាក្យដែលត្រូវនិយាយ។ ដូច្នេះហើយ នៅពេលដែលនាងផ្លាស់ប្តូរចិត្ត ព័ត៌មានលម្អិតនេះនឹងក្លាយជាសញ្ញាច្បាស់លាស់បំផុត។…











