
តើនារីមួយណាដែលអ្នកគិតថា ជាមនុស្សជោគជ័យបំផុត? រើសមួយដើម្បីដឹងថា អ្នកឈ្លាសវៃកម្រិតណា
ផ្អែកលើលទ្ធផលនៃការសិក្សាកន្លងមកលើភាសារាងកាយ វាត្រូវបានគេរកឃើញថា គ្រាន់តែកាយវិការក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងផងដែរ។ សូមជ្រើសរើសរូបភាពនារីតែមួយ ដែលអ្នកគិតថា ជាមនុស្សជោគជ័យបំផុត ហើយបន្ទាប់មកមើលថា តើបុគ្គលិកលក្ខណៈរបស់អ្នកត្រូវនឹងការព្យាករណ៍ផ្លូវចិត្តដែរឬទេ? ទី 1 ប្រសិនបើអ្នកគិតថា នារីដំបូងគឺជានារីដែលជោគជ័យបំផុតបង្ហាញថា អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ និងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗដោយមិនស្ទាក់ស្ទើរ ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហាដែលកើតឡើងដោយភាពវិជ្ជមាន ដោយភាពរីករាយ និងទំនុកចិត្ត។ អ្នកក៏ជាមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការ ដើម្បីឱ្យអ្នកដទៃគោរពខ្លួនឯង ហើយក៏ជាមនុស្សដែលចូលចិត្តប្រកួតប្រជែងមិនងាយនឹងចុះចាញ់ទៀតផង ។ ទី 2 ប្រសិនបើអ្នកគិតថានារីទី ២ ជោគជ័យបំផុត បង្ហាញថា អ្នកប្រើបេះដូងច្រើនជាងខួរក្បាល នៅពេលធ្វើការសម្រេចចិត្តផ្សេងៗ ដូច្នេះអ្នកជ្រើសរើសផ្លូវដែលសម្លេងក្នុងចិត្តគិតថាល្អបំផុត…




















