
Pep Guardiola និយាយអ្វីខ្លះ លើករណី Real Madrid រំលងមិនចូលរួមពិធី Ballon d’Or?
Pep Guardiola បានបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនលើការសម្រេចចិត្តរបស់ Real Madrid ដែលមិនចូលរួមក្នុងពិធី Ballon d’Or កាលពីម្សិលមិញ។ ពានរង្វាន់នេះត្រូវបានឈ្នះដោយខ្សែបម្រើ Rodri របស់ Manchester City បើទោះបីជា Vinicius Jr ជាបេក្ខភាពដែលមានភាគរយខ្ពស់ក៏ដោយ។ Pep ឆ្លើយតបថា៖«នោះជារឿងរបស់ពួកគេ។ ប្រសិនបើពួកគេចង់អបអរសាទរ [អ្នកឈ្នះ] នោះមិនអីទេ នោះក៏ល្អដែរ។ យើងនៅ Manchester City នឹងមិនវិនិច្ឆ័យក្លិបផ្សេងទៀតទេ»។ «ឧទាហរណ៍កាលពីរដូវកាលមុន Erling Haaland បានឈ្នះពានរង្វាន់បី…











