
Toni Kroos គ្រោងចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ក្រោយធ្លាក់ចេញពី Euro 2020
ខ្សែបម្រើជម្រើសជាតិអាល្លឺៗម៉ង់ Toni Kroos គ្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីក្រុមឥន្ទ្រីដែកធ្លាក់ចេញពីពានរង្វាន់ Euro2020 ក្រោមថ្វីជើងតោកំណាចអង់គ្លេសកាលពីយប់មិញ។ ខ្សែបម្រើ Real Madrid រូបនេះបង្ហាញខ្លួនឲ្យជម្រើសជាតិបាន១០៦ប្រកួត ដោយបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ 2010 World Cup នៅអាហ្រ្វិកខាងត្បូង ហើយឈ្នះពាន World Cup 2014 នៅប្រេស៊ីល ដែលនេះគាត់ទទួលបានភាពជោគជ័យជាច្រើនជាមួយជម្រើសជាតិ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ៣សម័យកាល ខណៈដែលព្រឹត្តិការណ៍ Euro 2020 នេះក៏ជាព្រឹត្តិការណ៍ទី៣របស់គាត់ផងដែរ។ ព្រឹត្តិការណ៍ World…










