
ចាប់ពីថ្ងៃ ៤/៤/២២ តទៅ ដល់ដំណាច់ខែ ឃ្លាំងទ្រព្យបើកទ្វារហើយសម្រាប់ម្ចាស់ឆ្នាំទាំង ៣
នៅរយៈពេល ២៦ ថ្ងៃចុងក្រោយនៃខែមេសា សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចព្រះបានប្រោសឲ្យជួបតែលាភសំណាង៖ អ្នកកើតឆ្នាំឆ្លូវ – គោ បញ្ហាទាំងឡាយ សម្រាប់អ្នកកើតឆ្នាំឆ្លូវ នឹងមិនខ្លាចតតាំងឡើយ ដោយពួកគេជាមនុស្សដែលមានការគិតសុទិដ្ឋិនិយម និងមិនគេចវេះពីការពិត។ ពួកគេតែងតែព្យាយាមស្វែងរកផ្លូវដែលល្អបំផុតសម្រាប់ខ្លួនឯង។ តាមហោរាសាស្ត្រនៅរយៈពេល ២៦ ថ្ងៃចុងក្រោយនៃខែមេសា ឆ្លូវនឹងធំក្លិនលាភ ធំក្លិនជ័យ បង្កើនទ្រព្យគួរឲ្យកត់សម្គាល់ ហើយសម្ពាធការងារនិងការរកស៊ីក៏ត្រូវបានកាត់បន្ថយបើធៀបនឹងពេលមុន។ អ្នកកើតឆ្នាំខាល – ខ្លា ជាមនុស្សរហ័សរហួន មានអាកប្បកិរិយាល្អ ហើយតែងតែមានដំណោះស្រាយនៅគ្រប់បញ្ហាដែលជួបប្រទះ មិនថារឿងតូចក្តី រឿងធំក្តី។…











