
កម្រមានអ្នកដឹង! សំបកក្រូចលាយយ៉ាអួរ ធ្វើតាម ៣ របៀបនេះជួយកម្ចាត់មុន ស្បែកមុខភ្លឺស្អាត
សំបកក្រូចមានអត្ថប្រយោជន៍ច្រើនណាស់ ហើយយើងងាយស្រួលប្រមូលវាមកប្រើប្រាស់ និងមិនទាមទារការចំណាយច្រើនឡើយ។ វាដើរតួយ៉ាងសំខាន់ក្នុងការលើកសម្រស់របស់អ្នកឲ្យកាន់តែស្រស់ស្អាត បើអ្នកអនុវត្តបានត្រឹមត្រូវតាម ៣ របៀបខាងក្រោម៖ ៣) ព្យាបាលមុខមុន សំបកក្រូចមានសមត្ថភាពក្នុងការជម្រុះកោសិកាងាប់ និងមុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព ហើយវាអាចព្យាបាលមុខមុន ផ្តល់ឲ្យស្បែកភ្លឺចែងចាំងថែមទៀតផង។ លើសពីនេះវាក៏អាចបំបាត់ស្លាកស្នាមដែលជាប់នៅលើស្បែក ដែលមនុស្សជាច្រើនជួបបញ្ហានេះ។ វិធីធ្វើ គឺអ្នកគ្រាន់តែយកសំបកក្រូចមកលាងជាមួយអំបិល ដើម្បីកម្ចាត់មេរោគផ្សេងៗជាប់នៅលើនោះ ហើយដាក់សំបកក្រូចលាយចូលជាមួយយ៉ាអួរ ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារពីរបីដំណក់ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយកូរចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកល្បាយដែលយើងបានលាយនោះ មកលាបលើផ្ទៃមុខ ហើយទុកចោលមួយម៉ោង សឹមលាងដោយប្រើប្រាស់ទឹកត្រជាក់ធម្មតាជាការស្រេច។ ២) ប្រៀបដូចរបាំងពង្រឹងស្បែកមុខ…




















