
ប្រយ័ត្នបែកធ្លាយទិន្នន័យសម្ងាត់! អ្នកប្រើប្រាស់ Telegram ទាំងអស់ត្រូវដឹងរឿងទាំងនេះ!!!
Telegram កំពុងពេញនិយមខ្លាំងនៅកម្ពុជា ប៉ុន្តែជាមួយនឹងភាពងាយស្រួលនោះ ក៏មានហានិភ័យនៃការលួចគណនី និងបែកធ្លាយទិន្នន័យសម្ងាត់ដែរ។ ជនខិលខូចតែងតែប្រើវិធីផ្សេងៗដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន លុយ និងគណនីរបស់អ្នក។ ខាងក្រោមនេះជារឿងសំខាន់ៗដែលអ្នកប្រើប្រាស់ Telegram ទាំងអស់ ត្រូវដឹង និងអនុវត្តភ្លាមៗ៖ ១. បើក Two-Step Verification (ការផ្ទៀងផ្ទាត់ពីរជំហាន) នេះជាវិធីសំខាន់បំផុតក្នុងការការពារគណនី។ ចូលទៅ Settings > Privacy and Security > Two-Step Verification រួចដាក់ពាក្យសម្ងាត់បន្ថែម។ ទោះបីអ្នកណាលួចលេខកូដ SMS ក៏មិនអាចចូលគណនីបានដែរ។…










