
រឿងរំជួលចិត្តទាំង ១២ ដែលបង្ហាញថាពិភពលោកពោរពេញដោយសុភមង្គល មិនអាក្រក់ដូចអ្វីដែលអ្នកធ្លាប់គិត!
ពេលខ្លះពិភពលោករបស់យើងមើលទៅឃោរឃៅបន្តិច។ ប៉ុន្តែនោះគឺដោយសារតែយើងបានពីព័ត៌មានអាក្រក់។ តាមពិតពិភពលោកនេះមិនតែងតែជារឿងអាក្រក់នោះទេ។ ព្រោះថានៅតែមានរឿងល្អ ៗ ដែលធ្វើអោយយើងកក់ក្តៅរាល់ថ្ងៃ។ រឿងល្អ ៗ ជុំវិញពិភពលោកដែលទើបតែត្រូវបានចេញផ្សាយអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍រីករាយនិងកក់ក្តៅក្នុងបេះដូង។ វាជាការរំលឹកដាស់តឿនថាពិភពលោករបស់យើងមិនសុទ្ធតែមានរឿងអាក្រក់នោះទេ។ ព្រោះនៅមានមនុស្សល្អ ៗ បង្កើតរឿងល្អ ៗសម្រាប់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ។ #1 គ្រោះរាំងស្ងួតនៅប្រទេសកេនយ៉ាបណ្តាលឱ្យសត្វព្រៃជាច្រើនងាប់ដោយសារកង្វះទឹក។ ប៉ុន្តែជាសំណាងល្អបុរសរូបនេះបានបើករថយន្តដឹកទឹករាប់ម៉ោងដើម្បីចែកទឹកជូនសត្វព្រៃជាប្រចាំ។ #2 លោកយាយតែងតែចូលទៅក្នុងហាងហើយឈរអានសៀវភៅរាល់ពេល។ ដូច្នេះម្ចាស់ហាងបានរៀបចំកៅអីសម្រាប់គាត់។ #3 បុរសម្នាក់ដែលបានដើរដោយចៃដន្យឃើញឡានភ្លេចបិទបង្អួចពេលមានភ្លៀងធ្លាក់ខ្លាំង។ គាត់បានព្យាយាមបង្ហោះប្រកាសដើម្បីរកម្ចាស់ឡាននៅលើអ៊ីនធឺណិត។ គាត់បានព្យាយាមជួយម្ចាស់រថយន្តដោយខ្លួនឯងដោយយកប្លាស្ទិចគ្រប់ត្រង់បង្អួចឡានដែលបើកចំហ។ #4 ចំពេលមានភ្លៀងធ្លាក់ខ្លាំង នារីវ័យក្មេងម្នាក់បានដើរចេញពីហាងរបស់នាងយកភួយគ្របឆ្កែដែលវង្វេងម្ចាស់នៅខាងក្រៅហាង។ ហើយយកឆ្កែទៅជ្រកចូលទៅក្នុងហាងរបស់នាងផងដែរ។ #5 ក្នុងវ័យកុមារភាពរបស់គាត់ គាត់មានជីវភាពក្រីក្រដូច្នេះគាត់គ្មានកាបូប pokemon ដូចក្មេងដទៃទៀតទេ…








