ប្លែកៗ

Fddf
ប្លែកៗ

ហោរាសាស្ត្រ ០៦-១២ មិនា៖ ម្ចាស់​ឆ្នាំ​ទាំង ៣ កុំ​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​ពេក ប្រយ័ត្ន​ឡុងចុង

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម អាច​នឹង​មិន​ទទួល​បាន​សំណាង​ល្អ​ប៉ុន្មាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ អាច​នឹង​មាន​គេ​តាម​បៀតបៀន​ ឬ​កាច់កុង​នៅ​ចន្លោះ​សប្តាហ៍​ថ្មី​នេះ។ ជា​រួម​កុំ​ឆាប់​ជឿ​នរណា​ពេក គេ​និយាយ​អ្វី គេ​ចង់​ឲ្យ​ផល​ចំណេញ​អ្វី ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់៖ អ្នក​កើត​ឆ្នាំ​មមី – សេះ បើ​អ្នក​ចង់​ជម្នះ​ការ​លំបាក មិន​ត្រូវ​ចុះចាញ់​នឹង​ពេលវេលា​ពេល​ខាង​មុខ​នេះ។ ចាប់​ពី​ដើម​សប្តាហ៍​ថ្ងៃ​ទី ០៦ មិនានេះតទៅ អាច​ថា​អ្នក​រាង​ទទួល​អារម្មណ៍​ឯកោ​បន្តិច មិន​សូវ​មាន​គេ​អើពើ តែ​កុំ​បោះបង់​អី ចូរ​បន្ត​ភាព​ជា​ខ្លួន​ឯង ហើយ​ខំ​ប្រឹង​ត​ទៅ​ទៀត។ យ៉ាង​ណា​ក៏​សូម​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​អាក្រក់​ក្បែរ​ខ្លួន​ផង​ដែរ ព្រោះ​គេ​កំពុង​រក​ចន្លោះ​ប្រហោង​មក​កាច់កុង​អ្នក​ហើយ។ មួយ​ទៀត​កុំ​ឆាប់​ស្តាប់​យោបល់​ឬ​ជឿ​នរណា​ម្នាក់​លឿន​ពេក ក្នុង​កំឡុង​ពេល​នេះ។ ផ្នែក​ចំណូល​អ្នក​នៅ​តែ​ហូរ​ចូល​ជា​រឿយៗ តែ​គ្រាន់​ថា សំណាង​មិន​សូវ​មាន ហើយ​អាច​មាន​គេ​ចាំ​កាច់កុង​ច្រើន។…

Gfgfg
ប្លែកៗ

៦-៧-៨ មិនា ចិន​សែ​ថា​ឆ្នាំ ៣ ដូច​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ បើក​ភ្នែក​ឃើញ​លុយ​មុខ​ផ្ទះ

តាម​ក្បួន​ចិន​សែ​បាន​ទស្សន៍ទាយ​ឃើញ​ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៣ នៅ​ចន្លោះ​ពេល ៣ ថ្ងៃនៃខែមិនា ពោល​រាប់​ពី​ថ្ងៃ​ទី ៦-៧ និង ៨ ដែល​វាសនា​របស់​ពួក​គេ ដូច​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ បើក​ភ្នែក​ឃើញ​លុយ ឃើញ​លាភ​នៅ​ចំ​មុខ​ផ្ទះ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ សញ្ញា​រាសី​ចក្រ​ម្ចាស់​ឆ្នាំ​ឆ្លូវ នៅ​ខណៈ​ពេល ​៣ ​ថ្ងៃ​ខាងមុខ នៃ​ខែមិនានេះ នឹង​ផ្លាស់ប្តូរ​ទាំង​ស្រុង ពោល​ប្រុង​នឹង​ឡើង​មក​ក្លាយ​ជា​អ្នក​មាន​ត្រឹម​មួយ​ពព្រិច​ភ្នែក ប្រសិន​អ្នក​ចេះ​ចាប់​ឱកាស ទាញ​ប្រយោជន៍​ពី​វា។ វិញ្ញាណ​អាក្រក់ បញ្ហា​ទាំង​ឡាយ ដែល​តាម​យាយី​នឹង​រសាត់​បាត់​អស់​យ៉ាងយូរត្រឹមថ្ងៃសិទ្ធនារី ៨ មិនានេះ​ត​ទៅ។ ការ​ខិតខំ​ទាំង​ឡាយ​របស់​អ្នក​នឹង​បង្ហាញ​ផ្លែផ្កា​មក​ហើយ ភាព​រុងរឿង…

Ryytyt
ប្លែកៗ

បើកសន្លឹកបៀរមួយ ដើម្បីដឹងថាមានអ្វីកំពុងរង់ចាំអ្នកនៅសប្តាហ៍ក្រោយនេះ?

សប្ដាហ៍ថ្មី ចន្លោះថ្ងៃ ០៦ ដល់ ១២ នៃខែមិនាក៏នឹងរំកិលចូលមកដល់ទៀតហើយ ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃគឺលឿនណាស់ ហើយមានរឿងរ៉ាវជាច្រើនដែលយើងបានឆ្លងកាត់ ដែលរឿងខ្លះក៏ល្អ ខ្លះក៏អាក្រក់ តែគ្រប់រឿងរ៉ាវទាំងអស់វាជាបទពិសោធន៍សម្រាប់ជីវិត។ តាមរយៈការជ្រើសរើសនៅសន្លឹកបៀរ ១ ក្នុងចំណោមសន្លឹកបៀរទាំង ៤ ដូចក្នុងរូបភាពបានបង្ហាញ យើងអាចទស្សន៍ទាយដឹងនូវអ្វីដែលអ្នកអាចនឹងជួបនៅសប្តាហ៍ក្រោយ៖ សន្លឹកបៀរទី ១ ការជ្រើសរើសនេះ បង្ហាញនូវអំណោយដែលនឹងធ្លាក់មកដល់អ្នក ឥទ្ធិពលវិជ្ជមានសម្រាប់ជីវិតក៏នឹងបានមកដល់ហើយក្នុងជីវិតរបស់អ្នកនៅសប្តាហ៍ក្រោយនេះ។ បើអ្នកប្រកបអាជីវកម្មនឹងទទួលបានផលចំណេញខ្ពស់ ហើយបើក្នុងអាជីពការងារក៏នឹងជួបសំណាងជាងសប្តាហ៍មុនៗទាំងអស់។ សន្លឹកបៀរទី ២ អ្នកបានជ្រើសរើសសន្លឹកបៀរ នៃក្តីស្រលាញ់ ដែលនេះបង្ហាញថា អ្នកនឹងទទួលបានភាពរីករាយក្នុងទំនាក់ទំនងស្នេហានៅសប្តាហ៍ក្រោយ។ ជាមួយដៃគូបើជួបរឿងល្អក់កករនឹងគ្នា ក៏នឹងរកឃើញដំណោះស្រាយនៅពេលខាងមុខនេះ…

Eret
ប្លែកៗ

ហោរាសាស្រ្ត៖ ម្ចាស់ឆ្នាំទាំង ៥ មិនថាប្រុសឬស្រី បើចូលរោងការឆ្នាំនេះល្អ ព្រោះនឹងអាចមានបានលឿន

នៅឆ្នាំ ២០២៣ សម្រាប់ម្ចាស់ឆ្នាំទាំង ៥ ខាងក្រោម មិនថាបុរសឬស្ត្រី បើចូលរងជ័យ រៀបអាពាហ៍ពិពាហ៍ នោះតាមហោរាសាស្ត្រទាយមកថា នឹងមានសុភមង្គលខ្លាំង ហើយក៏ថែមទាំងអាចក្លាយជាអ្នកមានទៀតផង៖ អ្នកកើតឆ្នាំជូត – កណ្តុរ តាមហោរាសាស្រ្ត លាភសំណាងធំ នឹងបើកផ្លូវដល់ម្ចាស់ឆ្នាំជូត ប្រសិនពួកគេបើកចិត្ត ទទួលយកការរៀបការនៅឆ្នាំ ២០២៣។ ជាងនេះ ពួកគេក៏នឹងរកបានមនុស្សដ៏សក្តិសមសម្រាប់ជីវិតគូផងដែរ ជារួមទៅ បើស្រលាញ់គ្នាល្មមៗ ម្ចាស់ឆ្នាំជូត មិនគួរបង្អង់យូរទៀតទេ អាចថាពេលនេះក៏បាន ឬចុងឆ្នាំក៏បាន គួរតែចូលរោងជ័យ គឺល្អបំផុត។ អ្នកកើតឆ្នាំខាល –…

ហងងហ
ប្លែកៗ

ចង់​ពង្រឹង​ការ​ចងចាំ ខួរក្បាល​ដំណើរការ​ល្អ នេះ​អាហារ ៤ អ្នក​មិន​ត្រូវ​មើល​រំលង​ទេ

អាហារ​ទាំង ៤ ខាង​ក្រោម​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ពង្រឹង​ការ​ចងចាំ មិន​ថា​តែ​សម្រាប់​ក្មេង​តូចៗ ក៏​ដូច​ជា​មនុស្ស​ធំ​ទាំង​ឡាយ។ អ្នក​គួរ​តែ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប្រសិន​ជា​អាច៖ ៤) ត្រី​ យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ឲ្យ​ដឹង​ថា សាច់​ត្រី​ដូច​ជា​ត្រី​សាម៉ុង ត្រី​ធូណា មាន​ផ្ទុក​ខ្លាញ់​ល្អ​ច្រើន ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល ហើយ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ វីតាមីន B ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​សុទ្ធ​តែ​មាន​នៅ​ក្នុង​នោះ​ផង​ដែរ។ ៣) ផ្កា​ខាត់ណា ផ្កា​ខាត់​ណា​ជា​បន្លែ​ម្យ៉ាង ដែល​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ការ​ចងចាំ ហើយ​អ្នក​គួរ​ទទួល​ទាន​វា​យ៉ាង​ហោច​ណាស់ ២-៣ ពេល​ក្នុង​មួយ​សប្តាហ៍។ វា​ជា​ប្រភព​វីតាមីន K និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វីតាមីន​ដែល​រលាយ​ខ្លាញ់​នេះ នឹង​ជួយ​បង្កើត…

Ghhg
ប្លែកៗ

ហេតុផល​ល្អៗ ៥ ដែល​អ្នក​គួរ​ផឹក​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​មុន​ចូល​គេង​រៀងរាល់​យប់

ខ្ទឹម​បារាំង​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ កែច្នៃ​នៅ​ក្នុង​ម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជា​ឱសថ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​ផង​ដែរ ប្រសិន​អ្នក​ដឹង​ពី​របៀប​ប្រើប្រាស់​វា​ឲ្យ​ត្រឹម​តាម​ក្បួន។ អ្នក​អាច​ធ្វើ​ទឹក​ខ្ទឹម​បារាំង​សម្រាប់​ទទួល​ទាន​ដោយ​ខ្លួន​ឯង​បាន ព្រោះ​វា​ផ្តល់​ប្រយោជន៍​ធំៗ ៥ សម្រាប់​រាងកាយ។ វិធី​ធ្វើ​គឺ​អ្នក​គ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​ជា​ចំណិតៗ ហើយ​ដាក់​ក្នុង​ឆ្នាំង​ដាំ​ទឹក​ពុះ រួច​លើក​មក​ទទួល​ទាន​ដូច​ទឹក​តែ។ ៥) ជួយ​បន្សាប​ជាតិ​ពុល ដោយសារ​រសជាតិ​ហឹរ ក្រពុល​នៃ​ខ្ទឹម​បារាំង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចូលចិត្ត​ទទួល​ទាន​ទេ តែ​យ៉ាង​ណា​វា​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ការ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​នៅ​ពេល​យប់ ជួយ​លើក​កម្ពស់​មុខងារ​មេតាប៉ូលីស​ក្នុង​រាងកាយ ដែល​ល្អ​ខ្លាំង​សម្រាប់​សុខភាព។ ៤) ព្យាបាល​ជំងឺ​គ្រុន ពេល​រាងកាយ​ញ័រញាក់ គ្រុន ជា​ពិសេស​នៅ​រដូវ​រងា និង​ស្លឹក​ឈើ​ជ្រុះ វា​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ផ្ដាសាយ និង​ក្អក​ផង​ដែរ។ វា​អាច​ដើរ​តួ​ជា​អ្នក​ព្យាបាល​ជំងឺ​ទាំង​អស់​ខាង​លើ​បាន​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​នៅ​ពេល​យប់។ ខ្ទឹម​បារាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​អាលីស៊ីន ដែល​មាន​ឥទ្ធិពល​សម្លាប់​មេមរោគ…

Untitled 1ttrtr
ប្លែកៗ

នេះ “ម៉ោង​មាស” ដែល​អ្នក​គួរ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់

Golden Hour ឬ​យើង​និយម​ហៅ​ថា “ម៉ោង​មាស” គឺ​សំដៅ​ទៅ​ពេលវេលា​ដ៏​សក្តិសម​និង​ល្អ​បំផុត ក្នុង​ការ​សម្រេច​ធ្វើ​រឿង​អ្វី​មួយ។ សម្រាប់​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ដែល​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​ក៏​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មួយ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ខ្វាយខ្វល់​ពី​ទម្ងន់​រាងកាយ។ ប្រសិន​អ្នក​ចង់​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ ឬ​ចង់​សម្រក​ទម្ងន់​ អ្នក​ត្រូវ​អនុវត្ត​របៀប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តាម​ ៣ ចំណុច​ខាង​ក្រោម៖ ៣) ពេលវេលា​ល្អ​ដែល​គួរ​ទទួល​ទាន មិន​ចេះ​តែ​ទទួល​ទាន​តាម​តែ​ចិត្ត​ចង់​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​នឹង​ចង្វាក់​នៃ​ការ​គេង​របស់​អ្នក។ លើស​ពី​នេះ​បើ​អ្នក​បរិភោគ​យប់​ពេក ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​បាន​ល្អ ទៅ​ជា​ស្តុក​ខ្លាញ់​លើស​នៅ​ក្នុង​ខ្លួន។ យោង​ទៅ​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ចន្លោះ​ពី​ម៉ោង ៦ ល្ងាច​ទៅ ម៉ោង ៩ យប់។ ម៉ោង​ល្អ​បំផុត (Golden Hour) គឺ…

Gffg
ប្លែកៗ

ចែក​គ្នា​ដឹង! សុបិន ៤ ជា​ប្រផ្នូលហៅលាភ​ មិន​យូរ​មិន​ឆាប់​ក្នុង​ផ្ទះ​អ្នក​ នឹង​ទទួល​បាន​ដំណឹង​ល្អ

តាម​ក្បួន​ចាស់ៗ​ពី​បុរាណ​ ការ​យល់​សុបិន​នីមួយៗ សុទ្ធ​តែ​មាន​ប្រផ្នូល​ល្អ​និង​អាក្រក់ ពោល​វា​ប្រៀប​ដូច​ជា​ការ​ឲ្យ​តម្រុយ​នៃ​ហេតុការណ៍​មួយ​ក្នុង​ជីវិត​មុន​អ៊ីចឹង។ យ៉ាង​ណា​ខាង​ក្រោម ៤ នេះ ជា​សុបិន​ដែល​ឲ្យ​ប្រផ្នូល​ល្អ ដែល Knongsrok ចង់​លើក​មក​ចែករំលែក៖ ១) សុបិន​ឃើញ​រាប់​លុយ សុបិន​ឃើញ​ក្រដាស​ប្រាក់ គឺ​តំណាង​ឲ្យ​សេចក្តី​ល្អ ហើយ​ប្រសិន​ឃើញ​កំពុង​រាប់​លុយ​ទៀត នោះ​បង្ហាញ​ថា អ្នក​នឹង​មាន​លុយ​ច្រើន​ដូច​ធ្លាក់​ពី​លើ​មេឃ​ ពោល​កិច្ច​ការងារ ការ​រកស៊ី​នឹង​រលូន​អាច​បង្កើត​ចំណូល​ជា​ច្រើន​ឲ្យ​អ្នក។ ២) សុបិន​ឃើញ​ឥន្ទធនូ ប្រសិន​អ្នក​សុបិន​ឃើញ​ឥន្ទធនូ នោះ​ជា​ប្រផ្នូល​បង្ហាញ​ថា នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ដែល​គេ​ស្ថិត​នៅ​ចំណុច​ខ្ពស់​ជាង​អ្នក ហើយ​បើ​និយាយ​ពី​ក្នុង​ការ​ធ្វើ​ជំនួញ អ្នក​នឹង​ទទួល​បាន​លុយ​ធំ​ចូល​មក​នៅ​ប៉ុន្មាន​ខ​បន្ទាប់។ ៣) សុបិន​ឃើញ​ចាប់​ត្រី​ធំ ជា​ប្រផ្នូល​ល្អ​មួយ ដែល​បង្ហាញ​ថា…

Fddf
ប្លែកៗ

ជ្រើសរើសទេវតាមួយ ដើម្បីទទួលយកសារណែនាំដ៏ល្អ សម្រាប់ដើមខែមិនានេះ

ធ្មេចបើកទំព័រទី ៣ ប្រចាំឆ្នាំ ២០២៣ បានចូលមកដល់។ ពេលវេលារយៈពេលជាង ៤ តើអ្នកបានជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត? យ៉ាងណាតាមរយៈអត្ថបទនេះ យើងនឹងបង្ហាញសារណែនាំដ៏ល្អសម្រាប់ជីវិតរបស់អ្នកនៅកំឡុងខែមិនានេះ ដែលអ្នកគួរតែទទួលបាន៖ ទេវតាទី ១ អ្នកជាមនុស្សដែលកំណត់គោលដៅច្បាស់លាស់ និងដឹងច្បាស់ថាអ្នកគួរធ្វើអ្វីក្នុងជីវិត។ អ្នកមានទេពកោសល្យក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង ហើយនាំឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាពស្មុគស្មាញនៅខាងក្នុងរបស់អ្នក ដែលអ្នកលាយឡំនូវអារម្មណ៍សោកសៅជាច្រើន ហើយមិនសូវមានអ្នកដឹងពីអ្នកនោះទេ។ យល់ល្អពេលខ្លះគួរតែរៀនបើកចំហ ឲ្យមនុស្សក្បែរខ្លួននិងជិតស្និទ្ធនឹងអ្នកបំផុត បានដឹងលឺខ្លះ ព្រោះមិនប្រាកដថាគេមិនអាចជួយអ្នករហូតនោះទេ ក៏មានពេលខ្លះគេអាចមានយោបល់ល្អៗសម្រាប់អ្នកខ្លះដែរ។ ទេវតាទី ២ អ្នកជាមនុស្សដែលមានមិត្តភ័ក្ដិតិច តែពួកគេជាមិត្តល្អ ហើយទំនាក់ទំនងជ្រាលជ្រៅខ្លាំងណាស់។ អ្នកជាមនុស្សរាងត្រង់បន្តិច…

Tyty
ប្លែកៗ

ទឹកអប់ជួយមិនបានរហូតទេ បើចង់បានក្លិនក្រអូបធម្មជាតិចេញពីខាងក្នុង ត្រូវទទួលទានរបស់ ៥ យ៉ាងនេះ

ក្លិន​ខ្លួន​គឺ​ជា​ផ្នែក​មួយ​នៃ​មន្តស្នេហ៍​របស់​មនុស្ស ដែល​អាច​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​មក​ចង់​ក្បែរ។ជា​ពិសេស​គឺ​នារីៗ​ការ​ជ្រើសរើស​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិន​ដ៏​ទាក់ទាញ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ យ៉ាង​ណា​បើ​អ្នក​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប​ភាយ​ចេញ​ពី​ខាង​ក្នុង​នៃ​ស្បែក ឬ​ចេញ​ពី​ខ្លួន​ប្រៀប​ដូច​ធម្មជាតិ​ផ្តល់​ឲ្យ​គឺ​វា​ពិត​ជា​ពិបាក ប៉ុន្តែ​នៅ​អត្ថបទ​នេះ​យើង​សូម​ណែនាំ​របស់ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ហើយ​វា​អាច​ជួយ​បង្កើត​ក្លិន​ល្អ​ចេញ​ពី​ខ្លួន​របស់​អ្នក​បាន៖ ១) ប៉េងប៉ោះ ប្រភេទ​បន្លែ​មួយ​នេះ គឺ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចូល​ទៅ​សម្លាប់​បាក់តេរី​និង​មេរោគ​ក្នុង​ខ្លួន តាម​បែប​ធម្មជាតិ ហើយ​ជាង​នេះ​ក៏​កាត់​បន្ថយ​បរិមាណ​បាក់តេរី​ដែល​អាច​បង្ក​ក្លិន​មិន​ល្អ​លើ​ខ្លួនប្រាណ​របស់​យើង​ផែរ។ លើស​ពី​នេះ​ក៏​ជួយ​បង្រួម​រន្ធ​ញើស​ឲ្យ​តូច​ជាង​មុន ដែល​វា​អាច​គ្រប់គ្រង​ពី​ការ​បញ្ចេញ​ជាតិ​រំអិល​នៃ​ញើស​ហួស​ប្រមាណ។ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ប៉េងប៉ោះ​ក្រឡុក​កន្លះ​កែវ/ថ្ងៃ ឬ​ទទួល​ទាន​វា​ស្រស់ៗ​ក៏​បាន។ ២) តែ​បៃតង តែបៃតង​ជា​របស់​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន ហើយ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ទៀត​សោត​ក៏​ផ្តល់​អត្ថប្រយោជន៍ ដែល​អាច​ជួយ​ឲ្យ​ក្លិន​ខ្លួន​មាន​ភាព​ឈ្ងុយ​ល្អ ហើយ​ទាំង​ក្លិន​ជើង​ក៏​ដូច​គ្នា។ វា​ក៏​មាន​សារធាតុ​ដែល​ជួយ​លុបបំបាត់​ជាតិ​ពុល​ក្នុង​ខ្លួន តែ​សូម​ណែនាំ​កុំ​សូវ​ទទួល​ទាន​ជាមួយ​ស្ករ យល់​ល្អ​គួរ​ប្រើប្រាស់​ទឹកឃ្មុំ​ជំនួស​បើ​ចាំ​បាច់ ដោយ​ប្រើប្រាស់​ទឹក​ឃ្មុំ​ក៏​វា​មិន​ងាយ​ឲ្យ​យើង​គីឡូ​ផង​ដែរ។ ៣)…

Dfdf
ប្លែកៗ

ប្រយ័ត្ន​តែ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​ទម្លាប់​មិន​ល្អ ៥ នៅ​ពេល​ព្រឹក

បើ​ចង់​ទទួល​បាន​សុខភាព​ល្អ បញ្ចៀស​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ រៀងរាល់​ពេល​ព្រឹក អ្នក​ត្រូវ​ហាមផ្តាច់​កុំ​អនុវត្ត​សកម្មភាព ៥ នេះ​ឲ្យ​សោះ៖ ៥) រួម​ភេទ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ពី​គេង រាងកាយ​តែងតែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​នឹង​បណ្តាល​ឲ្យ​មាន​ការ​រំញោច​ចរាចរ​ឈាម​ខ្លាំង ហើយ​អាច​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើត​ជា​ជំងឺ​គាំង​បេះដូង ដាច់​សរសៃឈាម​ជា​ដើម។ ៤) ឆេវឆាវ​ទាំង​ព្រលឹម ពេល​ឈាម​ស្ថិត​ក្នុង​សភាព Viscous នោះ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល​គឺ​ឡើង​ខ្ពស់​ណាស់។ ដូច្នេះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ឆេវឆាវ​ខ្លាំង​មួយ​រំពេច វា​ក៏​អាច​កន្រា្តក់​សរសៃឈាម​នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់ បណ្តាល​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​បាន។ ៣) ងើប​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​លឿន​ពេក នៅ​ពេល​ព្រឹក​ព្រលឹម​ពេក រាងកាយ​ដែល​ទទួល​សីតុណ្ហភាព​ខាង​ក្រៅ គឺ​ត្រជាក់​ខ្លាំង ដូច្នេះ​ការ​ហាត់ប្រាណ​នៅ​ព្រឹក​ព្រលឹម​ពេក នៅ​ខាង​ក្រៅ​ផ្ទះ គឺ​អាច​នាំ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ អាច​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​លើស​ឈាម…

Ghgh
ប្លែកៗ

​ម្ចាស់​ឆ្នាំ​ទាំង ៤ និស្ស័យ​អណ្ដែត អើតឆ្វេងឃើញលាភ ងាកស្តាំឃើញសំណាង ពេញ ២ ខែបន្ទាប់

រយៈ​ពេល ៦០ ​ថ្ងៃ​រាប់​ចាប់​ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ពោល​ល្បាក់​ ២ ខែ​ខាង​មុខ ​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មាន​និស្ស័យ​អណ្ដែត ឡើង​ខ្ពស់​គ្រប់​វិស័យ​ត្រជាក់ត្រជំ​ពេញ​មួយ​គ្រួសារ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​រីក​ជាមួយ​ទ្រព្យ ជាមួយ​លុយ​ចូល​ហោប៉ៅ តាម​ខ្សែ​សំណាង​ដែល​ព្រះ​ប្រទាន​ឲ្យ​នៅ​រយៈ​ពេល ២ ខែ​ខាង​មុខ។ គំនិត​គិត​ឃើញ​អ្វី​ល្អៗ ឲ្យ​អ្នក​អាច​ដើរ​នាំ​មុខ​គេ​ជានិច្ច​នៅ​ចន្លោះ​ពេល ៦០ ​ថ្ងៃ។ ជោគវាសនា​ម្ចាស់​ឆ្នាំ​រកា នឹង​មាន​ភាព​ស្ថិតស្ថេរ​លើ​ផ្នែក​សំណាង ត្រជាក់ត្រជំ​ពេញលេញ ដូច​បាន​ពរជ័យ​ពី​ឋានសួគ៌។ រឿងរ៉ាវ​នឹក​ស្មាន​មិន​ដល់ ភាព​ល្អ​ប្រសើរ នាំ​ឲ្យ​កើត​មាន​ការ​កោត​សរសើរ​ពី​មាត់​អ្នក​ដទៃ ល្មម​មនុស្ស​មួយ​ចំនួន​ច្រណែន​នឹង​ជីវិត​អ្នក។…

Dffd
ប្លែកៗ

លែង​លំបាក​ទៀត​ហើយ ចាប់​ពី​ថ្ងៃ ០៨/០៣/២៤ ម្ចាស់​ឆ្នាំ​ទាំង ៣ ក៏​នឹង​ដល់​ពេលវេលា​សោយសុខ

រឿងរ៉ាវ​ដែល​ពិបាក​កាល​ពី​មុន ចូល​មក​ដល់​ក្រោយ​ដើមខែថ្មីថ្មោង ថ្ងៃ​ទី ០៨ មិនា ឆ្នាំ ២០២៤ ឬ ០៨/០៣/២៤ នេះតទៅ នឹង​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្រែ​មក​សោយសុខ​វិញ​ហើយ។ តាម​ហោរាសាស្ត្រ គឺ​មើល​ឃើញ​ជោគវាសនា​ឆ្នាំ​ទាំង ៣ ដូច​ខាង​ក្រោម៖ អ្នក​កើត​ឆ្នាំ​វក – ស្វា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់ ​តែ​យ៉ាង​ណា​ជួន​ខ្លះ​ពួក​គេ​ខ្វះខាត​ឆន្ទៈ​ក្នុង​ការ​ព្យាយាម​បន្តិច ទើប​ជា​ហេតុ​នាំ​ឲ្យ​ការ​ក្លាយ​ជា​អ្នក​មាន ត្រូវ​បាន​រាំងស្ទះ​ដោយ​ដំណើរ​មួយ​ចំនួន​ក្នុង​ជីវិត។ សំណាង​ល្អ ព្រះ​នៃ​មហា​សំណាង​តែងតែ​នៅ​ក្បែរ​ម្ចាស់​ឆ្នាំ​វក​នេះ​ជានិច្ច ទើប​នាំ​ឲ្យ​ជីវិត​របស់​ពួក​គេ តែងតែ​រស់នៅ​ដោយ​ភាព​សុខសាន្ត មិន​ងាយ​នឹង​ជួប​រឿង​លំបាក​ឡើយ។ ឆ្នាំ ២០២៣ មិនមែន​ជា​ឆ្នាំ​ល្អ​សម្រាប់​ម្ចាស់​ឆ្នាំ​វក​ទេ តែ​ចូល​មក​ដល់​ឆ្នាំ ២០២៤…

Fgfg
ប្លែកៗ

ទឹកឃ្មុំ​មាន​សុទ្ធ​តែ​វីតាមីន​ល្អៗ តែ​បើ​អ្នក​ផឹក​ត្រូវ​ពេល ៤ នេះ ទើប​បាន​ប្រសិទ្ធភាព​ទ្វេ​ដង

ទឹក​ឃ្មុំ​សម្បូរ​ទៅ​ដោយ​វីតាមីន A, C, K ប៉ុន្តែ​ប្រសិន​បើ​អ្នក​ផឹក​វា នៅ​ពេល​ត្រឹមត្រូវ​ នោះ​វា​នឹង​បន្ថែម​ប្រសិទ្ធភាព​ទ្វេ​ដង៖ ១) ពេល​ព្រឹក បន្ទាប់​ពី​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់ ពេល​ព្រឹក​អ្នក​អាច​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដើម្បី​ឲ្យ​វា​ចូល​ទៅ​សម្អាត​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​រាងកាយ ហើយ​ជួយ​ឲ្យ​អ្នក​បន្ទោបង់​បាន​ស្រួល។ លើស​ពី​នេះ វា​ក៏​ជួយ​សម្អាត​ក្រពះ ហើយ​អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ខ្ពស់​ជាង​ទឹក​ដោះគោ​ដល់​ទៅ ៥ ដង។ ២) ពេល​រសៀល នៅ​ពេល​រសៀល អ្នក​គួរ​បន្ថែម​ការ​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ ដើម្បី​ជួយ​បំពេញ​ថាមពល អាច​ថា​កំឡុង​ពេល​ម៉ោង ៣-៤ រសៀល​គឺ​ល្អ​បំផុត។ ៣) ផឹក​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​គួរ​បន្ថែម​ទឹក​ឃ្មុំ​លាយ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ…

Gff
ប្លែកៗ

ប៉ះ​គូ​ណា​ខ្លះ? ប្រុស​ស្រី​ ៤ គូ​ដែល​កើត​ឆ្នាំ​ទាំង​នេះ បើ​រៀបការ​នឹង​គ្នា ប្រៀប​ដូច​ទ្រព្យ​រត់​រក​ទ្រព្យ

សម្រាប់​គូស្នេហ៍​ទាំង ៤ គូ​ខាង​ក្រោម តាម​រយៈ​ឆ្នាំ​កំណើត​ដែល​បាន​បង្ហាញ ប្រសិន​ពួក​គេ​រៀបការ​នឹង​គ្នា មិន​ថា​ស្រី​ឬ​ប្រុស​កើត​ឆ្នាំ​ណា​មួយ ឲ្យ​តែ​មាន​ឆ្នាំ​ទាំង​ពីរ​បញ្ចូល​គ្នា នោះ​តាម​ជើង​លេខ ពួក​គេ​នឹង​មាន​សំណាង អាច​ក្លាយ​ជា​អ្នក​មាន​ទៅ​ពេល​ខាង​មុខ៖ [ឧទាហរណ៍៖ ជូត + រោង ល្អ អ៊ីចឹង​ខាង​ប្រុស​ ជូត ឬ​ស្រី​ជូត ល្អ​ដូច​គ្នា] គូ​ស្នេហ៍​កើត​ឆ្នាំ​ជូត និង​រោង មនុស្ស​ដែល​កើត​ឆ្នាំ​ជូត តែងតែ​នូវ​មក​នាំ​ថាមពល​ស្រស់ស្រាយ​ក្នុង​ជីវិត ខណៈ​ដែល​ម្ចាស់​ឆ្នាំ​រោង តែងតែ​មាន​ភាព​ស្វាហាប់ និង​រស់រវើក​ជានិច្ច។ ដូច្នេះ​ហើយ បើ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា នោះ​នឹង​មក​នូវ​ការ​ផ្គុំ​មហិច្ឆតា​ធំ ក្តីស្រមៃ​ធំ អាច​ឆ្ពោះ​ទៅ​រក​វិថី​ជោគជ័យ​រួម​គ្នា​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​អ្នក​កើត​ឆ្នាំ​ជូត…

Hggh
ប្លែកៗ

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

20
ប្លែកៗ

ចង់បានក្លៀកសស្អាតដូចតារាកូរ៉េ ជៀសវាងកុំប្រើប្រាស់ផលិតផលលាបក្លៀកអី!

មនុស្សមួយចំនួនតែងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីបំបាត់ក្លិននៅលើរាងកាយ។ ក្នុងនោះការបំបាត់ក្លិននៅបរិវេណក្លៀកគឺជាវិធីសាស្រ្តមួយដែលគេច្រើននិយមធ្វើ។ ផលិតផលបំបាត់ក្លិនក្លៀកមានច្រើនប្រភេទដូចជាលាបឬលុញនិងស្រ្ពាយបាញ់ជាដើម។ យ៉ាងណាមិញ ផលិតផលទាំងនោះបានផ្ទុកនូវសារធាតុគីមីផ្សេងៗដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពដែលអ្នកអាចនឹងមិនដឹងពីមុនមក៖ ១. ប្រតិកម្មស្បែក ផលិតផលលុញក្លៀកភាគច្រើនមានផ្ទុកនូវជាតិអេតាណុលដែលនាំឲ្យក្លៀកបាត់បង់ភាពសំណើមនិងធ្វើឲ្យឡើងរោលឬរមាស់។ ក្រៅពីនេះ វាក៏មានផ្ទុកនូវសារធាតុគីមីផ្សេងៗទៀតដូចជា Triclosan ដែលធ្វើឲ្យស្បែកងាយនឹងប្រតិកម្ម។ ២. ប្រឈមនឹងជម្ងឺភ្លេចភ្លាំង ផលិតផលលាបក្លៀកត្រូវបានគេរកឃើញថាសម្បូរទៅដោយ Aluminum Derivatives. សារធាតុមួយនេះគឺជាកត្តាមួយដែលបណ្តាលកើតមានជម្ងឺភ្លេចភ្លាំងទៅលើមនុស្សចាស់ដូចនេះហើយអ្នកដែលប្រើប្រាស់ផលិតផលនេះអាចប្រឈមនឹងការភ្លេចច្រើនទៅថ្ងៃអនាគត។ ដើម្បីជៀសវាងបញ្ហាមួយនេះ អ្នកអាចជ្រើសរើសផលិតផលណាដែលគ្មានជាតិ Aluminum។ ៣. ប៉ះពាល់ដល់ការលូតលាស់ទារក ផលិតផលលាបក្លៀកមិនត្រឹមតែប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្ទាល់ទេថែមទាំងអាចមានឥទ្ធិពលដល់កូនៗទៀតផង។ វាមានផ្ទុកនូវជាតិ Paraben ដែលនាំឲ្យក្មេងឆាប់ពេញវ័យមុនអាយុ។ ចំណែកឯសារធាតុ Phthalates វិញអាចបណ្តាលឲ្យកោសិកាមុយតាស្យុងដែលនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកដូចជាបម្រែបម្រួលក្រូម៉ូសូមជាដើម។ ៤. បណ្តាលឲ្យកើតមហារីកសុដន់…

Ghgrt
ប្លែកៗ

ចែក​ឲ្យ​ស្រីៗ​ដឹង​ផង! ពេលវេលា​មាស ៥ ​ដែល​អ្នក​ត្រូវ​ថែ​រក្សា​ស្បែក​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ

ស្បែក​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​ស្រី ហើយ​ការ​ដែល​ចង់​បាន​ស្បែក​ទន់​រលោង មាន​សុខភាព​ល្អ វា​ជា​រឿង​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ និង​មាន​របៀប​ថែទាំ​ត្រឹមត្រូវ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ពេលវេលា​មាស ៥ ដែល​អ្នក​គួរ​ថែ​ទាំ​ស្បែក ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត៖ ០៧-០៨ ព្រឹក: លាង​មុខ​ហើយ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ បន្ទាប់​ភ្ញាក់​ពី​គេង អ្នក​គួរ​លាង​មុខ និង​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ថ្នមៗ ព្រោះ​ភាព​កខ្វក់​និង​បាក់តេរី​ចេញ​ពី​ស្រោម​ខ្នើយ ភួយ​ ជាតិ​ខ្លាញ់​លើស​នៅ​លើ​ស្បែក អាច​នឹង​ដក់​ជាប់ បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស អាច​ក្លាយ​ជា​មុន ប្រសិន​អ្នក​មិន​បាន​សម្អាត​ដិតដល់​នៅ​ពេល​ព្រឹក។ បន្ថែម​ពី​នេះ ទោះ​រវល់​ប៉ុណ្ណា អ្នក​ក៏​មិន​គួរ​រំលង​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​រៀងរាល់​ព្រឹក​ផង​ដែរ ព្រោះ​វា​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ផល​ប៉ះពាល់​នៃ​ពន្លឺ​ព្រះ​អាទិត្យ ក៏​ដូច​ជា​ពន្លឺ​ចេញ​ពី​កុំព្យូទ័រ ទូរស័ព្ទ ដែល​អាច​កាត់​បន្ថយ​ភាព​ចាស់។ ម៉ោង​…

Gffgrt
ប្លែកៗ

ធូរថ្លៃទេរបស់ ៥ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​បញ្ចៀស​ជំងឺ​ នាំ​ឲ្យ​អាយុ​វែង

ប្រភេទ​អាហារ​និង​ភេសជ្ជៈ​ដែល​អាច​ទទួល​ទាន​បាន​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម គឺ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​មាន​ឥទ្ធិពល​អាច​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន ហើយ​អាច​មាន​អាយុ​វែង៖ ៥) តែបៃតង នៅ​ក្នុង​សារធាតុ​ចិញ្ចឹម​នៃ​តែ​បៃតង គឺ​មាន​ផ្ទុក​ជាតិ​រ៉ែ ​វីតាមីន​ជា​ច្រើន លាយឡំ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំង​ចំពោះ​សុខភាព។ លើស​ពី​នេះ​ទម្លាប់​ទទួល​ទាន​តែ​បៃតង​ក្តៅៗ​រាល់​ថ្ងៃ​ ក៏​ជួយ​ពង្រឹង​ផ្នែក​បេះដូង​របស់​អ្នក ឲ្យ​មាន​ដំណើរការ​ឈាម​រត់​ស្រួលផង​ដែរ។ ជាងនេះការ​ផឹក​តែ​បៃតង​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន ដូច​ជា​ជំងឺ​ទឹកនោមផ្អែម បេះដូង មហារីក បែប​នេះ​ចន្លោះ ៣ ទៅ ៥ ពែង​ក្នុង​មួយ​ថ្ងៃ រាប់​ថា​សក្តិសម​នឹង​ផ្តល់​ប្រយោជន៍​សុខភាព​ច្រើន​បំផុត។ ៤) ខ្ទឹម​ស នៅ​ក្នុង​សមាសធាតុ​ខ្ទឹម​ស…

Rtrt
ប្លែកៗ

ចែករំលែក​គ្រឿង​ផ្សំ​ធម្មជាតិ​ ៥ អាច​ផ្តល់​សំណើម​ដល់​ស្បែក ត្រូវ​ម៉ាច់​នរណា​មាន​ជើង​ស្ងួត

មនុស្ស​ស្រី​ពេល​ខ្លះ​មិន​ហ៊ាន​នឹង​ស្លៀក​ខ្លី​ទៅ​ខាង​ក្រៅ​នោះ​ទេ ព្រោះ​ជើង​របស់​ពួក​គេ​មើល​ទៅ​គ្មាន​សំណើម ស្ងួត​ប្រេះ ដែល​មើល​ទៅ​មិន​រលោង​ទាល់​តែ​សោះ។ ​ថ្ងៃ​នេះ Knongsrok សូម​ណែនាំ​នៅ​គ្រឿង​ផ្សំ​ធម្មជាតិ ៥ ដែល​អាច​កែខៃ​បញ្ហា​ខាង​លើ​បាន ហើយ​កុំ​ភ្លេច​ចែករំលែក​ឲ្យ​គ្នា​យើង​បាន​ដឹង​ផង៖ ៥) ប្រេង​ដូង ប្រេងដូង​ជា​ថ្នាំ​លើក​សម្រស់​ស្រ្តី ​ពី​ក្បាល​ដល់​ចុង​ជើង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ អ្នក​គ្រាន់​តែ​យក​វា​មក​លាប​លើ​ផ្នែក​ជង្គង់ កែង​ជើង ក​ជើង នោះ​គឺ​អាច​ផ្តល់​សំណើម​ជា​ប្រចាំ​បាន​ហើយ តែ​មិន​ចាំ​បាច់​លាភ​វា​ច្រើន​ពេក​ទេ។ ៤) ប្រេងល្ហុង ប្រេងល្ហុង​មាន​សារធាតុ​ល្អៗ​ជា​ច្រើន ដែល​អាច​យក​ឈ្នះ​ស្បែក​ស្ងួត ហើយ​វា​ក៏​ជា​អាថ៌កំបាំង​ក្នុង​ការ​ការពារ​ស្បែក​ប្រេះ និង​ស្ងួត មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង​ផង​ដែរ។ អ្នក​អាច​បន្តក់​វា​មក​លាប​ដូច​ជា​ប្រេង​ដូង​អ៊ីចឹង​ដែរ ទៅ​លើ​ផ្នែក​ដែល​ធ្លាប់​ទទួល​រង​សភាព​ស្ងួត។ ៣) ប្រេង​អាល់ម៉ុង វា​ជួយ​ឲ្យ​ស្បែក​រាប​ស្មើ ហើយ​ក៏​មាន​ឥទ្ធិពល​ផ្តល់​សំណើម​ដល់​ស្បែក​ជើង​បាន​យ៉ាង​ល្អ​ផង​ដែរ។…

Hggh
ប្លែកៗ

ទោះហូបមិនដកមាត់ ក៏មិនធាត់ នេះ​តិចនិក​ទទួល​ទាន​អាហារ​សម្រន់ ៥ យ៉ាង

អាហារសម្រន់​ទោះ​វា​មាន​ផ្ទុក​នូវ​សារជាតិ​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​រាងកាយ ក៏​ជឿ​ថា​នៅ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​ដែរ ប្រសិន​អ្នក​ពុំ​មាន​របៀបរបប​នៃ​ការ​ទទួល​ទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ខាង​ក្រោម Knongsrok ចែករំលែក​តិចនិក​ទទួល​ទាន​អាហារ​សម្រន់ ៥ យ៉ាង ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន ហើយ​លែង​បារម្ភ​រឿង​ឡើង​ទម្ងន់​ទៀត​ទៅ៖ ៥) ទទួល​ទាន​វា​ដោយ​ឯកឯង នៅ​ពេល​ទទួល​ទាន​អាហារ​សម្រន់​ហាម​ផ្តាច់​កុំ​ទទួល​ទាន​កំឡុង​ពេល​អង្គុយ​ចុច​ទូរសព្ទ ឬ​មើល​ទូរទស្សន៍​អី​ឲ្យ​សោះ។ នេះ​វា​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ហូប​ដោយ​មិន​ដឹង​ខ្លួន បែប​នេះ​ចូរ​ទទួល​ទាន​វា​ដោយ​ឯកឯង ហើយ​រយៈ​ពេល ១០ នាទី​ជា​កំហិត រួច​ចាំ​មើល​ទៅ​គឺ​អ្នក​នឹង​ទទួល​ទាន​វា​ត្រឹម​តិចតួច​ដោយ​ស្វ័យប្រវត្តិ។ ៤) ជ្រើសរើស​ពេលវេលា​ត្រឹមត្រូវ ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​អាហារ​សម្រន់ គឺ​ចន្លោះ​ពី​ម៉ោង​ពេល​រសៀល ២ ទៅ ៥ ល្ងាច ដែល​ពេលវេលា​នេះ​ល្អ​សម្រាប់​ការ​រំលាយ ហើយ​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​តឹង​ពោះ​ពេក​នោះ​ទេ។ ៣) ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ដុត…