ទស្សន៍ទាយ

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?
ប្លែកៗ

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?

ដើម្បីដឹងពីដំណឹងល្អ ដែលអ្នកនឹងទទួលបាននៅក្នុងខែធ្នូនេះ តោះ! សាកល្បងជ្រើសរើសចង្កៀងវេទមន្តមួយទាំងអស់គ្នា ចង់ដឹងថា សំណាងអ្វី នឹងចូលមករកអ្នក? 1. ចង្កៀងវេទមន្តទី 1 រាល់គំនិតផ្តួចផ្តើមវិជ្ជមានរបស់អ្នក អាចទទួលបានជោគជ័យដ៏ធំធេង។ ទំនាក់ទំនងគ្រួសាររបស់អ្នកនឹងប្រសើរឡើង ជាពិសេសជាមួយដៃគូរបស់អ្នក។ ការឈឺចុកចាប់ក្នុងអតីតកាលនឹងជាសះស្បើយ ហើយអ្នកអាចចាប់ផ្តើមស្រឡាញ់ម្តងទៀត និងដឹងពីវិធីដើម្បីស្រឡាញ់កាន់តែច្បាស់។ ស្ថានភាពហិរញ្ញវត្ថុក៏នឹងប្រសើរឡើងច្រើនដែរ។ ទោះយ៉ាងណាក៏ដោយ អព្ភូតហេតុនឹងមិនកើតឡើងទេ។ អ្នកនឹងត្រូវធ្វើការងាររបស់អ្នក ហើយធ្វើសកម្មភាពតាមអារម្មណ៍របស់អ្នក។ កុំទុទិដ្ឋិនិយម និងខ្ជិលច្រអូស ហើយធ្វើការងាររបស់អ្នកឱ្យបានល្អ កាន់តែខំ អ្នកនឹងកាន់តែបានល្អប្រសើរ កាន់តែទទួលបានផលកាន់តែច្រើន។ 2. ចង្កៀងវេទមន្តទី 2 ក្នុងអំឡុងខែធ្នូខាងមុខនេះ…

ចង់ដឹងថាអ្នកចិត្តរបស់អ្នកបែបណា សូមរើសផ្កាមួយខាងក្រោម
ទស្សន៍ទាយ

ចង់ដឹងថាអ្នកចិត្តរបស់អ្នកបែបណា សូមរើសផ្កាមួយខាងក្រោម

ចង់ដឹងថាអ្នកជាមនុស្សមានចិត្តទន់ ឬ ចិត្តរឹង អ្នកអាចរើសផ្កា១ក្នុងចំណោមផ្កាខាងក្រោមទាំង៤ នេះបាន ដើម្បីទស្សន៍ទាយ! តោះបើចង់ដឹងថាពិតប្រាកដ ឬ អត់ សូមរើសផ្កាមួយមួយក្នុងចំណោមផ្កាខាងក្រោម! ១.ចម្លើយ A អ្នកមានចិត្តដ៏ផុយស្រួយ អ្នកងាយនឹងមានការអាណិតអាសូរ ឬយល់ចិត្តអ្នកជុំវិញខ្លួន។ នៅពេលអ្នកមើលកុន ឬអានសៀវភៅ ប្រសិនបើដល់កន្លែងកំសត់ អ្នកនឹងស្រក់ទឹកភ្នែកយ៉ាងងាយ។ នៅពេលអ្នកបរាជ័យ អ្នកងាយបាក់ទឹកចិត្ត និងពិបាកធ្វើចិត្តខ្លាំង។ អ្នកមានទំនោរគិតទុទិដ្ឋិនិយម ហើយត្រូវការអ្នកដ៏ទៃដើម្បីលើកទឹកចិត្ត ណែនាំ និងផ្តល់ទំនុកចិត្តដល់អ្នក។ ២.ចម្លើយ B អ្នកជាមនុស្សលេចធ្លោ មានគំនិតអស្ចារ្យ ហើយចង់បង្កើតអ្វីដែលអស្ចារ្យ ឬយ៉ាងហោចណាស់ក៏រួមចំណែកថាមពលខ្លះដល់សង្គម។…

រើសកាតខាងក្រោម ដើម្បីដឹងថារាល់ថ្ងៃអ្នករងសម្ពាធមកពីអ្វី
ទស្សន៍ទាយ

រើសកាតខាងក្រោម ដើម្បីដឹងថារាល់ថ្ងៃអ្នករងសម្ពាធមកពីអ្វី

មានមនុស្សជាច្រើនដែលដឹងថាខ្លួនពិបាកចិត្ត និងមានសម្ពាធ តែពេលខ្លះពួកគេមិនដឹងនោះទេថាសម្ពាធទាំងនោះគឺបណ្តាលមកពីអ្វី ឬ មកពីរឿងអ្វីឲ្យប្រាកដ! ដូច្នេះ តោះបើចង់ដឹងថារាល់ថ្ងៃអ្នករងសម្ពាធមកពីអ្វី សូមរើសកាតមួយក្នុងចំណោមកាតខាងក្រោម៖ ១.កាត A ហេតុផលដែលអ្នកមានអារម្មណ៍នឿយហត់នាពេលថ្មីៗនេះគឺដោយសារតែអ្នកបារម្ភខ្លាំងពេកអំពីអនាគត។ ស្ថានភាពនៃការថប់បារម្ភនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាថប់ដង្ហើម ដកដង្ហើមខ្លី និងគិតច្រើន។ អ្នកតែងតែធ្វើឱ្យខ្លួនឯងរវល់ជាមួយនឹងការព្រួយបារម្ភទាំងនោះ ហើយអ្នកក៏តែងតែបារម្ភពីកំហុសដែលអ្នកបានធ្វើពីអតីត និងការឈឺចាប់ដែលអ្នកធ្លាប់ឈឺចាប់ផងដែរ។ ២.កាត B មូលហេតុដែលធ្វើឲ្យអ្នកឈឺចាប់រាល់ថ្ងៃនេះគឺរស់នៅដោយការទទួលខុសត្រូវពេក និងតែងតែទទួលខុសត្រូវជំនួសអ្នកដទៃ។ ដែលរឿងទាំងនេះបណ្តាលឱ្យអ្នកចំណាយថាមពលច្រើន ដែលនាំឱ្យអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ លើសពីនេះ អ្នកក៏តែងតែមានអាកប្បកិរិយាអត់ធ្មត់ មិនថាខឹង ឬមិនពេញចិត្តទេ អ្នកក៏មិនបញ្ចេញវាដែរ ព្រោះអ្នកខ្លាចការឈ្លោះប្រកែកគ្នា ហើយមិនហ៊ានប្រមាថអ្នកដទៃ។ ៣.កាត…

ជ្រើសរើសដួងផ្កាយ១ ក្នុងចំណោមផ្កាយទាំង៧ នឹងដឹងថាវាផ្ញើសារអ្វីមកអ្នក
ទស្សន៍ទាយ

ជ្រើសរើសដួងផ្កាយ១ ក្នុងចំណោមផ្កាយទាំង៧ នឹងដឹងថាវាផ្ញើសារអ្វីមកអ្នក

តោះនាំគ្នាមកទស្សន៍ទាយតាមរយះរូបភាពផ្កាយខងក្រោម ដោយអ្នកគ្រាន់តែរើសផ្កាយមួយក្នុងចំណោមផ្កាយទាំង៧ នោះអ្នកនឹងអាចដឹងថាផ្កាយនោះចង់ផ្ញើសារអ្វីមកកាន់អ្នក! • ចម្លើយ ១ ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីមួយ នោះសកលលោកចង់ប្រាប់អ្នកថា អាវុធចុងក្រោយរបស់អ្នកគឺជំនឿ។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ អ្នកមិនគួរថយក្រោយឡើយ។ នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗនេះ ហើយវានឹងមកដល់អ្នកដោយនឹកស្មានមិនដល់។ • ចម្លើយ ២ ប្រសិនបើជម្រើសរបស់អ្នកជាផ្កាយទីពីរ សកលលោកកំពុងផ្ញើសារមកអ្នកថា អ្នកដឹងយ៉ាងច្បាស់ថាដើម្បីទទួលបានអ្វីមួយ អ្នកត្រូវខិតខំប្រឹងប្រែងបន្តិច។ ដូច្នេះកុំបោះបង់ការខិតខំរបស់អ្នក ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន ព្រោះវាកំពុងមកជិតអ្នកហើយ។ • ចម្លើយ ៣ ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីបី នោះចក្រវាលប្រាប់អ្នកថា “វាស់ប្រាំពីរដង កាត់ម្ដង”។ សូមពិចារណាដោយប្រុងប្រយ័ត្នមុននឹងធ្វើអ្វីមួយ។ យ៉ាងណាមិញ…

ជ្រើសសញ្ញា១ ដើម្បីទស្សន៍ទាយថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលណាក្នុងជីវិត
ទស្សន៍ទាយ

ជ្រើសសញ្ញា១ ដើម្បីទស្សន៍ទាយថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលណាក្នុងជីវិត

ខាងក្រោមនេះយើងមានសញ្ញា៦ ដែលមានលក្ខណៈខុសៗគ្នា តែសួរថាតើអ្នកពេញចិត្តសញ្ញាមួយណាជាងគេ? តោះ ជ្រើសសញ្ញា១ ដើម្បីទស្សន៍ទាយថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលមួយណាក្នុងជីវិតរបស់អ្នក! + ចម្លើយទី ១ ប្រសិនបើអ្នកត្រូវបានទាក់ទាញទៅនឹងនិមិត្តសញ្ញាទីមួយ នេះបង្ហាញថាអ្នកស្ថិតក្នុងដំណាក់កាល “ដួលសន្លប់” នៃជីវិតរបស់អ្នក។ អ្នកមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទេ នៅពេលដែលអ្នកមានផែនការច្រើនក្នុងចិត្ត និងផែនការធំសម្រាប់អនាគត គំនិតរបស់អ្នកអាចហាក់ដូចជាមិនប្រាកដប្រជាសោះ ហើយអ្នកតែងតែពន្យារពេលម្តងហើយម្តងទៀត។ + ចម្លើយទី ២ ប្រសិនបើវិចារណញាណរបស់អ្នកប្រាប់អ្នកឱ្យជ្រើសរើសនិមិត្តសញ្ញាទីពីរ នេះបង្ហាញថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ មានរឿងល្អជាច្រើនកើតឡើងនៅជុំវិញអ្នក តែអ្នកមិនដឹងពីរបៀបយកវាទាំងអស់នោះទេ។ ដូច្នេះសូមរក្សាភាពស្ងប់ស្ងាត់ បន្តជឿជាក់លើខ្លួនឯង។ ម្យ៉ាងទៀត មនុស្សនៅជុំវិញអ្នក មិនថាមិត្តភក្តិ ឬ…

ឆ្នាំទាំង៣នេះ នឹងមានលាភ ចៅហ្វាយនាយទុកចិត្ត
ទស្សនៈ

ឆ្នាំទាំង៣នេះ នឹងមានលាភ ចៅហ្វាយនាយទុកចិត្ត

ធម្មតាទេចំពោះអ្នកធ្វើការ មិនថានោតាមក្រុមហ៊ុន ឬ កន្លែងការងារណានោះទេ គឺតែងតែប្រាថ្នាចង់បានការទុកចិត្តពីចៅហ្វាយនាយរសប់ខ្លួន ព្រោះវាអាចនាំឲ្យពួកគេទទួលបានការសរសើរ ឬ ឈានដល់ការឡើងតំណែងថែមទៀតផង។ ខាងក្រោមនេះជារាសីទាំង៣ ដែលត្រូវចៅហ្វាយនាយទុកចិត្តក្នុងឆ្នាំនេះ! ១.ឆ្នាំមមែ ស្ត្រីកើតឆ្នាំមមែ ល្បីល្បាញខាងចិត្តសប្បុរស សុភាព ឧស្សាហ៍ព្យាយាម និងមានអាកប្បកិរិយាវិជ្ជមានក្នុងការងារ។ ហេតុដូច្នេះហើយបានជាគេតែងតែត្រូវបានថ្នាក់លើឲ្យតម្លៃ។ ជាពិសេសស្ត្រីឆ្នាំមមែ មានសតិអារម្មណ៍ខ្ពស់ រួសរាយរាក់ទាក់ជាមួយមនុស្សជុំវិញខ្លួន និងមានទំនាក់ទំនងល្អក្នុងសង្គម។ ពួកគេចូលចិត្តជួយអ្នកដទៃ និងចូលចិត្តចូលរួមក្នុងសកម្មភាពសង្គម។ ពួកគេក៏មានជំនាញពហុសមត្ថភាពដែលអាចប្រើប្រាស់បានដើម្បីចូលរួមជាចំណែកដល់ក្រុមហ៊ុនផងដែរ។ ២.ឆ្នាំជូត ស្ត្រីដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ និងរហ័សរហួន។ ពួកគេមិនត្រឹមតែមានឆន្ទៈក្នុងការផ្តល់ផែនការដើម្បីជួយថ្នាក់លើរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនុកចិត្តក្នុងការជួយមនុស្សផ្សេងទៀតដើម្បីដោះស្រាយបញ្ហានៅកន្លែងធ្វើការផងដែរ។ ជាលទ្ធផល ពួកគេត្រូវបានគោរព…

រើសភេសជ្ជៈដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណា
ទស្សន៍ទាយ

រើសភេសជ្ជៈដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណា

ជឿអត់ថាគ្រាន់តែទស្សន៍ទាយពីភេសជ្ជៈដែលអ្នកទាំងអស់គ្នាចូលចិត្ត ក្នុងចំណោមភេសជ្ជៈខាងក្រោមនេះ យើងអាចដឹងថាអ្នកជាមនុស្សមានចរិត និងបុគ្គលិកលក្ខណៈបែបណា! តោះជឿ មិនជឿសូមអានអត្ថបទបកស្រាយខាងក្រោមនេះ៖ ១.រូបតែបៃតង បេះដូងរបស់អ្នកពោរពេញដោយថាមពល និងសុទិដ្ឋិនិយម។ អ្នកមានផ្លូវចិត្តក្មេងណាស់ និងតែងតែសម្លឹងមើលពិភពលោកដោយកែវភ្នែកសាមញ្ញ។ អ្នកចូលចិត្តរឿងដែលកើតឡើងដោយធម្មជាតិ ហើយអ្នកកម្រនឹងធ្វើឲ្យអ្នកណាខឹងណាស់។ អ្នកមិនមានកំហឹង ឬ ការខឹងសម្បារក្នុងខ្លួនទេ ចូលចិត្តអបអរសាទរអ្នកដទៃ និងតែងតែមានភាពយុត្តិធម៌ជាមួយអ្នករាល់គ្នា។ ២.កាហ្វេ បេះដូងរបស់អ្នកពោរពេញទៅដោយការព្រួយបារម្ភ យកចិត្តទុកដាក់ និងគិតច្រើន។ អ្នកមានចរិតប្រែប្រួលឆាប់រហ័ស និងមានបុគ្គលិកលក្ខណៈចម្រុះ។ អ្នកចេះសម្តែងនៅចំពោះមុខអ្នកដទៃដ៏ល្អឥតខ្ចោះ។ អ្នកហាក់មានចិត្តសប្បុរស ចិត្តទូលាយ និងចេះរួសរាយរាក់ទាក់ ប៉ុន្តែនិយាយដោយស្មោះត្រង់ អ្នកជាមនុស្សអាត្មានិយមណាស់ ខ្លាចការបាត់បង់ និងមិនចង់រងទុក្ខទេ។…

ចង់ដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក សូមរើសយករូបមួយខាងក្រោម
ទស្សន៍ទាយ

ចង់ដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក សូមរើសយករូបមួយខាងក្រោម

មនុស្សម្នាក់ៗតែងតែមានភាពខ្លាំង និងភាពខ្សោយរៀងខ្លួន តែគ្រាន់តែពេលខ្លះពួកគេរកវាមិនឃើញតែប៉ុណ្ណោះ ជួនកាលពួកគេមិនទាំងដឹងថាខ្លួនមានចំណុចខ្លាំងនៅត្រង់ណាថែមទៀតផង។ ដូច្នេះសូមរើសយករូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ដើម្បីអាចដឹងពីភាពខ្លាំងរបស់ខ្លួន! ១.រូប A ចំណុចខ្លាំង៖ អ្នកជាមនុស្សពូកែសម្របខ្លួនខ្លាំង ពូកែក្នុងការស្វែងរកឱកាសថ្មីក្នុងជីវិតរបស់អ្នក។ អ្នកដឹងពីរបៀបគ្រប់គ្រងតម្រូវការផ្ទាល់ខ្លួន មិនអនុញ្ញាតឱ្យអ្នកដទៃបោកបាននោះឡើយ។ លើសពីនេះ អ្នកក៏ឆ្លាត និងម៉តចត់ផងដែរ។អ្នកស្អប់ការឈ្លោះជាមួយអ្នកដទៃ អ្នកគ្រាន់តែចង់ធ្វើអ្វីដែលអ្នកចូលចិត្តដោយសន្តិវិធីប៉ុណ្ណោះ។ ហើយបុគ្គលដែលមានគំនិតគិតវិជ្ជមានដូចអ្នកនឹងទទួលបានជោគជ័យក្នុងអាជីព និងក្នុងជីវិតផងដែរ។ ចំណុចខ្សោយ៖ ថ្វីត្បិតតែមានទេពកោសល្យ និងប៉ិនប្រសប់មែន ប៉ុន្តែអ្នកជាមនុស្សឆាប់ចាញ់បោកពាក្យលួងលោម និងងប់ងល់ក្នុងរឿងស្នេហា។ ២.រូប B ចំណុចខ្លាំង៖ អ្នកមានភាពសកម្មក្នុងការច្នៃប្រឌិត អ្នកស្រឡាញ់ធម្មជាតិ គោរពសិទ្ធិឯកជន និងសិទ្ធិបុគ្គលរបស់អ្នកដទៃ។ អ្នកជាមនុស្សមានហេតុផល…

ទាយលេខស្បែកជើង ដើម្បីដឹងថាបំណងប្រាថា្នអ្នកបានសម្រេច ឬ អត់?
ទស្សន៍ទាយ

ទាយលេខស្បែកជើង ដើម្បីដឹងថាបំណងប្រាថា្នអ្នកបានសម្រេច ឬ អត់?

ជាទូទៅ ប្រសិនបើអ្នកចង់ឲ្យបំណងប្រាថ្នាអ្វីមួយឲ្យបានសម្រេចគឺអ្នកត្រូវតែខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ប៉ុន្តែដោយសារតែវាជាអនាគតកាល ដូច្នេះអ្នកមិនអាចដឹងនោះទេ ថាអ្នកអាចធ្វើវាបានឬអត់? តែប្រសិនបើអ្នកចង់ដឹងពីជោគវាសនាទៅថ្ងៃមុខ សូមរើសស្បែកជើងមួយគូរក្នុងចំណោមស្បែកជើងខាងក្រោម ដើម្បីដឹងថាបំណងប្រាថ្នាទៅថ្ងៃមុខបានសម្រេចដែររឺទេ? ១. ចម្លើយ A បំណងប្រាថ្នាថ្មីៗរបស់អ្នកត្រូវបានសម្រេចបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ប៉ុន្តែចម្លើយនេះក៏មិនអាក្រក់សម្រាប់អ្នកដែរ។ អ្នកកំពុងបោះជំហានជាច្រើនក្នុងទិសដៅត្រឹមត្រូវទាំងការងារ និងជីវិត ដូច្នេះត្រូវជឿជាក់ថាអ្នកនឹងអាចទៅដល់គោលដៅដែលអ្នកកំណត់បាន។ ជាឧទាហរណ៍ អ្វីដែលអ្នកចង់បានគឺលុយ វាច្បាស់ជាលេចចេញជារូបរាង ប៉ុន្តែអ្នកត្រូវតែខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ២. ចម្លើយ B អ្នកមិនមែនជាមនុស្សសំណាងទេ សូ ទោះបីជាអ្នកតែងតែខិតខំខ្លាំងជាងអ្នកដទៃក៏ដោយ។ អ្នកក៏អាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត មិនថានៅកន្លែងធ្វើការ ឬ កន្លែងរកស៊ី ដូច្នេះហើយអ្នកខ្លាចថាអ្វីដែលអ្នកប្រាថ្នាមិនអាចសម្រេចបាន។ ៣.…

រើសកាតមួយសន្លឹក ដើម្បីដឹងថាអ្នកសំណាងបំផុតនៅអាយុប៉ុន្មាន
ទស្សន៍ទាយ

រើសកាតមួយសន្លឹក ដើម្បីដឹងថាអ្នកសំណាងបំផុតនៅអាយុប៉ុន្មាន

អ្នកគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា តើខ្លួនអាចជោគជ័យ ឬ សំណាងបំផុតនៅអាយុប៉ុន្មាន ត្បិតអីមនុស្សមួយចំនួននៅតែរកជីវិតដែលប្រសើរ មិនទាន់ឃើញ! ដូច្នេះសូមរើសកាតមួយខាងក្រោម ដើម្បីស្សន៍ទាយ ថាតើជីវិតរបស់អ្នកសំណាងបំផុតនៅអាយុប៉ុន្មាន? • កាតទី ១៖ សំណាងចាប់ពីអាយុ ២៥ ឆ្នាំដល់ ៣០ ឆ្នាំ នេះគឺជារយៈពេលដ៏សំណាងបំផុតនៃជីវិតរបស់អ្នក។ តាមរយៈការតស៊ូក្នុងការងារ និងរឿងស្នេហា អ្នកសម្រេចបាននូវវត្ថុមានតម្លៃជាច្រើន ដែលលុយមិនអាចទិញបាន។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងឆ្លងកាត់ ឬស្ថិតក្នុងវ័យនេះ សូមព្យាយាមឱ្យតម្លៃលើអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក។ • កាតទី ២៖ ចាប់ពីអាយុ ១៦ឆ្នាំ ដល់…

ដឹងពីអាជីពនាពេលអនាគតរបស់អ្នក តាមរយៈបាតដៃ
ទស្សន៍ទាយ

ដឹងពីអាជីពនាពេលអនាគតរបស់អ្នក តាមរយៈបាតដៃ

សូមក្រឡេកមើលបាតដៃស្តាំរបស់អ្នក ហើយមើលថាតើខ្សែបាតដៃរបស់អ្នក ស្រដៀងនឹងរូបមួយណាខាងក្រោម? រួចសូមអានអត្ថន័យរបស់វាទាំងអស់គ្នា! • បាតដៃទី១ ប្រសិនបើមានបន្ទាត់ជោគវាសនាវែង ជ្រៅ ត្រង់ និងគ្មានថ្នេរនៅក្នុងដៃស្តាំរបស់អ្នក វាបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលតែងតែកំណត់គោលដៅច្បាស់លាស់ក្នុងការងារ។ អ្នកជាប្រភេទមនុស្សដែលដឹងពីអ្វីដែលអ្នកចង់បាន និងរបៀបដើម្បីទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក។ អ្នកជាមនុស្សដែលសម្បូរការងារធ្វើ ព្រោះអ្នកតែងតែស្វែងរកគម្រោងថ្មីៗ ហើយកម្រចំណាយពេលសម្រាកសម្រាប់ខ្លួនអ្នកណាស់។ នៅពេលអ្នកចាប់ផ្តើមកិច្ចការណាមួយ អ្នកនឹងផ្តោតលើព័ត៌មានលម្អិតតូចបំផុត ដើម្បីធ្វើវាឱ្យបានលឿន និងទទួលបានលទ្ធផលល្អបំផុត។ ដូច្នេះហើយ អាជីពរបស់អ្នកច្រើនតែទទួលបានជោគជ័យក្នុងពេលឆាប់ៗ។ • បាតដៃទី២ បាតដៃបែបនេះបង្ហាញថា អ្នកជាមនុស្សដែលអាចបញ្ចប់ការងារពីដើមដល់ចប់ ដោយគ្មានបញ្ហាសូម្បីតែបន្តិច។ តែដោយសារតែភាពធុញទ្រាន់ឆាប់រហ័សពេក អ្នកអាចលោតផ្លោះទៅគម្រោងថ្មីណាមួយដែលអ្នកចាប់អារម្មណ៍ ហើយទុកការងារបច្ចុប្បន្នរបស់អ្នកចោលជារឿយៗ។ ក្រៅពីនេះ ការសប្បាយគឺតែងតែមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នក។…

ចរិតមិនល្អរបស់តារានិករទាំង១២ ដែលអ្នកគួរតែដឹង!
ទស្សន៍ទាយ

ចរិតមិនល្អរបស់តារានិករទាំង១២ ដែលអ្នកគួរតែដឹង!

ធម្មតាអ្នកដឹងហើយថាតារានិករគឺអាចបង្ហាញពីចរិតលក្ខណៈពិតរបស់មនុស្សម្នាក់ៗបាន ដោយក្នុងនោះគេបែងចែកតារានិករទៅតាមថ្ងៃខែដែលយើងកើត នោះអ្នកនឹងដឹងថាអ្នកស្ថិតនៅក្នុងក្រុមតារានិករមួយណា។ ហើយថ្ងៃនេះ ក្នុងស្រុក នឹងបង្ហាញអ្នកពីចរិត ឬ ចំណុចមិនល្អរបស់តារានិករទាំង១២៖ ១.ក្រុមធាតុខ្យល់ (Gemini, Libra, Aquarius) ចរិតមិនល្អរបស់ក្រុមនេះគឺជាគោលការណ៍ហួសហេតុរបស់ពួកគេ។ ពេលខ្លះពួកគេតែងតែគិតថាខ្លួន ល្អបំផុត មានចំណេះដឹងបំផុត ហើយចាត់ទុកអ្នកដទៃទៀតគឺជាមនុស្សល្ងង់។ ពួកគេតែងតែមើលងាយអ្នកដទៃ ហើយធ្វើតែអ្វីដែលគេចង់បានប៉ុណ្ណោះ ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃឡើយ។ ២.ក្រុមធាតុភ្លើង (Aries, Leo, Sagittarius) តារានិករទាំងនេះភាគច្រើនតែងតែមានអារម្មណ៍ពោរពេញដោយភាពរីករាយ ស្រឡាញ់យុត្តិធម៌ មានការគោរពខ្លួនឯងខ្លាំង និងសីលធម៌ខ្ពស់។ តែពេលខ្លះពួកគេមានចរិតឆេវឆាវ ឈាមក្តៅ និងនិយាយដោយមិនគិតក៏មាន។ នោះហើយជាមូលហេតុដែលពេលខ្លះពួកគេតែងតែស្តាយក្រោយ…

រើសសន្លឹកបៀរមួយ ដើម្បីដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ
ទស្សន៍ទាយ

រើសសន្លឹកបៀរមួយ ដើម្បីដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ

តើអ្នកជឿលើការទាយសន្លឹកបៀរដែរឬទេ? បើជឿ សូមអ្នករើសសន្លឹកបៀរមួយក្នុងចំណោមបៀរខាងក្រោម ដើម្បីទស្សន៍ទាយដឹងថាសំណាងរបស់អ្នកកើនឡើង ឬ ថយចុះ ទៅថ្ងៃខាងមុខ! ១.សន្លឹកបៀរ A៖ សំណាងជាងមុន ថ្មីៗនេះ សំណាងរបស់អ្នកល្អណាស់ ថ្វីត្បិតតែវាមិនមែនជាសំណាងល្អក៏ដោយ តែវានឹងផ្លាស់ប្តូរជីវិតរបស់អ្នកមួយរយៈដែរ ហើយវាក៏នឹងជួយអ្នកក្នុងផែនការដែលអ្នកកំពុងធ្វើថែមទៀតផង។ អ្នកប្រហែលជាមិនទទួលបានលទ្ធផលល្អខ្លាំងដូចដែលអ្នករំពឹងទុក ប៉ុន្តែអ្នកនៅតែទទួលមានសមិទ្ធិផលតូចៗជាទីគាប់ចិត្តផងដែរ។ ឲ្យតែអ្នកខំប្រឹងប្រែង នៅឆ្នាំខាងមុខ អ្នកនឹងទទួលបានលាភសំណាងធំជាងមុន ទាំងរឿងស្នេហា និងសំណាងក្នុងជីវិត។ ២.សន្លឹកបៀរ B៖ ល្អមធ្យម សំណាងរបស់អ្នកជាទូទៅជាមធ្យមនាពេលថ្មីៗនេះ។ អ្នកនឹងមិនជួបប្រទះការលំបាក ឬ ឧបសគ្គណាមួយឡើយ។ អ្វីៗនឹងដំណើរការទៅដោយរលូន ការងារប្រព្រឹត្តទៅដោយរលូន ជីវិតស្នេហាក៏រលូន…

មើលខ្សែបាតដៃ ដើម្បីដឹងពីជីវិតស្នេហារបស់អ្នក
គ្រួសារ

មើលខ្សែបាតដៃ ដើម្បីដឹងពីជីវិតស្នេហារបស់អ្នក

ចូរដាក់បាតដៃរបស់អ្នកដូចបង្ហាញក្នុងរូបភាព រួចប្រៀបធៀបថាតើខ្សែកណ្តាលរបស់បាតដៃទាំងពីរដូចរូបមួយណា ក្នុងចំណោមបាតដៃទាំង៣ខាងក្រោម ដើម្បីដឹងពីសំណាងក្នុងរឿងស្នេហារបស់អ្នក! • បាតដៃទី១ ប្រសិនបើអ្នកមានខ្សែបាតដៃដូចរូបភាពទី១ នេះបង្ហាញថាអ្នកមិនជឿថាស្នេហាជារឿងដែលខ្វះមិនបាននៅក្នុងជីវិតឡើយ។ អ្នកនៅតែរីករាយ និងពេញចិត្តក្នុងជីវិតនៅលីវរបស់អ្នក។ ហេតុផលនេះហើយ ទើបអ្នកសុខចិត្តរង់ចាំ និងចំណាយពេលច្រើន ដើម្បីស្វែងរកមនុស្សម្នាក់ដែលសាកសម ជាជាងប្រញាប់មានស្នេហាដូចអ្នកដទៃ។ • បាតដៃទី២ ប្រសិនបើអ្នកមានបាតដៃដូចរូបភាពទី ២ នេះបង្ហាញថាអ្នកតែងតែចង់បានស្នេហា និងការស្រឡាញ់។ អ្នកចង់មានស្នេហាខ្លាំងណាស់ ហើយតែងតែចង់ស្វែងរកស្នេហាដែលស្ថិតស្ថេរយូរអង្វែង។ អ្នកនឹងផ្តល់ពេលវេលា ផ្លាស់ប្តូរចំណង់ចំណូលចិត្តដើម្បីមនុស្សម្នាក់នោះ និងប្រគល់បេះដូងឲ្យគេតែម្តង។ អ្នកចូលចិត្តធ្វើទម្លាប់ចាស់ៗ ខ្លាចការផ្លាស់ប្តូរ ជាពិសេសការផ្លាស់ប្តូរលឿនៗ ដូច្នេះស្នេហាអ្នកច្រើនតែគង់វង្ស ព្រោះអ្នកមិនងាយប្តូរចិត្តស្រឡាញ់នោះឡើយ។ •…

រើសរូបមួយ ដើម្បីដឹងថាមនុស្សប្រុសបែបណា សាកសមជាដៃគូរជីវិតរបស់អ្នក
គ្រួសារ

រើសរូបមួយ ដើម្បីដឹងថាមនុស្សប្រុសបែបណា សាកសមជាដៃគូរជីវិតរបស់អ្នក

ក្នុងជីវិតមនុស្សស្រីម្នាក់ៗ តែងតែប្រាថ្នាចង់បានស្នេហា ឬ ដៃគូរជីវិតដែលសមប្រកប ដើម្បីរស់នៅជាមួយគ្នាតទៅថ្ងៃមុខ។ តែប្រហែលជាមានមនុស្សស្រីមួយចំនួនមិនប្រាកដចិត្តទេថាខ្លួនឯងសាកសមជាមួយមនុស្សប្រុសប្រភេទណា។ ដូច្នេះហើយ ចូររើសរូបមួយខាងក្រោម ដើម្បីដឹងថាមនុស្សប្រុសបែបណាសាកសមជាដៃគូរជីវិតរបស់អ្នក! ១.ចម្លើយA អ្នកជាប្រភេទមនុស្សដែលមានស្មារតីរឹងមាំ និងមានស្ថេរភាព មិនថាក្នុងជីវិត ការងារ ឬ ស្នេហា។ អ្នកមិនចូលចិត្តប្រថុយប្រថានចំពោះរឿងរ៉ាវក្នុងជីវិតនោះទេ។ បុរសដែលអ្នកអាចទ្រាំទ្របាន គឺជាបុរសស្លូតបូត ស្មោះត្រង់ មានទំនួលខុសត្រូវលើការងារ និងគ្រួសារ ហើយក៏មានចរិតស្លូតបូត និងអត់ធ្មត់ដូចអ្នកដែរ។ ២.ចម្លើយ B អ្នកជាមនុស្សមានចិត្តទូលាយ ចូលចិត្តធម្មជាតិ និងសេរីភាព។ ចំណុចពិសេសរបស់អ្នក គឺមិនថាជានរណាទេ អ្នកគឹអាចចូលទៅជិតគេ…

ទម្រង់ចិញ្ចើមរបស់អ្នក អាចបង្ហាញពីជីវិតអាពាហ៍ពិពាហ៍ និង ទ្រព្យសម្បត្តិ
ទស្សន៍ទាយ

ទម្រង់ចិញ្ចើមរបស់អ្នក អាចបង្ហាញពីជីវិតអាពាហ៍ពិពាហ៍ និង ទ្រព្យសម្បត្តិ

គេតែងតែនិយាយថាមនុស្សយើងម្នាក់ៗ កើតមកមានវាសនា ទៅតាមការខិតខំប្រឹងប្រែង ជាពិសេសគឺហុងស៊ុយ ឬ មានបុណ្យតាំងពីកំណើត។ ព្រោះអ្នកខ្លះកើតមកចំគ្រួសារអ្នកស្តុកស្តម្ភដូច្នេះជីវិតគេនឹងស្រួលតាំងពីតូចដល់ធំ។ ម្យ៉ាងទៀតសូម្បីតែ ទម្រង់ចិញ្ចើមរបស់អ្នកក៏អាចបង្ហាញពីជីវិតអាពាហ៍ពិពាហ៍ និង ទ្រព្យសម្បត្តិរបស់អ្នកបានដែរ។ ដូច្នេះសូមមើលទម្រង់ចិញ្ចើមខាងក្រោម ថាតើមួយណាមានលក្ខណៈដូចចិញ្ចើមរបស់អ្នក! • ចិញ្ចើមទី១ អ្នកមានអំណាច មានឆន្ទៈខ្លាំង និងជាមនុស្សមានតម្លៃ។ អ្នកជាមនុស្សមានចរិតស្លូតបូត ជ្រុលនិយម ចូលចិត្តបញ្ចេញមតិ មិនចង់ទាបជាងអ្នកណាឡើយ និងតែងតែចង់ឈ្នះគ្រប់រឿង។ + អ្នកទំនងជារៀបការជាមួយគូដែលមានសុជីវធម៌ និងទទួលបានប្រាក់ខែល្អ។ ថ្ងៃអនាគតអ្នកនឹងរវល់ខ្លាំងជាមួយអាជីពការងារ រកលុយបានកាន់តែច្រើន។ អ្នកមានវាសនាក្លាយជាអ្នកមានទ្រព្យសម្បត្តិនិង មានតែភាពរុងរឿង ដោយសារតែភាពប៉ិនប្រសប់ និងភាពស្វាហាប់របស់អ្នក។…

ចិត្តសាស្រ្ត រើសកែវមួយដើម្បីដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសកែវមួយដើម្បីដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់

បើសិនអ្នកកំពុងតែមានស្នេហា តើអ្នកចង់ដឹងទេថាស្នេហារបស់អ្នកនឹងនៅតែផ្អែមល្ហែម ឬជូរចត់? តោះបើចង់ដឹងសូមរើសយកកែវមួយក្នុងចំណោមកែវខាងក្រោម នោះអ្នកនឹងដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់ទៅថ្ងៃមុខ? ១.កែវ A ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរនឹងមានភាពស្រដៀងគ្នាជាច្រើន មិនថាចំណង់ចំណូលចិត្ត និងគំនិត។ បុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនឹងបង្កើតបានជាស្នេហាដ៏ស្រស់ស្អាត និងចុះសម្រុងគ្នា។ ដូច្នេះហើយ លទ្ធភាពដែលអ្នក និងបុគ្គលនោះនៅជាមួយគ្នា គឺខ្ពស់ណាស់ ឬអាចលើសពីនេះទៅទៀតគឺការមានផ្ទះជាមួយគ្នាក៏ថាបាន។ ២.កែវ B ប្រសិនបើអ្នកកំពុងមានស្នេហា គឺអាចនឹងមានភាពរកាំរកូសខ្ពស់ ហើយមិនត្រឹមតែបញ្ហាស្នេហាទេ សូម្បីតែការសិក្សា/ការងារក៏មិនសូវល្អចំពោះអ្នកដែរ។ ប្រហែលអ្នកទាំងពីរត្រូវនៅឆ្ងាយពីគ្នាមួយរយៈដើម្បីស្ងប់ចិត្ត កុំព្យាយាមស្រែកដាក់គ្នាដោយកំហឹង។ ប្រសិនបើអ្នកកំពុងនៅលីវ រឿងរ៉ាវស្នេហាបន្ទាប់របស់អ្នកនឹងមានភាពយឺតយ៉ាវ ឬ គ្មានសោះតែម្តង។ ៣.កែវ…

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខអ្នកជាអ្នកមាន ឬ ក្រ
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខអ្នកជាអ្នកមាន ឬ ក្រ

ចូលរើសយកឧបករណ៍មួយក្នុងចំណោម ឧបករណ៍ខាងក្រោម ដើម្បីទស្សន៍ទាយមើលថា ទៅ៥ឆ្នាំខាងមុខអ្នកនឹងក្លាយជាអ្នកមាន ឬ ក៏អ្នកក្រ។ ដោយឧបករណ៍ដែលអ្នកត្រូវរើសមានដូចជា៖ ក.ខ្លុយ ខ.ហ្គីតា គ.វីយូឡុង ឌី.ព្យាណូ ក.រើសយកខ្លុយ ក្នុងរយៈពេល៥ឆ្នាំ អ្នកនឹងកាន់តែជោគជ័យ និងមានជីវិតកាន់តែប្រសើរ។ អ្នកមានបុគ្គលិកលក្ខណៈរឹងមាំ ជាពិសេសតែងតែខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីរស់នៅក្នុងជីវិតដ៏សម្បូរបែប ដែលជាហេតុធ្វើឲ្យអ្នកជោគជ័យក្នុង៥ឆ្នាំខាងមុខ។ អ្នកតែងតែជឿជាក់លើភាពខ្លាំងរបស់ខ្លួន និងតែអតែគិតថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នក។ ខ.រើសយកហ្គីតា អ្នកជាមនុស្សមានចិត្តស្ងប់ មានសន្តិភាព។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកគឺតែងតែបានរៀបចំផែនការយ៉ាងម៉ត់ចត់ និងគូរវាសទុកជាមុន។ ហេតុនេះហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអ្វីមួយនោះឡើយ។ ប៉ុន្តែក្នុងនោះ អ្នកនឹងខកខានឱកាសក្នុងការរកលុយជាច្រើនដង ដូច្នេះហើយ ក្នុងឆ្នាំខាងមុខ…

សូមរើសបាច់ផ្កាមួយ បើចង់ដឹងថាឆ្នាំ២០២៣ អ្នកនឹងជួបស្នេហាបានប៉ុន្មានដង
ទស្សន៍ទាយ

សូមរើសបាច់ផ្កាមួយ បើចង់ដឹងថាឆ្នាំ២០២៣ អ្នកនឹងជួបស្នេហាបានប៉ុន្មានដង

ប្រសិនបើអ្នកមានពិធីមង្គលការ តើអ្នកនឹងជ្រើសរើសបាច់ផ្កាមួយណាសម្រាប់ថ្ងៃពិសេសរបស់អ្នក? ក្នុងចំណោមបាច់ផ្កា A B C D អ្នកអាចរើសបាច់ផ្កាដែលអ្នកស្រឡាញ់មួយដើម្បីដឹងថានៅឆ្នាំ ២០២៣ អ្នកនឹងជួបស្នេហាបានប៉ុន្មានដង? រើសយកបាច់ផ្កា A ក្នុងស្នេហា អ្នកជាមនុស្សក្លាហាន និងសកម្ម ដូច្នេះប្រសិនបើអ្នកបានជួបមនុស្សដែលអ្នកចូលចិត្ត អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការដេញតាមម្នាក់នោះឡើយ។ បើទោះបីជាម្នាក់នោះនៅតែមិនចូលចិត្តអ្នកក៏ដោយ អ្នកនឹងមិនមានអារម្មណ៍សោកសៅ ឬខកចិត្តនោះទេ ផ្ទុយទៅវិញអ្នកមានមោទនភាពក្នុងការធ្វើវាអស់ពីសមត្ថភាពរបស់អ្នកហើយ ដូច្នេះវាគ្មានពាក្យថាការសោកស្តាយចំពោះអ្នកទេ។ ក្នុងឆ្នាំខាងមុខនេះ អ្នកនឹងនៅតែមានស្មារតីក្នុងការស្វែងរកមនុស្សថ្មី។ រើសយកបាច់ផ្កា B ប្រហែលជាអារម្មណ៍របស់អ្នកចំពោះឆ្នាំក្រោយនឹងដូចគ្នានឹងឆ្នាំមុនៗដែរ ពោលគឺគ្មានការចង់បានស្នេហាទេ។ ដូចក្មេងជំនាន់ក្រោយជាច្រើនដែរ អ្នកយល់ថាស្នេហា និងអាពាហ៍ពិពាហ៍ពិតជាធុញទ្រាន់ និងមានបញ្ហា។…

តារានិករទាំង ៣នេះ មិនយូរមិនឆាប់នោះទេនឹង ក្លាយជាអ្នកមាន
ទស្សន៍ទាយ

តារានិករទាំង ៣នេះ មិនយូរមិនឆាប់នោះទេនឹង ក្លាយជាអ្នកមាន

មនុស្សគ្រប់គ្នាចង់ក្លាយជាអ្នកមាន និងមានជីវភាពធូរធារទៅថ្ងៃមុខ ប៉ុន្តែជាដំបូងអ្នកត្រូវមើលសិនថាតើអ្នកមានអំណោយផលពីកំណើតដែរឬទេ ព្រោះថាបើអ្នកជាតារានិករក្នុងចំណោមតារានិករទាំង៣នេះ មិនយូរមិនឆាប់នោះទេនឹង ក្លាយជាអ្នកមានមិនខាន! ១.Virgo បុគ្គលិកលក្ខណៈរបស់ Virgo គឺមានភាពល្អឥតខ្ចោះ និងមានភាពល្អិតល្អន់។ ដោយសារតែភាពល្អឥតខ្ចោះបែបនេះហើយ ទើបពួកគេធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគោលដៅរបស់ពួកគេ ដោយតាំងចិត្តមិនមើលរំលងព័ត៌មានលម្អិតណាមួយឡើយ។ ដោយសារភាពល្អិតល្អន់របស់ពួកគេ ពួកគេតែងតែរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន សូម្បីតែការរៀបចំផែនការទុកជាមុន។ លើសពីនេះទៅទៀត Virgos គឺជាមនុស្សដែលឱ្យតម្លៃពេលវេលា ពួកគេដឹងពីអ្វីដែលពួកគេគួរចំណាយពេលវេលារបស់ពួកគេ និងរបៀបដើម្បីធ្វើវាឱ្យមានប្រសិទ្ធភាពបំផុត។ ហេតុនេះហើយទើបទៅថ្ងៃមុខ តារានិករមួយនេះនឹងអាចសម្រេចក្តីប្រាថ្នា ជាពិសេសនឹងក្លាយជាមនុស្សដែលមានស្តុកស្តម្ភថែមទៀតផង។ ២.Aries Aries មានទំនុកចិត្ត ស្វាហាប់ រឹងមាំ និងមានស្មារតីមិនខ្លាចការលំបាក ដែលធ្វើឱ្យ…

ដឹងថាអ្នកជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ ដោយគ្រាន់តែរើសស្រោមមុខមួយ
ទស្សន៍ទាយ

ដឹងថាអ្នកជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ ដោយគ្រាន់តែរើសស្រោមមុខមួយ

ជាធម្មតាតើអ្នកជឿលើរឿងទស្សន៍ទាយទេ? ហើយតើអ្នកចង់ដឹងទេថាខ្លួននឹងជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ? តោះបើចង់ដឹង ចូររើសស្រោមមុខមួយក្នុងចំណោមស្រោមមុខខាងក្រោមទាំងអស់គ្នា! ស្រោមមុខទី ១ អ្នកងាយនឹងប្រឈមនឹងហានិភ័យ និងបរាជ័យនៅលើផ្លូវរកលុយ។ នៅពេលអ្នកចាប់ផ្តើមធ្វើការលើគម្រោងដំបូង អ្នកហាក់ដូចជាពូកែ ។ ប៉ុន្តែប្រហែលដោយសារអ្នកគ្មានសំណាង អ្នកនឹងធ្លាក់ខ្លួនដោយសារតែការមិនប្រុងប្រយ័ត្ន។ នៅពេលជួបរឿងអ្វីមួយ អ្នកងាយនឹងធ្វើខុស ហើយនាំទៅរកភាពបរាជ័យ ដោយសារតែភាពឆេវឆាវរបស់អ្នក ។ ស្រោមមុខទី ២ អ្នកងាយនឹងប្រថុយប្រថាន និងបរាជ័យក្នុងការពង្រីកទំនាក់ទំនង រក្សាទំនាក់ទំនងក្នុងសង្គម និងផ្ទាល់ខ្លួន។ អ្នកមិនពូកែក្នុងការប្រាស្រ័យទាក់ទងនោះទេ លើសពីនេះទៅទៀត បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សនិយាយត្រង់ ងាយនឹងប្រមាថអ្នកដទៃដោយមិនដឹងខ្លួន។ អ្នកមិនទន់ជ្រាយ ឬឆ្លាតគ្រប់គ្រាន់ ក្នុងការផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។…