ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
សង្គម

ស្រីៗគួរប្រយ័ត្នបន្តិច! ឱកាសទាំង៥នេះហើយ ដែលធ្វើឱ្យប្ដីរបស់អ្នក ងាយនឹងក្បត់ចិត្ត ទៅរកស្រីក្មេងបានយ៉ាងស្រួល

ស្រីៗគួរកត់ចំណាំ នេះមិនមែនជាការបង្រៀនឱ្យអ្នកមិនទុកចិត្តដៃគូនោះឡើយ តែយ៉ាងណាក៏ដោយ ពេលវេលា និងឱកាសទាំងប៉ុន្មានចំណុចនេះហើយ ដែលងាយស្រួលសម្រាប់ស្វាមីរបស់អ្នក គេនឹងទៅរកស្រីខាងក្រៅ ក្បត់ចិត្តអ្នកបានយ៉ាងងាយ។ ១. រយៈពេលនៃការមានផ្ទៃពោះរបស់ប្រពន្ធ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីចំណាយពេលភាគច្រើនជាមួយនឹងទារក ហើយភ្លេច ឬមិនមានពេលគ្រប់គ្រាន់សម្រាប់ប្តីរបស់នាង។ ព្រោះតែចំណុចនេះហើយ ដែលធ្វើបុរសភាគច្រើនចង់ចេញទៅរកអ្នកផ្សេង ដើម្បីបំពេញចិត្តពួកគេ។ ដូច្នេះនៅពេលមានផ្ទៃពោះ ស្ត្រីដែលចង់រក្សាស្វាមីគួរព្យាយាមគ្រប់គ្រងឥរិយាបថអារម្មណ៍ផ្ទាល់ខ្លួន និងរក្សាភាពទាក់ទាញ។ វិធីនោះរួមគ្នាជាមួយស្វាមីយើង នឹងកសាងឋានៈជាឪពុក និងម្តាយដើម្បីបណ្ដុះនូវសេចក្តីស្រឡាញ់។ ២. នៅពេលដែលលំបាក ឬមានជីវភាពឡើងល្អប្រសើរ ជាការពិតណាស់ នៅពេលដែលជីវិតគ្រួសារធ្លាក់ចុះ ឬក៏ឡើងខ្ពស់ មនុស្សប្រុសក៏ចាប់ផ្ដើមប្រែប្រួលចិត្ត បែកគំនិត ពេលក្រ…

1
ទស្សនៈ

ចង់ឱ្យជីវិតបានប្រសើរ អ្នកត្រូវតែចេះដាស់តឿនខ្លួនឯង ជាមួយទ្រឹស្តីជីវិតទាំង ១០ ចំណុចនេះ

ជាការពិតណាស់ ចង់ឱ្យជីវិតរឹតតែមានន័យ បានល្អប្រសើរ មនុស្សយើងត្រូវមានច្បាប់វិន័យ និងមានទ្រឹស្តីប្រចាំខ្លួន ដើម្បីជាការក្រើនរំឭក និងដាស់តឿនខ្លួនឯងឱ្យបានជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះ អាចជាគន្លឹះដ៏ល្អ និងមានន័យសម្រាប់អ្នកយកទៅអាន ពិចារណា និងបើអាចយកទៅប្រើការឱ្យចំពេលវេលា ដើម្បីបង្កើតបានជាប្រយោជន៍ដល់ខ្លួនអ្នកផ្ទាល់។ ១. កុំសួររកអ្វីដែលបាត់បង់ កុំរវល់តែសោកស្ដាយនូវអ្វីដែលកន្លងហួសទៅហើយ… តែត្រូវពេញចិត្តនឹងអ្វីដែលអ្នកមាន រៀនប្រើជីវិតខ្លួនឯងជាមួយនឹងបច្ចុប្បន្នឱ្យបានល្អបំផុត។ ២. កុំប្រើប្រាស់លុយដើម្បីដឹកនាំ ឬដឹកមុខ តែត្រូវចេះប្រើសមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើជាមគ្គុទេស ទើបអាចដើរបានឆ្ងាយ និងល្អប្រសើរ។ ៣. កុំរំពឹងខ្លាំងពេក ជាមួយនឹងអ្វីដែលអ្នកបានធ្វើ និងផ្ដល់ឱ្យអ្នកដទៃ តែចូរផ្ដល់ និងធ្វើអ្វីឱ្យបានច្រើនជាងការដែលអ្នកសង្ឃឹមចំពោះផលដែលតបមកវិញ។ ៤.…

មលឆ
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំខ្លាចខុសខ្លាំងពេក

មនុស្សគ្រប់រូបតែងមានចំណុចខ្សោយរៀងខ្លួន ប៉ុន្តែអ្នកខ្លះមានភាពភ័យខ្លាចដោយមិនហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនដោយខ្លាចថាខ្លួនធ្វើខុសហើយខ្មាស់គេ។ ប៉ុន្តែភាពភ័យខ្លាចនេះហើយជាដើមហេតុធ្វើឲមនុស្សមានភាពបរាជ័យក្នុងខ្លួន។ ការខ្លាចខុសនេះហើយជាឧបសគ្គដ៏ធំក្នុងខ្សែជីវិតរបស់មនុស្ស។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ការគិតគូរមុនធ្វើអ្វីមួយ ដោយការពិចារណាឱ្យបានវែងឆ្ងាយ ហ្មត់ចត់ ជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះបើគិតច្រើនពេកវានាំឱ្យអាក់ខាន ឬរំខានដល់ការសម្រេចចិត្តទៅវិញទេ ព្រោះបើយើងនៅតែអល់អែក ឬរារែកចិត្ត មិនព្រមសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះអ្វីៗនឹងរំលងទៅហួស ឬហួសពេល។ ឧទាហរណ៍ថា បើអ្នកចង់បើកហាងអ៊ុតសក់នៅកន្លែងណាមួយ ប៉ុន្តែអ្នកចេះតែខ្លាចនេះខ្លាចនោះ ឬអ្នកគិតថា ចាំឱ្យគេបើកមុន​សិន បើគេចំណេញចាំបើកតាមក្រោយ នោះអ្នកកម្រជោគជ័យខ្លាំងណាស់ ព្រោះជំនួញអ្វីក៏ដោយ បើគេបើកជោគជ័យហើយ ហើយយើងទើបតែទៅបើកក្រោយគេ គឺពិបាកប្រកួតប្រជែងជាមួយគេខ្លាំងណាស់។…

Hjjh
សង្គម

កុំ​បន្ទោស​ព្រហ្មលិខិត! មនុស្ស​ស្រី​បើ​មាន​ចរិត ៥ នេះ នឹង​ពិបាក​រក​ប្តី​ខ្លាំង​ណាស់

ធ្លាប់​ឆ្ងល់​និង​គិត​ដែរ​ទេ ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ស្អាត​ក៏​ស្អាត ពូកែ​ក៏​ពូកែ តែ​មិន​ទាន់​មាន​គូ​ជីវិត​នឹង​គេ? តាម​ពិត​ទៅ​វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​អត្តចរិត និង​ភាព​ជា​ខ្លួន​ឯង​ខ្លាំង​ពេក ដែល​មិន​អាច​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ម្ខាង​ទៀត។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ ៥ ចំណុច​ដែល​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​ពិបាក​នឹង​បាន​ប្តី​ខ្លាំង​បំផុត៖ ៥) ល្អ​ពេក ពាក្យ​ថា​ល្អ​ពេក អ្នក​មិន​ខុស​នោះ​ទេ តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ខ្ពង់ខ្ពស់ អាច​រក​បាន​ប្រាក់​ចំណូល​លើសលប់​ដោយ​ខ្លួន​ឯង ច្រើន​តែ​អភ័ព្វ​មិន​ងាយ​នឹង​បាន​ស្វាមី​នោះ​ទេ។ នោះ​ក៏​ដោយសារ​តែ​បុរស​ល្មមៗ​ក៏​គេ​មិន​ហ៊ាន​ចូល​សួរ ព្រោះ​ពួក​គេ​គិត​ថា គេ​មិន​សូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក បែប​នេះ​បើ​ទាល់​ខ្លាំង មាន​តែ​អ្នក​បន្ទាប​ខ្លួន​ធ្វើ​រាង​ទន់ខ្សោយ​បន្តិច។ ៤) ការ​អត់ធ្មត់​នៅ​មាន​កម្រិត មនុស្ស​គ្មាន​អ្វី​ធំ​ជាង​ការ​អត់ធ្មត់​នោះ​ទេ មិន​ថា​តែ​ក្នុង​ជីវិត​ស្នេហា ឬ​ជីវិត​រស់នៅ​ធម្មតា​នោះ​ឡើយ។ ការ​ដែល​មាន​ការ​អត់ធ្មត់​ទាប​ពេក…

Kj
សង្គម

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូក

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…

Fdsafs
សង្គម

៥ ចំណុច​សម្គាល់​ពី​អ្នក​មាន​អាយុ​វែង ក្មេង​ជាង​វ័យ ស្រីៗ​ណា​មាន រាប់​ថា​សំណាង​ធំ​ហើយ

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​បង្ហាញ​ពី​ការ​កត់​សម្គាល់​នូវ ៥ ចំណុច​ធំៗ ដែល​អាច​ដឹង​ថា​នារី​ម្នាក់​នោះ មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង ក្មេង​ជាង​វ័យ​ឬ​អត់? ប្រសិន​អ្នក​មាន ២-៣ ក្នុង​ចំណោម ៥ ចំណុច​ខាង​ក្រោម នោះ​រាប់​ថា​អ្នក​ជា​ស្រ្តី​ដែល​មាន​សំណាង​មួយ​ហើយ​ក្នុង​ជីវិត៖ ៥) បបូរមាត់​ក្រហម​ស្បែក​ស ស្រ្តី​ដែល​មាន​សុខភាព​ល្អ រមែង​មាន​បបូរ​មាត់​ឡើង​ពណ៌​ក្រហម និង​រលោង ខុស​ពី​អ្នក​ដែល​មាន​រាងកាយ​ខ្សោយ បបូរ​មាត់​តែងតែ​មាន​សភាព​ពណ៌​ស្លេក។ ដោយសារ​តែ​ចរន្ត​ឈាម​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​ផ្នែក​បបូរ​មាត់ ដូច្នេះ​បើ​មាន​ការ​ផ្គត់ផ្គង់​ឈាម​ល្អ នោះ​ពណ៌​បបូរ​មាត់​ក៏​ឡើង​ភ្លឺ​រលោង​ល្អ​ដែរ។ ស្រដៀង​គ្នា​ទៅ​នឹង​ពណ៌​ស្បែក មិន​មែន​ថា​តែ​ស​ចែងចាំង​ខ្លាំង​ទេ តែ​ជា​លក្ខណៈ​ស្បែក​មាន​ពណ៌​ភ្លឺ​ស្អាត ឬ​ឡើង​បែក​ផ្កា​ឈូក​បន្តិច នោះ​មាន​ន័យ​ថា ចរន្ត​ឈាម​របស់​អ្នក​ដើរ​ល្អ ពោល​ក៏​រមែង​មាន​រាងកាយ​ក្មេង​ជាង​វ័យ​ផង​ដែរ។ ៤)…

T
ប្លែកៗ

រើស​ព្រះចន្ទ​មួយដែលអ្នកពេញចិត្ត អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

ក្នុង​រូប​ខាង​លើ​មាន​ព្រះចន្ទ​ដែល​បង្កប់​អត្ថន័យផ្សេងពីគ្នា ទៅ​តាមចំណូលចិត្តទាំង ៦។ អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ នៅ​ព្រះ​ចន្ទ​​ដែល​អ្នក​ពេញចិត្ត ហើយនៅ​អត្ថបទ​ខាង​ក្រោម​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​បាន៖ ព្រះចន្ទទី ១ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រាល់​ការ​អារ​កាត់​នូវ​រឿងរ៉ាវ​ណា​មួយ គឺ​ពឹង​ផ្អែក​លើ​ភស្តុតាង​និង​អង្គហេតុ​ជា​ធំ ពោល​មិន​មែន​ប្រើប្រាស់​ការ​គិត​របស់​អ្នក​មក​វាយ​តម្លៃ​នោះ​ទេ។ លើស​ពី​នេះ​ប្រភេទ​នៃ​រូបភាព​ទី ១ គឺ​ជា​មនុស្ស​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ ហើយ​ពូកែ​ខាង​ទំនាក់ទំនង​និង​ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ផ្សេងៗ​ទៅ​កាន់​ដទៃ​ឲ្យ​ឆាប់​បាន​យល់។ ព្រះចន្ទទី ២ ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ពូកែ​ខាង​អង្កេត ទៅ​មើល​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រឿងរ៉ាវ​ណា​មួយ​ឆាប់​រហ័ស​បំផុត។ គុណ​វិបត្តិ​តូច​មួយ​គឺ​ត្រង់​ថា អ្នក​ឆាប់​វាយ​តម្លៃ​មនុស្ស​លឿន​ជ្រុល​នៅ​ពេល​ខ្លះ ដែល​នេះ​ជា​ចំណុច​គួរ​តែ​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ព្រះចន្ទទី ៣ ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​សម្រប​ទៅ​នឹង​ស្ថានការណ៍​ឬ​មនុស្ស​ជុំវិញ​ខ្លួន និយាយ​ឲ្យ​ស្រួល​ស្តាប់​អាច​បង្កើត​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ពួក​គេ​ក៏​ចូលចិត្ត​ការ​ប្រកួតប្រជែង ព្រោះ​គិត​ថា​អាច​បង្ហាញ​ពី​ទេពកោសល្យ​ជា​ច្រើន​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ។ ព្រះចន្ទទី ៤…

Doan Van Tien Tai Cua Mot Nguoi Thong Qua Ke Ho Ban Tay 110f3f
សង្គម

លាត​ដៃ​ឡើង ម្រាម​ដៃ​អ្នក​សល់​ប្រឡោះ​ប៉ុន្មាន អាច​ទាយ​ដឹង​ពី​ផ្នែក​ទ្រព្យ​នៅ​ពេល​ទៅ​មុខ

អ្នក​សាកល្បង​លាត​ដៃ​របស់​អ្នក​ឡើង ហើយ​ផ្ទឹម​ម្រាម​ទាំង​អស់​ចូល​គ្នា ដើម្បី​ឲ្យ​ពួក​យើង​អាច​ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ និង​ទ្រព្យសម្បត្តិ​ពេល​ទៅ​មុខ​របស់​អ្នក។ តុះ​ទៅ​ស្វែងយល់​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម៖ ១) គ្មាន​ចន្លោះ ម្រាម​បិទ​ជិត ប្រសិន​ដៃ​របស់​អ្នក មាន​ម្រាម​បិទ​ជិត មិន​ឃើញ​ចន្លោះ​ណា​មួយ នោះ​អ្នក​រមែង​ជា​មនុស្ស​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ មាន​ភាព​ចាស់ទុំ​មុន​វ័យ មាន​ភាព​ម៉ត់ចត់ ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ អ្នក​ក៏​តែងតែ​មើល​ថែ និង​គិតគូរ​ដល់​អ្នក​ផ្ទះ​ជា​អាទិភាព។ និយាយ​អំពី​ទ្រព្យ អ្នក​ជា​មនុស្ស​ដែល​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ឡើយ ពោល​គឺ​ពូកែ​ខាង​រក​លុយ ហើយ​មិន​ថា​បរិយាកាស​ប្រែប្រួល​បែប​ណា គឺ​តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មិន​ងាយ​បោះបង់​អ្វី​មួយ​ចោល​ឡើយ។ ២) ឃើញ​មាន​ប្រឡោះ​មួយ ប្រសិន​បាត​ដៃ​នោះ មើល​ឃើញ​ប្រឡោះ​មួយ​រំលេច​ឡើង ឬ​ចំហ នោះ​អ្នក​រមែង​ជា​មនុស្ស​ស្វាហាប់ ហើយ​តែងតែ​ស្រលាញ់​សេរីភាព ឯករាជ្យ ​ការ​រស់នៅ​ភាព​ជា​ខ្លួន​ឯង។…

2 Thu Khong Nen De O Phong Khach Neu Khong Muon Tan Gia Bai San So 1 Nhieu Nha Mac Phai 154218 (1)
សង្គម

របស់​អ្វី​ដាក់​បាន តែ​ហាម​វត្ថុ ២ នេះ​មិន​ត្រូវ​មាន​ដាច់​ខាត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

តាម​ក្បួន​ហុងស៊ុយ ការ​ដាក់​វត្ថុ​ទាំង ២ ខាង​ក្រោម ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ៖ ២) ធុង​សំរាម បើ​ទោះ​បី​ជា​ត្រូវ​ចោល​សំរាម​តូច​ធំ គួរ​ទម្លាប់​យក​ទៅ​ចោល​នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ខាង​ក្រៅ​ផ្ទះ ដែល​មាន​ធុង​សំរាម កុំ​ទម្លាប់​ដាក់​ធុង​សំរាម​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​សោះ។ តាម​ហុងស៊ុយ​ មិន​ជា​រឿង​ល្អ​ទេ ព្រោះ​អី​បន្ទប់​ទទួល​ភ្ញៀវ ជា​កន្លែង​តំណាង​ឲ្យ​លាភ និង​លុយ ដូច្នេះ​បើ​ពាំនាំ​បរិយាកាស​អាក្រក់ ស្អុយ មក​លាយឡំ​ជាមួយ​ នោះ​នឹង​នាំ​ឲ្យ​អាប់​លាភ។ ១) កុំ​ដាក់​ផ្កា ឬ​រុក្ខជាតិ​សិប្បនិម្មិត ដើម្បី​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ មាន​ភាព​រស់រវើក ​គ្រួសារ​ខ្លះ បាន​រៀបចំ​ដាក់​រុក្ខជាតិ​លម្អ តែ​ពួក​គេ​បែរ​ជ្រើសរើស​យក​របស់​ជ័រ ព្រោះ​គិត​ថា រក្សា​ទុក​បាន​យូរ…

1594009556 159 Thumbnail_schema_article
សង្គម

នេះ​ទិស​ទាំង ៣ ដែល​គួរ​ដាក់​ម៉ាស៊ីន​បោក​គក់ ដើម្បី​ទាញ​លាភ​ទាញ​លុយ​ចូល​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​ម៉ាស៊ីន​បោក​គក់ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់ ដល់​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​បាន។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​ ៣ ចំណុច​ដែល​អ្នក​គួរ​ដឹង៖ ៣) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ ដោយសារ​បរិវេណ​ផ្ទះ​ខ្លះ​ចង្អៀត ពួក​គេ​ក៏​ច្នៃ​មក​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ។ របៀប​នេះ គឺ​ខុស​នឹង​ក្បួន​ហុងស៊ុយ​ហើយ ព្រោះ​ដោយសារ​តែ​ជា​ទូទៅ ផ្ទះ​បាយ​ជា​កន្លែង​មាន​ធាតុ​ភ្លើង ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​លាភ​សំណាង និង​សុខភាព​របស់​ម្ចាស់ផ្ទះ។ ២) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ ការ​ដែល​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ គឺ​មាន​ន័យ​ថា ធាតុ​ភ្លើង​នៃ​ម៉ាស៊ីន ប៉ះ​នឹង​ធាតុ​ទឹក​នៃ​បង្គន់ ដែល​នាំ​ឲ្យ​ក្លាយ​ជា​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​លុយកាក់​ក្នុង​គ្រួសារ។ មួយ​ទៀត​សោត បើ​និយាយ​ពី​ហានិភ័យ​វិញ…

Knongsrok 1
សង្គម

យ៉ាងហោចណាស់ ក៏ធ្លាប់ស្រលាញ់គ្នា ធ្លាប់ល្អនឹងគ្នាដែរ តែហេតុអ្វីពេលបែកគ្នា មិនអាចធ្វើមិត្តនឹងគ្នាបាន?

មិត្តអាចក្លាយជាស្នេហា តែស្នេហាមិនងាចក្លាយជាមិត្ត នេះជាគំនិតរបស់មនុស្សភាគច្រើន តែងតែគិតបែបហ្នឹង គេគិតថា បែកគ្នាហើយ គឺមានតែកំហឹង និងការឈឺចាប់តែប៉ុណ្ណោះ។ ពិតហើយ គ្មានអ្នកណាអាចធ្វើចិត្តបានទេ មនុស្សធ្លាប់ហៅថាសង្សារ បែរជាប្ដូរមកជាមិត្តធម្មតាវិញ គឺវាពិបាកណាស់ តែក៏មានគូខ្លះ មិនអាចក្លាយជាមិត្តក៏ហីចុះ ចុះម៉េចបានចាំបាច់ធ្វើជាសត្រូវនឹងគ្នាធ្វើអី? ឬកន្លងមក មិនធ្លាប់មានអនុស្សាល្អនឹងគ្នាទេមែនទេ? មិនមាន ឬក៏ព្យាយាមបំភ្លេចចោល ព្រោះតែការឈឺចាប់? ដឹងថា វាពិបាកនឹងធ្វើចិត្ត តែបើយើងគិតត្រឡប់មកវិញ គឺមិនគួរពិបាកទេ ព្រោះថាយ៉ាងហោចណាស់ ក៏គេធ្លាប់ជាមនុស្សយើងស្រឡាញ់ យើងក៏ធ្លាប់ស្រឡាញ់គ្នា គេក៏ធ្លាប់ល្អនឹងយើង ធ្លាប់មានអនុស្សាល្អៗជាច្រើនជាមួយគ្នា ដូច្នេះហើយ កុំឱ្យអតីតដែលធ្លាប់ល្អនឹងគ្នា…

Knongsrok 1
សុខភាព

បន្លែទាំង ១១ ប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន

បន្លែទាំងអស់សុទ្ធសឹងតែផ្ទុកទៅដោយសារធាតុ ចិញ្ចឹម និងវីតាមីន សម្រាប់ផ្គត់ផ្គងរាងកាយរបស់មនុស្សទាំងអស់ បន្តែ ការផ្ទុករបស់ពួកវាមានច្រើនឬ តិចទៅតាមប្រភេទបន្លែទាំងនោះ។ ជាការពិតណាស់ ការញាំបន្លែ វាជារឿងល្អសម្រាប់សុខភាពរបស់ យើង ហើយអ្វីដែលពិសេសជានេះ ទៀតប្រសិនបើការទទួលបន្លែរបស់យើង វាផ្តល់គុណប្រយោជន៍ ច្រើន លើសពីអ្វីដែលយើងដឹងទៀតនោះ គឺជារឿងដ៏ល្អមួយផងដែរ ខាងក្រោមនេះជាប្រភេទបន្លែដែលសំបូរទៅដោយសារធាតុចិញ្ចឹម ដែលពួកយើងរាល់គ្នាគួរតែដឹង ៖ ១. Spinach (បន្លែម្យ៉ាង ដូចស្ពៃខ្មៅ) Spinach ជាប្រភេទស្ពៃ ដែលមានស្លឹកពណ៌ខៀវស្រងាត់ ហើយសំបូរទៅដោយ កាល់ស្យូម វីតាមីន និងជាតិដែក ព្រមទាំងផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើនផងដែរ។…