ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សង្គម

ជ្រើសរើសព្រះចន្ទមួយ ដើម្បីដឹងថា អ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

ដាក់ក្រសែភ្នែកសម្លឹងទៅកាន់ព្រះចន្ទទាំង ៤ ដួង តើអ្នកពេញចិត្តរូបភាពព្រះចន្ទណាជាងគេ? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក យើងអាចទម្លាយបាននូវរឿងរ៉ាវដែលអ្នកអាចនឹងជួបប្រទះនៅពេលខាងមុខ៖ ព្រះចន្ទទី ១ មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។ ព្រះចន្ទទី ២ អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។ យ៉ាងណាសូមកុំបោះបង់ ការខិតខំរបស់អ្នកច្រើនឆ្នាំមកនេះ នឹងតបស្នងមកវិញនូវគុណតម្លៃនៃជោគជ័យពិតដែលអ្នកសក្ដិសមនឹងទទួលបាន។ ព្រះចន្ទទី ៣ កុំបោះបង់ការងារឬការខិតខំក្នុងវិស័យណាមួយរបស់អ្នក ព្រោះអ្នកនឹងទទួលបានផលមកវិញឆាប់ៗនេះ។ វាអាចជាពិបាកបន្តិចនៅដំណាក់កាលដំបូង តែយើងហ៊ានថា…

Nhung Tuoi Sau Day La Con Gai Cung Cua Ngoc Hoang Dan Ong Cuoi Duoc Nhu Ruoc Quy Nhan Vao Nha 1 2021 03 18 16 20
តេស្តIQ

តាមហោរាសាស្ត្រ៖ ជោគជតារាសីអ្នកកើតឆ្នាំ ៣ នេះ នឹងងើបខ្ពស់ នៅខែកក្កដាខាងមុខ

ទំព័រទី ៦ នៃឆ្នាំ ២០២១ កៀកនឹងបញ្ចប់ហើយនៅប៉ុន្មានថ្ងៃបន្ទាប់ ហើយទំព័រទី ៧ ក៏នឹងបើកស្វាគមន៍ជីវិតយើងរាល់គ្នា។ ពេលវេលាទៅមុខកាន់តែលឿន ហើយរឿងដែលបានឆ្លងកាត់ខ្លះក៏បន្សល់ទុកជាមេរៀន ខ្លះក៏ជាទ្រព្យសន្សំឲ្យអ្នកទៅថ្ងៃមុខ។ និយាយដល់ជោគជតារាសីវិញ វាជារឿងដែលអ្នករាល់គ្នាមិនអាចប្រមាថបានទេ ព្រោះក្រៅពីការខិតខំប្រឹងប្រែង មនុស្សយើងម្នាក់ៗក៏ពឹងផ្អែកលើសំណាងមួយផ្នែកដែរ។ តាមក្បួនហោរាសាស្ត្រ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីខ្ពស់ត្រដែតនៅខែកក្កដាខាងមុខ៖ អ្នកកើតឆ្នាំរកា (មាន់) មនុស្សដែលកើតឆ្នាំរកា ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។ សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅខែកក្កដានេះ នឹងជួយឲ្យអ្នកកើតឆ្នាំរកា មានជីវិតរលូនជាងខែមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន…

14
សង្គម

ពិតជាពូកែណាស់! ព្រះនាងតូចចេនណា បង្ហើរសំនៀង២ភាសាបញ្ចូលគ្នា ជាមួយនឹងកាយវិការដ៏រស់រស់វើក (មានវីដេអូ)

ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។ យ៉ាងណាមិញ មុននេះបន្តិច ព្រះនាងតូច បានបង្ហាញនូវចម្រៀងមួយបទនៅលើគេហទំព័រផ្លូវការរបស់ព្រះនាង ដែលជាចម្រៀងដើម របស់តារាចម្រៀងដ៏ល្បីរបស់ថៃ គឺលោក Bird។ ហើយបទចម្រៀងនេះដែរ គឺមានការច្រៀងជាពីរភាសារួមបញ្ចូលគ្នា គឺភាសាថៃ និងចិន ដែលអមជាមួយនឹងសំនៀងដ៏ស្រទន់ និងកាយវិការដ៏រស់រវើក បន្ថែមដោយក្បាច់រាំតិចៗលាយឡំជាមួយទៀតនោះ ពិតជាធ្វើឱ្យចម្រៀងមួយបទនេះ ទទួលបានការពេញចិត្ត និងគាំទ្រពីសំណាក់ប្រិយមិត្ត…

Harvertz
កីទ្បា

Kai Havertz ថា​៖ លេង​ប៉ះ​អង់គ្លេស​មិនចាំបាច់ហាត់ប៉េណាល់ទីទេ យើង​ឈ្នះក្នុងម៉ោង៩០នាទីបានហើយ

ខ្សែបម្រើប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Kai​ Havertz បាន​និយាយថា​ក្រុមឥន្ទ្រីដែកមិនបានឆ្លងកាត់ការហ្វឹកហាត់ការទាត់​ប៉េណាល់ទីពិសេស មុនការប្រកួត ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនោះទេ ខណៈការ​ប្រកួតអាចបញ្ចប់ការប្រកួតក្នុងរយៈពេល ៩០ នាទី។ ជម្រើស​ជាតិអាល្លឺម៉ង់បានឈ្នះស្ទើ​តែ​ទាំងអស់ រាល់ការស៊ុតបាល់ប៉េណាល់ទីក្នុងសកម្មភាពប្រកួតបាល់ទាត់ពិភពលោក World Cup នានា។ ស្រដៀងគ្នានេះដែរ! ក្នុងចំណោមការ​ឈ្នះពាន Euro ៣លើកក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន អាល្លឺម៉ង់ឈ្នះ២​លើកនិង​ចាញ់​តែឆេកូស្លូវ៉ាគីមួយលើកប៉ុណ្ណោះនៅវគ្គផ្តាច់ព្រ័ត្រ Euro1976 ។ ក្រុមឥន្ទ្រីដែកនេះដែរ ក៏បានផ្តួលអង់គ្លេសដោយបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Wembley ក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ ១៩៩៦…

KNONGSROK
សេដ្ឋកិច្ច

បេះដូងជួយអ្នករៀនសូត្រ!! ខ្ញុំចង់ផ្ដល់ជាឱកាសឱ្យពួកគាត់បានបន្ដ​ការសិក្សា

#បេះដូងជួយអ្នករៀនសូត្រ ជាឆន្ទៈនិងមនសិការខ្ញុំ ដែលដក់ជាប់ក្នុងក្រឳបេះដូង​ក្នុង​នាម​ជា​កូនខ្មែរមួយរូប ខ្ញុំមានបំណងប្រាថ្នាជួយដល់កូន​ខ្មែរដែលទីទ័លក្រ ពុំមាន​ឱកាសក្នុងការសិក្សា ហើយពួកគាត់សុទ្ធតែជាអ្នកសិក្សារៀន​សូត្រ​ពូកែ និងតស៊ូក្នុងជីវិត។ ខ្ញុំចង់ផ្ដល់ជាឱកាសឱ្យពួកគាត់បានបន្ដ​ការសិក្សា និងក្រេបយកចំណេះដឹងបន្ថែមទៀត ដែលនឹងធ្វើឱ្យជីវិត​ពួកគាត់​មានពន្លឺនៅថ្ងៃអនាគត ហើយពួកគាត់ទាំងអស់សុទ្ធតែ​ជាសសរស្នូល​នៃ​បេះ​ដូងប្រទេសជាតិ។ ខ្ញុំមានទឹកចិត្តបែបនេះ​ក៏ពិតមែន ប៉ុន្តែខ្ញុំក៏បានផ្ដាំដល់អ្នកមានទាំង​ឡាយដែរថា សូមកុំទៅដណ្ដើមអាហារូបករណ៍ពីអ្នកក្រីក្រអី ទុក​ឱ្យខ្ញុំបានជួយតែអ្នកខ្វះខាតពិតប្រាកដដែលពួកគាត់ពិតជាត្រូវការជំនួយពីខ្ញុំ។ ចំពោះអ្នកមានដែលតែងតែថាខ្លួនក្រ ខ្ញុំមិនអាចជួយបានទេ ក្រប្រភេទពួកគាត់នេះគឺស្មើនឹងអ្នកមានធ្វើខ្លួនក្រ មិនតែប៉ុណ្ណោះ​ថែមទាំងមានគំនិតអាក្រក់ខ្លាំងទៀតផង ដើរជំរិតអាហារូបករណ៍​អ្នកនេះ អ្នកនោះ ដោយអាងអំណាចខ្លួនជាអ្នកមានបុណ្យស័ក្កិធំ។ កន្លងមក ខ្ញុំមានអារម្មណ៍អន់ចិត្ត នៅពេលដែលខ្ញុំដឹងថា អាហារូបករណ៍​មួយចំនួនត្រូវបានប្រគល់ជូនកូនអ្នកមានជីវភាពធូរធារ ដែលធាតុពិតក្នុងឱកាសនោះ គួរតែបានដល់ដៃកូនអ្នកក្រពិតប្រាកដ។ ចំពោះខ្ញុំ ខ្ញុំចង់ជួយឱ្យចំគោលដៅដែលមានតម្រូវការ ហើយខ្ញុំចង់ផ្តល់ឱកាសពិតប្រាកដដល់សិស្សក្រីក្រឱ្យមានឱកាសបន្តការសិក្សារៀនសូត្រពិតប្រាកដរបស់ខ្លួន។ ការជួយនេះ…

KNONGSROK
PR

ក្រុមហ៊ុន Axiata និងក្រុមហ៊ុន NINE ផ្តល់ជូនស្វ័យប្រវត្តិកម្មគេហដ្ឋានតាមរយៈឧបករណ៍ IoT ថ្មីៗ!

ភ្នំពេញ ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១៖ គ្រប់គេហដ្ឋានទាំងអស់​ឥឡូវ​នេះ​អាចក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយ​នឹង​ឧបករណ៍​អ៊ីនធឺណិត​ ​Internet of Thing (IoT) ទំនើប ដែលអាចរកទិញ​​បាន​នៅ​តាម​ហាង​ Smart Shop មួយ​ចំនួន។ ​ឧបករណ៍​ទាំង​នេះ​អាច​គ្រប់គ្រង​បានតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យ​សម្បត្តិ​របស់​​ពួកគេ។ ឧបករណ៍​ IoT ថ្មីៗទាំង​នេះត្រូវបាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជូន​ម្ចាស់​ផ្ទះ​នូវ​សន្តិសុខ​ ការ​គ្រប់​គ្រង និង​ភាព​ងាយ​​ស្រួល​បន្ថែម​ទៀត។ ក្រុមហ៊ុន Smart Axiata បានដាក់​លក់​​ឧបករណ៍ IoT ថ្មីៗ​ជាច្រើន ដូចជា​​ម៉ាស៊ីនថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង អំពូល​ភ្លើង​ប្រើជាមួយ…

14
ព័ត៌មានជាតិ

អានហើយរំជួលចិត្ត! អារម្មណ៍ពិតរបស់ម្ចាស់តោ បន្ទាប់ពីត្រូវបានអាជ្ញាធរដកហូត

នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សា ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ។ ចំពោះការដកហូតនេះដែរ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ បានចែងថា “ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់” ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ “ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត”។ យ៉ាងណាមិញ បន្ទាប់ពីត្រូវបានដកហូតសត្វតោមួយក្បាលនេះហើយ…

14
ព័ត៌មានជាតិ

តើវាសនាតោឈ្មោលអភិជនមួយក្បាល នឹងទៅជាយ៉ាងណា បន្ទាប់ពីដកហូតពីម្ចាស់ ឱ្យទៅរៀនរស់នៅដោយខ្លួនឯង?

ប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះកក្រើកក្នុងបណ្ដាញសង្គមហ្វេសប៊ុគ ដោយសារតែមានរូបភាពមួយសន្លឹក ដែលថតដោយត្រូន បានថតជាប់ផ្ទះវីឡាមួយខ្នងនៅម្ដុំផ្លូវ៣០៦ ដែលបានចិញ្ចឹមសត្វតោឈ្មោមួយក្បាល អស់រយៈពេលជាង១ឆ្នាំមកហើយ។ ភ្លាមៗនោះដែរ អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិនជាម្ចាស់ ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។ ក្រោយពីការចុះធ្វើការដកហូតសត្វតោឈ្មោលមួយក្បាលនោះរួចមក ត្រូវបានមហាជនមានការព្រួយបារម្ភជាជនពេក ចំពោះជីវភាពរស់នៅរបស់សត្វតោមួយក្បាលនោះ ដែលធ្លាប់តែរស់នៅក្នុងជីវិតស្ដុកស្ដម្ភ ទទួលបានការថ្នាក់ថ្នម មើលថែ និងផ្ដល់ចំណីហូរហៀរពីម្ចាស់ តែពេលត្រូវបញ្ជូនចេញទៅបែបនេះ តើវានឹងត្រូវរស់នៅ និងទទួលបានការមើលថែ…

ឌ​អេាឆ
កីទ្បា

David De Gea របួស​ពេល​ហ្វឹកហាត់ខកខាន​ប្រកួត​យប់​នេះជាមួយក្រូអាត

David De Gea បានរងរបួសក្នុងការហ្វឹកហាត់ ខណៈដែលអេស្ប៉ាញត្រៀមប៉ះក្រូអាតក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ ២០២០នៅយប់នេះ ។ អ្នកចាំទីរបស់ក្រុមបិសាចក្រហមរូបនេះ មិនទាន់បានចូលរួមប្រកួតនៅឡើយទេ ដោយកីឡាករ Unai Simon របស់ក្លឹប Atletico Bilbaoជា​អ្នករ៉ាប់រងមុខ​ទី ប៉ុន្តែគាត់មើលទៅហាក់ដូចជាមិនអាចលេងទល់នឹងក្រុមជើងឯករងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨នៅ​យប់នេះឡើយ ។ ទោះបីជាគាត់បានចូលរួមហ្វឹកហាត់នៅកីឡដ្ឋាន Parken ក៏ដោយក៏ De Gea ត្រូវបានបង្ខំឱ្យចាកចេញពីទីលាន កំឡុងពេលធ្វើហាត់​សម បន្ទាប់ពីរត់បានប្រហែល ២០…

13
ទស្សនៈ

តើសុភមង្គលពិតប្រាកដ គឺជាអ្វីទៅ?

#តើសុភមង្គលពិតប្រាកដ គឺជាអ្វីទៅ? នៅក្នុងជីវិតនេះ មនុស្សយើងតែងតែចំណាយពេលរងចាំ . – រង់ចាំអនាគត ថ្ងៃមុខទៅជាបែបណា? – រង់ចាំថ្ងៃនេះ ឬថ្ងៃនោះ រង់ចាំថ្ងៃស្អែក – ចាំទំនេរ ចាំថ្ងៃក្រោយ! – រង់ចាំឱកាសល្អផ្ដល់ឱ្យ ចាំចាប់ផ្ដើម! – រង់ចាំជួបមនុស្សល្អពិតប្រាកដ ចាំមនុស្សច្បាស់លាស់! – ចាំមនុស្សខ្លួនស្រឡាញ់ ហើយគេក៏ស្រឡាញខ្លួួន! ជួនកាលរង់ចាំ ទាំងមិនដឹងថា ខ្លួនឯងរង់ចាំអ្វីផង! រង់ចាំរហូតដល់ពេលមួយ ស្រាប់តែភ្ញាក់ខ្លួន ថាខ្លួនចំណាយពេលរង់ចាំអត់ប្រយោជន៍ ដោយមិនបានអ្វីមកវិញសោះ។ មនុស្សជាច្រើន…

ไทยลีก
កីទ្បា

លីគទី៣ថៃប្រកាសក្លិប ៧៦ ចូលរួមប្រកួតសម្រាប់រដូវកាល ២០២១/២០២២

យោងតាមសេចក្តីថ្លែងការណ៍ ដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់លីគកំពូលថៃ មានក្លិប​និងក្រុមបាល់​ទាត់ចំនួន ៧៦ បានដាក់ពាក្យចូលរួមប្រកួត​ក្នុង​លីគ​ទី​៣ថៃ រដូវកាល ២០២១/២០២២។ ក្នុងចំណោមទាំងអស់​នោះមាន ៥ ក្លិបនៅ​តែ​ខ្វះខាត​ឯកសារអាជ្ញាប័ណ្ឌ ហើយ​ចាំបាច់​ត្រូវតែ​បង្គ្រប់ឲ្យ​ពេញលក្ខណៈ។ ក្លិបដែល​ជាបុត្រសម្ព័ន្ធហ្នឹងគ្នា Samut Sakhon និង Krabi FC មិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុនៅឡើយទេ ហើយក្លិបទាំងពីរអាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍រហូតដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ​ Satun United, Baan Khai United និងក្លិប Chaiyaphum នឹងត្រូវដាក់ឯកសារគាំទ្រផ្នែកហិរញ្ញវត្ថុមុនថ្ងៃទី ២០ ខែកក្កដា។ ការខកខានមិនបានបំពេញតាមលក្ខខណ្ឌនេះក្លឹបនឹងមិនត្រូវបានផ្តល់សិទ្ធិទៅលេងនៅលីគទី ៣…

Cover Tea
សង្គម

ប្រភេទតែ ដែលអ្នកចូលចិត្ត អាចបង្ហាញពីចរិតលក្ខណៈពិតខាងក្នុងបាន

ត្បិតតែមិនមែនជាភេសជ្ជៈពេញនិយមសម្រាបយុវវ័យសម័យថ្មី តែភេសជ្ជៈប្រភេទតែ នៅតែជាភេសជ្ជៈសុខភាពដ៏ពេញនិយមមួយសម្រាប់យុវវ័យមួយចំនួន ហើយពេញនិយមខ្លាំងសម្រាប់អ្នកដែលមានវ័យកណ្តាល និងវ័យចំណាស់។ យ៉ាងណាមិញ មិនថាអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ ចំណូលចិត្តនៃការទទួលទានតែ អាចបង្ហាញចេញពីចរិតលក្ខណៈពិតរបស់អ្នកបានដែរ។ តោះមកតាមដានចរិតតាមប្រភេទតែដូចខាងក្រោមនេះ ៖ ១. តែបៃតង Green Tea ជាតែសុខភាពដែលជួយឱ្យមានសុខភាព និងសម្រកទម្ងន់ ដូច្នេះអ្នកដែលចូលចិត្តតែប្រភេទនេះ ជាមនុស្សដែលសកម្ម តែចូលចិត្តភាពស្ងប់ស្ងាត់ និងជាមនុស្សមានចិត្តនឹងធឹងចាស់ទុំ ពិសេសជាមនុស្សមានគោលដៅខ្ពស់។ ២. តែខ្មៅ ជាមនុស្សបុរាណបន្តិច តែជាមនុស្សរឹងមាំ មានទំនួលខុសត្រូវខ្ពស់ ដែលជាហេតុធ្វើឱ្យគេជាមនុស្សមានភាពមមាញឹកជានិច្ចនៅក្នុងជីវិត ហើយក៏ជាមនុស្សដែលប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ដើម្បីសម្រេចបំណងនៅក្នុងជីវិត។ ៣. តែរសជាតិលាយចូលគ្នា ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ…