
៥យ៉ាងដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន ប៉ុន្តែមិនដែលហ៊ានទាមទារ
នេះជារឿងដែលស្ត្រីគ្រប់រូបចង់បាន ប៉ុន្តែស្ទាក់ស្ទើរក្នុងការសុំ ឬ ទាមទារ មិនថានាងបានបានទាក់ទងជាមួយបុរសនោះច្រើនឆ្នាំក៏ដោយ នាងនៅតែមិនហ៊ានប្រាប់រឿងនេះចំៗទៅកាន់មនុស្សដែលនាងស្រឡាញ់ ព្រោះតែអារម្មណ៍ខ្មាសអៀន និងខ្លាចនៅក្នុងការបដិសេដមកវិញ៖ ១.ចង់ឱ្យសរសើរនាង៖ ស្ត្រីដែលឆ្លាតវៃ ចេះដឹង និងពូកែគិត នៅតែចូលចិត្តការសរសើរពីស្វាមី ឬ មិត្តប្រុសលើសម្រស់របស់នាង។ នាងចង់មានអារម្មណ៍ថាគាត់មានមោទនភាពចំពោះនាង។ ជាការពិតណាស់នេះមិនមែនជាការសរសើរជាទូទៅទេ ប៉ុន្តែត្រូវតែជាការសរសើរចេញពីចិត្ត ។ ប្រាប់នាងថានាងគួរឱ្យស្រឡាញ់ នាងក្លាហាន… និងកុំភ្លេចប្រាប់នាងថានាងស្អាត នោះហើយជាអ្វីដែលមនុស្សស្រីចង់បានបំផុត។ ២.អោបនៅពេលនាងយំ៖ មិនមែនស្ត្រីគ្រប់រូបអាចរំពឹងថាស្វាមី ឬ មិត្តប្រុសរបស់នាងនឹងលួងលោមនាងនៅពេលនាងមានបញ្ហានោះទេ ប៉ុន្តែមានពេលខ្លះ នាងពិតជាចង់ទទួលបានការលួងលោមនៅក្នុងដៃរបស់មនុស្សដែលនាងស្រឡាញ់។ នាងមិនចង់បានអ្វីក្រៅតែពីអ្នកដើរក្បែរនាង ទាញនាងឱ្យជិត បង្កើតកន្លែងសុវត្ថិភាពសម្រាប់នាង…











