ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

7
ប្លែកៗ

វត្ថុចាស់ៗទាំង១១ប្រភេទ មិនគួររក្សាទុកទេ ព្រោះវានឹងបង្កគ្រោះ បង្កើតបញ្ហា នាំការអន្តរាយដល់ម្ចាស់ និងអ្នកផ្ទះឈឺជាប់ជាប្រចាំ

វត្ថុចាស់ៗទាំង១១ប្រភេទនៅខាងក្រោមនេះ វានឹងធ្វើឱ្យហុងស៊ុយ ក្នុងគ្រួសាររបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅ ៗ នាំបញ្ហា ការបង្កជាគ្រោះមហន្តរាយ ហើយសមាជិកក្នុងផ្ទះរបស់អ្នក នឹងធ្លាក់ខ្លួនឈឺថែមទៀតផង។ ដូច្នេះហើយ គួរតែប្រមូលបោះចោល កុំរក្សាទុកក្នុងផ្ទះរបស់អ្នកទៀតអី។ ១. នាឡិកាខូច រឿងមួយដែលបណ្តាលឱ្យហុងស៊ុយជះឥទ្ធិពលដល់វាសនាគ្រួសារ គឺពេលវេលាស្លាប់ ក៏មានន័យថា នាឡិកាខូចលែងដើរ។ ដោយសារនាឡិកាជារង្វាស់នៃពេលវេលាសម្រាប់ជីវិត ប្រសិនបើនាឡិកាឈប់ដើរ វាបញ្ជាក់ថាជីវិតក៏ឈប់ដើរដូចគ្នាដែរ។ ដូច្នេះនាឡិកាដែលងាប់មានន័យថា ជាសំណាងអាក្រក់ ការបាត់បង់ ឬកាន់ទុក្ខ។ ប្រសិនបើផ្ទះរបស់អ្នកមាននាឡិកាដែលអស់ថ្ម អ្នកគួរតែដូរថ្មថ្មី ឬជួសជុលវា តែបើមិនអាចជួសជុលបានទេ អ្នកគួរតែបោះចោលដើម្បីបណ្ដេញគ្រោះអាក្រក់ចេញ។ ២. ភួយ ខ្នើយ…

7
សង្គម

តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?

ដឹងទេ?… – ដឹងទេថា​ ខ្ញុំមានក្តីសុខប៉ុនណា ពេលដែលមានអ្នកនៅក្បែរ​ មានអ្នកចាំថែ និងយកចិត្តទុកដាក់! – ដឹងទេថា​ ខ្ញុំកក់ក្តៅយ៉ាងណា ពេលដែលអ្នកតែងតែយកដៃមកអង្អែលក្បាល​ គោះស្មាតិចៗ ហេីយប្រាប់ថា​ “អូនកុំគិតច្រេីន”! – ដឹងទេថា​ ខ្ញុំសប្បាយ​ចិត្តកម្រិតណា ពេលដែលអ្នកឱបខ្ញុំ​ លួងខ្ញុំពេលខ្ញុំយំ​ ខ្ញុំខូចចិត្ត! – ដឹងទេថា​ ខ្ញុំលួចគិតមករហូត ថាខ្ញុំសំណាងណាស់ ដែលមានអ្នកជាសង្សារខ្ញុំ​ ជាដៃគូជីវិត ស្មោះត្រង់នឹងខ្ញុំ​ ស្រឡាញ់ខ្ញុំលេីសខ្ញុំស្រឡាញ់អ្នក​ ទង្វេីល្អគ្រប់យ៉ាងដែលអ្នកបានធ្វេីដាក់ខ្ញុំ​ ក្តីបារម្ភទាំងអស់ដែលអ្នកមានឱ្យខ្ញុំ​ ជឿថាគ្រប់យ៉ាងជាការពិត អ្វីដែលអ្នកធ្វេីចេញពីចិត្ត​…

7
សង្គម

ទ្រាំឆ្អែតហើយ ពេលនេះ ក៏ដល់ពេលដែលខ្ញុំគួរតែចាកចេញហើយដែរ មិនអាចនៅទ្រាំបន្តទៀតបានឡើយ

ខណៈពេលដែលអ្នក កំពុងតែមេីលងាយក្តីស្រឡាញ់របស់អូន មើលរំលងការយកចិត្តទុកដាក់ និងទំនុកចិត្តដែលខ្ញុំតែងតែមានចំពោះអ្នករហូតមក​ ខណៈពេលដែលអ្នកកំពុងតែទុកខ្ញុំដូចជាសំរាម ខ្ញុំចង់ឱ្យអ្នកបានដឹងថា មានមនុស្សម្នាក់ផ្សេងទៀត ដែលគេតែងតែលេីកតម្កេីងខ្ញុំ ឱ្យតម្លៃខ្ញុំ យកចិត្តទុកដាក់ មើលថែ​ ព្រួយបារម្ភអំពីខ្ញុំ តែងតែធ្វើជាមិត្តកំដរខ្ញុំ ហើយក៏ជាមនុស្សម្នាក់ ដែលជូតទឹកភ្នែកឱ្យខ្ញុំ គ្រប់ពេល គេមិនដែលបោះបង់ខ្ញុំនោះឡើយ​ គេឱ្យតម្លៃខ្ញុំ ស្រឡាញ់ខ្ញុំស្មើជីវិតគេ មិនដូចជាអ្នកទេដែលមិនដែលមើលឃើញតម្លៃរបស់ខ្ញុំនោះ។ សូមដឹងផងថា គេត្រូវការពេលវេលារបស់ខ្ញុំ ដូចត្រូវការអុកសុីសែន​ សម្រាប់ជីវិតគេអ៊ីចឹង តែខ្ញុំមិនដែលខ្វាយខ្វល់នឹងក្តីស្រឡាញ់របស់គេ ព្រោះបេះដូងខ្ញុំ ការស្រឡាញ់របស់ខ្ញុំ បានប្រគល់ឱ្យទៅអ្នកអស់ទៅហេីយ។ ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងជ្រេីសយកមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់​ មិនមែនមនុស្សដែលស្រឡាញ់ខ្ញុំទេ​ នេះកព្រោះតែដេីម្បីក្តីសុខផ្លូវចិត្ត​…

7
ប្លែកៗ

តេស្តសំណាងក្នុងរឿងគូអនាគត តើអ្នកនឹងបានជួបនឹងបុរសបែបណា?

ជ្រើសរើសស្បោងវេទមន្តមួយ ដើម្បីធ្វើតេស្តអំពីគូអនាគត តើអ្នកនឹងបានជួបដៃគូជីវិតបែបណា? ជាបុរសមានរូបស្រស់សង្ហា ឬក៏ជាបុរសធម្មតាសាមញ្ញ? ​1. ស្បោងទី 1 រូបរាងគូស្នេហ៍របស់អ្នក មិនស្រស់ស្អាតទាល់តែសោះ និយាយចំពោះសម្រស់របស់គាត់ និងអ្នក គឺឆ្ងាយដាច់ពីគ្នាណាស់។ អាចនិយាយបានថា ពេលដើរទន្ទឹមគ្នាអ្នកគ្រប់ដណ្ដប់លើដៃគូហើយ។ ដូច្នេះសម្រាប់អ្នក គឺមិនខ្វះអ្នកតាមចែចង់ទេ ទោះបីគេដឹងថាអ្នកមានគូហើយក៏ដោយ។ ទោះយ៉ាងណា អ្នកគឺជាមនុស្សដែលផ្តល់តម្លៃដល់ចិត្តគំនិត ជាងរូបរាងខាងក្រៅ ដូច្នេះវាមិនសំខាន់ទេចំពោះសម្រស់មិត្តប្រុសរបស់អ្នក។ អ្នកនឹងកត់សម្គាល់ពីរបៀបដែលគាត់បានធ្វើដើម្បីអ្នក ក៏ដូចជាផ្នត់គំនិត និងឆន្ទៈរបស់គាត់ផងដែរ។ 2. ស្បោងទី 2 បុរសដែលអ្នកនឹងលង់ស្នេហ៍នៅដំណាក់កាលបន្ទាប់ គឺបុរសដែលមានសម្រស់គួរសម។ គាត់មិនមែនជាមនុស្សដែលមានរូបសម្រស់លេចធ្លោនោះទេ តែគាត់មានភាពទាក់ទាញ…

Pogba
កីទ្បា

កតព្វកិច្ចសាសនាត្រូវប្រកាន់ខ្ជាប់ តួនាទី​លើ​ទីលាន​ត្រូវ​តែបំពេញ​ Pogba រត់​ពេញ៩០នាទី​ដោយ​មិន​ហូបអី​សោះ ទៅ​រួច​ដែរ?

Pogba ដែលជាអ្នកកាន់សាសនាអ៊ីស្លាមបានកំពុងតមអាហារសម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។ កាលពីថ្ងៃព្រហស្បតិ៍បុរសសញ្ជាតិបារាំងបានរង់ចាំរហូតដល់ការប្រកួតចប់ដើម្បីញ៉ាំអាហារ។ Paul Pogba គឺជាកីឡាករឆ្នើមម្នាក់នៅលើទីលានក្នុងការប្រកួតមួយដែលបិសាចក្រហមកម្ទេច AS Roma ក្នុងលទ្ធផល ៦-២ កាលពីថ្ងៃព្រហស្បតិ៍ហើយកីឡាករបារាំងរូបនេះបាន​លេង​ពេញ​៩០នាទីដោយ​មិនចាំបាច់បំពានច្បាប់តមអាហារសម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន របស់គាត់ក្នុងពេលប្រកួតនោះទេ។ អ្នកយកព័ត៌មាន BT Sport លោក Reshmin Chowdhury បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖“ បន្ទាប់​ពីលេងពេញម៉ោង Pogba បានញ៉ាំយ៉ាងរហ័ស បន្ទាប់មកបានបង្ហាញខ្លួនម្តងទៀតសម្រាប់ធ្វើបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ដោយច្របាច់កញ្ចប់ភេសជ្ជៈប៉ូវកម្លាំងជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ។ ខ្ញុំបានសួរពីរបៀបដែលគាត់គ្រប់គ្រងការតមអាហារនិងលេង។ គាត់​ចង្អុលហើយនិយាយ​ថា“ អល់ឡោះជួយយើង!”។ កាលពីដើមខែនេះ ខ្សែបម្រើក្រុមបិសាចក្រហម Manchester…

Cover Outfit
Inspiration

ហួសចិត្ត! Lockdown យូរពេក Designer ល្បីម្នាក់ច្នៃខោអាវលំនាំតាមអាហារ ​គ្រឿងកំប៉ុង និងរបស់ប្រើប្រាស់ផ្សេងៗឡើងប្លែកខ្លាំង

នៅក្នុងរយៈពេលដែលមនុស្សគ្រប់គ្នានៅផ្ទះ ក្រោមការនៅដាច់ដោយឡែកពីសង្គម ដើម្បីការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីត១៩ បានធ្វើឱ្យមនុស្សទំនេរនៅផ្ទះច្រើន។ ដោយការទំនេរនេះ បានធ្វើឱ្យមនុស្សមានភាពធុញទ្រាន់ និងសល់ពេលវេលាច្រើនមិនដឹងធ្វើអ្វី តែក៏មានអ្នកខ្លះបានយកពេលវលេានេះមកអភិវឌ្ឃន៍ខ្លួនឯង រៀនជំនាញបន្ថែម និងបង្កើតអ្វីថ្មីៗជាដើម។ នៅក្នុងនោះលោក Felipe Cavieres គឺជា Designer អាយុ ២៨ ឆ្នាំ ក៏បានយកពេលវេលានេះធ្វើការរៀបចំច្នៃសំលៀកបំពាក់ប្លែកៗតាមរយៈយកលំនាំ Concept ពីម្ហូប​ ភេសជ្ជៈ និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ ដោយម៉ូតនីមួយៗសុទ្ធតែទាក់ទាញ ប្លែកខ្លាំង និងឡូយអស់ទាស់តែម្តង។ គួរឱ្យដឹងផងដែរថា ការរចនាសំលៀកបំពាក់នេះ លោកបានយកតាមកញ្ចប់នំ ដបសាប៊ូ និងដបគ្រឿងបរិភោគផ្សេងៗទៀត ដែលមិនត្រឹមតែទទួលបានការចាប់អារម្មណ៍…

Hgf
សង្គម

មិន​ចាំ​បាច់​តែ​ស្អាត​ពេក ពូកែ​ពេក ស្រីៗ​ឲ្យ​តែ​មាន​របស់ ៥ នេះ ធានា​បុរស​ភាគ​ច្រើន​ដក​ចិត្ត​មិន​រួច

ការ​ជ្រើសរើស​គូរ​ស្រករ សម្រាប់​បុរសៗ​ដែល​មើល​ទៅ​លើ​នារី មិន​សុទ្ធ​តែ​សម្លឹង​រក​តែ​ស្អាត​ទាំង​អស់​នោះ​ទេ ពេល​ខ្លះ​នាង​អាច​មាន​ភាព​អំណោយទាន​ពី​ធម្មជាតិ​ឬ​ចំណុច​ល្អ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​សម្រស់ ដែល​អាច​អន្ទង​ចិត្ត​បុរសៗ​មិន​ងាយ​នឹង​ឲ្យ​ដក​ចិត្ត​បាន។ ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច ប្រសិន​ស្រីៗ​ណា​មាន នោះ​ធានា​ថា​បុរស​ភាគ​ច្រើន​មិន​ងាយ​ដក​ចិត្ត​ពី​នាង​បាន​ឡើយ៖ ៥) ស្នាម​ញញឹម​ដ៏​ទាក់ទាញ នរណា​ក៏​ចេះ​ញញឹម​ដែរ តែ​ស្នាម​ញញឹម​ដ៏​ទាក់ទាញ​ពី​ធម្មជាតិ គឺ​ជា​ចំណុច​ដ៏​រសើប​មួយ ដែល​មិន​មែន​សុទ្ធ​តែ​នារី​គ្រប់​គ្នា​អាច​មាន​នោះ​ឡើយ។ ស្រីៗ​ខ្លះ​គ្រាន់​តែ​ញញឹម​ចេញ​មក អាច​ឆក់​យក​បេះដូង​បុរស​ខ្លះ​បាន​បាត់​ទៅ​ហើយ ជាង​នេះ​ស្នាម​ញញឹម​របស់​នាង ហាក់​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​តែ​ម្តង។ ៤) ក្លាហាន​និង​ជឿជាក់ គេ​ចង់​បាន​បំផុត​គឺ​មនុស្ស​ស្រី​ដែល​មិន​ទន់​ខ្សោយ ​និង​មិន​សូវ​ចេះ​ខ្មាស​អៀន។ ន័យ​នេះ​ចង់​សំដៅ​ដល់​មនុស្ស​ស្រី ដែល​អាច​មាន​ភាព​ក្លាហាន មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង ដែល​អាច​នាំ​ឲ្យ​បុរស​យល់​ឃើញ​ថា មាន​នាង​នៅ​ក្បែរ​នឹង​មិន​សូវ​ហត់​នោះ​ឡើយ។ មនុស្ស​ស្រី​ប្រភេទ​នេះ…

Gffg
សង្គម

ជ្រើសរើស​នូវ​ស្បែក​ជើង​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ដល់​កម្រិត​ណា?

មនុស្ស​ជា​ច្រើន​មិន​ទាន់​ស្គាល់​ពី​ខ្លួន​ឯង​អស់​នោះ​ទេ ពេល​ខ្លះ​ដល់​អ្នក​ដទៃ​និយាយ​មក រៀបរាប់​មក​ក៏​ចាប់​ផ្តើម​កត់​សម្គាល់​ថា ខ្លួន​ឯង​ពិត​ជា​អ៊ីចឹង​មែន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​ជាមួយ​អ្នក​រាល់​គ្នា ដោយ​អ្នក​គ្រាន់​តែ​ជ្រើសរើស​នូវ​ស្បែក​ជើង​មួយ​ក្នុង​ចំណោម​ស្បែក​ជើង​ទាំង ៤ គូ ដើម្បី​ទម្លាយ​ឲ្យ​ឃើញ​ថា តើ​អ្នក​ជា​មនុស្ស​បែប​ណា? ស្បែក​ជើង​គូ​ទី ១ អ្នក​ជា​មនុស្ស​រឹងមាំ និង​ចូលចិត្ត​ការ​ប្រកួតប្រជែង។ មនុស្ស​ប្រភេទ​នេះ អាច​ជោគជ័យ​លើ​ផ្នែក​លក់ មិន​ថា​លក់​អ្វី​ក៏​ដោយ ក៏​ពូកែ​ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់ទង ខាង​អូស​ទាញ​ចិត្ត​មនុស្ស​ដែរ។ ស្បែក​ជើង​គូ​ទី ២ ជា​មនុស្ស​ដែល​មាន​ស្ថិរភាព ហើយ​មាន​ការ​រៀបចំ​ដោយ​មាន​របៀបរៀបរយ និង​តែងតែ​ផ្តោត​លើ​គោលដៅ​ជីវិត។ និយាយ​ពី​អាជីព​ការងារ​វិញ អ្នក​ដែល​ជ្រើសរើស​យក​ស្បែក​ជើង​គូ​ទី ២ នេះ ភាគ​ច្រើន​ជា​មនុស្ស​ដែល​ជំនាញ​ខាង​គណនេយ្យករ គ្រូ​បង្រៀន មេធាវី…

Sir Alex Ferguson1
កីទ្បា

Sir Alex ទម្លាយ​ថា​បញ្ចុះបញ្ចូលកីឡាករម្នាក់​នេះ​មក​លេង​នៅ Man Utd មិនដែលបាន​ទាល់​តែសោះ

លោក Sir Alex Ferguson ទទួលខុសត្រូវលើការផ្ទេរចេញ​ផ្ទេរចូល​កីឡាកររាប់​សិបនាក់ អំឡុងពេលលោកទទួលបន្ទុកនៅក្លិប Manchester United ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១៣ ។ ទោះជាយ៉ាងណាក៏ដោយ! នៅពេលវីរបុរសសសញ្ជាតិស្កុតឡែនចង់នាំយកកំពូលតារាជម្រើស​ជាតិអ៊ីតាលី Francesco Totti ទៅកាន់ Old Trafford គាត់ត្រូវបានគេប្រាប់ភ្លាមៗអំពីទំនាក់ទំនងខ្សែបម្រើរូបនេះទៅនឹងក្លិប AS Roma និងទីក្រុងរ៉ូម។ បុរសវ័យ ៧៩ ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Gazzetta dello Sport ថា៖«យើងចូលចិត្តកីឡាករដូចជាគាត់ ហើយយើងចង់បញ្ចូលគាត់ទៅក្នុងបញ្ជីរបស់យើង”។…

Rashford
កីទ្បា

ESPN: Marcus Rashford ទ្រាំលេង​ទាំង​ឈឺអស់​រយៈពេលជិត​២ឆ្នាំ​ហើយ ព្រោះចង់​សម្រេចគោលបំណងនេះ

ESPN បានអះអាងថា Marcus Rashford នៅតែជាកីឡាករ​ដែល​បង្ហាញខ្លួន​ទៀងទាត់សម្រាប់ក្រុម Man United ទោះបីជាលេងទាំងឈឺចាប់អស់រយៈពេលពីរឆ្នាំក៏ដោយ។ បច្ចុប្បន្ននេះ!​ខ្សែ​ប្រយុទ្ធរូបនេះ មានបញ្ហារបួសជើង និងស្មា។ របួសស្មាខាងឆ្វេង(យារសាច់ដុំ)បាន​កើត​ឡើង​តាំង​ពី​ខែវិច្ឆិកាឆ្នាំមុន ខណៈ​របួស​ជើង​បាន​កើត​ឡើង​កាល​ពី​ខែ​មីនា​នេះ។​ទោះយ៉ាងណា Rashford បានប្តេជ្ញាចិត្តបង្ហាញវត្តមានជួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតពានទ្វីបអ៊ឺរ៉ុបនៅរដូវក្តៅនេះ។ នោះហើយជាមូលហេតុដែលគាត់ពន្យារពេលវះកាត់នៅលើស្មារបស់គាត់រហូតដល់ព្រឹត្តិការណ៍​ត្រូវបញ្ចប់សិន។ ការរងរបួសប្រអប់ជើងនឹង​ត្រូវ​ពិនិត្យរកលទ្ធភាពវះកាត់​ពេល​ចប់​រដូវ​កាល​នេះ។ ទោះបីជាបញ្ហាទាំងអស់របស់គាត់មិន​ទាន់​បាន​ដោះស្រាយក៏ដោយក៏ Rashford បានក្លាយជាកីឡាករដែលលេង​ច្រើននាទីជាងគេជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងក្រុម Man United ដោយលេងសរុប ៣.៧៨០ នាទីនៅរដូវកាលនេះ ដោយ​តាម​ពីក្រោយ Harry Maguire, Aaron Wan-Bissaka និង Bruno…

7
ប្លែកៗ

តើមានអ្វីដែលអ្នកគួរតែធ្វើ មុននឹងដាច់ឆ្នាំ២០២១ខាងមុខនេះ?

តាមរយៈរូបភាពមួយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីរឿងរ៉ាវដែលអ្នកគួរតែធ្វើក្នុងពេលនេះ មុននឹងឆ្នាំ២០២១ត្រូវបានបញ្ចប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ 1. រក្សាចិត្តឱ្យស្ងប់ ដោយសារតែផលប៉ះពាល់នៃរោគរាតត្បាតក្នុងអំឡុងពេលនេះ អ្នកច្រើនតែមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឆាប់ខឹង និងងាយមួម៉ៅយ៉ាងខ្លាំង។ ផែនការ និងគោលដៅអភិវឌ្ឍន៍ដែលបានសាងសង់កន្លងមក ឥឡូវវាក៏ដល់ពេលដែលអ្នកត្រូវរង់ចាំហើយ។ ដូច្នេះក្នុងពេលនេះ អ្វីដែលអ្នកគួរធ្វើ គឺរៀនធ្វើចិត្តឱ្យស្ងប់ ប្រហែលជាពិបាកខ្លាំងណាស់ក្នុងការធ្វើ ប៉ុន្តែនោះជាវិធីល្អបំផុត។ ផ្លាស់ប្តូរផែនការរបស់អ្នកឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង រហូតដល់ការរីករាលដាលបានបញ្ចប់អ្នកអាចត្រលប់ទៅគន្លងដើមវិញបានហើយ។ 2. ការព្យាយាមមិនចុះចាញ់ អ្នកជាមនុស្សដែលមានស្មារតីរឹងមាំ និងឆន្ទៈដែក បូករួមទាំងចិត្តល្អ និងស្មោះត្រង់។ ទិដ្ឋភាពក្នុងជីវិតរបស់អ្នកមិនទាន់មានរបកគំឃើញច្រើនប៉ុន្មានទេនៅពេលនេះ ប៉ុន្តែអ្នកនៅតែតស៊ូព្យាយាមខិតទៅជិតគោលដៅរបស់អ្នក។ ញើសហូររាល់តំណក់នីមួយៗ មានគំនិត និងតម្លៃជាក់លាក់វានឹងជ្រាបចូលក្នុងផ្លូវអនាគតរបស់អ្នក ជួយឱ្យអ្វីៗកាន់តែច្បាស់។…

TalkSport
កីទ្បា

ពូ Jose Mourinho រក​បាន​ការងារ​ថ្មី​ធ្វើ​ហើយ លើក​នេះ​មិនមែន​គ្រូបង្វឹក​ទេ តែ​ជា​អ្នក​សរសេរព័ត៌មានវិភាគកីឡា

អតីតអ្នកចាត់ការក្រុមតោខៀវ បិសាចក្រហម និង​មានខ្នាយមាសរូបនេះនឹងត្រូវប្រើ​ប្រាស់ជំនាញរបស់គាត់លើកម្មវិធីកីឡាក្នុង​វេបសាយ TalkSPORT ដោយ​វិភាគ​លើ​ការ​ប្រកួត​ទាំងអស់​ក្នុង​កម្មវិធី​ប្រកួត Euro 2020 និង ក៏នឹងត្រូវធ្វើជាអ្នកសរសេរអត្ថបទជំនាញសម្រាប់កាសែត The Sun ផងដែរ។ លោក Jose Mourinho បានចុះហត្ថលេខាជាមួយបណ្តាញផ្សព្វផ្សាយកីឡា talkSPORT ដោយ​គ្រប់ដណ្ដប់លើ​ប្រធានបទទូទៅ​ក្នុង​ការ​ប្រកួត Euro 2020 យដ៏ទូលំទូលាយដែលចាប់ផ្តើមពីខែមិថុនាតទៅ។ “It’s something new, it’s incredible.” ! ✅ A special Euros with…