ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T
សង្គម

ទាល់ហើយមិនដឹងដើរផ្លូវណាទេ? ជ្រើសរើសទេពធីតាមួយ ដើម្បីទទួលបានសារដែលអារម្មណ៍ខាងក្នុងចង់ប្រាប់

តើ​អ្នក​ជឿ​លើ​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែរ​ឬ​ទេ? ពេល​ខ្លះ​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ អ្នក​ពិបាក​នឹង​គិត​រក​ដំណោះស្រាយ​ខ្លាំង​ណាស់ ប៉ុន្តែ​សុខៗ​វា​ក៏​មាន​អារម្មណ៍​អ្វី​មួយ​ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​មក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បំផុស​ចេញ​មក​នោះ​ខ្ពស់​បំផុត។ តាម​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ការ​ជ្រើសរើស​រូបភាព​ទេពធីតា ១ ក្នុង​ចំណោមទេពធីតាទាំង ៣ អាច​បង្ហាញ​ពី​អ្វី​ដែល​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ៖ ទេពធីតាទី ១ អ្នក​គួរ​តែ​ឈប់​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​មនុស្ស​ឬ​របស់​អ្វី​មួយ​ដែល​មិន​នឹង​អ្នក​ត​ទៅ​ទៀត ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជាក់លាក់​ជាមួយ​អ្នក​ពិត​ប្រាកដ ជា​ពិសេស​គឺ​មនុស្ស​ដែល​គេ​បារម្ភ​និង​ស្រលាញ់​អ្នក ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ សូម​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​លែង​ជា​ខ្លួន​ឯង និង​បាត់បង់​ក្តី​សុខ។ ទេពធីតាទី ២ អ្នក​តែងតែ​ជា​មនុស្ស​ដែល​មមាញឹក​នឹង​ការងារ ហើយ​មាន​គោលជំហរ​រឹងមាំ​ខ្លាំង​ណាស់ ពោល​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​នោះ​ទេ។ ការ​ជ្រើសរើស​រូបភាពជណ្តើរទី ២ នេះ ចង់​ប្រាប់​ឲ្យ​អ្នក​មាន​ពេលវេលា​សម្រាក​ខ្លះ ប៉ុន្តែ​នៅ​តែ​ផ្តោត​លើ​អត្តសញ្ញាណ​នៃ​ការងារ​មួយ​នោះ ហើយ​ត្រូវ​តែ​ទទួល​យក​និង​ពេញចិត្ត​នូវ​ផល​ដែល​សម្រេច​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក។…

T
សង្គម

ជ្រើសរើស​កន្ត្រក​ផ្កា​មួយ​ដែល​ពេញ​ចិត្ត អាច​បង្ហាញ​ពី​អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​នៅពេលនេះ

អ្នក​មាន​ជម្រើសកន្រ្តកផ្កា​ទាំង ៦ តែ​អ្នក​មាន​សិទ្ធក្នុងការជ្រើសយកតែ ១ ប៉ុណ្ណោះ។ ប្រសិន​ឲ្យ​ជ្រើសរើស​ តើ​អ្នក​នឹង​ជ្រើស​យកកន្រ្តកផ្កា​មួយ​ណា? បើអ្នក​រើស​យក៖ កន្រ្តកផ្កាទី ១ អ្នក​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់ ហើយ​វា​ជា​គុណតម្លៃ​ធំ​បំផុត​នៃ​ជីវិត​របស់​អ្នក។ រាល់​ការ​សម្រេច​ចិត្ត​ឬ​ជ្រើសរើស​អ្វី​មួយ អ្នក​មាន​ការ​ពិចារណា​ពោរពេញ​ដោយ​ឧត្ដមគតិ ហើយ​អ្នក​គ្មាន​ចិត្ត​ចង់​បំផ្លាញ​ឬ​ធ្វើ​រឿង​មិន​ល្អ​ណា​មួយ​ទៅ​លើ​អ្នក​ដទៃ​ឡើយ។ កន្រ្តកផ្កាទី ២ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​និង​ស្រលាញ់​សន្តិភាព។ អ្នក​ចង់​បាន​សន្តិភាព​ផ្លូវចិត្ត ដោយ​ហេតុផល​នេះ​ហើយ​អ្នក​រមែង​ដើរ​ជៀស​ពី​ការ​ប្រឈម​មុខ​ដែល​មិន​ចាំ​បាច់​ណា​មួយ ជួន​កាល​ដែល​ព្រងើយកន្តើយ​ដាក់​បញ្ហា​ប្រសិន​វា​មិនមែន​ជា​រឿង​ធំ ហើយ​លើស​ពី​នេះ​អ្នក​ក៏​រមែង​ជា​អ្នក​ដើរតួ​ដោះស្រាយ​បញ្ហា​នៅ​ពេល​កើត​មាន​ជម្លោះ​រវាង​អ្នក​ដទៃ​ផង​ដែរ។ កន្រ្តកផ្កាទី ៣ អ្នក​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​មនុស្ស​ដែល​មាន​ចរិត​ថ្លៃថ្នូរ ហើយ​តែងតែ​ត្រៀម​ខ្លួន​ចាំ​ជួយ​អ្នក​ដទៃ​ជានិច្ច ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ​ទេ។ មាន​សារ​មួយ​ចង់​ប្រាប់​ទៅ​អ្នក​ថា ពិភពលោក​យើង​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​តុល្យភាព ទោះ​ធាតុ​ពិត​អ្នក​មិន​ចង់​បាន​អ្វី​ត្រលប់​មក​វិញ ប៉ុន្តែ​ជួនកាល​របស់​ខ្លះ​ក៏​វា​ត្រលប់​មក​វិញ​ដោយ​ឯកឯង​ក្នុង​មធ្យោបាយ​ផ្សេងៗ​ពី​គ្នា ហើយ​អ្នក​ក៏​គួរ​តែ​ទទួល​យក។…

៥
សេដ្ឋកិច្ច

តាមក្បួនហុងស៊ុយនិយាយថា មិនថាផ្ទះធំឬតូចទេ មានត្រឹមរបស់ ៤ នេះគ្រប់គ្រាន់នឹងនាំមកនូវពរជ័យដល់គ្រួសារហើយ

ជាធម្មតាផ្ទះដែលអ្នកទាំងអស់គ្នាកំពុងរស់គឺ​​ពោរពេញ​ដោយ​ធាតុ​ហុងស៊ុយ​ នឹង​នាំ​មក​នូវ​ពរជ័យ​ជាច្រើន​ដល់​ម្ចាស់ ជាពិសេនាំលាភ សំណាង នឹងពាំនាំនូវទ្រព្យសម្បត្តិហូរហៀរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏មិនត្រូវភ្លេចរបស់ ៤ នេះក្នុងផ្ទះដែរ។ ផ្ទះត្រូវមានខ្យល់ចេញចូល មានពន្លឺច្រើន៖ ភ្លើងគឺជាធាតុហុងស៊ុយកំពូលដែលម្ចាស់ផ្ទះគួរតែយកចិត្តទុកដាក់ កាលណាផ្ទះមានពន្លឺភ្លឺ បន្ទប់ពោរពេញដោយពន្លឺ នឹងនាំមកនូវអារម្មណ៍រីករាយ មានប្រយោជន៍ដល់សុខភាព។ បន្ថែម​ពី​លើ​នេះ តាម​ក្បួណហុងស៊ុយ ផ្ទះ​មានពន្លឺភ្លឺ​ ​នឹង​ជួយ​ឲ្យ​មាន​តុល្យភាព​រវាង​យិន និង​យ៉ាងផងដែរ។ ផ្ទុយទៅវិញ បើផ្ទះងងឹត នឹងនាំឲ្យមានភាពអាប់អួរ ការ​ស្នាក់​នៅ​ផ្ទះ​បែប​នេះ ប៉ះពាល់​ដល់​សុខភាព និង​ស្មារតី​របស់​សមាជិក​គ្រួសារ ហើយលាភសំណាងក៏ធ្លាក់ចុះដែរ។ ផ្ទះត្រូវមានដើមឈើច្រើន៖ ដើមឈើរួមចំណែកដល់ភាពរឹងមាំនៃផ្ទះ ផ្ទះមានដើមឈើជាច្រើនដើម ដែលមានអាយុច្រើនឆ្នាំ…

T
ប្លែកៗ

ជ្រើសរើស​រ៉ែ​ថ្ម​មួយ​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ទទួល​យក​សារ​លើក​ទឹក​ចិត្ត​សម្រាប់​ជីវិត

គ្មាននរណាដែលជោគជ័យសមប្រកបគ្រប់ពេលនោះទេ ហើយក៏មិនអាចរីករាយចិត្តរហូតនោះដែរ ក៏នៅតែមានពេលខ្លះដែលជីវិតធ្លាក់ក្បែរចំណុចសូន្យ ឬពិបាកនឹងស្រោចស្រង់ត្រលប់មកវិញ។ យ៉ាងណាតាមរយៈការជ្រើសរើសនៅរូបភាពរ៉ែថ្ម ១ ក្នុងចំណោម ៤ នេះ យើងអាចបង្ហាញទៅអ្នកនូវសារណែនាំនិងលើកទឹកចិត្តដែលជីវិតគួរតែទទួលបាន៖ រ៉ែថ្មទី ១ មានតែការអត់ធ្មត់ទេ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នក ហើយរឿងល្អៗនឹងមកដល់នៅពេលវេលាដែលសក្តិសម។ អ្នកត្រូវមានទម្លាប់ចេះគ្រប់គ្រងអារម្មណ៍ និងមានការអត់ធ្មត់សម្រាប់ជីវិតមួយនេះ ហើយអ្នកត្រូវតែយល់ថា ធម្មជាតិគឺបែបហ្នឹង មានឡើងមានចុះ មិនខុសពីមេឃក៏នៅមានត្រជាក់មានក្តៅ គ្មានអ្វីដែលនឹងនតាមការចង់បានរហូតឡើយ។ ផ្ទុយទៅវិញប្រសិនយើងបោះបង់ វាស្មើនឹងយើងបិទផ្លូវខ្លួនឯង ឬបំផ្លាញនូវគ្រប់យ៉ាងដែលយើងបានខិតខំ និងផ្តួចផ្តើមតាំងពីចំណុចដំបូងរៀងមក។ រ៉ែថ្មទី ២ អ្នកបានមើលឃើញពីចំណុចខ្ពស់របស់អ្នកដទៃខ្លាំងពេក រហូតធ្វើឲ្យខ្លួនឯងភ្លេចស្រលាញ់ខ្លួនឯង ហើយលែងមើលឃើញពីតម្លៃនៃជីវិតរបស់ខ្លួនឯង។ ជាសារណែនាំនិងលើកទឹកចិត្ត…

Cover Lucky
សង្គម

មកស្គាល់លេខសំណាងល្អក្នុងជំនឿជនជាតិចិន! ឯ ១៦៨ ល្អជាងគេព្រោះតែអត្ថន័យបង្កប់ទាំងនេះ

តួលេខ ត្រូវបានគេដឹងថាមិនត្រឹមតែមានប្រយោជន៍នៅក្នុងការសិក្សា ការរាប់ចំនួនប៉ុណ្ណោះទេ តែតួលេខនៅក្នុងជំនឿក្នុងប្រទេសមួយចំនួនថែមទាំងអាចពណ៌នាថាជាលេខសំណាង ឬអពមង្គលជាដើម ជាពិសេសលេខនៅក្នុងជំនឿជនជាតិចិនមានភាពល្បីល្បាញជាងគេ។ ដូច្នេះមកដឹងពីលេខនាំសំណាង និងអមង្គលនៅក្នុងជំនឿចិននៅខាងក្រោមទាំងអស់គ្នា៖ #លេខសំណាងល្អនៅក្នុងប្រទេសចិន ១. លេខ ៨ 八 (bā) តាំងពីសម័យបុរាណចិនមក លេខ៨ 八 (bā)ត្រូវគេជឿថាជាលេខដែលនាំសំណាងល្អតាំពីដើមមកដែរ ដោយសារតែវាមានសំឡេងសំនៀងស្រដៀងនឹងអក្សរ “发” (fā) ដែលមានន័យថា សុខុដុម សេចក្តីសុខ និងទ្រព្យសម្បត្តិ ដែលជាពាក្យដែលជូនពរអោយជួបតែលាភសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។ ដូច្នេះហើយមនុស្សគ្រប់គ្នារំពឹងថាអាចនឹងរកលុយបានច្រើន ទើបគេស្រលាញ់គ្រប់យ៉ាងទាក់ទងនឹងលេខ ៨ ក្នុងជីវិតប្រចាំថ្ងៃ។ -លេខទូរស័ព្ទ…

Tt
ប្លែកៗ

ជ្រើសរើស​កែវ​កាហ្វេ​មួយ អាច​បង្ហាញ​ថា​ផ្លូវ​ណា ជួយ​សម្រេច​ក្តីស្រមៃ​អ្នក​ឲ្យ​ក្លាយ​ជា​ការ​ពិត

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​មាន​កែវ​កាហ្វេ ៤ ដែល​ជា​ប្រភេទ​រសជាតិ​ផ្សេង​គ្នា។ ផ្អែក​តាម​ចំណូល​ចិត្ត​ក្នុង​ការ​ទទួល​ទាន តើ​អ្នក​នឹង​ជ្រើស​យក​កែវ​មួយ​ណា? ចម្លើយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​បក​ទៅ​វិញ ថា​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ​ត្រូវ​ឬ​អត់ ហើយ​អ្នក​គួរ​ប្រើប្រាស់​អ្វី ដើម្បី​ឲ្យ​ក្តីស្រមៃ​អាច​សម្រេច​ក្លាយ​ជា​ការ​ពិត៖ ១) កាហ្វេ​ Classic ធម្មតា នេះ​បង្ហាញ​មក​ច្បាស់ៗ​ថា អ្នក​ជា​មនុស្ស​ដែល​កំពុង​រីករាយ​នឹង​បច្ចុប្បន្ន​ភាព​ដែល​មាន មិន​ថា​ជីវិត​មាន​ការ​ខ្វះខាត​ចន្លោះ​ប្រហោង​មួយ​ចំនួន ក៏​ប៉ុន្តែ​អ្នក​ពុំ​មាន​ការ​បារម្ភ​ខ្លាំង​ពេក ដល់​ថ្នាក់​នាំ​ឲ្យ​ដំណើរការ​នៃ​ជីវិត​លែង​រំកិល​ទៅ​មុខ​ទេ។ នេះ​ជា​ការ​គិត​ត្រូវ ក៏​ប៉ុន្តែ​ចូរ​ចាំ​ថា កុំ​បណ្ដែតបណ្ដោយ​ខ្លួន​តាម​ធម្មជាតិ​ខ្លាំង​ពេក​អី។ សើច​ច្រើន ញញឹម​ច្រើន​មិន​ខុស​ទេ តែ​ចូរ​មើល​ពី​ឱកាស​ដែល​ខ្លួន​មាន​ផង បើ​វា​មក​ដល់​ហើយ​ចូរ​ចាប់​យក​ឲ្យ​បាន​ល្អ កុំ​លេង​សើច​ដល់​ភ្លេច​ខ្លួន។ ភាព​ច្បាស់លាស់ ល្អិតល្អន់​តែ​បន្តិច ជោគជ័យ​ក៏​នៅ​នឹង​មុខ។ ២)…

Cover 3god
សង្គម

ប្រវត្តិទេវត្តាផ្កាយ៣ នៅក្នុងជំនឿចិនដែលល្បីថានាំទ្រព្យសំណាង ឋានៈ និងអាយុយ៉ឺនយូរ

Sanxing (三星) គឺជាឈ្មោះទេវត្តាផ្កាយ៣ ដ៏ល្បីរបស់ចិន ដែលមានទេវត្តាតារា Fu, ទេវត្តាតារា Lu, និងទេវត្តាតារា Shou ដែលតំណាងឱ្យគុណសម្បតិ្តទាំងបីគឺ វិបុលភាព ឬសំណាង (ហ្វូ) ស្ថានភាព (លូ) និង អាយុយឺនយូរ នៅក្នុងជំនឿរបស់សាសនាប្រទេសចិន។ រូបតំណាងនៃទេវត្តាទាំង៣អង្គ ទាំងនេះត្រូវបានគេរកឃើញថាមានតាំងពីសម័យរាជវង្ស Ming ចិន ដែលជារូបសំណាកដែលលេចចេញជា ទម្រង់មនុស្សជាលើកដំបូងបង្អស់។ #ការតាំងសម្រាប់គោរពបូជា រូបសំណាកទេវត្តាទាំងបីអង្គនេះ ភាគច្រើនត្រូវបានគេឃើញមានការដាក់ទាំងជាទីសក្ការៈនៅលើមុខព្រះវិហារ ទីសក្ការបូជាបុព្វបុរស ស្ទើរតែគ្រប់ផ្ទះរបស់ជនជាតិចិន និងតាមហាងរកស៊ីជាច្រើនរបស់ជនជាតិចិន ដោយមានការរៀបចំនៅលើអាសនៈតូចៗ…

Picsart_22 03 29_11 15 05 257
ប្លែកៗ

ពេលនេះអ្នកផ្តោតអារម្មណ៍លើអ្វីខ្លាំងបំផុត ហើយវានឹងបានសម្រេចដូចបំណងឬអត់? រើសដបវេទមន្តមួយសិនសឹមចូលអានការទស្សន៍ទាយ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើល ថាតើមួយរយៈនេះអ្នកផ្តោតអារម្មណ៍ទៅលើអ្វីខ្លាំងបំផុត តាមរយៈការជ្រើសរើសដបវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ដបវេទមន្តទី 1 នៅពេលនេះអ្នកមានអារម្មណ៍ថា អ្នកកំពុងស្រមៃច្រើនក្នុងចិត្តគំនិត ថែមមានកំណត់គោលដៅច្រើន មានអារម្មណ៍ចង់ដូចអ្នកដទៃ ចង់មានផ្ទះ មានឡាន មានលុយ នឹងធឹងដូចគេដូចឯង ។ អ្នកយកចិត្តទុកដាក់ក្នុងការគូរសុបិនអំពីថ្ងៃអនាគតណាស់ ថែមទាំងដឹងថាខ្លួនមានកម្លាំងអាចសម្រេចបានទៀតផង ប៉ុន្តែកុំភ្លេចថាសុបិនដែលមិនចុះដៃធ្វើវានឹងមិនជោគជ័យទេ ម្ល៉ោះហើយសូមអត់ធ្មត់តស៊ូបន្តិចអ្នកនឹងបានដូចបំណង ។ ដបវេទមន្តទី 2 អ្នកបានជ្រើសរើសស្នេហាជាអាទិភាពទីមួយ ឬពេលនេះអ្នកប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងមានស្នេហាជាមួយអ្វីម្យ៉ាងដែលមិនចាំបាច់តែជាសង្សារ ឬជាបុរសស្រ្តីឡើយ ប៉ុន្តែអ្នកតែងតែមានអារម្មណ៍ថា ជីវិតរបស់អ្នកហ៊ុំព័ទ្ធដោយក្តីស្រលាញ់…

3
គ្រួសារ

បុរសៗត្រូវចាំ! ស្រ្តីមានចរិត ៣ ប្រភេទនេះ បើបានជួបប្តីដែលមិនចេះយល់ចិត្ត ផិតក្បត់ ​ប្រាកដណាស់នឹងចាកចេញគ្មានស្រណោះឡើយ

ខាងក្រោមនេះ ជាមនុស្សស្រី ៣ ប្រភេទ នៅពេលដែលបានស្វាមីមិនចេះយល់ចិត្ត ក្បត់ចិត្តសាវ៉ា លួចមានស្រីក្រៅ ជាពិសេសជួបតែស្នហាទឹកភ្នែក ប្រាកដណាស់នឹងសម្រេចចិត្តបោះបង់មិនស្ដាយស្រណោះឡើយ។ ហេតុដូចនេះ បុរសៗគួរតែស្វែងយល់ឲ្យបានច្បាស់មែនទែន៖ ស្ត្រីហ៊ានបោះបង់៖ នេះ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​ច្រើន​តែ​លេច​មុខ​ក្នុង​រឿង​ស្នេហា​ស្រក់​ទឹក​ភ្នែក ប៉ុន្តែក្នុង​ក្រសែភ្នែក​របស់​មនុស្ស​គ្រប់​គ្នា បែរជាគិតថា ​នាងនៅតែ​ជា​នារី​ដែលមាន​សុភមង្គល​ជាមួយនឹង​អាពាហ៍ពិពាហ៍​ដ៏​ល្អឥតខ្ចោះ ដែលទទួលបានកូន​ល្អ និង​ស្វាមី​ល្អ​។ ប៉ុន្តែ​តាម​ការ​ពិត នាងជាស្រ្តីដែលកំពុង​រស់​នៅ​ក្នុង​ទុក្ខ​វេទនាបំផុត មាន​តែ​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​អារម្មណ៍​ក្បត់​ទេ ទើប​ដឹង​ថា​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា។ ខ្ ស្ត្រីរៀនអភ័យទោស៖ មនុស្ស​ស្រី​ប្រភេទ​នេះ​យល់​ថា ការ​អត់​ទោស​គឺ​ត្រូវ​រៀន ព្យាយាម អត់ធ្មត់​ជា​រៀង​រាល់​ថ្ងៃ ដោយសារគ្មានការអត់ឱន គ្មានការអត់ទោស លើលោកនេះងាយស្រួល ដូច្នេះ​មនុស្ស​ស្រី​ប្រភេទ​នេះ​ពិតជា​គួរ​ឱ្យ​គោរព​ណាស់។ ប៉ុន្តែ​ពួកគេ​នឹង​ក្លាយជា​មនុស្ស​គួរឱ្យ​អាណិត​ប្រសិនបើ​ពួកគេ​គ្រាន់តែ​ប្រើ​ការអភ័យទោស​ដើម្បី​បិទបាំង​ភាព​មិន​ស្មោះត្រង់​របស់​ប្តី​ពួកគេ​។…

Picsart_22 03 28_15 30 00 255
មិត្តអ្នកអាន

ផ្ទះទេពធិតា តំណាងឲ្យភាពថ្លៃថ្លានៃចិត្តគំនិត! តោះសាករើសមួយទៅ ហើយសឹមចូលអានអាថ៌កំបាំងពិតក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្ទះទេពធិតាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ ផ្ទះទេពធិតាទី 1 អ្នកមនុស្សមានចេតនាល្អចំពោះមនុស្សជុំវិញខ្លួន ហើយចង់រស់នៅក្នុងជីវិតដ៏រីករាយ សន្តិភាព និងសាមញ្ញបំផុត ។ លើសពីនេះអ្នកចូលចិត្តជួយអ្នកដទៃ មិនថានៅក្នុងពេលទុក្ខព្រួយ ឬមានកង្វល់ផ្សេងៗ អ្នកតែងតែលូកដៃទៅជួយ និងនៅក្បែរខ្លួនគេជានិច្ច បើទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ប៉ុន្តែអ្នកនឹងនៅអង្គុយក្បែរផ្តល់កំលាងចិត្តដែរ ។ អាច​និយាយបាន​ថា​ អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​គេជា​ទី​បំផុត ជួយគេពេករហូតដល់ភ្លេចគិតពីខ្លួនក៏មាន ។ ផ្ទះទេពធិតាទី 2 អ្នកជាមនុស្សស្រឡាញ់ភាពឯករាជ្យ ចូលចិត្តដើរលេងតែម្នាក់ឯង អ្នកចូលចិត្តរស់នៅម្នាក់ឯង…

៧
សុខភាព

មិនបាច់ទៅកន្លែងហាត់ប្រាណនាំខាតពេល ចេះត្រឹម ៥ ជំហ៊ានងាយៗនេះ ជួយឲ្យអ្នកស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

ដើម្បី​ការពារ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​លើស និងជួយសម្រក​​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព សូមមើលវិធីសាស្រ្តងាយៗទាំង ៥ ដូចខាងក្រោមនេះ៖ ផ្លាស់ប្តូររបបអាហារ៖ វិធីសាមញ្ញ និងមានប្រសិទ្ធភាពបំផុតមួយក្នុងការសម្រកទម្ងន់ និងជំរុញការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយគឺការផ្លាស់ប្តូររបបអាហារពិតជាសំខាន់ណាស់។ អ្នកអាចបរិភោគបន្លែជាច្រើនប្រភេទ ជំនួសអង្ករស នំបុ័ងពណ៌ស ផ្តល់អាទិភាពដល់ការប្រើប្រាស់អាហារសម្បូរប្រូតេអ៊ីន និងខ្លាញ់មានប្រយោជន៍ ជំនួសឱ្យអាហាររហ័ស កាត់បន្ថយជាតិស្ករ និងអំបិលក្នុងរបបអាហារ និងកំណត់ការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ។ ហាត់ប្រាណយ៉ាងសកម្ម៖ ជំនួសឱ្យការអង្គុយមួយកន្លែង អ្នកគួរតែធ្វើខ្លួនឲ្យមានភាពសកម្ម។ ជាឧទាហរណ៍ ប្រសិនបើកន្លែងស្នាក់នៅជិតកន្លែងធ្វើការ អ្នកអាចជ្រើសរើសដើរ ឬជិះកង់ ជាជាងទៅដោយម៉ូតូ ឬឡាន ដើម្បីលើកកម្ពស់ការសម្រកទម្ងន់ឲ្យបានលឿនបំផុត។ ម្យ៉ាំងទៀត ការដើរហាត់ប្រាណជាមួយសត្វចិញ្ចឹមក៏ជួយអ្នករក្សាសុខភាពបានល្អ ភាពបត់បែននៃរាងកាយ និងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។…

3
សេដ្ឋកិច្ច

ប្រយ័ត្នមានរឿងស៊យពេញមួយជីវិត ប្រសិនបើអ្នកបើកទ្វារធំឃើញវត្ថុ ៤ ប្រភេទនេះ ត្រូវកែប្រែភ្លាម!

ជាធម្មតា ទ្វារធំនៃផ្ទះទាំងមូលជាផ្នែកមួយដែលមានសារសំខាន់ខ្លាំងណាស់ ជាពិសេសអាចនាំនូវសំណាងល្អ លាភធំៗ ទ្រព្យសម្បត្តិហូរហៀរ សម្រាប់ម្ចាស់ផ្ទះ ប៉ុន្តែប្រសិនបើ​អ្នកបានធ្វើការរចនា​ទ្វារ​ធំខុស​ហុងស៊ុយ នឹង​ប៉ះពាល់​ដល់​លាភ​សំណាង​ សុខភាពដុនដាបទៀតផង​។ ១. បើកទ្វារឃើញកញ្ចក់ តាមន័យហុងស៊ុយ ការព្យួរកញ្ចក់ទល់មុខទ្វារធំនឹងជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ម្ចាស់ផ្ទះ ដោយសារកញ្ចក់តំណាងឱ្យអំពើអាក្រក់ និងសំណាងអាក្រក់។ ជាងនេះទៅទៀត វានឹងរុញរាសីទាំងអស់នៅក្នុងផ្ទះទៅតាមផ្លូវ មិនអនុញ្ញាតឱ្យព្រះនៃទ្រព្យសម្បត្តិចូលក្នុងផ្ទះបានឡើយ។ ២. បើកទ្វារឃើញធុងសំរាម នៅមុខទ្វារធំ ប្រសិនបើអ្នកដាក់របស់របរផ្សេងៗ ដែលអាចបង្កឲ្យមានឃាតកម្ម ដូចជា ថ្មធំៗ ដែកគោល គំនរដី ដើមឈើធំៗ បង្គោលទង់ជាតិជាដើម នឹងរារាំងមិនអោយចរន្តខ្យល់ចូលក្នុងគ្រួសារ។ យោងទៅតាមជំនឿ បង្ហាញថា…