សុំទោសអូន! ក្នុងជីវិតបងអាចមានប្រពន្ធតែម្នាក់ តែមិនអាចមានស្រីតែម្នាក់បានឡើយ

សុំទោសអូន! ក្នុងជីវិតបងអាចមានប្រពន្ធតែម្នាក់ តែមិនអាចមានស្រីតែម្នាក់បានឡើយ
ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាកូនប្រុសម្នាក់ ច្បាស់ណាស់ថា ត្រូវតែស្មោះស្ម័គ្រ ដាក់ចិត្តស្រឡាញ់ប្រពន្ធតែម្នាក់ប៉ុណ្ណោះ ស្មោះត្រង់ និងលះបង់ចំពោះនាង មិនអាចលួចលាក់មានស្រីផ្សេងបានទេ។ បុរសពិត គឺមានប្រពន្ធតែម្នាក់គ្រប់គ្រាន់។

យ៉ាងណាមិញ សម្រាប់បង បងសន្យាថា បងមានអូនជាប្រពន្ធតែម្នាក់ប៉ុណ្ណោះ តែបងមិនអាចសន្យានឹងអូនបានទេថា បងនឹងមើលថែមនុស្សស្រីតែម្នាក់នោះ ព្រោះនៅក្នុងជីវិតបង គឺត្រូវរ៉ាប់រងលើជីវិតមនុស្សស្រីមួយចំនួនទៀត បងត្រូវមើលថែ ថ្នាក់ថ្នម យកចិត្តផ្គាប់ផ្គន់ ការងារស្រាលធ្ងន់ បងត្រូវទទួលរងដើម្បីពួកគាត់ ទោះបងស្មោះនឹងអូនជាប្រពន្ធតែម្នាក់ តែបងត្រូវចែកការងារ ការមើលថែថ្នាក់ថ្នម និងទំនួលខុសត្រូវលើជីវិតរបស់ពួកគាត់ មិនអាចបោះបង់ពួកគាត់ចោល ដោយសារតែពាក្យសន្យានឹងអូន ថានឹងមើលថែតែអូន ដែលជាប្រពន្ធនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

119412183_10160764952790329_7864210319518258967_o

បងមានប្រពន្ធតែម្នាក់ក៏ពិតមែន តែទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់បងក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស គឺបងត្រូវមើលការខុសត្រូវ មនុស្សស្រីដែលនៅក្បែរ ជិតស្និទ្ធនឹងខ្លួនបងបំផុត នោះគឺ ម្ដាយរបស់បង រួមមានម្ដាយក្មេករបស់បងទៀត បងនៅមានបងស្រី ប្អូនស្រី ដែលបងត្រូវស្រឡាញ់ និងចែកការគោរព ការមើលថែចំពោះគាត់ ដោយមិនអាចបាត់បង់បានឡើយ។ ជាពិសេសទៅទៀតនោះគឺ ស្រីក្មេងដែលនឹងចូលមកក្នុងជីវិតរបស់បងនាពេលខាងមុខ អាចមិនមែន ១នាក់ ឬ២នាក់នោះទេ នោះគឺ កូនស្រីរបស់ពួកយើង បងត្រូវរ៉ាប់រងភារកិច្ចមួយនេះ សំខាន់បំផុតគឺ ទំនួលខុសត្រូវទាំងស្រុងក្នុងការផ្គត់ផ្គង់ទាំងប្រាក់កាសក្នុងការចាយវាយ ការស្រឡាញ់ថ្នាក់ថ្នម ដោយក្ដីមេត្តា ការការពារ បាំងខ្យល់បាំងថ្ងៃបាំងភ្លៀង និងផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងសម្រាប់គាត់ពេញមួយជីវិត។

ការផ្សាយពាណិជ្ជកម្ម

79967017_10159742789895329_3157227890899156992_o

ហេតុដូច្នេះហើយ បងអាចសន្យានឹងអូន បងមានប្រពន្ធតែម្នាក់ប៉ុណ្ណោះ តែមនុស្សស្រីដែលត្រូវនៅក្នុងជីវិតរបស់បង មិនអាចមានត្រឹមតែអូនម្នាក់នោះទេ អ្វីដែលសំខាន់ បងសុំចែកការបារម្ភ ថ្នាក់ថ្នម សេចក្ដីស្រឡាញ់ ការមើលថែ ការផ្គត់ផ្គង់ចំពោះពួកគាត់ តែកុំបារម្ភ បងមិនដក ឬចែកពីចំែណករបស់ប្រពន្ធជូនទៅពួកគាត់ទេ ព្រោះថាចំណែកសម្រាប់អូន គឺនៅតែច្រើនលើសលប់ដដែល សុំតែម្យ៉ាង កុំហាម ឬបិទសិទ្ធបងក្នុងការផ្ដល់ចំណែកមួយផ្នែកជូនទៅមនុស្សស្រីដែលមានគុណ និងមានតម្លៃសម្រាប់បង៕

ការផ្សាយពាណិជ្ជកម្ម

81712873_10159758749750329_8431561778948734976_o

116570716_10160621116740329_3609901162684893647_o

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម