
« ក្រែងមានឈ្មោះខ្ញុំ » តុក្កតាបង្កេីតថ្មីស្នាដៃកូនខ្មែរមួយក្រុម ក្នុងការចែករំលែកក្ដីស្រលាញ់ និងការឱ្យតម្លៃទៅលេីសិល្បៈ សារភ្ជាប់នឹងវប្បធម៌ជាតិ
ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការល្បីតៗគ្នា នូវការដាក់ឈ្មោះខ្លួនឯងលើរូបតុក្កតាខ្ជូតៗជាច្រើនប្រភេទដែលច្នៃជាឈុតបុរាណខុសៗគ្នា តែយ៉ាងណាមិញរូបទាំងនេះមានការយល់ច្រលំថាជាឈុតបុរាណខ្មែរ តែវាមិនមែនជាឈុតបុរាណខ្មែរឡើយ ដោយរូបទាំងនេះការពិតជារូបរបស់ប្រទេសថៃជិតខាងតែប៉ុណ្ណោះ។ ដោយហេតុមិនចង់ឱ្យប្រជាជនខ្មែរប្រើប្រាស់រូបភាពរបស់ជនបរទេស និងបញ្ឈប់ការយល់ច្រលំវប្បធម៌បែបនេះទៀតនោះ ពេលនេះមានកូនខ្មែរមួយក្រុមមានសមាជិកប្រមាណជា៨រូប ដោយមានគំនិតផ្តួចផ្តើមពី លោក គីម ពៅមិថុនា ដែលគ្រប់គ្នាស្គាល់ថាជា Designer ដ៏ល្បីនៅក្នុងកែច្នៃរូបភាពបែបសិល្បៈដ៏សម្បូរបែប បានចេញមកបង្កើត Artwork Original ជារបស់ខ្មែរ ស្នាដៃកូនខ្មែរ វប្បធម៌ខ្មែរពិតៗតែម្តង ដើម្បីឱ្យប្រជាជនខ្មែរប្រើប្រាស់បានដោយសេរី និងមិនស្វែងរកប្រាក់កម្រៃឡើយ។ ដោយសមាសភាពនៃក្រុមផលិតមានរួមដូចជា ៖ -គីម ពៅមិថុនា -មករា -ដែន -បុរី -ម៉េងឡុង -ដេវីទ…











