
ទង្វើច្បាស់ៗទាំង ៧ ចំណុច ដ្បិតថាសាមញ្ញ តែបញ្ជាក់ថា ម្នាក់នោះស្រឡាញ់អ្នកខ្លាំង ទើបអាចធ្វើរឿងទាំងនេះបាន
ការស្រឡាញ់ មិនមែនបញ្ចេញត្រឹមតែពាក្យសម្ដី ក៏អាចនិយាយថាស្រឡាញ់បាននោះឡើយ មនុស្សខ្លះ និយាយថាស្រឡាញ់រាល់ថ្ងៃក៏ដោយ តែជាក់ស្ដែងមែនទែនទៅ គេស្រឡាញ់ ត្រឹមតែពាក្យសម្ដី និយាយចោល និយាយដើម្បីឱ្យដៃគូស្ងប់ចិត្តតែប៉ុណ្ណោះ។ យ៉ាងណាមិញ មនុស្សដែលស្រឡាញ់អ្នកស្មោះ ទោះបីអ្នកមិនតបស្នងការស្រឡាញ់ចំពោះគេវិញក៏ដោយ ក៏គេនៅតែបង្ហាញទង្វើជាក់ច្បាស់ទាំង ៧ ចំណុចនេះ ឱ្យអ្នកបានឃើញ នេះបញ្ជាក់ថា គេនោះ ពិតជាស្រឡាញ់អ្នកខ្លាំងបំផុត។ ១. អាចអភ័យឱ្យអ្នកគ្រប់រឿង មិនថា មានរឿងអ្វី មិនថា អ្នកធ្វើទង្វើបែបណាចំពោះគេ ក៏មិនខ្វល់ថា អ្នកខុសយ៉ាងណា ក៏ម្នាក់នោះ នៅតែរក្សាអាកប្បកិរិយាធម្មតា មិនខឹង មិនប្រកាន់ចំពោះអ្នក…




















