
តើចំណុចអវិជ្ជមានអ្វី ដែលធ្វើឱ្យអ្នកដទៃមិនពេញចិត្តអ្នក តែគេមិនហ៊ាននិយាយចេញមក?
តើអ្នកមានចំណុចអាក្រក់អ្វី ដែលធ្វើឱ្យអ្នកដទៃមិនពេញចិត្តនឹងអ្នកទាល់តែសោះ ប៉ុន្តែពួកគេមិនហ៊ាននិយាយប្រាប់ឱ្យអ្នកដឹង? 1. ចូលចិត្តគ្រប់គ្រងខ្លាំងពេក អ្នកតាំងខ្លួនខ្លាំង ហើយសង្ឃឹមថាអ្វីៗអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ អ្នកប្រើគំនិតយោបល់របស់អ្នកលើអ្នកដែលនៅជុំវិញអ្នក។ ដោយចៃដន្យអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ធុញថប់ និងដាក់សម្ពាធលើពួកគេ ទោះបីអ្នកមិនមានបំណងក៏ដោយ។ អ្នកមានទំនោរទៅនឹងការបំពានលើអ្នកដទៃ ដោយចង់ឱ្យពួកគេធ្វើតាមយោបល់ផ្ទាល់ខ្លួន។ ប្រសិនបើនរណាម្នាក់ប្រកែក ឬមិនយល់ព្រម អ្នកនឹងមិនដែលស្ដាប់មតិយោបល់របស់គេទេ។ ជាទូទៅបំណងប្រាថ្នារបស់អ្នកក្នុងការគ្រប់គ្រងកាន់កាប់ និងដឹកនាំគឺខ្ពស់ណាស់។ ហើយអ្នកបំពេញបំណងប្រាថ្នានេះលើគ្រួសារ មិត្តភក្តិ រួមទាំងមនុស្សដែលអ្នកស្គាល់ផងដែរ។ 2. ច្បាប់វិន័យ តឹងតែងខ្លាំងពេក អ្នកជាមនុស្សតឹងរឹងបំផុតជាមួយខ្លួនឯង ជានិច្ចកាល តែងតែព្យាយាមក្នុងការស្វែងរកភាពឥតខ្ចោះជាដាច់ខាត។ អ្នកជាមនុស្សឥតខ្ចោះ ចិត្តរហ័សរហួន ទាមទារធ្វើអ្វីដែលអ្នកត្រូវធ្វើ។ ដោយអចេតនា អ្នកដាក់សម្ពាធមិនត្រឹមតែលើខ្លួនអ្នកប៉ុណ្ណោះទេ…











