
ដើមខែដើមទ្រព្យ! ២-៨ សីហា អ្នកកើតឆ្នាំទាំង ៣ ដល់វេលាទទួលយកលាភសំណាងហើយ
សម្រាប់សប្តាហ៍ថ្មីនៃខែសីហា ចន្លោះពីថ្ងៃទី ២ ដល់ ៨ សីហាខាងមុខនេះ តាមហោរាសាស្ត្របានដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ នឹងមានរាសីឡើងខ្ពស់ត្រដែត អាចជោគជ័យទាំងក្នុងអាជីពការងារ/ជំនួញ និងស្នេហា៖ អ្នកកើតឆ្នាំវក (ស្វា) មានសញ្ញាល្អច្រើនដល់អ្នកកើតឆ្នាំវកនៅសប្តាហ៍ថ្មីនេះ ហើយបើនិយាយពីទំនាក់ទំនងគូស្វាមីភរិយាគឺឃើញថាល្អ ចេះមានការយោគយល់ ដែលអាចបង្កើតសុភមង្គលពេញលេញចូលដល់ក្រុមគ្រួសារ។ ជាងនេះក្នុងអាជីពការងារ ទោះមិនសូវស្ទាត់ជំនាញក្តី ក៏អ្នកនឹងឃើញឱកាសច្រើននៅសប្តាហ៍នេះ ហើយក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកដឹកនាំខាងលើផងដែរ។ សម្រាប់អ្នកមានអាជីវកម្មក្នុងដៃឯណោះ ក៏អាចបង្កើតផ្លែផ្កាចេញជាប្រាក់ចំណេញច្រើន ដើម្បីប៉ះប៉ូវនិងដោះស្រាយបញ្ហាធ្លាប់បានកើតឡើងកន្លងមក។ អ្នកកើតឆ្នាំជូត (កណ្តុរ) នៅកន្លែងធ្វើការអាចជួបប្រទះបញ្ហាបន្តិចបន្តួចនៅដើមសប្តាហ៍ តែបញ្ហាទាំងឡាយនឹងអាចដោះស្រាយបានយ៉ាងរលូន ជាពិសេសនៅចុងសប្តាហ៍អ្នកនឹងទទួលបានអារម្មណ៍ល្អប្រសើរឡើងវិញ តាមរយៈលាភសំណាងដែលមកដល់។ និយាយពីផ្នែកទ្រព្យបន្តិច…




















