
តេស្ដផ្លូវជីវិត! អ្នកនឹងជោគជ័យអាស្រ័យលើការគិតដែរឬទេ? តោះទៅសាកល្បងទស្សន៍ទាយរកមើលការពិតបន្តិចទៅ
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ឆ័ត្រទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏មានចិត្តទូលាយ និងមានចិត្តសប្បុរសផងដែរ ព្រោះអ្នកគិតថាការផ្តល់ឲ្យវាមានន័យ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែអ្នករាល់គ្នាពេញចិត្តនឹងដើរតាមអ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ឆ័ត្រទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមានសេចក្ដីសុខ មនុស្សគ្រប់គ្នានឹងងាកមករកអ្នកពេលពួកគេមានការលំបាក ឬត្រូវការជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…




















