តើចំណុចអវិជ្ជមានអ្វី ដែលធ្វើឱ្យអ្នកដទៃមិនពេញចិត្តអ្នក តែគេមិនហ៊ាននិយាយចេញមក?

7
ការផ្សាយពាណិជ្ជកម្ម

តើអ្នកមានចំណុចអាក្រក់អ្វី ដែលធ្វើឱ្យអ្នកដទៃមិនពេញចិត្តនឹងអ្នកទាល់តែសោះ ប៉ុន្តែពួកគេមិនហ៊ាននិយាយប្រាប់ឱ្យអ្នកដឹង?

1. ចូលចិត្តគ្រប់គ្រងខ្លាំងពេក

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 04 30 At 4.15.01 PM

អ្នកតាំងខ្លួនខ្លាំង ហើយសង្ឃឹមថាអ្វីៗអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ អ្នកប្រើគំនិតយោបល់របស់អ្នកលើអ្នកដែលនៅជុំវិញអ្នក។ ដោយចៃដន្យអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ធុញថប់ និងដាក់សម្ពាធលើពួកគេ ទោះបីអ្នកមិនមានបំណងក៏ដោយ។ អ្នកមានទំនោរទៅនឹងការបំពានលើអ្នកដទៃ ដោយចង់ឱ្យពួកគេធ្វើតាមយោបល់ផ្ទាល់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើនរណាម្នាក់ប្រកែក ឬមិនយល់ព្រម អ្នកនឹងមិនដែលស្ដាប់មតិយោបល់របស់គេទេ។ ជាទូទៅបំណងប្រាថ្នារបស់អ្នកក្នុងការគ្រប់គ្រងកាន់កាប់ និងដឹកនាំគឺខ្ពស់ណាស់។ ហើយអ្នកបំពេញបំណងប្រាថ្នានេះលើគ្រួសារ មិត្តភក្តិ រួមទាំងមនុស្សដែលអ្នកស្គាល់ផងដែរ។

2. ច្បាប់វិន័យ តឹងតែងខ្លាំងពេក

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 04 30 At 4.15.05 PM

អ្នកជាមនុស្សតឹងរឹងបំផុតជាមួយខ្លួនឯង ជានិច្ចកាល តែងតែព្យាយាមក្នុងការស្វែងរកភាពឥតខ្ចោះជាដាច់ខាត។ អ្នកជាមនុស្សឥតខ្ចោះ ចិត្តរហ័សរហួន ទាមទារធ្វើអ្វីដែលអ្នកត្រូវធ្វើ។ ដោយអចេតនា អ្នកដាក់សម្ពាធមិនត្រឹមតែលើខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើអ្នកដទៃផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដោយសារតែការរំពឹងទុកតែងតែខ្ពស់ពេក អ្នកអាចធ្លាក់ចូលក្នុងស្ថានភាពខកចិត្តយ៉ាងងាយ។ ហើយបន្ទាប់មកអ្នកក៏បានបញ្ចេញថាមពលអវិជ្ជមានដោយអចេតនាដល់អ្នកដទៃ ដែលជាហេតុធ្វើឱ្យពួកគេចង់នៅឆ្ងាយពីអ្នកបន្តិចម្ដងៗ ជំនួសឱ្យការទៅជិតអ្នកដូចធម្មតា។

3. ចិត្តដាច់គ្មានមេត្តា

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 04 30 At 4.15.07 PM

អ្នកគឺជាមនុស្សដែលរស់នៅដោយទៀងត្រង់ មិនប្រើល្បិចកល និងមិនអួតខ្លួនឯងឡើយ។ ប៉ុន្តែយ៉ាងណា ភាពទៀងត្រង់របស់អ្នកនេះហើយ ដែលតែងតែធ្វើឱ្យអ្នកនិយាយស្ដីនូវអ្វីដោយមិនបានគិតពីអារម្មណ៍អ្នកស្ដាប់។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ ដោយសារអ្នកនិយាយត្រង់ពេក អ្នកក្លាយជាមនុស្សលែងខ្វល់ពីអារម្មណ៍របស់អ្នកដទៃ ងាយនឹងធ្វើឱ្យពួកគេឈឺចាប់ និងខកចិត្តចំពោះទង្វើ ក៏ដូចជាសម្ដីរបស់អ្នកយ៉ាងខ្លាំង។

4. ខ្ជិល

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 04 30 At 4.15.13 PM

អ្នកខ្ជិលច្រអូស អកម្ម និងខ្វះឆន្ទៈ។ អ្នកគ្រាន់តែចង់អង្គុយស្រួលៗ ហើយរីករាយមិនមានឆន្ទៈរីកចម្រើន ហើយក៏មិនចង់ធ្វើអ្វីឱ្យធំដុំនោះដែរ។ នៅក្នុងក្រុម អ្នកមានទំនោរចង់ចៀសវាងការងារដែលចូលចិត្ត ហើយតែងពឹងផ្អែក និងជម្រុញការទទួលខុសត្រូវរបស់ខ្លួន ឱ្យទៅអ្នកដទៃរ៉ាប់រង។

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើននឹងសន្មតថា អ្នកជាមនុស្សដែលគ្មានការទទួលខុសត្រូវ ចូលចិត្តការហូបចុក និងការពឹងផ្អែក គឺជាទម្លាប់អាក្រក់បំផុត ដូច្នេះអ្នកតែងតែរំខានដល់អ្នកដទៃ ព្រោះតែការពឹងផ្អែករបស់អ្នកចំពោះពួកគេ ពួកគេពិតជាធុញទ្រាន់នឹងចរិតមួយនេះរបស់អ្នកយ៉ាងខ្លាំង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម