
ឆ្នាំទាំង ៣ ក្នុងសប្ដាហ៍ថ្មីនេះ ទោះខំគេចពីសំណាង ក៏គេចមិនផុតដែរ
នៅក្នុងសប្ដាហ៍ថ្មីនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម នឹងទទួលបានជោគជ័យលើសការរំពឹងទុក។ ដូច្នេះហើយ កុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ ត្រៀមខ្លួនទទួលយកលាភសំណាង និងទ្រព្យដែលកំពុងតែរត់មករកអ្នកហើយ។ ១. អ្នកកើតក្នុងឆ្នាំកណ្តុរ ក្នុងសប្តាហ៍នេះ រាសីអ្នកកើតឆ្នាំជូតមានលាភធំ សំណាងខ្ពស់។ អ្នកនឹងមានជំហានអភិវឌ្ឍន៍ដ៏ត្រចះត្រចង់។ មិនថាអ្នកធ្វើការក្នុងវិស័យណាក៏ដោយ អ្នកនឹងទទួលបានប្រាក់ចំណូលច្រើនលើសពីការរំពឹងទុក។ ប្រសិនបើអ្នកជាអ្នកធ្វើការ ស៊ីប្រាក់ខែ នៅដើមសប្តាហ៍ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នក ដើម្បីទទួលបានលាភសំណាងពីមុខតំណែងរបស់អ្នក។ ខណៈពេលដែលអ្នកគ្រប់គ្នានៅតែមមាញឹកក្នុងការលេង និងទិញទំនិញ អ្នកបានចាប់ផ្ដើមកិច្ចការរបស់អ្នកបានយ៉ាងល្អ។ ជាមួយនឹងសមិទ្ធិផលដែលអ្នកសម្រេចបាន អ្នកត្រូវបានគេកោតសរសើរយ៉ាងខ្លាំងពីថ្នាក់លើរបស់អ្នក។ ដូច្នេះហើយ ប្រាក់លើកទឹកចិត្ត ក៏កើនឡើងតាមហ្នឹងដែរ។ ប្រសិនបើអ្នកធ្វើអាជីវកម្ម កណ្តុរចាប់យកនិន្នាការប្រតិបត្តិការនៃទីផ្សារ…



















