ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Coer Finger China
សង្គម

គន់គូរខ្សែជីវិតប្តីប្រពន្ធ តាមក្បួនចិន តាមវិធីរាប់របៀបប្រើម្រាមដៃថារកស៊ីឡើង ឬមិនឡើង

សម័យនេះហើយជំនឿរឿងរើសគូស្រករ  អ្នកខ្លះក៏ជឿ  តែអ្នកខ្លះក៏មិនសូវជាជឿដែរ  ដោយគេយល់ថាសំខាន់គឺអត្តចរិតមនុស្សប៉ុណ្ណោះ។ យ៉ាងណាដូចពាក្យចាស់ថាអគមនផ្សំអាយុ  ជឿខ្លះក៏ល្អដែរ  តែកុំងប់នឹងជំនឿខ្លាំងពេករហូតមិនមានការពិចារណា។ ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីជំនឿរាប់ម្រាមដៃរបស់ជនជាតិចិនបុរាណ ដែលគេនិយមប្រើប្រាស់នៅក្នុងការផ្សំផ្គុំទុកដាក់កូនចៅ  ដោយប្រើវិធីរាប់ម្រាមដៃ។ ដោយវិធីនេះ គេធ្វើការរាប់ឆ្នាំខាងប្រុស មុនរាប់ពីបាតដៃ  រួចមេដៃ ចង្អុលដៃ ទៅរហូតដល់ឆ្នាំខាងស្រីរហូតចំម្រាមណាមួយ។ ឧបមាថា  ខាងប្រុសឆ្នាំរោង ខាងស្រីឆ្នាំវក  នោះបើរាប់ពីបាតដៃ  ឆ្នាំ រោង ដែលជាឆ្នាំខាងប្រុស  សំដៅទៅឆ្នាំខាងស្រីដែលជាឆ្នាំវក នោះក្បួនទាយនឹងស្ថិតនៅម្រាមនាងដៃ។ តោះ! មកដឹងពីខ្សែជីវិតប្តីប្រពន្ធដែលរាប់ចំម្រាមដៃទាំង ៥ និងបាតដៃ ដូចខាងក្រោម៖ ១. បាតដៃ៖…

2
សេដ្ឋកិច្ច

នៅពេលធ្វើដំណើរកម្សាន្ត មានវត្ថុអនុស្សាវរីយ៍៥ប្រភេទ ដែលអ្នកមិនគួរទិញយកទៅផ្ទះទេ បើមិនដូច្នេះ អ្នកនឹងជួបគ្រោះអាក្រក់នាំឱ្យអ្នកផ្ទះថែមទៀតផង

សូមប្រយ័ត្ននៅពេលដែលអ្នកធ្វើដំណើរកម្សាន្ត ហើយគិតថាចង់ទិញរបស់របរអនុស្សាវរីយដើម្បីយកត្រឡប់មកផ្ទះវិញ បើមិនដូច្នេះទេ វានឹងនាំគ្រោះមកលើខ្លួនអ្នក ឬនាំរឿងអាក្រក់ដល់គ្រួសារអ្នកថែមទៀតផង។ យកល្អគួរតែចៀសវាងការទិញរបស់ទាំង ៥ នេះ ៖ ១. តុក្កតាប្រពៃណីជប៉ុន យោងទៅតាមពាក្យចចាមអារាមជាច្រើនបានឱ្យដឹងថា តុក្កតាជប៉ុនពេញមួយឆ្នាំនៅក្នុងផ្សែងដ៏ពិសិដ្ឋ ដូច្នេះពួកគេក៏មានអាថ៌កំបាំងខាងវិញ្ញាណជាក់លាក់ផងដែរ។ ទោះបីជាគេហទំព័រទេសចរណ៍ជាច្រើនលក់តុក្កតាបែបប្រពៃណីរបស់ជប៉ុនក៏ដោយវាជារឿងល្អបំផុត ដែលអ្នកមិនគួរទិញវា ព្រោះវត្ថុនេះត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់នាំមកនូវសំណាងអាក្រក់យ៉ាងខ្លាំង។ ២. កន្សែងដៃ យើងមិនគួរទិញកន្សែងដៃជាអំណោយទេ ទោះបីកន្លែងជាច្រើនលក់កន្សែងដៃស្រស់ស្អាត និងប្លែកៗក៏ដោយ។ កន្សែងដៃ គឺជានិមិត្តរូបនៃការបំបែក ជំនួសឱ្យការលាគ្នា។ ការផ្តល់កន្សែងដៃ ក៏បង្ហាញពីភាពមិនសប្បាយចិត្តនៃទំនាក់ទំនងផងដែរ។ មនុស្សគ្រប់រូបគួរកត់សម្គាល់ ដាច់ខាតគួរចៀសវាងការទិញកន្សែងដៃទុកជាកាដូ អំណោយ ជាវត្ថុអនុស្សាវរីយ ៣.…

2
ប្លែកៗ

តើអ្វីដែលជាឧបសគ្គ ដែលធ្វើឱ្យអ្នកជាប់គាំង មិនអាចទៅមុខបន្តទៀតបាន?

ជ្រើសរើសរូបកាតមួយសន្លឹកដែលអ្នកគិតថា អ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើមានបញ្ហា ឬឧបសគ្គអ្វី ដែលធ្វើឱ្យអ្នកមិនហ៊ានសម្រេចិត្តបន្ត នៅឈរស្ងៀមតែមួយកន្លែង? ក. សន្លឹកកាត ក បើអ្នកជ្រើសរើសរូបនៅអក្សរ ក នោះមានន័យថា ឧបសគ្គចម្បងដែលធ្វើឱ្យអ្នកជាប់គាំងគឺ ឆន្ទៈរបស់អ្នក។ ទោះបីជាអ្នកបានបង្កើតគោលដៅ និងផែនការច្បាស់លាស់ក៏ដោយ វាងាយនឹងត្រូវរង្គោះរង្គើដោយសារកត្តាខាងក្រៅ ជាពិសេសការនិយាយដើមរបស់អ្នកដែលនៅជុំវិញអ្នក។ ទោះបីជាយ៉ាងណា អារម្មណ៍ និងចិត្តរបស់អ្នក ហាក់ផ្ដេកផ្ដួល ងាយឱ្យអ្នកដទៃបំបាក់បានណាស់។ ដំណោះស្រាយឥឡូវនេះសម្រាប់អ្នកគឺ មិនត្រូវយកចិត្តទុកដាក់ខ្លាំងពេកចំពោះពាក្យគ្មានមូលដ្ឋានរបស់អ្នកដទៃទេ គ្រាន់តែត្រូវនឹងអ្វីដែលអ្នកជឿ និងដឹងពីរបៀបជ្រើសរើសមនុស្សដែលត្រឹមត្រូវដើម្បីដាំដុះខ្លួនឯងវិញប្រសើរជាង។ ខ. សន្លឹកកាត ខ បើអ្នកជ្រើសរើសរូបនៅអក្សរ…

២
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូត ភ្លៀង ផ្គរ រន្ទះ​ចាប់ពីថ្ងៃទី៣០កញ្ញា ដល់ ០៦តុលានេះ

យោងតាមសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី ២៩ កញ្ញា ២០២០នេះឱ្យដឹងថា ” តាមរយៈការតាមដាននៃការវិវត្តណិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០នេះ ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់កម្ពុជា ដោយភ្ជាប់ជាមួយប្រ័ន្ធសម្ពាធទាប នៅលើសមុទ្រចិនខាងត្បូង។ ស្ថានភាពមានដូចតទៅ ៖ ១. បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣ – ២៥…

២
សង្គម

សុំទោសអូន! ក្នុងជីវិតបងអាចមានប្រពន្ធតែម្នាក់ តែមិនអាចមានស្រីតែម្នាក់បានឡើយ

ក្នុងនាមជាកូនប្រុសម្នាក់ ច្បាស់ណាស់ថា ត្រូវតែស្មោះស្ម័គ្រ ដាក់ចិត្តស្រឡាញ់ប្រពន្ធតែម្នាក់ប៉ុណ្ណោះ ស្មោះត្រង់ និងលះបង់ចំពោះនាង មិនអាចលួចលាក់មានស្រីផ្សេងបានទេ។ បុរសពិត គឺមានប្រពន្ធតែម្នាក់គ្រប់គ្រាន់។ យ៉ាងណាមិញ សម្រាប់បង បងសន្យាថា បងមានអូនជាប្រពន្ធតែម្នាក់ប៉ុណ្ណោះ តែបងមិនអាចសន្យានឹងអូនបានទេថា បងនឹងមើលថែមនុស្សស្រីតែម្នាក់នោះ ព្រោះនៅក្នុងជីវិតបង គឺត្រូវរ៉ាប់រងលើជីវិតមនុស្សស្រីមួយចំនួនទៀត បងត្រូវមើលថែ ថ្នាក់ថ្នម យកចិត្តផ្គាប់ផ្គន់ ការងារស្រាលធ្ងន់ បងត្រូវទទួលរងដើម្បីពួកគាត់ ទោះបងស្មោះនឹងអូនជាប្រពន្ធតែម្នាក់ តែបងត្រូវចែកការងារ ការមើលថែថ្នាក់ថ្នម និងទំនួលខុសត្រូវលើជីវិតរបស់ពួកគាត់ មិនអាចបោះបង់ពួកគាត់ចោល ដោយសារតែពាក្យសន្យានឹងអូន ថានឹងមើលថែតែអូន ដែលជាប្រពន្ធនោះឡើយ។ បងមានប្រពន្ធតែម្នាក់ក៏ពិតមែន តែទំនួលខុសត្រូវ…

២
សេដ្ឋកិច្ច

តំណមទាំង៥! អ្នកត្រូវតែចៀសវាងហាមធ្វើជាដាច់ខាត នៅពេលដើមខែថ្មី បើមិនចង់ខាតលាភសំណាងពេញមួយខែ

ជិតដល់ខែថ្មីចូលមកដល់ហើយ យើងមកដឹងពីបំរាមទាំង៧ចំណុច ដែលអ្នកត្រូវតែចៀសវាងជាដាច់ខាត ហាមធ្វើរឿងទាំងនេះនៅពេលដើមខែ ចូលខែថ្មី បើមិនដូច្នោះទេ អ្នកនឹងជួបគ្រោះ មានបញ្ហា បង់លាភមួយខែពេញមិនខានឡើយ។ ១. ចៀសវាងទៅសួរសុខទុក្ខស្ត្រីទើបសម្រាលកូន ឈានចូលថ្ងៃទី១ ដែលជាថ្ងៃដំបូងនៃខែថ្មី អ្នកមិនគួរទៅសួរសុខទុក្ខអ្នកកូនខ្ចី ឬស្ត្រីទើបតែសម្រាលកូននោះឡើយ ព្រោះវាធ្វើឱ្យអ្នកបង់ខាត ឬបរាជ័យផ្នែកអាជីវកម្ម។ ចំពោះស្ត្រីមានផ្ទៃពោះមិនគួរទៅសួរសុខទុក្ខម្តាយដែលទើបតែសម្រាលកូនឡើយ ព្រោះកូនទាំងពីររបស់ពួកគេនឹងច្រណែន មិនមែនជារឿងល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ២. កុំរើសលុយដែលជ្រុះនៅតាមផ្លូវ កុំរើសលុយខ្ចាត់ខ្ចាយលើផ្លូវ ព្រោះប្រហែលជាលុយដែលមនុស្សបរិច្ចាគដើម្បីសូកប៉ាន់ពួកខ្មោចសេះ បើអ្នកណាធ្វើខុសនឹងមានគ្រោះមហន្តរាយមិនខាន។ ៣. ចៀសវាងការស្លៀកសម្លៀកបំពាក់ខ្មៅ ឬស យោងទៅតាមជំនឿចាស់ ពណ៌ខ្មៅ និងសគឺជាពណ៌នៃពិធីបុណ្យសព និងមរណភាព។…

ទាហានអាល្លឺម៉ង់
បច្ចេកវិទ្យា

K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុត​របស់​ទាហានអាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​និង​លើ​កទី​២

ស្រប​ពេលប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ន​ជា​កន្លែង​មួយ​ដែល​មាន​ទាហានបាញ់ស៊ីបសាហាវបំផុត ​និងផលិត​កាំភ្លើងបាញ់​ស៊ីបទំនើប​ល្អបំផុតក្នុងពិ​ភពលោក ប៉ុន្តែ​​ក្នុងសង្គ្រាមលោកលើក​ទី​២​ ​ពួក​គេ​នៅ​តែងតែតោងកន្ទុយសហភាពសូវៀត ទោះ​បី​ជា​មាន​កាំភ្លើងបាញ់ស៊ីបដ៏​អស្ចារ្យ​ជាង​គេ​ក៏​ដោយ។ វា​ជា​រឿងត្រឹម​ត្រូវ​ដែល​អាល្លឺម៉ង់ត្រូវ​បាន​គេ​និយាយថា​ជា​កន្លែង​ប្រមូលផ្ដុំកំពូលអ្នក​បាញ់​ស៊ីបសម័យទំនើប។ ​បើ​ក្រឡែក​ទៅ​សង្គ្រាម​លោក​លើក​ទី​មួយ ក្រុម​អ្នក​បាញ់​ស៊ីប​អាល្លឺម៉ង់ (German Scharfschutzen) បាន​ប្រឡូកក្នុង​សមរភូមិតាម​លេណដ្ឋាន​បាន​ទៅហើយ។ ដំបូងឡើយ​ពួក​គេ​បាន​ប្រើប្រាស់​កាំភ្លើងជាមួយកែវអុបទិក ​ដើម្បី​បញ្ជូន​ទាហានសម្ប័ន្ធមិត្តទៅ​ស្ថាននរក ប៉ុន្តែ​កាំភ្លើងបែបនេះ​មិន​សូវ​មាន​ច្រើន ហើយក៏មិនសូវទទួល​បាន​ការ​ពេញនិយមប្រើប្រាស់​នោះ​ទេ។ រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការ​ជាន់​ខ្ពស់អាល្លឺម៉ង់​បាន​បញ្ជាឲ្យ​ផលិត​កាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺ​ជា​កាំភ្លើងម៉ាក Gewehr 98​ដែល​ត្រូវ​បាន​ជ្រើសរើសយ៉ាងម៉តចត់​ជា​ទីបំផុត។ Gewehr 98 ប្រើ​គ្រាប់​ទំហំ ៧.៩២x៥៧មីលីម៉ែត្រ​ជាមួយនិង​បំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និង​ទម្ងន់ជាង​៤​គីឡូក្រាម។ កាំភ្ល់ើងនេះផលិត​តាម​កាំភ្លើងសេរីចាស់ Mauser ១៨៩៨​​ដ៏​ល្បីល្ប៉ាញ​ជាមួយ​នឹង​សមត្ថភាព​ផ្ទុក​បាន​៥​គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាច​បង្វិល(អាម៉េ)បាញ់បាន​៩០ដឺក្រែ។…

KNONGSROK
PR

ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចដ៏ធំបំផុត   មិនធ្លាប់មានពីមុនមកនៅកម្ពុជា

ការប្រកួតប្រជែង Open and Pro Tournament នឹងមានផ្ដល់រង្វាន់ជាច្រើន ហើយនេះក៏ជាព្រឹត្តិការណ៍ កីឡា​អេឡិចត្រូនិចដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថាជាការបក្រកួតកីឡា​អេឡិចត្រូនិចធំបំផុតនៅកម្ពុជា។ ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡ្ាករអេឡិចត្រូនិចទាំងអស់ ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន…

២
សង្គម

ជូនចំពោះមនុស្សប្រុសទាំងឡាយ ដែលមានទំនួលខុសត្រូវខ្ពស់លើគ្រួសារ រីឯមនុស្សប្រុសចោលម្សៀតវិញអត់មានចំណែកទេ

ពេលមនុស្សប្រុសហត់ហើយ តើឱ្យគាត់ទៅផ្អែកលើស្មាអ្នកណា? មើលអត្ថបទជាច្រើនសុទ្ធតែនិយាយថា មនុស្សស្រីយកមកគឺដើម្បីស្រឡាញ់ តាមពិតមនុស្សប្រុសក៏យកមកដើម្បីស្រឡាញ់ថ្នាក់ថ្នមដែរ។ ការរស់នៅក្នុងសង្គមបច្ចប្បុន្ននេះ ពួកយើងម្នាក់ៗគឺមិនងាយស្រួលទេ ជាពិសេសមនុស្សប្រុស គឺមានការហត់នឿយជាងមនុស្សស្រី មិនថាខ្លួនប្រាណហត់នឿយទេ ឯចិត្តគឺរឹតតែហត់នឿយថែមទៀត …។ អក្សរ (田=ស្រែ) ថែមអក្សរ (力=កម្លាំង) រួមបញ្ចូលគ្នា បានជាអក្សរ (男=ប្រុស) 男人 (មនុស្សប្រុស) = 难人(មនុស្សពិបាក){សូរដូច} 女子មនុស្សស្រីឬ (女=ស្រី) បើយក(女+子)រួមបញ្ចូលគ្នាបានជាអក្សរ (好 =ល្អ) 女人(មនុស្សស្រី) គឺ好人ជា(មនុស្សល្អ) មនុស្សប្រុសគឺយកកម្លាំង និងការអត់ធ្មត់មកប្រែកាយ…

២
សង្គម

បុរសជោគជ័យ ថ្លៃថ្នូរ មានចំណេះដឹងខ្ពស់ គ្មានថ្ងៃនិយាយពាក្យនេះដាក់ភរិយាឡើយ

បុរសដែលមានភាពជោគជ័យពិតប្រាកដនៅក្នុងជីវិត ជាពិសេសជាបុរសដែលមានអត្តចរិតថ្លៃថ្នូរ ខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ រមែងមានការគោរព ឱ្យតម្លៃចំពោះដៃគូរបស់ខ្លួនខ្លាំងបំផុត ដូច្នេះ ពាក្យជាច្រើនដែលមិនល្អ មិនគប្បី គាត់មិនដែលនិយាយទៅកាន់ភរិយារបស់គាត់ឡើយ ព្រោះគាត់ដឹង និងយល់ច្បាស់ពីពាក្យសម្ដីដែលគាត់ត្រូវនិយាយទៅកាន់ដៃគូ។ យ៉ាងណាមិញ បុរសជោគជ័យ ថ្លៃថ្នូរ និងមានចំណេះដឹង គាត់មិនដែលប្រើពាក្យគំរោះគំរើយ មាក់ងាយ ប្រមាថភរិយារបស់គាត់ទេ មិនថាស្ថិតក្នុងពេលដែលគាត់ខឹង ឬមានបញ្ហាមកពីណាឡើយ ដាច់ខាត គាត់នៅតែរក្សាមាត់ផ្អែម សម្ដីពីរោះ ត្រជាក់ជាមួយអ្នកនៅក្នុងផ្ទះជាប់ជានិច្ច មិនបណ្ដោយឱ្យកំហឹង និងអារម្មណ៍មិនល្អ ជះសំដៅទៅក្នុងដៃគូរបស់គាត់ជាដាច់ខាត។ ទោះជាយ៉ាងណាក៏ដោយ ជីវិតប្ដីប្រពន្ធ រមែងមានការទាស់ពាក្យសម្ដីនឹងគ្នាខ្លះ វាមិនអាចបាយឆ្ងាញ់ម្ហូបត្រូវមាត់គ្រប់ពេលនោះទេ…

២
ប្លែកៗ

ផ្កាប្រាប់ពីសំណាង! តើក្នុងរយៈពេលឆាប់ៗខាងមុខនេះ អ្នកអាចមានសំណាងបានសម្រេចបំណងប្រាថ្នារបស់អ្នកដែរឬទេ?

ជ្រើសរើសផ្កាមួយ ក្នុងចំណោមទាំង៤នេះ ដើម្បីដឹងថា តើក្នុងរយៈពេលឆាប់ៗខាងមុខនេះ អ្នកអាចមានសំណាងបានសម្រេចបំណងប្រាថ្នារបស់អ្នកដែរឬទេ? A. ផ្កា A ប្រសិនបើអ្នកជ្រើសយកផ្កា A នេះមានន័យថា បំណងប្រាថ្នារបស់អ្នក អាចជោគជ័យបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏មិនមែនជាបញ្ហា ឬដំណឹងអាក្រក់អីនោះដែរ ព្រោះថាអ្នកកំពុងតែបោះជំហានដ៏ត្រឹមត្រូវ មិនថារឿងការងារ ឬជីវិតនោះឡើយ។ ដូច្នេះវាមានន័យថា អ្នកនៅមិនឆ្ងាយពីគោលដៅដែលអ្នកចង់បាននោះទេ។​ ឧទាហរណ៍ អ្វីដែលអ្នកចង់បានគឺលុយ ដូច្នេះវានឹងលេចចេញជាយថាហេតុ មានតែអ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានទាំងស្រុង បើមិនដូច្នេះទេវាដូចជាខ្យល់រសាត់អ៊ីចឹង។ B. ផ្កា B ប្រសិនបើអ្នកជ្រើសយកផ្កា B នេះមានន័យថា…

Russia
បច្ចេកវិទ្យា

មកស្គាល់កាំភ្លើងលបបាញ់(Sniper)៥ប្រភេទបាញ់​បាន​ឆ្ងាយបំផុត​

អ្នកបាញ់ស៊ីបគឺជាទាហានម្នាក់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសបំផុត​ហើយ​អាច​លាក់ខ្លួន​ក្នុងភាព​ស្មុគស្មាញនៃ​សង្គ្រាមគ្រប់​ស្ថានភាព​ជាមួយនិង​ជំនាញបាញ់ត្រង់របស់​ពួក​គេ។ ពួក​គេ​អាច​លាក់ខ្លួនលើតំបូលផ្ទះឬ​អាគារ ក្នុងព្រៃ តំបន់ភក់ ឬ​កន្លែងណាមួយដែល​សត្រូវមិនអាច​មើល​ឃើញឬ​ចាប់​អារម្មណ៍។ គោលដៅចម្បងបំផុតរបស់​ពួក​គេ​គឺសម្លាប់​សត្រូវ បំផ្លាញអាវុធ​ដោយ​ការ​ប្រើប្រាស់គ្រាប់កាំភ្លើងតិចបំផុត (One shot, One Kill) តាម​តែ​អាច​ធ្វើ​បានដើម្បី​គោលបំណងធំ​ណាមួយ។​ចាប់​តាំង​ពីអ្នក​លប់​បាញ់​ដើរតួនាទីសំខាន់​ក្នុង​ការវាយឆ្មក់ អ្នក​លបបាញ់ទាំងនោះចាំបាច់​ត្រូេះ​តែរក​កន្លែងលាក់ខ្លួន​ហើយ​រង់ចាំរយៈពេលយូរ អត់ធន់ ហើយ​កេះកៃតែម្ដង​គឺ​សម្រេច​តួនាទី។ ចក្ខុមុតល្អ ការស៊ូទ្រាំនិង​អាកាសធាតុ និងសមត្ថភាពក្នុងការគ្រប់គ្រងអាវុធ គឺជាជំនាញមូលដ្ឋានសម្រាប់អ្នកបាញ់បស៊ីប។ ប៉ុន្តែជំនាញទាំងអស់នេះគឺគ្មានប្រយោជន៍ទាល់តែសោះ ប្រសិនបើពួក​គេ​គ្មានកាំភ្លើងល្អសម្រាប់បាញ់។ ក្នុងបណ្ដាញអិនធែណិត មាន​ការ​ជជែកវែកញែកជា​ច្រើន​អំពី​កាំភ្លើង​ដែល​មាន​គុណភាពល្អ​សម្រាប់​ទាហានលបបាញ់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! KnongSrok សូមបង្ហាញកាំភ្លើងបាញ់ស៊ីប​ល្អបំផុត​ដែល​បាញ់​បាន​ឆ្ងាយ(គ្រាប់ហោះ)បំផុត​ហើយ​យើងរៀបចំណាត់​ថ្នាក់​តាមគុណភាព​និង​លក្ខណៈយុទ្ធសាស្រ្តនៃកាំភ្លើង៖ #1 – British L96A1 sniper rifle…