
ឆុត ៩៩ ភាគរយ! ជ្រើសរើសថូផ្កាមួយ អាចទាយដឹងថា តើអ្នកជាមនុស្សបែបណា?
ថូផ្កាក្នុងផ្ទះបងប្អូនយើងភាគច្រើន គឺតែងតែមាន ខ្លះដាក់វាក្នុងបន្ទប់ទទួលភ្ញៀវ ខ្លះក្នុងបន្ទប់ការិយាល័យ ផ្អែកទៅតាមចំណូលចិត្តផ្សេងពីគ្នា។ ងាកមកក្នុងអត្ថបទនេះ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវថូផ្កាមួយ រវាងថូផ្កាទាំងបួន ដើម្បីឲ្យយើងបកស្រាយត្រលប់ទៅវិញ អំពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក ហើយចាំមើលថាត្រូវបានប៉ុន្មានភាគរយ? ថូផ្កាទី ១ មានរឿងរ៉ាវអ្វីក៏ដោយអ្នកមិនសូវចេះចែករំលែកឲ្យអ្នកដទៃដឹងនោះទេ ហើយច្រើនតែទុកវាសប្បាយក៏សប្បាយម្នាក់ឯង កើតទុក្ខក៏កើតទុក្ខម្នាក់ឯង។ អ្នកតែងតែចង់រក្សាសន្តិភាពផ្លូវចិត្ត ព្រោះកាលពីអតីតកាលអ្នកធ្លាប់ជួបរឿងឈឺចាប់មួយចំនួនរួចមកហើយ។ ជាញឹកញាប់អ្នកមានលក្ខណៈពិសេសដែលអាចធ្វើសមាធិចិត្តគំនិតឲ្យឈរតែលើភាពវិជ្ជមាន។ ថូផ្កាទី ២ អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ និងមានបេះដូងធំទូលាយ ហើយតែងតែបើកចំហនូវទំនាក់ទំនងថ្មីចូលមកក្នុងជីវិត។ អ្នកមិនខ្លាចក្នុងការប្រថុយទៅលើរឿងអ្វីមួយនោះទេ បើដឹងថាវាឈឺចាប់ក៏ដោយ និយាយទៅអ្នកជាមនុស្សមិនសូវចេះភ័យខ្លាច ហើយមានជំនឿជាក់ក្នុងការប្រឈមនឹងបញ្ហា។ ថូផ្កាទី ៣…











