ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

១៥
គ្រួសារ

ទ្រាំដល់ពេលណា! បើប្តីហ៊ាននិយាយ ៣ ប្រយោគ​នេះដាក់ប្រពន្ធ បញ្ជាក់ថាគេមិនស្រឡាញ់ស្មោះទេ

សម្រាប់​បុរស​ដែល​ស្រលាញ់​ប្រពន្ធ ទោះបីជាប្រពន្ធ​​អត់​មានការងារ​ធ្វើ មានប្រាក់ចំណូលទាប ក៏មិនមានបញ្ហាអ្វីដែរ។ ម្យ៉ាងវិញទៀត បើប្តីហ៊ានពោលពាក្យ ទាំង ៣ ខាងក្រោមនេះបញ្ជាក់ថា មិនបានស្រឡាញ់អ្នកស្មោះទេ៖ ១.បើ​អ្នក​មាន​ការងារ​ដែល​ទទួលបានប្រាក់​ខែ​តិច ចូរ​នៅ​ផ្ទះ​មើល​ថែ​កូន ប្ដី​ដែល​ស្រឡាញ់​​គោរព​ប្រពន្ធ​នឹង​មិន​និយាយ​ប្រយោគ​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នោះ​អាចបង្ហាញ​ថា ​​មើល​ងាយ​ប្រពន្ធខ្លាំងណាស់។  ផ្ទុយ​ទៅ​វិញ បុរស​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​នឹង​ដឹង​ថា ប្រពន្ធ​ខំ​ប្រឹង​ត្រូវជួយ​នាងឲ្យបាន​ច្រើន​ជាង លើកទឹកចិត្តប្រពន្ធឱ្យធ្វើការងារដែលពួកគេចូលចិត្ត។ ២.ការងារ​ផ្ទះ​ជា​របស់​ស្ត្រី  គំនិតនេះពិតជាហួសសម័យទៅហើយ ការងារបែបនេះស្វាមីក៏អាចធ្វើបានដែរ ហើយកាលដែលប្តីពោលពាក្យបែបនេះគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះប៉ុណ្ណោះ។ យ៉ាងណាប្តីដែលស្រលាញ់ប្រពន្ធ ទោះបីជាខ្លួនមានមុខងារជាអគ្គនាយកក្រុមហ៊ុនធំក៏ដោយ ក៏មិនប្រកាន់ដែរ។ ៣.ប្រៀបធៀបប្រពន្ធជាមួយអ្នកដទៃ បើអ្នកនិយាយប្រយោគនេះ បង្ហាញថា អ្នកជាប្តីម្នាក់ដែលមានមើលងាយប្រពន្ធខ្លួនខ្លាំងណាស់ ចូលចិត្តបន្ទាបតម្លៃប្រពន្ធ នៅពេលដែលនាងបានធ្វើអ្វីដែលអ្នកមិនពេញចិត្ត។…

Untitled 1
សម្រង់

បន្ទាប់ពីឆ្លងកាត់ពេលវេលា ៣៦៥ថ្ងៃ សម្រាប់ឆ្នាំ ២០២១នេះមក មានតែពាក្យថា អរគុណ និងសុំទោស តែប៉ុណ្ណោះ។

អរគុណចំពោះមនុស្សល្អៗ ដែលបានចូលមកក្នុងជីវិតខ្ញុំ អរគុណក្រុមគ្រួសារ សម្រាប់ការបារម្ភ នឹក គិតខ្វាយខ្វល់ ក៏អរគុណគ្រប់គ្នាដែលបានសាងការចងចាំដ៏មានន័យសម្រាប់ឆ្នាំ ២០២១ នេះដល់ខ្ញុំ អរគុណនឹងរឿងគ្រប់យ៉ាង ទាំងល្អ និងអាក្រក់ ដែលផ្ដល់នូវមេរៀន បទពិសោធន៍ ភាពរីករាយជាច្រើនដល់ខ្ញុំ អរគុណ មីងពូ បងៗដែលផ្ដល់អាណិត ចិត្តស្រឡាញ់ដល់រូបខ្ញុំជាច្រើន អរគុណមនុស្សជាទីស្រឡាញ់ ដែលផ្ដល់ឱកាសដល់ខ្ញុំមានវត្តមាននៅក្នុងពេលវេលារបស់អ្នក ក្នុងរយៈពេលកន្លងមកនេះ ហើយក៏អរគុណមិត្តយល់ចិត្ត ដែលតែងតែចាំប្រឹក្សា លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ខ្ញុំ អរគុណពេលវេលាជួបជុំដ៏រីករាយ និងមានន័យ អរគុណស្នាមញញឹម សំឡេងសើចក្អាកក្អាយ សប្បាយជាមួយគ្នា ……

New Copy
ប្លែកៗ

រឿងពិត! ជីវិតក្មេងស្រីអាយុ៨ឆ្នាំម្នាក់ គួរឱ្យសង្វែគ បន្ទាប់ពីឪពុកម្ដាយបែកចែកផ្លូវគ្នា

រឿងពិត កើតឡើងនៅប្រទេសវៀតណាមថ្មីនេះ! ឪពុកម្តាយលែងលះគ្នា …!!! “ពេលលែងលះគ្នាហើយ ពុកខ្ញុំសន្យា​ថា​នឹង​មិន​រក​អ្នក​ណា​មក​ផ្ទះ​ធ្វើ​ជា​ម្តាយ​ចុង​ទេ ព្រោះ​គាត់បារម្ភ​ថា​កូន​នឹង​ឈឺ…! មុន​ពេល​ចេញ​ទៅ ម្ដាយ​ខ្ញុំ​បាន​ឱប​ខ្ញុំ​យ៉ាង​ណែន ហើយ​យំ​ឥត​ឈប់ ដោយ​និយាយ​ឥត​ឈប់​ឈរថា «ម៉ាក់​សុំទោស…!»។ ម្ដាយខ្ញុំក៏​បាន​និយាយ​ថា “ចាំម៉ាក់មាន​លទ្ធភាព​ចិញ្ចឹម​កូន​ ម៉ាក់នឹងមកយក​ខ្ញុំ​ទៅ​ជាមួយ…!” មួយរយៈក្រោយ​មក​ឪពុកខ្ញុំក៏លង់​ស្នេហ៍​អ្នក​ផ្សេង​…! ប៉ាបាននាំខ្ញុំទៅជួបសង្សារថ្មីគាត់ សង្សារថ្មីប៉ាយកចិត្តទុកដាក់ខ្ញុំយ៉ាងល្អ ហើយគាត់ធានាខ្ញុំថា គាត់នឹងមើលថែខ្ញុំ មិនឱ្យខ្ញុំខ្វះខាតអ្វីឡើយ។ មិនយូរប៉ុន្មាន ប៉ា និងមីងបានរៀបការ។ មិនយូរប៉ុន្មាន ឪពុក និងម្តាយថ្មីខ្ញុំ សម្រាលបានកូន។ ប៉ា​ប្រាប់​កូន​ថាឱ្យ​របស់​ក្មេង​លេង​ទាំង​អស់​ឱ្យ​ប្អូន ចាំ​ក្រោយ​ប៉ា​នឹង​ទិញ​របស់​ក្មេង​លេងឱ្យថ្មី​ទៀត…! ប៉ុន្តែ​ក្រោយ​មកប៉ាខ្ញុំ​មិន​បាន​ទិញ​របស់​ក្មេង​លេង​ទៀត​ទេ។ ប៉ា​ត្រូវ​តម្រង់​ជួរ​យូរ​ដើម្បី​ទិញ​នំ​ដែល​កូនចុង​ចូល​ចិត្ត​ញុំា…

New Copy
ទស្សនៈ

ចាំទុក! ក្រៅពីខ្លួនយើង គ្មានអ្នកណាអាចមកបន្ទាបតម្លៃយើងបានឡើយ

លោក Alain Mimoun ជាមនុស្សម្នាក់ដែលមានប្រវត្តិវេទនាជូរចត់បំផុត គាត់ជាកីឡាករត់ចំណាយដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង ដែលតស៊ូចេញពីវណ្ណៈតូចទាប។ គាត់គឺជាអ្នកបង្កើតកំណត់ត្រាចម្ងាយ 10,000 ម៉ែត្ររបស់ប្រទេសបារាំង ជាជើងឯករងក្នុងការប្រណាំងចម្ងាយ 10,000 ម៉ែត្រនៅឯព្រឹត្តិការណ៍អូឡាំពិកអាណត្តិទី១៤ និងជាជើងឯករងនៃការរត់ចម្ងាយ 5000 ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Helsinki លើកទី ១៥ ហើយជាជើងឯកម៉ារ៉ាតុងអូឡាំពិកនៃទីក្រុងមែលប៊នលើកទី ១៦ ក្រោយមកគាត់បានធ្វើជាគ្រូបង្វឹកនៅវិទ្យាស្ថានកីឡាជាតិបារាំង។ គាត់កើតនៅក្នុងគ្រួសារក្រីក្រមួយ ចាប់ពីកុមារភាពមក គាត់ចូលចិត្តកីឡាជាខ្លាំង។ ប៉ុន្តែ ដោយសារផ្ទះរបស់គាត់គ្មានប្រាក់ គាត់សឹងតែសូម្បីតែបាយក៏ហូបមិនឆ្អែតដែរ ដោយសារតែការស្រលាញ់កីឡាជាខ្លាំង គាត់តែងតែលេងទាត់បាល់ដោយជើងទទេរ ពីព្រោះគាត់មានតែស្បែកជើងមួយគូរតែម្តាយគាត់ទិញឱ្យនៅពេលដែលគាត់រៀនថ្នាក់បឋមសិក្សាតែប៉ុណ្ណោះ ម្យ៉ាងទៀត បើគាត់ធ្វេសប្រហែលធ្វើឱ្យស្បែកជើងរហែកនោះ…

២៤
សង្គម

ប្រយ័ត្នចំណាយលុយចោលឥតប្រយោជន៍ ផលិតផល ៣ ប្រភេទនេះកាន់តែប្រើ ស្បែកកាន់តែជួបបញ្ហាធ្ងន់

មិត្តៗនារីៗទាំងអស់ត្រូវចងចាំផលិតផល ៣ ប្រភេទ ខាងក្រោម កុំទិញមកប្រើឲ្យសោះ ប្រយ័ត្នអស់លុយឥតប្រយោជន៍ ៖ ១. ហ្វូមលាងមុខមានសារធាតុខ្លាំងពេក ហ្វូមលាងមុខ ថ្វីត្បិតតែមិនមែនជាផលិតផលពិសេស ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការថែរក្សាស្បែកផងដែរ។ ប្រសិនបើអ្នកប្រើខុសប្រភេទ ស្បែករបស់អ្នកងាយប្រឈមនឹងបញ្ហាជាច្រើន។ លក្ខណៈសម្បត្តិនៃការលាងសម្អាតដែលមានសារធាតុខ្លាំងគ្មានវេជ្ជបញ្ត្ជាត្រឹមត្រូវ អាចធ្វើឲ្យស្បែកស កម្ចាត់ជាតិប្រេងធម្មជាតិនិងមានជាតិប្រេងច្រើន។ ដូច្នោះ សូមផ្តល់អាទិភាពចំពោះរូបមន្តស្រាលៗ ដែលនៅតែសម្អាតយ៉ាងមានប្រសិទ្ធភាព អាចធ្វើឲ្យស្បែកទន់ មានសំណើម និងតឹងណែនបន្ទាប់ពីប្រើរួច។ ២. សេរ៉ូមមានជាតិអាល់កុល សេរ៉ូមអាចជួយលាងសម្អាតសំណល់ដែលនៅសេសសល់ ផ្តល់សំណើម ថែមទាំងជួយឱ្យស្បែកភ្លឺថ្លា បំបាត់ស្នាម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសសេរ៉ូម ដែលមានជាតិអាល់កុលខ្លាំងគឺមិនគួរប្រើវាទេ…

១៨
សង្គម

កុំរំលង ផ្លែចេកផ្ដល់ប្រយោជន៍លើសលប់ ៦ យ៉ាង ជួយឲ្យស្បែកភ្លឺស្រស់ថ្លា ក្មេងជាងវ័យ!

ផ្លែ​ឈើ​នេះ​ត្រូវ​បាន​គេ​ស្គាល់ថា​ មាន​អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព នឹងល្អសម្រាប់​ស្បែក​ អាចជួយឲ្យស្បែកស ភ្លឺរលោង ស្រស់ថ្លាខ្លាំង ពិសេសក្មេងជាងវ័យផងដែរ​៖ ១. ផ្តល់សំណើម និងធ្វើអោយស្បែកភ្លឺថ្លា ចេកសម្បូរទៅដោយវីតាមីន E និងជាតិទឹកដែលជួយឱ្យស្បែករក្សាសំណើមបានល្អ។ ផ្លែចេកក៏សម្បូរទៅដោយវីតាមីន A ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់កោសិកាស្បែក ស្តារស្បែកដែលស្រអាប់។ សារធាតុប្រឆាំងអុកស៊ីតកម្ម មានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការបំបាត់ស្លាកស្នាម បំបាត់ស្នាមអុចខ្មៅ ធ្វើអោយស្បែកភ្លឺថ្លាបែបធម្មជាតិ។ ២. ការពារភាពចាស់នៃស្បែក ចេក​មិនមាន​ផ្ទុក​ជាតិ​ខ្លាញ់​ទេ ប៉ុន្តែ​សម្បូរ​វីតាមីន​ដូចជា A, C និង E ដើម្បី​ការពារ​កោសិកា​ពី​ភាព​ចាស់​។ អាស៊ីតអាមីណូគឺជាធាតុផ្សំដ៏ល្អឥតខ្ចោះសម្រាប់ការបត់បែនស្បែកកាន់តែប្រសើរ ដូច្នេះ​ហើយ​ការ​ញ៉ាំ​ផ្លែ​ចេក​ជា​ប្រចាំ​ថ្ងៃ​នឹង​ការពារ​ការ​កកើត​ស្នាម​ជ្រួញ​។…

New Copy
ទស្សនៈ

ផ្លូវខាងមុខមិនច្បាស់ មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយកុំបោះបង់ខ្លួនឯងឲ្យសោះ

មួយជីវិតរបស់មនុស្ស មានពេលរុងរឿង ក៏មានពេលធ្លាក់ចុះដល់ជ្រោះជ្រៅដែរ។ ពេលដែលយើងស្ថិតនៅបាត់ជ្រៅ ក៏អាចឈឺចិត្ត និងអស់សង្ឃឹមដែរ នៅពេលដែលយើងទន់ជ្រាយ គ្មានជំនួយ គឺនឹងគិតចង់បោះបង់ខ្លួនឯង មើលស្រាលខ្លួនឯង ខឹងខ្លួនឯង។ ការបោះបង់ដ្បិតតែនេះងាយស្រួលមែន តែបើចង់មើលឃើញព្រះអាទិត្យរះកាន់តែស្រស់ស្អាតនោះ ត្រូវការឱ្យពួកយើងមានការតស៊ូឱ្យរឹងមាំ រស់នៅឱ្យបានល្អបន្តទៀត។ ទោះបីជាវានឹងធ្វើឱ្យយើងជួបមនុស្ស រឿងរ៉ាវ វត្ថុមួយចំនួនដែលបណ្ដាលឱ្យយើងឈឺចាប់ក៏ពិតមែន ប៉ុន្តែមនុស្សជាច្រើននៅក្បែរខ្លួនយើង នៅតែយកចិត្តទុកដាក់ ស្រលាញ់ការពារយើង ទោះរាប់ថាដើម្បីតែពួកគេក៏ដោយ យើងក៏គប្បីរស់នៅឱ្យបានល្អ មិនត្រូវបោះបង់ជារៀងរហូត! ឆ្នាំ ១៨៨៣ វិស្វករដែលមានស្មារតីពោរពេញដោយការឆ្នៃប្រឌិត លោក John Roebling មានបំណងដ៏ធំចង់សាងសង់ស្ពានឆ្លងពី Manhattan…

New Copy
ទស្សនៈ

បាត់បង់ក៏បាត់បង់ចុះ តែកុំបន្ថែមភាពលំបាកដល់ខ្លួនឯងទៀត

មានរឿងកង្វល់ខ្វល់ខ្វាយជាច្រើន សុទ្ធតែយើងខ្លួនឯងជាអ្នកយកមកដាក់ខ្លួន បើមនុស្សម្នាក់មិនអនុញ្ញាត្តឱ្យខ្លួនឯងខ្វល់ខ្វាយទេ នោះអ្នកដទៃក៏ពិបាកធ្វើឱ្យខ្លួនយើងខ្វល់ខ្វាយ និងខឹងដូចគ្នាដែរ។ មានម្តងនោះ នៅក្នុងផ្ទះរបស់លោកប្រធានធិបតី Roosevelt បានត្រូវគេលួចអស់របស់ជាច្រើន មិត្តម្នាក់បានស្តាប់ឮដំណឹងនេះហើយ បានសរសេរសំបុត្រលួងលោមគាត់ដោយប្រាប់គាត់ថា កុំខ្វល់ខ្វាយពីរឿងនេះពេក។ តែលោក Roosevelt បានសរសេរសំបុត្រឆ្លើយតបទៅមិត្តភក្តិគាត់វិញថា៖ “ មិត្តជាទីស្រលាញ់ ! អរគុណដែលអ្នកសរសេរសំបុត្រមកលួងលោមខ្ញុំ ពេលនេះខ្ញុំបានសុខសប្បាយហើយ។ អរគុណព្រះរាជាម្ចាស់! ពីព្រោះ ទី១. អ្វីដែលចោរលួចទៅ គឺជាទ្រព្យសម្បត្តិខ្ញុំមែន តែមិនបានធ្វើបាបដល់ជីវិតរបស់ខ្ញុំឡើយ ទី២. ចោរគ្រាន់តែលួចទ្រព្យសម្បត្តិខ្ញុំទៅខ្លះតែប៉ុណ្ណោះ មិនបានលួចទ្រព្យសម្បត្តិខ្ញុំទាំងអស់នោះទេ ទី៣.អ្វីដែលគួរឱ្យអបអរសាទរបំផុតនោះគឺ អ្នកធ្វើចោរ គឺជារូបគេ…

១៣
សង្គម

របៀកក់សក់ ៤ ប្រភេទ បង្កជាតិពុលខ្លាំង អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល នឹងស្លាប់ភ្លាមៗ ពិសេសក្នុងរដូវរងារ

ការ​កក់​សក់​ហាក់​ជា​រឿង​សាមញ្ញ​មួយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​មាន​អ្វី​គួរឲ្យកត់​សម្គាល់​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរដូវរងា អំឡុងពេលកក់សក់មានរឿងមួយចំនួយដែលអ្នកត្រូវប្រុងប្រយ័ត្នខ្លាំង បើមិនចង់នាំគ្រោះមហន្តរាយមកលើរាងកាយ។ ១.កក់សក់ជារៀងរាល់ថ្ងៃ ស្ត្រីជាច្រើនតែងតែមានទម្លាប់កក់សក់ជារៀងរាល់ថ្ងៃ ដើម្បីសម្រាកកាយក្រោយនឿយហត់ពីការងារ។  យោងទៅតាមឱសថបូព៌ា បង្ហាញថា ពេលដែលរាងកាយរងឥទ្ធិពលយ៉ាងខ្លាំងពីអាកាសធាតុ ការកក់សក់របស់អ្នកច្រើនពេកនឹងបង្កើនហានិភ័យនៃជំងឺផ្តាសាយ។ យកល្អគ្រាន់តែកក់សក់រៀងរាល់ ២ ថ្ងៃម្តង ហើយពេលវេលាកក់សក់ត្រឹមតែ ១០ ទៅ ១៥ នាទីគឺគ្រប់គ្រាន់ហើយ។ ២.កក់សក់ដោយទឹកត្រជាក់ ជាធម្មតាក្នុងរដូវរងា មនុស្សម្នានឹងប្រើប្រាស់ទឹកក្តៅឧណ្ហៗដើម្បីងូតទឹក ប៉ុន្តែក៏មានមនុស្សជាច្រើនដែលខ្លាចថា ទឹកក្តៅនឹងប៉ះពាល់ដល់សក់របស់ពួកគេ ដូច្នេះហើយនៅតែព្យាយាមប្រើទឹកត្រជាក់ដើម្បីធ្វើឲ្យក្បាលមានសភាពស្រស់ស្រាយ ទោះបីមានសីតុណ្ហភាពត្រជាក់ខ្ពស់ក៏ដោយ។  ប៉ុន្តែមិនថារាងកាយរបស់អ្នកអាចទប់ទល់នឹងភាពត្រជាក់បានកម្រិតណានោះទេ ការកក់សក់ជាមួយនឹងទឹកត្រជាក់ក្នុងរដូវរងា នាំឱ្យហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល។ យ៉ាងណាក្នុងរដូវរងា អ្នកមិនគួរប្រើទឹកក្តៅពេក…

New Copy
ទស្សនៈ

រៀបចំពាក្យសម្ដីខ្លួនឯងឱ្យបានល្អ ការនិយាយស្ដីពិតជាសំខាន់ណាស់

កាលពីបុរាណ មានស្តេចមួយអង្គ មានយប់មួយបានយល់សុបិនឃើញថា ធ្មេញរបស់ទ្រង់បានជ្រុះអស់រលីង ដូច្នេះក៏បានរកមនុស្សពីរនាក់មកស្រាយសុបិននេះ។ ស្តេចបានសួរទៅពួកគេថា “ ហេតុអ្វីបានជាយើងយល់សុបិនឃើញធ្មេញរបស់យើងជ្រុះអស់បែបនេះ?” មនុស្សទីមួយបានបកស្រាយថា “ ព្រះអង្គ អត្ថន័យសុបិនរបស់ទ្រង់គឺ សាច់ញាត្តិរបស់ទ្រង់សុទ្ធតែស្លាប់ទាំងអស់ ពេលដែលមនុស្សទាំងនោះស្លាប់អស់ហើយ ទើបព្រះអង្គសុគត។” ពេលដែលស្តេចស្តាប់ឮភ្លាម ខ្ញាល់យ៉ាងខ្លាំង បានឱ្យសេនាចាប់គេទៅវាយអស់១០០ដំបង។ ដល់វេនអ្នកទីពីរក៏និយាយថា “ ព្រះអង្គជាម្ចាស់តំកល់លើសត្បួង អត្ថន័យសុបិនរបស់ទ្រង់គឺ ព្រះអង្គ គឺជាជនដែលមានអាយុវែងជាងគេនៅក្នុងចំណោមសាច់ញាត្តិព្រះអង្គ!” ពេលដែលស្តេចស្តាប់ឮដូច្នេះ ក៏សប្បាយចិត្តជាខ្លាំង ក៏បានប្រទានរង្វាន់ដល់គេ១០០តម្លឹង សម្រាប់កាស្រាយសុបិនជូនទ្រង់។ ការបកស្រាយរឿងរ៉ាវដូចគ្នា បញ្ហាដូចគ្នា ហេតុអ្វីបានជាមនុស្សម្នាក់ត្រូវពិន័យ ម្នាក់ទៀតទទួលបានរង្វាន់?…

១២
សង្គម

ក្រោយរួមភេទមិនថានឿយហត់យ៉ាងណា ស្រ្តីត្រូវធ្វើភ្លាមៗ ៣ ចំណុចនេះ ដើម្បីការពារស្បូននិងការឆ្លងមេរោគ

ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទក៏ត្រូវមានច្បាប់មួយចំនួនដែលត្រូវអនុវត្តតាមដែរ ដើម្បីរក្សាសុខភាព និងមិនប៉ះពាល់ដល់សុខភាពពេលក្រោយ។ ខាងក្រោមនេះ ជារឿង ៣ យ៉ាង​ដែល​ស្ត្រី​គួរ​ធ្វើ​ឲ្យបានឆាប់ៗ ក្រោយពេលរួមភេទជាមួយដៃគូ។ ១.ផឹកទឹកក្តៅមួយកែវ បន្ទាប់ពីបញ្ចប់ ការរួមភេទ មិនត្រឹមតែមានអារម្មណ៍កើនឡើងដល់កម្រិតខ្លាំងនោះទេ ប៉ុន្តែផ្នែកខ្លះក៏ត្រូវបានរុញច្រានឱ្យស្ថិតក្នុងស្ថានភាពរំភើបផងដែរ។ ជាឧទាហរណ៍, ប្រព័ន្ធរំលាយអាហារក៏អាចស្ថិតក្នុងស្ថានភាពលាតសន្ធឹង ហើយអាចនឹងត្រូវខូចខាត។ យកល្អគួរតែផឹកទឹកក្តៅមួយកែវយឺតៗប្រហែល ៤០ ដឺក្រេ ដើម្បីសម្រាកសរសៃប្រសាទ និងជួសជុលការខូចខាត (ប្រសិនបើមាន) នៃភ្នាសពោះវៀន។ ហាមប្រើទឹកត្រជាក់ជាដាច់ខាត ព្រោះវានឹងប៉ះពាល់ដល់ជញ្ជាំងក្រពះ ភ្នាសការពារក្រពះ ធ្វើឱ្យឈឺពោះ និងមិនស្រួល។ ២.ត្រូវរក្សាកំដៅរាងកាយ ក្រោយរួមភេទរួចអ្នកត្រូវតែរក្សារាងកាយរបស់អ្នកឱ្យនៅមានក្ដៅ…

Untitled 1 Recovered
ប្លែកៗ

បុរសកើតក្នុងឆ្នាំទាំង ៣ នេះពូកែរកលុយ តែក៏ពូកែចាយ ដូច្នេះត្រូវឱ្យប្រពន្ធជាអ្នកទុកដាក់ ទើបទ្រព្យកបប្រសើរ

មនុស្សប្រុសដែលកើតក្នុងឆ្នាំទាំង​​ ៣ ខាងក្រោមនេះ គឺជាមនុស្សចិត្តទូលាយ ចិត្តល្អ ដូច្នេះ បើទោះបីជាគេពូកែរកប៉ុនណាក៏ដោយ ក៏មិនអាចសល់លុយ សល់ទ្រព្យនោះដែរ ព្រោះតែគេដៃទូលាយ ចាយវាយមិនសូវទុកដាក់ទេ ព្រោះគិតថា​លុយស្រួលរក។ ដូច្នេះ បើចង់បានអនាគតល្អប្រសើរ សល់លុយកាក់ មាសប្រាក់ទ្រព្យសម្បត្តិច្រើន អ្នកត្រូវតែប្រញាប់រៀបការ ហើយឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់ ទើបប្រសើរ។ ១. ឆ្នាំម្សាញ់ មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ជាធម្មតាមានសំណាងល្អខ្លាំងនៅក្នុងជីវិត។ មិនថាប្រុស ឬស្រីទេ ពួកគេសុទ្ធតែមានទ្រព្យសម្បត្តិ និងភាពរុងរឿងជាពិសេស។ ប្រសិនបើអ្នកជាអ្នកជំនួញ អ្នកអាចទទួលបានជោគជ័យយ៉ាងងាយស្រួល។ ឆ្នាំពស់មានភាពល្បីល្បាញដោយសារប្រាជ្ញា ភាពវៃឆ្លាត និងការប្រថុយប្រថាន។…