
គ្រឿងបុកល្ហុងឆ្ងាញ់ និងខ្យងចំហុយឆ្នាំងដីពិសេស ការពិតលាក់ខ្លួននៅទីនេះសោះ ឃើញហើយស្រក់ទឹកមាត់
អាហារសម្រន់បែប Street Food តាមផ្លូវ ក្លាយជាចំណូលចិត្តរបស់យុវជនសម័យថ្មីនេះ ដោយសារតែវាសុទ្ធតែជាអាហារពេញនិយម ឆ្ងាញ់ ពិសេសគឺមានតម្លៃសមរម្យ អាចនិយាយបានថា ត្រឹមតែជាសិស្ស និស្សិត និងអ្នកធ្វើការក៏អាចទទួលទានបានផងដែរ។ សម្រាប់អ្នកដែលចូលចិត្តអាហារសម្រន់បែបបុកល្ហុង « ក្នុងស្រុក» ក៏ធ្លាប់បានណែនាំទីកន្លែងជាច្រើនហើយដែលសុទ្ធតែពេញនិយម និងឆ្ងាញ់ពិសា តែសម្រាប់អ្នកចង់បានរសជាតិប្លែកទាំងបុកល្ហុង និងខ្យងស្ងោរជាមួយគ្នាក្នុងពេលតែមួយនោះ យើងខ្ញុំសូមណែនាំហាងមួយកន្លែងទៀតដែលលាក់ខ្លួនស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ តែបែរជាមានអ្នកទៅទទួលទានពេញៗស្ទើររាល់ថ្ងៃនោះគឺ « បុកល្ហុងលាក់ខ្លួន »។ « បុកល្ហុងលាក់ខ្លួន » មានបម្រើមុខម្ហូបបែបបុកល្ហុងជាច្រើនមុខ ទាំងបុកល្ហុង បុកពោត បុកគ្រឿងសមុទ្រ សុទ្ធតែរសជាតិឆ្ងាញ់ៗប្លែក …











