
ឆ្នាំ ២០២២ ខាងមុខនេះ ខាល វក និងមមី កើបលាភធំ ទាំងស្នេហានិងការងារ រីកចំរើនទទួលបានលាភសំណាងគ្រប់ទឹក
ចាប់ពីដើមឆ្នាំ២០២២នេះតទៅ ឆ្នាំទាំង ៣ នេះមានសំណាងណាស់ ហើយក៏មាន “ ដំណើរកំសាន្ត” ផងដែរ ឆ្នាំផ្សេងៗទៀតអាចនឹងមានបញ្ហាចំពោះការដើរឆ្ងាយ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងជួបតែសេចក្តីសុខ ការងាររលូន ព្រមទាំងក៏ទទួលបានឱកាសអភិវឌ្ឍទ្រព្យសម្បត្តិផងដែរ។ ឆ្នាំទាំង ៣ នេះគឺពោរពេញទៅដោយរឿងល្អៗ។ ១. អ្នកកើតក្នុងឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក និងឧបសគ្គដើម្បីកសាងជីវិតពោរពេញដោយជោគជ័យ។ បើប្រៀបធៀបទៅនឹងឆ្នាំដទៃទៀតមនុស្សដែលកើតក្នុងឆ្នាំខាលមានមហិច្ឆតាច្រើន ពួកគេមិនដែលចុះចាញ់វាសនាទេ ងើបឡើងឥតឈប់ឈរបន្ទាប់ពីជួបការលំបាក និងឧបសគ្គ។ ក្រៅពីនេះក៏ជាមនុស្សដែលព្យាយាមរិះរក និងអភិវឌ្ឍចំណេះដឹងដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឈានដល់ដំណាក់កាលជាក់លាក់មួយមនុស្សដែលកើតក្នុងឆ្នាំខាលនេះនឹងប្រាកដជាទទួលជោគជ័យ យ៉ាងហោចណាស់ក៏នឹងក្លាយជាអ្នកមាន…




















