
ដើម្បីកាត់ចិត្តពីនរណាម្នាក់បានលឿនបំផុត អ្នកត្រូវតែធ្វើរឿងទាំងនេះ!
ស្នេហាបានដើរចូលមកក្នុងជីវិតរបស់យើងដោយបាននាំយកនូវរូបភាពនៃសេចក្តីសុខ និងសេចក្តីទុក្ខយ៉ាងច្រើនមកកាន់យើង ប៉ុន្តែមនុស្សនៅលើពិភពលោកនៅតែព្យាយាម ស្វែងរកវាគ្រប់ពេលវេលា។ យ៉ាងណាមិញបើទោះបីជាអ្នក និងគេស្រឡាញ់គ្នាប៉ុណ្ណា ក៏ដោយ ប៉ុន្តែដល់ដំណាក់កាលមួយដែលម្នាក់ៗចាប់ផ្តើមនឿយណាយពីគ្នាទៅហើយនោះរឿងមួយដែលយើងម្នាក់ៗអាចធ្វើបានគឺចែកផ្លូវគ្នា។ ចុះក្រោយពេលសម្រេចចិត្តចែកផ្លូវគ្នា អ្នកត្រូវធ្វើយ៉ាងណា ដើម្បីអាចកាត់ចិត្តចេញពីដៃគូបានលឿនបំផុតទៅ? ១. ទទួលយកការពិត ថ្វីបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេដដែល ប៉ុន្តែបើអ្នកបានសម្រេចចិត្តរួចហើយថាដើរចាកចេញពីគេ អ្នកក៏ត្រូវតែគោរព និងទទួលស្គាល់ហេតុផលនៃការធ្វើបែបនោះរបស់ខ្លួន។ ម្យ៉ាងទៀតអ្នកក៏ត្រូវតែទទួលដឹងពីសកម្មភាព និងទង្វើផិតក្បត់បោកប្រាស់ដែលគេធ្លាប់ធ្វើដាក់អ្នកកន្លងមកផងដែរ។ ២. អានសៀវភៅ ការធ្វើខ្លួនឲ្យរវល់ច្រើន វានឹងជួយធ្វើឲ្យអ្នកអាចបំភ្លេចចោលនូវរាល់រឿងរ៉ាវមួយចំនួនដែលអ្នក និងគេធ្លាប់កសាងជាមួយគ្នា។ ក្នុងនោះផងដែរអំឡុងពេលដែលអ្នកកំពុងតែពិបាកចិត្តខ្លាំង អ្នកក៏មិនត្រូវភ្លេចធ្វើការអានសៀវភៅពង្រីកចំណេះដឹង និងរៀនធ្វើសមាធិឲ្យបានត្រឹមត្រូវ ដើម្បីរំងាប់អារម្មណ៍របស់ខ្លួនឲ្យបានល្អឡើង។ ៣. រៀនរស់នៅម្នាក់ឯង មួយរយៈកន្លងមកអ្នកបានរៀនរស់នៅដោយមានគូគ្រង…











