
អ្នកកើតឆ្នាំទាំង៣ ចិត្តល្អ ចិត្តបុណ្យ តែច្រើនតែនាំទុក្ខ នាំបញ្ហាដល់ខ្លួនឯង
មានចិត្តក្លាហានសប្បុរសធម៌ មិនតែងតែទទួលបានផលល្អទេ។ ជាពិសេសអ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះ ដែលមាន EQ ទាប ដូច្នេះ ងាយនឹងរងគ្រោះ មានបញ្ហា ដោយសារតែចិត្តល្អរបស់ខ្លួន។ ១. ស្ត្រីកើតឆ្នាំ ឆ្លូវ ចំពោះស្ត្រីដែលកើតឆ្នាំឆ្លូវ គឺចេញក្រៅមានចិត្តរីករាយ និងចូលចិត្តជួយអ្នកដទៃជាខ្លាំង។ នៅពេលនរណាម្នាក់អាក់អន់ចិត្ត ពួកគេនឹងមិនអាចឈរស្ងៀម មើលដោយភ្នែកនោះឡើយ។ ពួកគេរាប់អានមិត្តភក្តិដោយស្មោះ និងសប្បុរស។ ប្រសិនបើភាគីម្ខាងទៀតធ្វើអ្វីខុស ពួកគេនឹងចង្អុលបង្ហាញដោយត្រង់ៗ ដោយគ្មានការអត់ឱន ឬការគោរព។ ទោះយ៉ាងណាក៏ដោយ ភាពស្មោះត្រង់ហួសហេតុរបស់ស្ត្រីឆ្នាំគោ អាចធ្វើឱ្យដៃគូរបស់នាងមានអារម្មណ៍ខ្មាសអៀន បាក់មុខ ហើយវាពិបាកក្នុងការទទួលយកពាក្យពិតរបស់នាងខ្លាំងណាស់។…




















