ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥ អ្នកឆ្នាំទាំង ៣ ក្ដាប់បានឱកាសធំ ជីកគាស់បានសំណាង អាចរកលុយបានច្រើន

ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥ អ្នកឆ្នាំទាំង ៣ ក្ដាប់បានឱកាសធំ ជីកគាស់បានសំណាង អាចរកលុយបានច្រើន
ការផ្សាយពាណិជ្ជកម្ម

ស្វាគមន៍ឆ្នាំថ្មីនេះ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥ អ្នកកើតក្នុងឆ្នាំទាំង ៤ ក្ដាប់ឱកាសធំ មានសំណាងរកលុយបានច្រើនជាងគេ អាចទិញផ្ទះក៏បាន ទិញឡានក៏បានក្នុងអំឡុងពេលនេះ។

Cover Copy
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

១. ឆ្នាំរកា

ការផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកជំនាញហុងស៊ុយ ក្រោមឥទ្ធិពលល្អនៃកត្តាជាច្រើន អ្នកដែលកើតក្នុងឆ្នាំរកា ស្វាគមន៍ឆ្នាំថ្មីដោយមានគុណសម្បត្តិជាច្រើន ជាពិសេសសំណាងល្អ និងភាពរុងរឿងលើវិថីការងារ។ ជាមួយនឹងធាតុនៃលាភសំណាង អ្នកកើតឆ្នាំរកា មានឱកាសច្រើនក្នុងកិច្ចសហការល្អក្នុងការងារ គម្រោងការមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ មិនគួររំលងឡើយ។

ជាពិសេស អ្នកដែលកើតក្នុងឆ្នាំរកា ងាយនឹងជួបមនុស្សខ្ពង់ខ្ពស់ ដោយសារវត្តមានរបស់តារា ធូ វី ចាត់ទុកថាជាតារានៃរាជានិយម ដូច្នេះហើយទើបពួកគេតែងតែនាំមកនូវភាពសុខដុមរមនា ការចិញ្ចឹមបីបាច់ថែរក្សា ការពារ ការផ្សះផ្សា និង បំបែកឧបសគ្គ។ ដូច្នេះក្នុងឆ្នាំ ២០២៤ អ្នកដែលកើតក្នុងឆ្នាំរកា គួរតែពង្រីកទំនាក់ទំនងឱ្យបានសកម្ម ត្រៀមខ្លួនជួយអ្នកដទៃ និងបង្កើតទំនាក់ទំនងជាមួយមនុស្សថ្លៃថ្នូរ ដើម្បីទទួលបានការគាំទ្រទាន់ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម
4c7faca54e3cf4126fd236f939a815ae
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

២. ឆ្នាំឆ្លូវ

២០២៤ ថ្វីដ្បិតតែអ្នកកើតឆ្នាំឆ្លូវ នឹងជួបបញ្ហាដោយសារគ្រោះបញ្ហាតាយសួយ ក៏មិនបាច់បារម្ភខ្លាំងដែរ ព្រោះការងារនឹងនៅតែរីកចម្រើននៅពេលជាក់លាក់។ ដោយមានការជួយជ្រោមជ្រែងពីតារាសំណាងទាំង ៣ អ្នកដែលកើតក្នុងឆ្នាំឆ្លូវ រំពឹងថានឹងទទួលបានសមិទ្ធិផលល្អក្នុងការងារ។

ការផ្សាយពាណិជ្ជកម្ម

ពួកគេអាចទទួលបានជំនួយពីមនុស្សក្បែរខ្លួន នៅពេលដែលពួកគេជួបប្រទះការលំបាក ហើយអ្វីៗនឹងបញ្ចប់ដោយរីករាយ ទោះបីជាពួកគេប្រហែលជាត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនមុននោះក៏ដោយ។ អ្នកដែលចូលធ្វើការងារបច្ចេកទេសនឹងមានសមត្ថភាពសិក្សារបស់ពួកគេបន្ថែមទៀត ហើយពួកគេនឹងត្រូវបានរំពឹងថានឹងធ្វើជាម្ចាស់នៃបច្ចេកវិទ្យាថ្មីដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍អាជីពរបស់ពួកគេ។

59527d26d757c3bbea831068ee4d957c
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

៣. ឆ្នាំមមី

ការផ្សាយពាណិជ្ជកម្ម

មិនថាធ្វើការនៅការិយាល័យ ឬបើកក្រុមហ៊ុនផ្ទាល់ខ្លួនទេ អ្នកឆ្នាំសេះនឹងបង្កើតបាននូវពិភពផ្ទាល់ខ្លួន ក្លាយជាតារាភ្លឺក្នុងវិស័យដែលគេជ្រើសរើស។ ភាពបត់បែនក្នុងការគិត និងរបៀបធ្វើការ និងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍យ៉ាងប៉ិនប្រសប់ ធ្វើឱ្យមនុស្សដែលកើតក្នុងឆ្នាំសេះ ក្លាយជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់រាល់ការលើកកម្ពស់ភាពជាអ្នកដឹកនាំ។

រាសី​ឡើង​ខ្ពស់ត្រដែត ហើយ​មនុស្ស​ថ្លៃថ្នូរ​ត្រៀម​ខ្លួន​ជួយ ដូច្នេះ​ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២៤ អ្នក​នឹង​លែង​មាន​បញ្ហា​លុយកាក់​ទៀតហើយ​។ ក្រៅពីនេះ មនុស្សឆ្នាំនេះ ក៏អាចជួបនូវព្រឹត្តិការណ៍សប្បាយៗ ជួយឱ្យផ្លូវចិត្តមានភាពរីករាយ សប្បាយ មនុស្សនេះក៏មានសុទិដ្ឋិនិយម ហើយសំណាងកើតមកដោយធម្មជាតិ។

ការផ្សាយពាណិជ្ជកម្ម
4a04a10b519fa42dd9655549b49493e1
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

៤. ឆ្នាំកុរ

អ្នកកើត​ឆ្នាំ​ជ្រូកមានរាសី​ខ្ពស់ត្រដែត និង​មាន​ផ្កាយ​សំណាង​ច្រើន​ជួយជ្រោមជ្រែកអ្នកឱ្យ​មាន​ភាព​ចម្រុងចម្រើន​ខ្លាំង​។ ដូច្នេះហើយ ពេលជួបការលំបាក តែងមានអ្នកជួយអ្នកជម្នះរាល់បញ្ហា ជីវិតមានភាពរីករាយ កម្រនឹងមានការព្រួយបារម្មណ៍ណាស់។

ការផ្សាយពាណិជ្ជកម្ម

ថ្វីដ្និតតែអ្នកដែលកើតក្នុងឆ្នាំជ្រូកអាចមើលទៅអស្ចារ្យ ប៉ុន្តែពួកគេមានភាពវៃឆ្លាតក្នុងការមើលឃើញឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ជាពិសេស​ទាក់ទង​នឹង​ការ​វិនិយោគ​ហិរញ្ញវត្ថុ អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​មាន​ចំណូល​មិន​នឹកស្មាន​ដល់​។ ដូច្នេះហើយ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ អ្នកដែលកើតក្នុងឆ្នាំជ្រូកនឹងសម្រេចបាននូវគោលដៅដែលបានកំណត់។ នៅពេលនោះ មិនត្រឹមតែមានផ្ទះ និងឡានទំនើបប៉ុណ្ណោះទេ ថែមទាំងមានមុខរបររីកចម្រើន លុយកាក់ហូរហៀរ និងមានគ្រួសារសុខសាន្តទៀតផង៕

ការផ្សាយពាណិជ្ជកម្ម