ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

វិទ្យាសាស្រ្តបានបង្ហាញ ៥ ហេតុផលដ៏អស្ចារ្យ នៃអត្ថប្រយោជន៍របស់ទឹក
សុខភាព

វិទ្យាសាស្រ្តបានបង្ហាញ ៥ ហេតុផលដ៏អស្ចារ្យ នៃអត្ថប្រយោជន៍របស់ទឹក

អ្នកប្រហែលជាធ្លាប់ដឹងថាអ្នកគួរផឹកទឹកច្រើនរាល់ថ្ងៃ ប៉ុន្ដែតើអ្នកដឹងហេតុអ្វី? វាជាការពិតដែលអ្នកមិនអាចរស់នៅបានដោយគ្មានទឹកផឹកទេ។ ប៉ុន្តែការរក្សាជាតិទឹកល្អក៏មានសារៈសំខាន់ផងដែរសម្រាប់សុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃ។ អត្ថបទនេះនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ដែលផ្អែកលើវិទ្យាសាស្រ្ត។ នៅចុងបញ្ចប់នៃអត្ថបទនេះអ្នកនឹងរៀនពីហេតុផលដ៏ល្អដើម្បីរក្សាជាតិសំណើមក្នុងខ្លួន។ តម្លៃអាហារូបត្ថម្ភរបស់ទឹក នៅក្នុងលក្ខខណ្ឌនៃអាហាររូបត្ថម្ភទឹកធម្មតាមិនមានកាឡូរីទេ នេះគ្រាន់តែជាហេតុផលដ៏សំខាន់ក្នុងការប្រើប្រាស់វាបន្ថែមទៀត។ ទឹកមិនមែនជាប្រភពនៃកាបូអ៊ីដ្រាតប្រូតេអ៊ីន ឬជាតិខ្លាញ់នោះទេ។ មុខងារតែមួយគត់របស់វាគឺដើម្បីផ្តល់ជាតិទឹកឱ្យអ្នក ហើយអ្នកអាចផឹកទឹកឱ្យបានច្រើនដោយមិនបារម្ភអំពីការឡើងទម្ងន់នោះទេ។ អត្ថប្រយោជន៍ទាំង៥ របស់ទឹក ទឹកមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ១. ទឹកអាចជួយឱ្យអ្នកទទួលបានលទ្ធផលខ្ពស់បំផុត កាយអាចរងគ្រោះប្រសិនបើអ្នកមិនផឹកទឹកឱ្យបានគ្រប់គ្រាន់។ ជាការពិតរាងកាយមនុស្សអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើបាត់បង់ទឹក តិចជាង២% នៅក្នុងខ្លួន។ នេះអាចជាការអស់កម្លាំង ដូចជាបាត់បង់មុខងារត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពិបាកផ្តោតអារម្មណ៍ និងការធ្វើលំហាត់ប្រាណតិចនឹងមានការលំបាកច្រើនទាំងផ្លូវចិត្ត និងរាងកាយ។ ម៉្យាងវិញទៀតការសិក្សាបានបង្ហាញថាកម្រិតជាតិទឹក មិនត្រឹមតែជួយទប់ស្កាត់មិនឱ្យកើតមានបញ្ហាខាងលើប៉ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយភាពតានតឹងផងដែរ។…

​រឿងដ៏អស្ចារ្យទាំងនេះនឹងកើតឡើង ដោយគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយ មុនពេលចូលពេលគេងរាល់ថ្ងៃ
សុខភាព

​រឿងដ៏អស្ចារ្យទាំងនេះនឹងកើតឡើង ដោយគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយ មុនពេលចូលពេលគេងរាល់ថ្ងៃ

ទឹកឃ្មុំជាឱសថមាសរបស់ធម្មជាតិ។ គ្រូពេទ្យបុរាណជនជាតិអឺរ៉ុបជាច្រើនបានផ្តល់យោបល់ឱ្យផឹកទឹកដោះគោ ជាមួយទឹកឃ្មុំមួយស្លាបព្រា ដើម្បីធានាឲ្យគេងឱ្យបានល្អ។ គ្រូពេទ្យបុរាណម៉ិកស៊ិក ក៏ជាអ្នកចេញវេជ្ជបញ្ជាឱ្យតែផឹកទឹកតែជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ មុនពេលចូលគេង ហើយប្រជាជនចិនបុរាណ ក៏ញ៉ាំទឹកឃ្មុំរៀងរាល់យប់ ផងដែរ។ ខាងក្រោមនេះគឺជាឧទាហរណ៏សំខាន់ៗមួយចំនួន ដែលអ្នកគួរញ៉ាំទឹកឃ្មុំរៀងរាល់យប់មុនពេលគេង។ ១. អ្នកនឹងគេងបានប្រសើរជាងមុន ទឹកឃ្មុំ ត្រូវបានគេផ្ដល់អនុសាសន៍ឱ្យបរិភោគមុនពេលចូលគេង! ទឹកឃ្មុំជំនួយថ្លើមអោយមានសុខភាពល្អ និងធ្វើឲ្យវាផលិតបរិមាណត្រឹមត្រូវនៃ glycogen នៅពេលយប់។ ទឹកឃ្មុំក៏ជួយខួរក្បាលដោយបង្កើនកម្រិតអាំងស៊ុយលីនដែលបញ្ចេញ tryptophan ទៅក្នុងខួរក្បាល។ Tryptophan ត្រូវបានបម្លែងទៅជា serotonin ដែលបន្ទាប់មកបង្កើតបានជា melatonin។ មនុស្សជាច្រើនហៅ Melatonin ថាជាអ័រម៉ូនល្អពីព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងបង្កើតជាលិកាឡើងវិញអំឡុងពេលសម្រាក។ មិនត្រឹមតែ…

បើបែកគ្នាហើយ ហេតុអ្វីត្រូវរំឭកអ្នកចាស់ឡើងវិញធ្វើអ្វី?
សង្គម

បើបែកគ្នាហើយ ហេតុអ្វីត្រូវរំឭកអ្នកចាស់ឡើងវិញធ្វើអ្វី?

មានគូស្នេហ៍មួយចំនួន បានបែកចែកផ្លូវគ្នាហើយ ហើយក៏មានដៃគូខ្លះ បែកទៅមានប្ដី មានប្រពន្ធ សាងគ្រួសាររៀងៗខ្លួនផងដែរ តែក៏នៅមានអ្នកខ្លះ នៅតែនឹករឭក មិនអស់អាល័យ ស្រណោះស្រណោក រង់ចាំ នឹកនាដល់គូស្នេហ៍របស់ខ្លួន ទាំងដែលដៃគូមួយចំនួន គាត់បែកទៅមានប្ដី មានប្រពន្ធ មានកូន មានគ្រួសារថ្មីរួចទៅហើយ។ មានមនុស្សមួយចំនួន គាត់តែងតែនឹកនាស្ដាយស្រណោះ អ្នកខ្លះ ក៏បង្ហោះនូវអនុស្សាវរីយ និយាយអំពីស្នេហារបស់គាត់កាលពីមុន ” អ្នកមុនល្អណាស់ គេល្អអ៊ីចេះ គេល្អអ៊ីចុះ គ្មានអ្នកណាអាចជំនួសគាត់បានទេ …” ចុះមុននឹងផុស ម្ដេចមិនសួរខ្លួនឯងទៅថា បើគេល្អមែន ហេតុអ្វីយើងបណ្ដោយឱ្យគេបាត់បង់ទៅដល់ដៃអ្នកផ្សេង?…

តើគួរទទួលយកឬក៏អត់ បើសង្សារយើងជាមនុស្ស ធ្លាប់មានសង្សារពីមុន ហើយបែកបាក់គ្នា?
សង្គម

តើគួរទទួលយកឬក៏អត់ បើសង្សារយើងជាមនុស្ស ធ្លាប់មានសង្សារពីមុន ហើយបែកបាក់គ្នា?

ទំនាក់ទំនងមួយខ្លាចបំផុតគឺ ខ្លាចស្រឡាញ់ប៉ះមនុស្ស ធ្លាប់មានអតីតកាល មានសង្សាររួចហើយ កុំថាឡើយច្រើន សូម្បីតែម្នាក់ ក៏ស្ទើរតែពិបាកទទួលយក ព្រោះចេះតែខ្លាច គឺខ្លាចគេនៅនឹកអ្នកចាស់ ខ្លាចគេនៅអាល័យសង្សារចាស់ ក៏រឹតតែខ្លាចពាក្យគេថា “ហែងយកម្នាក់ហ្នឹង ម្នាក់ហ្នឹងធ្លាប់មានសង្សារួចហើយនឹង ហែងយកមនុស្សដដែលគេ .., “ ទាំងនេះហើយ ដែលជាចំណុចស្ទាក់ស្ទើរសម្រាប់មនុស្សមួយចំនួនតែងតែគិត។ តែយ៉ាងណាមិញ សម័យនេះហើយ វាមិនសំខាន់ទេថា ម្នាក់ហ្នឹងធ្លាប់មានសង្សារ ម្នាក់ហ្នឹងធ្លាប់ទាក់ទងអ្នកនេះ ឬទាក់ទងអ្នកនោះ ក៏រឹតតែមិនគួរនឹងគិត ថាម្នាក់ហ្នឹងធ្លាប់មានប្រវត្តិខូចចិត្ត ឬភ្លាត់ស្នៀតជាមួយអ្នកណា។ ប៉ុន្តែសម្រាប់ពាក្យថាស្នេហាពិត សំខាន់បំផុតនៅគឺ មានបច្ចុប្បន្ននឹងគ្នា សាងអនាគតល្អជាមួយគ្នា ស្រឡាញ់គ្នាពិត…

អបអរសាទរ! ម៉ារីម៉ា ឆ្លងទន្លេហើយបានកូនប្រុសដ៏គួរឱ្យស្រឡាញ់
សង្គម

អបអរសាទរ! ម៉ារីម៉ា ឆ្លងទន្លេហើយបានកូនប្រុសដ៏គួរឱ្យស្រឡាញ់

នៅលើគេហទំព័ររបស់លោក Dingdong បានបង្ហោះរូបមួយសន្លឹក គឺរូបភរិយារបស់លោក គឺនាងម៉ារីម៉ា ជាមួយនឹងកូនប្រុសជាទីស្រឡាញ់ លោកបានឱ្យដឹងថា នាងម៉ារីម៉ា ឆ្លងទន្លេបានកូនប្រុស នៅម៉ោងប្រហែល 1 និង 35 នាទីរសៀលថ្ងៃនេះបន្ទាប់ពីនាងបានឈឺពោះរយៈពេលដល់ទៅ១០ម៉ោងឯណោះ។ នៅទីបំផុត រយៈពេលជាង៩ខែ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំក៏បានមកដល់ហើយ សូមស្វាគមន៍សមាជិកថ្មី រីករាយអបអរសម្រាប់គ្រួសារលោក Ding Dong និងនាង ម៉ារីម៉ាផង គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់នាងមានឈ្មោះថា Jose Sixto G. Dantes IV ៕

មនុស្សស្រីតែងរើសដៃគូជីវិតណាស់ តែមនុស្សប្រុសខ្លះ គាត់ក៏រើសដៃគូជីវិតណាស់ដែរ ព្រោះតែគាត់ល្អ គាត់ក៏ចង់បានប្រពន្ធល្អដូចគ្នា
សង្គម

មនុស្សស្រីតែងរើសដៃគូជីវិតណាស់ តែមនុស្សប្រុសខ្លះ គាត់ក៏រើសដៃគូជីវិតណាស់ដែរ ព្រោះតែគាត់ល្អ គាត់ក៏ចង់បានប្រពន្ធល្អដូចគ្នា

ការជ្រើសគូជីវិត មិនថាស្រី មិនថាប្រុសទេ គឺមានជម្រើសដូចគ្នា មនុស្សស្រីរើសមនុស្សប្រុស ចំណែកមនុស្សប្រុសខ្លះ​ គាត់ក៏រើសមនុស្សស្រីដែរ ព្រោះជាធម្មតា មនុស្សល្អៗ រមែងខ្លាចរអា ក្នុងការជ្រើសគូជីវិត មិនមែនតែមនុស្សស្រីទេដែលល្អ មនុស្សប្រុសល្អ គាត់ក៏ត្រូវការជ្រើសគូជីវិត រើសកូនប្រសារស្រីល្អៗ ចូលទៅក្នុងគ្រួសារគាត់ដូចគ្នា។ ដូចនេះ បុរសល្អៗទាំងឡាយ គួរជ្រើសរើសនារីធម្មតាម្នាក់បានហើយ ៖ – មិនបាច់ស្អាតពេកទេ ព្រោះអាចនាំរឿងច្រើនចូលគ្រួសារអ្នក – មិនបាច់ឆើតឆាយពេកទេ ព្រោះអាចនាំគ្រោះថ្នាក់ដល់អ្នក – មិនបាច់ឆ្លាតពេកទេ ព្រោះអាចក្លាយជាសត្រូវរបស់អ្នក – មិនបាច់មានពេកទេ ព្រោះអាចក្លាយជាការប្រមាថដល់បងប្អូនអ្នក…

ក្នុងចំណោមសាកលវិទ្យាល័យទាំង ២៥ នៅកម្ពុជា តើសាលារបស់អ្នកឈរនៅលេខរៀងទីប៉ុន្មាន ក្នុងឆ្នាំ ២០១៩​ នេះ បើផ្អែកតាម ​UniRank 2019?
សម្រង់

ក្នុងចំណោមសាកលវិទ្យាល័យទាំង ២៥ នៅកម្ពុជា តើសាលារបស់អ្នកឈរនៅលេខរៀងទីប៉ុន្មាន ក្នុងឆ្នាំ ២០១៩​ នេះ បើផ្អែកតាម ​UniRank 2019?

2019-04-09 ​ជាការពិតណាស់ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាបន្តសម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី ១២ វាជារឿងមួយដែលចាំបាច់និងមានសារៈសំខាន់បំផុត។​ ជាមួយគ្នានេះដែរគេបានសង្កេតឃើញថាវត្ដមានរបស់សាកលវិទ្យាល័យជាច្រើនបានរីកដុះដាល ហើយថែមទាំងខិតខំប្រឹងប្រែងពង្រឹងគុណភាពរបស់ខ្លួនដើម្បីបំពេញតម្រូវការសិស្សនិស្សិត។​ ក្នុងនោះគេបានសង្កេតឃើញមានការវាយតម្លៃចំណាត់ថ្នាក់សាកលវិទ្យាល័យល្បីៗចំនួន ២៥ ​សាកលវិទ្យាល័យ​ ទៅលើគុណភាពនៃសាកលវិទ្យាល័យនីមួយៗ​។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ក្នុងចំណោមសាកលវិទ្យាល័យទាំងនោះ លំដាប់កំពូលទាំង ៣ មានដូចជា៖ ទី១-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) ទី២ – សាកលវិទ្យាល័យកម្ពុជា (University of Cambodia) និង ទី៣-សាកលវិទ្យល័យបញ្ញាសាស្រ្ត (Paññāsāstra University of Cambodia) ។ បន្ថែមពីនេះ សាកលវិទ្យាល័យកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់លេខ១…

អីយ៉ាស់! ស្ងាត់ៗអ្នកនាង ស្វែង សុជាតា បង្ហាញមុខថតភាពយន្តជាមួយតារាហុងកុងជើងចាស់ លោក ERIC TSANG CHI-WAI
សង្គម

អីយ៉ាស់! ស្ងាត់ៗអ្នកនាង ស្វែង សុជាតា បង្ហាញមុខថតភាពយន្តជាមួយតារាហុងកុងជើងចាស់ លោក ERIC TSANG CHI-WAI

ដូចដែលបានដឹងហើយថា អ្នកនាង ស្វែង សុជាតា ជាតារាជើងចាស់មួយដួង ដែលមានសមត្ថភាពដ៏អស្ចារ្យ អាចសម្ដែងបានគ្រប់ចរិតនៃតួ ហើយសុទ្ធតែសក្តិសមឥតខ្ចោះ។ យ៉ាងណាមិញ អ្នកនាងក៏ធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្តឱ្យហូលីវូតទៀត ដែលដឹកនាំដោយកំពូលតារា គឺ អេនជេលីណា ជូលី ក៏ដូចជារឿងជាច្រើនទាំងក្នុង នៅក្រៅស្រុក។ មួយរយៈចុងក្រោយនេះដែរអ្នកនាង ស្វែង សុជាតា ហាក់ដូចជាត្រូវប៉ាន់ជាមួយនឹងការថតរឿងជាច្រើន ហើយថ្មីៗនេះ អ្នកនាងក៏ស្រាប់តែបង្ហាញរូបជាច្រើនសន្លឹក ជាមួយកំពូលតារាហុងកុងគឺលោក ERIC TSANG CHI-WAI ដែលធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើល កើតជាចម្ងល់ និងចង់ដឹងថា តើអ្នកនាងនឹងស្ដែងរឿងអ្វីជាមួយតារាហុងកុងរូបនេះ។ ចំពោះចំណងជើងភាពយន្តដែលអ្នកនាងសម្ដែង គឺនៅជាអាថ៌កំបាំង…

អាយុ៥០ឆ្នាំហើយតែសម្រស់វិញ នារីក្មេងៗអាយុត្រឹម២០សុំខ្មាស់
សង្គម

អាយុ៥០ឆ្នាំហើយតែសម្រស់វិញ នារីក្មេងៗអាយុត្រឹម២០សុំខ្មាស់

នារីម្នាក់នេះដែលពេទ្យធ្មេញ គឺមានអាយុ ៥០ឆ្នាំហើយ គាត់គឺជាជនជាតិកូរ៉េខាងត្បូង តែមើលទៅរូបរាងកាយរបស់គាត់គឺមានសម្រស់មិនចាញ់នារីវ័យ២០ឆ្នាំឡើយ។ រូបរាយកាយរបស់គាត់គឺមិនមានភាពចាស់ជ្រិញជ្រួញឡើយ​ គាត់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញអ៊ិនធឺណេតជាមួយនឹងភាពស្រស់ស្អាតឥតខ្ចោះរបស់គាត់។ សម្លឹងមើលរូបភាពរបស់គាត់ហើយ អ្នកនឹងមិនជឿថាគាត់មានអាយុ ៥០ឆ្នាំទេព្រោះមើលទៅហាក់ដូចជាមានអាយុមិនលើសពី ២៥ឆ្នាំទេ។ Lee Su Jin ពេទ្យធ្មេញមានអាយុ ៥០ឆ្នាំប៉ុន្តែមើលរូបរាយកាយរបស់គាត់ហាក់ដូចក្មេងជាងវ័យពាក់កណ្តាល។ Lee Su Jin កើតនៅឆ្នាំ១៩៦៩ បានធ្វើជាពេទ្យធ្មេញអស់រយៈពេល១៦ឆ្នាំមកហើយ។ ដោយសារតែសមត្ថភាព និងមានភាពមិនចាស់សោះ បានធ្វើឲ្យគាត់ល្បីល្បាញយ៉ាងខ្លាំងនៅលើ Instagram ជាមួយអ្នកគាំទ្រ 116K។ គាត់ចាប់ផ្តើមល្បីល្បាញបន្ទាប់ពីបានចូលក្នុងកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង។ ពេលនោះហើយដែលមនុស្សជាច្រើនបានស្គាល់គាត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសម្រស់ដ៏ល្អឥតខ្ចោះរបស់គាត់ គឺក្មេងជាងវ័យពាក់កណ្តាល។ Lee…

តារាយូធូប Logan Paul មានបំណងធ្វើដំណើរឆ្លងកាត់តំបន់អង់តាក់ទិកដើម្បីបង្ហាញពីទ្រឹស្តីមួយដែលថា ផែនដីមិនមែនមានរាងមូលនោះទេ
ប្លែកៗ

តារាយូធូប Logan Paul មានបំណងធ្វើដំណើរឆ្លងកាត់តំបន់អង់តាក់ទិកដើម្បីបង្ហាញពីទ្រឹស្តីមួយដែលថា ផែនដីមិនមែនមានរាងមូលនោះទេ

ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលជឿថាផែនដីពិតជាមិនមានរាងមូលមែននោះ អ្នកក៏ស្ថិតចំណោម មនុស្សជាច្រើនជឿថាផែនដីមិនមែនរាងមូលនោះទេ ហើយ ឡូហ្គូប៉ូល ក៏ជឿជាក់ថាទ្រឹស្តីផែនដីសំប៉ែតគឺជាការពិត។ តារា យូធូប អាយុ ២៣ឆ្នាំនេះ បានអះអាងថាលោកនឹងធ្វើដំណើរឆ្លងកាត់តំបន់អង់តាក់ទិកដើម្បីបង្ហាញអំពីទ្រឹស្តីផែនដីសំប៉ែត។ លោក ឡូហ្គែនប៉ុល បានធ្វើអត្ថាធិប្បាយទាំងនេះនៅពេលកំពុងនិយាយនៅក្នុងសន្និសីទអន្តរជាតិ ផែនដីមិនមែនរាងមូល នៅទីក្រុងដេនវ៉េ។ វាអាចជារឿងឆ្កួតសម្រាប់មនុស្សជាច្រើន ប៉ុន្តែវាមានសារៈសំខាន់សម្រាប់អ្នកខ្លះនៅពេលពួកគេចង់បង្ហាញទ្រឹស្ដីមួយនេះ។ លោកឡូហ្គោនប៉ូលត្រូវបានអមដំណើរដោយស្ថាបនិករបស់ FEIC លោក Robbie Davidson។ ក្នុងអំឡុងពេលនេះឡូហ្គែលប៉ូលក៏បាននិយាយផងដែរថា គាត់ជាបុរសនៃសេចក្ដីពិតហើយមិនខ្មាសអៀនចំពោះការជឿលើទ្រឹស្ដីនោះទេ។ គាត់មានមោទនភាពចំពោះការពិតដែលថា ផែនដីគឺមានរាងសំប៉ែត។ លោកឡូហ្គោនប៉ូលមិនមែនជាមនុស្សតែម្នាក់គត់ ដែលចាប់ផ្តើមធ្វើដំណើរទៅអង់តាក់ទិក ដើម្បីបង្ហាញទ្រឹស្ដីផែនដីសំបែ៉តនោះទេ។ ក្រុមការងារដែលដឹកនាំដោយ…

អ្នកឯកទេសផ្នែកសរសៃប្រ.សាទបានអះអាងថា មនុស្សដែលពូកែភ្លេច.ភ្លាំង គឺជាមនុស្សដែលមានភាពវៃ.ឆ្លាតខ្លាំង
សុខភាព

អ្នកឯកទេសផ្នែកសរសៃប្រ.សាទបានអះអាងថា មនុស្សដែលពូកែភ្លេច.ភ្លាំង គឺជាមនុស្សដែលមានភាពវៃ.ឆ្លាតខ្លាំង

តើអ្នកតែងតែភ្លេចរឿងអ្វីមួយដែរឬ? អ្វីៗដូចជាថ្ងៃខែឆ្នាំកំណើត ឈ្មោះមិត្តភក្ដិ ព្រឹត្ដិការណ៍កន្លងមកជាដើម ប៉ុន្តែគ្មានហេតុផលណាមួយត្រូវព្រួយបារម្មណ៍ពីបញ្ហានេះទេ ព្រោះការស្រាវជ្រាវថ្មីៗបានរកឃើញថា មនុស្សដែលពូកែភ្លេចមានភាពឆ្លាតវៃជាងអ្នកដទៃ។ ជាទូទៅវាត្រូវបានគេចាត់ទុកថាការភ្លេចភ្លាំងវិវត្ដពីការយល់ដឹងខ្ពស់។ ខួរក្បាលរបស់យើងមានសមត្ថភាពផ្សេងៗគ្នា។ ជាឧទាហរណ៍អ្នកខ្លះមានសមត្ថភាពចងចាំរឿងរ៉ាវផ្សេង ខណៈអ្នកផ្សេងទៀតមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាគណិតវិទ្យា រៀនភាសាបរទេស។ ល។ ទោះជាយ៉ាងណាយើងជាមនុស្ស ហើយវាមិនងាយស្រួលក្នុងការចងចាំព័ត៌មានលម្អិត ជាពិសេសគ្រប់រឿងដែលកើតឡើងនៅអតីតកាលនោះទេ។ ក្រុមអ្នកស្រាវជ្រាវមកពីតូរ៉ុនតូ បាននិយាយថាការបំភ្លេចអ្វីមួយ គឺជាការបង្កើនការចាំអ្វីមួយផ្សេងទៀតដើម្បីចងចាំរឿងដែលចាំបាច់។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាខួរក្បាលរបស់យើងភ្លេចពីអ្វីដែលបានកើតឡើងពីអតីតកាល ពីព្រោះព្រឹត្តិការណ៍ទាំងនេះត្រូវបានគ្របដណ្តប់ដោយព្រឹត្តិការណ៍ ដែលកើតឡើងនាពេលបច្ចុប្បន្ននេះ។ វានឹងធ្វើឲ្យងាយស្រួលក្នុងការបំភ្លេចព្រឹត្តិការណ៍មួយជាងការចងចាំ។ វាត្រូវបានគេអះអាងថាការចងចាំដ៏ល្អឥតខ្ចោះ និងភាពវ័យឆ្លាតខ្ពស់មិនត្រូវបានទាក់ទងគ្នាក្នុងរបៀបណាមួយឡើយ មានន័យថាប្រសិនបើមនុស្សម្នាក់មានការចងចាំដ៏ល្អឥតខ្ចោះ មិនមានន័យថាគាត់មានភាពវៃឆ្លាតខ្លាំងនោះទេ។ មានន័យថាមានមនុស្សដែលទន្ទេញចាំនូវព័ត៌មានលម្អិត ប៉ុន្តែងាយនឹងបំភ្លេចរឿងតូចៗ។ តើខួរក្បាលរបស់មនុស្សដំណើរការយ៉ាងដូចម្តេច? នៅក្នុងខួរក្បាលការចងចាំត្រូវបានរក្សាទុកនៅក្នុង hippocampus។…

ញៀនហ្គេម PUBG ពេក ធ្វើឱ្យក្មេងជំទង់ម្នាក់លួចលុយឪពុកដើម្បីទិញ skin និងឧបករណ៍លេងហ្គេម
ប្លែកៗ

ញៀនហ្គេម PUBG ពេក ធ្វើឱ្យក្មេងជំទង់ម្នាក់លួចលុយឪពុកដើម្បីទិញ skin និងឧបករណ៍លេងហ្គេម

ចាប់តាំងពី PUBG MOBILE ដាក់ឲ្យដំណើរ ហ្គេមនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាពិសេសក្នុងចំណោមក្មេងជំទង់។ ទោះបីជាការលេងហ្គេមសម្រាប់តែការកម្សាន្តក៏ដោយក៏មានឧប្បត្តិហេតុមួយចំនួនដែលធ្វើឱ្យទិដ្ឋភាពអវិជ្ជមានរបស់ហ្គេមអាចកើតឡើងផងដែរ។ មានករណីជាច្រើនដែលបង្ហាញពីលទ្ធផលអាក្រក់ហ្គេម។ ឧទាហរណ៏ថ្មីបំផុតអំពីការញៀន PUBG គឺមានក្មេងប្រុសម្នាក់បានលួចលុយ៥០០០០Rs ពីឪពុករបស់គាត់ដើម្បីទិញ Skin របស់វត្ថុនានាក្នុងហ្គេម PUBG។ ក្មេងប្រុសជំទង់នេះមានអាយុ ១៥ឆ្នាំកំពុងសិក្សាថ្នាក់ទី១០ ហើយគាត់បានលួចលុយ៥០០០០Rs ពីឪពុក និងទិញ ឧបករណ៍ លេងហ្គេម និង Skin របស់វត្ថុនានាក្នុងហ្គេម PUBG។ បញ្ហានេះបានកើតឡើងនៅពេលដែលឪពុកក្មេងប្រុសនោះ ដាក់ពាក្យប្តឹងទៅប៉ូលីសនៅពេលគាត់ដឹងពីការបាត់ប្រាក់។ គាត់ក៏បានអះអាងដែរថាគាត់មិនបានទទួលសារអ្វីអំពីប្រតិបត្តិការពីធនាគារនោះទេ។ ក្រោយពីការស៊ើបអង្កេតបានរកឃើញថា ក្មេងប្រុសនេះបានផ្ទេរប្រាក់ទៅគណនីរបស់មិត្តភក្តិ ពីគណនីរបស់ឪពុកគាត់។ ក្មេងប្រុសនេះបានទទួលស្គាល់ថាគាត់បានធ្វើវាដោយខ្លួនឯង…