ហុងស៊ុយ

New Copy
ប្លែកៗ

ស្រីៗដែលមានលក្ខណៈទាំង៥នេះ ធំ ហើយមូល គឺជាមនុស្សស្រីដែលមានសំណាងខ្លាំង រៀបការរួច រឹតតែជោគជ័យ មានសុភមង្គល

ប្រសិនបើអ្នកមានសំណាងជាម្ចាស់ ១ នៃលក្ខណៈទាំង ៥ ខាងក្រោមនេះ វាពិតជាល្អខ្លាំងពេញមួយជីវិតសម្រាប់អ្នក អ្នកនឹងទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជីវិតជួបតែភាពជោគជ័យ និងមានសំណាងខ្លាំងបំផុត។ ១. មនុស្សដែលមានច្រមុះមូល និងច្រមុះក្រាស់ តាម​នរវិទ្យា ស្ត្រី​ដែល​មាន​ច្រមុះរាង​មូល​ទាប និង​​ក្រាស់ ច្រើន​តែ​មាន​ទ្រព្យ​សម្បត្តិ​ក្រោយ​រៀបការ។ ស្ត្រីទាំងនេះរីកដុះដាលក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ដូច្នេះពួកគេអាចទទួលបានស្វាមីដ៏ល្អ និងមានទេពកោសល្យ។ ស្ត្រី​ដែល​មាន​ច្រមុះ​ទាប ​គឺជា​លក្ខណៈ​ដ៏​ល្អ​មួយ ប៉ុន្តែ​ច្រមុះ​ដែល​ទាប​ពេក ឬ​សំប៉ែត​ពេក​ គឺជា​លក្ខណៈ​អាក្រក់​។ ជាពិសេស នារីដែលមានច្រមុះមូលរាងមូល ច្រើនតែជាមនុស្សឯករាជ្យ ចេះពឹងលើខ្លួនឯង តែងតែពឹងផ្អែកលើកម្លាំងខ្លួនឯង ទើបសម្រេចបានជោគជ័យ។…

Picsart_22 03 06_11 11 04 982
មិត្តអ្នកអាន

Pick a Card អ្នកមានឱកាសក្លាយជាសេដ្ឋី ឬអាចធូរធារសល់លុយសល់កាក់ដែរឬទេ?

មនុស្សគ្រប់រូបច្បាស់ជាគិតថា លុយជាកត្តាសំខាន់ក្នុងជីវិត ទោះបីលុយមិនមែនជាទីបញ្ចប់នៃជីវិតក៏ដោយ ប៉ុន្តែវាក៏ជារឿងសំខាន់បំផុតនៅក្នុងជីវិតផងដែរ ដូច្នោះទៅទាយមើល ថាតើអ្នកអាចក្លាយជាសេដ្ឋីឬអត់? អ្នកអាចជ្រើសរើសសន្លឹកបៀទាយពេលណាក៏បាន តែហាមលួចមើលលទ្ធផលការទស្សន៍ទាយមុនឲ្យសោះ ព្រោះវាអាចមិនឆុត ។ វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អ ហើយអធិស្ឋានសួរចិត្តថា “តើខ្ញុំនឹងក្លាយជាសេដ្ឋីនាពេលអនាគតទេ?” ២. ជ្រើសរើសលេខសន្លឹកបៀហុងស៊ុយដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ សន្លឹកបៀទី 1 បើអ្នកចង់ក្លាយជាសេដ្ឋី អ្នកត្រូវតែបន្តធ្វើបុណ្យកុសលឱ្យបានច្រើន ធ្វើវាដោយគ្មានការចង់បានត្រឡប់មកវិញ ហើយអ្នកនឹងទទួលបានផលល្អមិនគួរឱ្យជឿ ។ អ្នកប្រហែលជាមិនមែនជាមហាសេដ្ឋីទេ ប៉ុន្តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់ មានផ្ទះធំមួយ ហើយអាចរស់ជួបជុំគ្រួសារបានយ៉ាងស្រួល ។ សន្លឹកបៀទី…

New Copy
ប្លែកៗ

ច្បាស់ៗ! ទស្សន៍ទាយអំពីជោគវាសនា អនាគត និងលុយកាក់របស់អ្នក តាមរយៈទម្រង់ត្រចៀក

ទស្សនៈ​នៃ​សរីរវិទ្យា ​គឺ​ការ​មើល​នូវ​អារម្មណ៍​ទាំង​ប្រាំ​នៃ​ទម្រង់មុខ ក៏​អាច​ទស្សន៍ទាយ​បាន​នូវ​ពរជ័យ​របស់​មនុស្ស​បានយ៉ាងច្បាស់ដែរ។ ជាពិសេស ត្រចៀកអាចនិយាយបានច្រើនយ៉ាងអំពីជោគវាសនា​ អនាគតរបស់អ្នក។ សូមចំណាយពេលពីរបីវិនាទី ដើម្បីមើល ថាតើមួយណាដែលជាប្រភេទត្រចៀករបស់អ្នក? ១. ត្រចៀកទន់ – ខ្វះភាពក្លាហាន សាកស្ទាប​ត្រចៀក​របស់អ្នក បើ​មាន​អារម្មណ៍​ទន់​ភ្លន់ បុគ្គល​នេះ​មាន​គំនិត​អវិជ្ជមាន គ្មាន​គំនិត ខ្វះ​ភាព​ក្លាហាន។ ប្រសិនបើមើលពីមុខ អត់ឃើញត្រចៀក នោះ​អ្នក​ជា​មនុស្ស​កំសាក ធ្វើអ្វីមិនសូវគិតពិចារណាទេ ច្រើនតែព្រហើនថែមទៀតផង។ បើ​អ្នក​ចង់​ឱ្យ​បុគ្គល​នេះ​ធ្វើ​ការងារ អ្នក​ត្រូវ​ការ​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​ដើម្បី​ជួយ និង​លើក​ទឹក​ចិត្តដល់គេ។ ជាងនេះទៅទៀត នៅពេលដែលបុគ្គលនេះជួបរឿងសំខាន់ គាត់គ្មានយោបល់ ស្ទាក់ស្ទើរ ងាយយល់ច្រលំ ហើយជារឿយៗងាយចាញ់បោកគេ។…

Doan Van Tien Tai Cua Mot Nguoi Thong Qua Ke Ho Ban Tay 110f3f
សង្គម

លាត​ដៃ​ឡើង ម្រាម​ដៃ​អ្នក​សល់​ប្រឡោះ​ប៉ុន្មាន អាច​ទាយ​ដឹង​ពី​ផ្នែក​ទ្រព្យ​នៅ​ពេល​ទៅ​មុខ

អ្នក​សាកល្បង​លាត​ដៃ​របស់​អ្នក​ឡើង ហើយ​ផ្ទឹម​ម្រាម​ទាំង​អស់​ចូល​គ្នា ដើម្បី​ឲ្យ​ពួក​យើង​អាច​ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ និង​ទ្រព្យសម្បត្តិ​ពេល​ទៅ​មុខ​របស់​អ្នក។ តុះ​ទៅ​ស្វែងយល់​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម៖ ១) គ្មាន​ចន្លោះ ម្រាម​បិទ​ជិត ប្រសិន​ដៃ​របស់​អ្នក មាន​ម្រាម​បិទ​ជិត មិន​ឃើញ​ចន្លោះ​ណា​មួយ នោះ​អ្នក​រមែង​ជា​មនុស្ស​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ មាន​ភាព​ចាស់ទុំ​មុន​វ័យ មាន​ភាព​ម៉ត់ចត់ ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ អ្នក​ក៏​តែងតែ​មើល​ថែ និង​គិតគូរ​ដល់​អ្នក​ផ្ទះ​ជា​អាទិភាព។ និយាយ​អំពី​ទ្រព្យ អ្នក​ជា​មនុស្ស​ដែល​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ឡើយ ពោល​គឺ​ពូកែ​ខាង​រក​លុយ ហើយ​មិន​ថា​បរិយាកាស​ប្រែប្រួល​បែប​ណា គឺ​តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មិន​ងាយ​បោះបង់​អ្វី​មួយ​ចោល​ឡើយ។ ២) ឃើញ​មាន​ប្រឡោះ​មួយ ប្រសិន​បាត​ដៃ​នោះ មើល​ឃើញ​ប្រឡោះ​មួយ​រំលេច​ឡើង ឬ​ចំហ នោះ​អ្នក​រមែង​ជា​មនុស្ស​ស្វាហាប់ ហើយ​តែងតែ​ស្រលាញ់​សេរីភាព ឯករាជ្យ ​ការ​រស់នៅ​ភាព​ជា​ខ្លួន​ឯង។…

2 Thu Khong Nen De O Phong Khach Neu Khong Muon Tan Gia Bai San So 1 Nhieu Nha Mac Phai 154218 (1)
សង្គម

របស់​អ្វី​ដាក់​បាន តែ​ហាម​វត្ថុ ២ នេះ​មិន​ត្រូវ​មាន​ដាច់​ខាត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

តាម​ក្បួន​ហុងស៊ុយ ការ​ដាក់​វត្ថុ​ទាំង ២ ខាង​ក្រោម ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ៖ ២) ធុង​សំរាម បើ​ទោះ​បី​ជា​ត្រូវ​ចោល​សំរាម​តូច​ធំ គួរ​ទម្លាប់​យក​ទៅ​ចោល​នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ខាង​ក្រៅ​ផ្ទះ ដែល​មាន​ធុង​សំរាម កុំ​ទម្លាប់​ដាក់​ធុង​សំរាម​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​សោះ។ តាម​ហុងស៊ុយ​ មិន​ជា​រឿង​ល្អ​ទេ ព្រោះ​អី​បន្ទប់​ទទួល​ភ្ញៀវ ជា​កន្លែង​តំណាង​ឲ្យ​លាភ និង​លុយ ដូច្នេះ​បើ​ពាំនាំ​បរិយាកាស​អាក្រក់ ស្អុយ មក​លាយឡំ​ជាមួយ​ នោះ​នឹង​នាំ​ឲ្យ​អាប់​លាភ។ ១) កុំ​ដាក់​ផ្កា ឬ​រុក្ខជាតិ​សិប្បនិម្មិត ដើម្បី​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ មាន​ភាព​រស់រវើក ​គ្រួសារ​ខ្លះ បាន​រៀបចំ​ដាក់​រុក្ខជាតិ​លម្អ តែ​ពួក​គេ​បែរ​ជ្រើសរើស​យក​របស់​ជ័រ ព្រោះ​គិត​ថា រក្សា​ទុក​បាន​យូរ…

1594009556 159 Thumbnail_schema_article
សង្គម

នេះ​ទិស​ទាំង ៣ ដែល​គួរ​ដាក់​ម៉ាស៊ីន​បោក​គក់ ដើម្បី​ទាញ​លាភ​ទាញ​លុយ​ចូល​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​ម៉ាស៊ីន​បោក​គក់ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់ ដល់​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​បាន។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​ ៣ ចំណុច​ដែល​អ្នក​គួរ​ដឹង៖ ៣) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ ដោយសារ​បរិវេណ​ផ្ទះ​ខ្លះ​ចង្អៀត ពួក​គេ​ក៏​ច្នៃ​មក​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ។ របៀប​នេះ គឺ​ខុស​នឹង​ក្បួន​ហុងស៊ុយ​ហើយ ព្រោះ​ដោយសារ​តែ​ជា​ទូទៅ ផ្ទះ​បាយ​ជា​កន្លែង​មាន​ធាតុ​ភ្លើង ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​លាភ​សំណាង និង​សុខភាព​របស់​ម្ចាស់ផ្ទះ។ ២) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ ការ​ដែល​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ គឺ​មាន​ន័យ​ថា ធាតុ​ភ្លើង​នៃ​ម៉ាស៊ីន ប៉ះ​នឹង​ធាតុ​ទឹក​នៃ​បង្គន់ ដែល​នាំ​ឲ្យ​ក្លាយ​ជា​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​លុយកាក់​ក្នុង​គ្រួសារ។ មួយ​ទៀត​សោត បើ​និយាយ​ពី​ហានិភ័យ​វិញ…

Vc
សង្គម

របស់ ៦ ដែលហាមផ្ដាច់មិនឲ្យដាក់ក្នុងបន្ទប់គេង ព្រោះអាចនាំឲ្យគ្រួសារបែកខ្ញែកគ្នា

តាមក្បួនហុងស៊ុយ បានឲ្យដឹងថា នៅក្នុងបន្ទប់គេងរបស់ក្រុមគ្រួសារនីមួយៗ មិនគួរមានរបស់ទាំង ៦ នេះទេ ព្រោះវាជារបស់នាំស៊យ នាំអបមង្គលឈាមទៅដល់ការបែកបាក់គ្រួសារក៏មាន៖ ៦) ស្បែកជើង ការដែលយកស្បែកជើងពាក់នៅខាងក្រៅហើយមកដាក់ក្នុងបន្ទប់គេង ប្រៀបដូចនឹងនាំយកថាមពលមិនល្អពីខាងក្រៅ ចូលមកក្នុងផ្ទះអ៊ីចឹងដែរ។ ដូច្នេះគួរតែដាក់វានៅខាងក្រៅ ឬមានទីតាំងទុកដាក់ស្បែកជើងដ៏ត្រឹមត្រូវមួយ។ ៥) រូបថតអ្នកស្លាប់ រូបថតអ្នកស្លាប់ឬសមាជិកគ្រួសារសាច់ញាតិ ដែលបានចែកឋានទៅហាមផ្តាច់មិនឲ្យដាក់ក្នុងបន្ទប់គេងនោះទេ។ តាមក្បួន គឺអ្នកកំពុងធ្វើឲ្យអ្នកដែលបានចែកឋានទៅហើយ មានអារម្មណ៍ថារងសម្ពាធ និងត្រូវបន្តមានទំនួលខុសត្រូវមកលើអ្នក ហើយអាចនាំឲ្យអ្នកមានអារម្មណ៍សោកសៅ អាប់អួ និងគេងមិនស្កប់ស្កល់ឡើយ។ ៤) កញ្ចក់ធំ ការដែលដាក់កញ្ចក់ធំនៅមុខគ្រែ ដែលឆ្លុះមកឃើញគ្រែនោះ តាមក្បួនគឺអាចងាយនឹងនាំឲ្យមានអ្នកទីបីចូលមកជ្រៀតជ្រែកជីវិតប្តីប្រពន្ធរបស់អ្នក។ គួរជ្រើសរើសដាក់វានៅកន្លែងដែលសមរម្យមួយ…

Tt
សង្គម

នេះ​ក្បួន​ពាក់​ចិញ្ចៀន​តាម​ម្រាម​នីមួយៗ ដើម្បី​នាំ​លាភ​សំណាង​និង​បន្សាប​ថាមពល​អាក្រក់

១) របៀប​ពាក់​ចិញ្ចៀន​ដើម្បី​បង្កើន​លាភ​សំណាង ក៏​ដោយសារ​តែ​មេ​ដៃ​ជា​និមិត្ត​សញ្ញា​នៃ​លាភ​សំណាង ដូច្នេះ​បើ​ចង់​បាន​លាភ​សំណាង អ្នក​គួរ​តែ​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​មួយ​នោះ។ តែ​យ៉ាង​ណា​ត្រូវ​ចាំ អ្នក​គួរ​ពាក់​លើ​មេ​ដៃ​ខាង​ឆ្វេង ជំនួស​មេ​ដៃ​ខាង​ស្តាំ ព្រោះ​តាម​ទស្សនៈ​ហុងស៊ុយ ដៃ​ស្តាំ​មិន​សូវ​បាន​សុភមង្គល​ទេ។ ប្រសិន​អ្នក​ជា​មនុស្ស​ស្រី សូម​ជ្រើសរើស​ចិញ្ចៀន​ដែល​មើល​ទៅ​រាង​ស្តើង បង្ហាញ​ពី​ភាព​ឯករាជ្យ​និង​ការ​គ្រប់គ្រង​ខ្លួន​ឯង។ ដោយឡែក​បើ​អ្នក​ជា​បុរស សូម​ពាក់​ចិញ្ចៀន​ដែល​មើល​ទៅ​មាន​ថាមពល​និង​អំណាច។ ដោយឡែក​តាម​ក្បួន​មួយ​ផ្សេង​ទៀត ប្រសិន​អ្នក​ចង់​ពង្រឹង​ឲ្យ​ទំនាក់ទំនង​រវាង​មនុស្ស​ជុំវិញ​ខ្លួន ល្អ​ប្រសើរ​ឡើង អ្នក​ត្រូវ​ពាក់​នៅ​ម្រាម​ដៃ​ចង្អុល។ វា​បង្ហាញ​ពី​ភាព​រឹងមាំ និង​ទាក់ទាញ​ភ្នែក​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ២) របៀប​ពាក់​ចិញ្ចៀន​ដើម្បី​បណ្ដេញ​វិញ្ញាណ​និង​ថាមពល​អាក្រក់ ដើម្បី​បញ្ចៀស​ថាមពល​អាក្រក់ ឬ​វិញ្ញាណ​អាក្រក់ ដែល​អ្នក​គិត​ថា ខ្លួន​មិន​សូវ​ជួប​លាភ​សំណាង ហើយ​ជួប​តែ​រឿង​ស៊យ នោះ​តាម​ទស្សនៈ​ហុងស៊ុយ អ្នក​អាច​ពាក់​ចិញ្ចៀន​នៅ​ម្រាម​ដៃ​នាង។ ជាង​នេះ​វា​ក៏​អាច​ជួយ​លើក​កម្ពស់​និង​ពង្រឹង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ផង​ដែរ។ ៣)…

Gffg
សង្គម

មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​លក្ខណៈ​ ៤ ច្រើន​តែមិន​ងាយ​ជោគជ័យ​ ទាំង​រឿង​លុយកាក់​និង​ស្នេហា​

តាម​ក្បួន​នរវិទ្យា លក្ខណៈ​របស់​មនុស្ស​ គឺ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត ជោគវាសនា​នៅ​ពេល​អនាគត។ តាម​រយៈ​លក្ខណៈ​ទូទៅ​ទាំង ៤ ខាង​ក្រោម​លើ​ដង​ខ្លួន​មនុស្ស បាន​បង្ហាញ​ថា​មនុស្ស​នោះ នឹង​ពិបាក​ក្លាយ​ជា​អ្នក​មាន ដោយ​ទោះ​បី​ខំ​ខ្លាំង​ប៉ុណ្ណា តែ​សំណាង​មិន​សូវ​មាន​ឡើយ៖ ៤) ទម្រង់​ច្រមុះ [ដូច​បង្ហាញ​ក្នុង​រូប] ដូច​បង្ហាញ​ក្នុង​រូប ទម្រង់​ច្រមុះ​បែប​នេះ ត្រូវ​បាន​គេ​ពោល​មក​ថា រមែង​ជា​មនុស្ស​ដែល​ពិបាក​នឹង​សល់​ទ្រព្យ​ក្នុង​ដៃ។ មនុស្ស​នេះ ធ្វើ​ការ​រហូត​លែង​ឃើញ​លុយ​ក៏​មាន ក៏​ដោយសារ​តែ​ចំណាយ​ច្រើន ហើយ​មិន​សូវ​ចេះ​សន្សំ​ទុក​ដាក់​នោះ​ទេ។ ៣) ត្រចៀក​រាង​ក្រពឹត អ្នក​ដែល​មាន​ត្រចៀក​រាង​ក្រពឹត​ចូល​ក្នុង មិន​សូវ​បើក គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បន្ទុក​ច្រើន​ក្នុង​ជីវិត។ មនុស្ស​នេះ​រក​បាន​ច្រើន​ប៉ុណ្ណា ក៏​មើល​មិន​ឃើញ​ក្តីសុខ​សម្រាប់​ខ្លួន​ឯង​នោះ​ដែរ ព្រោះ​ទ្រព្យ​ត្រូវ​ចែក​ទៅ​គ្រប់​ច្រក។ យ៉ាង​ណា​រហូត​ដល់​ក្រោយ​អាយុ ៤០…

Gfgf
សង្គម

ស្រ្តី​ណា​បាន​បុរស​មាន​ផ្នែក​ទាំង ៣ ធំ នោះ​ដូច​បាន​លាភ​សំណាង​អណ្ដែត​ដូច​ទឹក​ទន្លេ

ប្រសិន​អ្នក​ជា​បុរស ដែល​មាន​ផ្នែក​ទាំង ៣ ខាង​ក្រោម​នេះ ទំហំ​ធំ នោះ​អនាគត​នឹង​អាច​ក្លាយ​ជា​អ្នក​មាន។ យើង​អបអរ​ចំពោះ​ស្រ្តី​ណា ដែល​បាន​បុរស​នោះ​ជា​ស្វាមី គឺ​ប្រៀប​ដូច​បាន​លាភ​សំណាង​ហូរ​អណ្តែត​ដូច​ទឹក​ទន្លេ៖ ៣) បុរស​ដែល​មាន​ប្រអប់​ជើង​ធំ តាម​ក្បួន បុរស​ដែល​មាន​ប្រអប់​ជើង​ធំ បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ខិតខំ​ឧស្សាហ៍​ព្យាយាម និង​ក្លាហាន។ ដូច្នេះ​បើ​ទោះ​បី​ជា​ឆ្លង​កាត់​ការ​លំបាក និង​ឧបសគ្គ​បែប​ណា​ក៏​ដោយ ពួក​គេ​នឹង​តែង​រិះរក​វិធី​ដើម្បី​ជម្នះ​ឲ្យ​បាន​ឆាប់​រហ័ស។ មនុស្ស​ទាំង​នេះ​ឆ្លាត​ណាស់ ពួក​គេ​អាច​សម្រេច​បាន​ជោគជ័យ និង​រក​ប្រាក់​បាន​ច្រើន ដូច្នេះ​នារី​ណា​ដែល​អាច​រៀបការ​ជាមួយ​បុរស​បែប​នេះ គឺ​ពិត​ជា​សំណាង ហើយ​ក្នុង​ជីវិត​មិន​ខ្លាច​ភាព​ក្រីក្រ​ចូល​មក​បៀត​ឡើយ។ ២) បុរស​មាន​ចង្កា​ធំ បុរស​ដែល​មាន​ចង្កា​មូល​ធំ គឺ​តែងតែ​ជា​បុរស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន គេ​មាន​ទេពកោសល្យ​ភាព​ជា​អ្នក​ដឹកនាំ មាន​មុខ​មាន​មាត់​ក្នុង​សង្គម។ លើស​ពី​នេះ ពួក​គេ​ក៏​រមែង​មាន​ភាព​អត់ធ្មត់​ខ្ពស់…

Fddf
សង្គម

បើ​លេច​រឿង​ចម្លែក ៣ ចេញ​មក នោះ​ជា​ប្រផ្នូល​ល្អ គ្រួសារ​អ្នក​បម្រុង​នឹង​មាន​លាភ​ហើយ

ប្រសិន​អ្នក​សង្កេត​ឃើញ​រឿង​ចម្លែក​ទាំង​ ៣ ដូច​បង្ហាញ​ខាង​ក្រោម រំលេច​ចេញ​មក នោះ​គ្រួសារ​របស់​អ្នក គឺ​បម្រុង​នឹង​មាន​លាភ​សំណាង​ចូល​មក​ក្នុង​ផ្ទះ​ហើយ។ តោះ​ទៅ​តាមដាន​ទាំង​អស់​គ្នា ដើម្បី​ចាត់​ទុក​ជា​ចំណេះដឹង​ក្បួន​ហុងស៊ុយ៖ ៣) សុបិន​ឃើញ​ភ្លើង បើ​អ្នក​សុបិន​ឃើញ​គំនរ​ភ្លើង​ធំ កំពុង​ឆេះ​ឡើង​នៅ​ពេល​យប់ មាន​ន័យ​ថា ពេល​ឆាប់ៗ​ខាង​មុខ​នេះ ការ​រកស៊ី ការងារ​នៃ​សមាជិក​គ្រួសារ​អ្នក នឹង​មាន​ភាព​រីក​ចម្រើន​ល្អ ពោល​ម្ចាស់ផ្ទះ​នឹង​អាច​មាន​ទ្រព្យសម្បត្តិ​ហូរ​ចូល​ច្រើន ហើយ​ថែម​ទាំង​មាន​ឱកាស​អាច​ពង្រីក​ក្តីស្រមៃ​មួយ​ចំនួន​ទៀត​ផង។ ២) ឆ្កែ​អត់​ម្ចាស់ រត់​មក​ផ្ទះ​អ្នក ប្រសិន​សុខៗ​ឃើញ​ឆ្កែ​អត់​ម្ចាស់ ឬ​វង្វេង​ម្ចាស់ រត់​ចូល​មក​ផ្ទះ​របស់​អ្នក ឬ​មក​ចាំ​នៅ​មុខ​ក្លោងទ្វារ​អ្នក នោះ​ជា​ប្រផ្នូល​ល្អ ដែល​មាន​ន័យ​ថា គ្រួសារ​របស់​អ្នក​នឹង​មាន​ភាព​រុងរឿង សុខដុមរមនា។ ប្រផ្នូល​នេះ​សោត ក៏​បង្ហើប​ថា…

Hjhj
សង្គម

បើ​សុខៗ​ដុះ​រោម​លើ​ផ្នែក​ ៣ វា​ជា​ប្រផ្នូល​ហៅ​លាភ សូម​កុំ​កាត់​ចោល​ឲ្យ​សោះ

បើ​អ្នក​កត់​សម្គាល់​ឃើញ​ខ្លួន​ឯង សុខៗ​លើ​ផ្នែក​រាងកាយ​ទាំង ៣ ខាង​ក្រោម មាន​ដុះ​រោម​លើ​ទីតាំង​នោះ មាន​ន័យ​ថា នោះ​ជា​ប្រផ្នូល​ហៅ​លាភ​ហៅ​សំណាង ដែល​អនាគត​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន​ក្នុង​ពេល​ដ៏​ខ្លី ហើយ​គ្រោះ​ទាំង​ឡាយ នឹង​រសាត់​ទៅ​ឆ្ងាយ៖ ៣) រោម​ចិញ្ចើម​ដុះ​ក្រាស់ មនុស្ស​ដែល​មាន​រោម​ចិញ្ចើម​ដុះ​ក្រាស់ គឺ​តែងតែ​ជា​មនុស្ស​ថ្លៃថ្នូរ ចេះ​ជ្រោមជ្រែង និង​ជួយ​យក​អាសា​អ្នក​ដទៃ។ មនុស្ស​នេះ រឹងមាំ ឯករាជ្យ​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​បំផុត។ ប្រសិន​សង្កេត​ឃើញ​រោម​ចិញ្ចើម​ដុះ​ក្រាស់​ឃ្មឹក​ជាង​សព្វ​មួយ​ដង មាន​ន័យ​ថា លុយកាក់ លាភ​សំណាង​នឹង​រៀប​ហូរ​ចូល​មក​ដល់​ហើយ។ រួច​ក៏​តែងតែ​មាន​ការ​គាំទ្រ​ពី​គ្រប់​ទិសទី ដូច្នេះ​បើ​អ្នក​មាន​គម្រោង​អ្វី ក៏​នឹង​អាច​សម្រេច​បាន​ដូច​បំណង​ប្រាថ្នា។ ២) រោម​ដុះ​លើ​ប្រជ្រុយ អ្នក​ដែល​មាន​រោម​ដុះ​លើ​ប្រជ្រុយ ត្រង់​ផ្នែក​ទីតាំង​ណា​ក៏​ដោយ មាន​ន័យ​ថា ទ្រព្យ​កំពុង​រីក…

Hjhj
សង្គម

ក្បួន​ហុងស៊ុយ៖ ទីតាំង​ព្យួរ​នាឡិកា​មិន​ចេះ​តែ​ដាក់​ទេ ព្យួរខុស​ ៤ ទីតាំង​នេះ ដឹង​តែ​ស៊យ​ហើយ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​នាឡិកា​សម្រាប់​មើល​ម៉ោង គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​យីអ៊ុន​ត្រូវ​ឡើង​ចុះ​របស់​អ្នក​បាន។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ជៀសវាង​ឲ្យ​បាន​នៅ​ទីតាំង​ទាំង ៤ ខាង​ក្រោម៖ ៤) ក្បាល​គ្រែ​បន្ទប់​គេង នៅ​ពេល​គេង សំឡេង​នាឡិកា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញថប់​ក្នុង​ការ​គេង ពិបាក​ក្នុង​ការ​គេង ហើយ​ជា​ញឹកញយ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ភិតភ័យ​ស្រឡាំងកាំង​ផង​ដែរ។ វា​ប្រៀប​ដូច​ជា​ទាញ​ថាមពល​អាក្រក់​ចូល​មក​ក្នុង​ផ្ទះ ដូច្នេះ​ហើយ​ទីតាំង​លើ​ក្បាល​គ្រែ ឬ​ជាប់​ក្បាល​គ្រែ​នេះ គឺ​ត្រូវ​តែ​ជៀស​ដាច់​ខាត។ ៣) ទល់​មុខ​ទ្វារ​ធំ​ចេញ​ចូល​ផ្ទះ កញ្ចក់​របស់​នាឡិកា ដូច​ជា​កញ្ចក់​នៅ​ក្នុង​ហុងស៊ុយ​អ៊ីចឹង​ដែរ។ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​ដាក់​នៅ​មាត់​ទ្វារ​ចេញ​ចូល ឬ​ចំ​ពី​មុខ​ទ្វារ​ធំ​នោះ​ទេ ព្រោះ​ចំណាំង​ផ្លាត​នៃ​កញ្ចក់ វា​ដូច​ធ្វើ​ឲ្យ​ថាមពល​ល្អ​ដែល​បម្រុង​នឹង​ចូល ត្រូវ​ផ្លាត​ចេញ​ទៅ​វិញ រាំងស្ទះ​គ្រួសារ​មិន​ឲ្យ​ជួប​លាភ​សំណាង​បាន។ ២) ព្យួរ​នៅ​ក្នុង​បន្ទប់​បរិភោគ​អាហារ នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ទីតាំង​បន្ទប់​ទទួល​ទាន​អាហារ…

Luu Y Khi Dat Ban Th
សង្គម

លាភ​ត្រូវ​មក​ដល់ ក៏​ហូរ​ទៅ​អស់​ដែរ បើ​អ្នក​មិន​បោះចោល​ទម្លាប់​អាក្រក់ ៥ នេះ

៥) ផឹក​តែ​ពាក់​កណ្ដាល​អាធ្រាត្រ ការ​ផឹក​តែ​នៅ​ពេល​យប់ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ តែ​វា​ថែម​ទាំង​នាំ​ឲ្យ​យីអ៊ុន​អ្នក​ធ្លាក់​ចុះ​ទៀត​ផង។ ថាមពល​វិជ្ជមាន​បម្រុង​នឹង​ចូល​មក​ដល់ ក៏​របូត​ចេញ​ទៅ​វិញ​ដែរ ពោល​តាម​ក្បួន​ទម្លាប់​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ខ្លាំង​ណាស់ បើ​និយាយ​ពី​ហុងស៊ុយ។ ៤) ការ​បង្ហិន​ទឹក ការ​ប្រើប្រាស់​ទឹក​មិន​សន្សំសំចៃ បើក​ទឹក​ចោល ធ្វើ​ឲ្យ​ទឹក​ហូរ​ចោល​ មិន​ត្រឹម​តែ​ជា​ការ​ខ្ជះខ្ជាយ​ធនធាន​ប៉ុណ្ណោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ក៏​ដូច​កំពុង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ផង​ដែរ។ តាម​ក្បួន​ហុងស៊ុយ ទឹក​តំណាង​ឲ្យ​ទ្រព្យ​និង​សំណាង ហើយ​បើ​អ្នក​ខ្ជះខ្ជាយ​លើ​ទឹក វា​ប្រៀប​ដូច​ជា​បដិសេធ​ផ្នែក​ទ្រព្យ បដិសេធ​មិន​ទទួល​យក​លាភ​សំណាង​មិន​ចូល​មក​ក្នុង​ជីវិត​អ៊ីចឹង​ដែរ។ យ៉ាង​ណា​បើ​ជា​ការ​ប្រើប្រាស់​ធម្មតា ហើយ​មាន​ការ​សន្សំសំចៃ​នោះ រាប់​ថា​ល្អ​វិញ។ ៣) មិន​លាង​ថ្ងាស ពេល​លាង​មុខ​មនុស្ស​មួយ​ចំនួន ឧស្សាហ៍​តែ​ផ្តោត​ទៅ​លើ​ថ្ពាល់ តែ​មើល​រំលង​ថ្ងាស ដែល​វា​ជា​បង្អួច​បើក​បិទ នាំ​លាភ​សំណាង​ចូល​ក្នុង​ជីវិត។…

Dung 0 Gio Dem Giao Thua Nho Dat 1 Bao Li Xi Do Dung Cho Nay Dam Bao Than Tai Vui Mung Ung Y 173750
សង្គម

ចែក​គ្នា​ដឹង! នេះ​ក្បួន​ហុងស៊ុយ ២ ដែល​អ្នក​ត្រូវ​អនុវត្ត​ជាមួយ​ធុង​អង្ករ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ធុង​ឬ​ពាង​ដាក់​អង្ករ មិន​មែន​ត្រឹម​ជា​កន្លែង​រក្សា​ទុក​អង្ករ​សម្រាប់​ទទួល​ទាន​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ផ្សារភ្ជាប់​ទៅ​នឹង​របស់​នាំ​លាភ នាំ​សំណាង និង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ផង​ដែរ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ យើង​ណែនាំ​ឲ្យ​អ្នក​អនុវត្ត​ក្បួន​ហុងស៊ុយ ២ ដែល​អ្នក​ត្រូវ​អនុវត្ត​ជាមួយ​ធុង​អង្ករ៖ ២) ដាក់​អាំង​ប៉ាវ​ក្រហម​នៅ​បាត​ធុង តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​ដាក់​អាំង​ប៉ាវ ដែល​មាន​លុយ​មួយ​ចំនួន តិច​ក៏​បាន​ច្រើន​ក៏​បាន ឲ្យ​តែ​មាន​ក្រដាស​លុយ​តំណាង ហើយ​យក​ទៅ​កប់​ចោល​នៅ​បាត​ធុង សឹម​ដាក់​អង្ករ​ពី​លើ។ ក្បួន​នេះ អ្នក​អាច​អនុវត្ត​បាន​រៀងរាល់​ថ្ងៃ តាម​ថា​មិន​ចាំ​បាច់​តែ​ថ្ងៃ​ចូល​ឆ្នាំ​ទេ គ្រាន់​ថា​ថ្ងៃ​ធំ ថ្ងៃ​ពិសេស ដូច​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ចាំ​បាច់​មិន​គួរ​រំលង​បាន​ឡើយ។ ពណ៌​ក្រហម​នៃ​អាំង​ប៉ាវ​នាំ​លាភ នាំ​សំណាង រី​ឯ​ក្រដាស​ប្រាក់ នាំ​ឲ្យ​ទ្រព្យ​កាន់​តែ​ប្រមូល​ហូរ​ចូល​ផ្ទះ​ឥត​ឈប់។ ១) ត្រូវ​ប្រាកដ​ថា​អង្ករ​មិន​អស់​ពី​ធុង កុំ​ឲ្យ​ធុង…

Jhhj
សង្គម

ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​បង្កប់​របស់ ៣ ​ក្នុង​ហោប៉ៅ ដើម្បី​ទាញ​សំណាង​ពេញ​មួយ​ឆ្នាំ

ចាប់​ពី​ម៉ោង ០០:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣១ ​មករា ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន សូម​អ្នក​លៃលក​រក​ ១ ក្នុង​ចំណោម​របស់​ទាំង ៣ មក​ដាក់​ក្នុង​ហោប៉ៅ ព្រោះ​នឹង​នាំ​ឲ្យ​អ្នក​អាច​មាន​លុយ​កាក់​ហូរ​ចូល សំណាង​ពេញ​មួយ​ឆ្នាំ៖ ៣) កាក់​មួយ​ពីរ អ្នក​អាច​យក​កាក់​មួយ​ឬ​ពីរ​មក​ដាក់​តាម​ខ្លួន ក្នុង​ហោប៉ៅ ឬ​កាបូប​លុយ ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ដែល​ជំនឿ​នេះ​គេ​ជឿ​ថា នឹង​ជួយ​ឲ្យ​ឆ្នាំ​ថ្មី ខ្សែ​រាសី​របស់​អ្នក​នឹង​ឡើង​ទៅ​យ៉ាង​រលូន ទាំង​អាជីព​ការងារ ការ​រកស៊ី​ក្តី និង​មាន​ភាព​រុងរឿង។ ២) សណ្តែក​ក្រហម តាម​ហុងស៊ុយ គេ​ជឿ​ថា សណ្តែក​ក្រហម តំណាង​ឲ្យ​ពណ៌​នៃ​សំណាង​ល្អ…

Maxresdefault
សង្គម

ដាក់​របស់​នេះ ក្បែរ​ក្បាល​ដំណេក នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន តាម​ជំនឿ អាច​ឲ្យ​អ្នក​មាន​បាន​ត ៣ ជំនាន់

តាម​អ្នក​ជំនាញ​ហុងស៊ុយ​បាន​ណែនាំ​មក​ថា ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ត​ទៅ អ្នក​គួរ​តែ​ដាក់​របស់​ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្បែរ​ក្បាល​ដំណេក ឬ​ជាប់​តុ​ក្បែរ​គ្រែ ដោយ​វា​អាច​នាំ​ប្រយោជន៍​ជា​ច្រើន ទាំង​ផ្នែក​ជំនឿ និង​វិទ្យាសាស្រ្ត៖ នោះ​គឺ​ការ​ប្រើប្រាស់​ចាន​មួយ ដោយ​មាន​ក្រូចឆ្មារ​ប៉ុន្មាន​ផ្លែ​មក​ដាក់​ពី​លើ អម​ដោយ​អំបិល​រាយប៉ាយ​ជា​ច្រើន​រយ​គ្រាប់​នៅ​លើ​ចាន​នោះ។ យ៉ាង​ណា​ត្រូវ​ចាំ​ថា ចំនួន​ក្រូច​ឆ្មារ​ត្រូវ​តែ​ជា​លេខ​សេស ឧទាហរណ៍៖ ១, ៣,៥ រួច​យក​ទៅ​ដាក់​វា​នៅ​ក្រោម​គ្រែ​ក៏​បាន ក្បែរ​ក្បាល​គ្រែ​ក៏​បាន​មុន​ពេល​ចូល​គេង មុន​ឈាន​ចូល​ថ្ងៃ​ចូល​ឆ្នាំ​ចិន។ អនុវត្ត​បែប​នេះ រយៈ​ពេល ៣ ​ថ្ងៃ​ជាប់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន តាម​ជំនឿ​គេ​ជឿ​ថា នឹង​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​បាន យក​បាន​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ក៏​ដូច​ជា​អាច​ដោះស្រាយ​នៅ​គ្រប់​បញ្ហា ការ​កកស្ទះ​នៃ​ឧបសគ្គ​ធ្លាប់​យាយី​នៅ​ឆ្នាំ​ចាស់ នឹង​ត្រូវ​រសាត់​បាត់​ទៅ​តាំង​ស្រុង។ សំណាង​នឹង​វិល​មក​ជួប​អ្នក…

Gfgft
សង្គម

គ្រោះ​នៅ​នឹង​មុខ ត្រូវ​តែ​ប្រយ័ត្ន បើ​សុខៗ​រាងកាយ​អ្នក​ឲ្យ​ប្រផ្នូល​ចំៗ​ទាំង ៤ នេះ

ខាង​ក្រោម​ជា​សញ្ញា​ទាំង ៤ ដែល​អាច​បង្ហាញ​ថា នៅ​ពេល​ខាង​មុខ ជីវិត​អ្នក​អាច​នឹង​ជួប​គ្រោះ ឬ​ប្រឈម​ការ​ខាតបង់​ណា​មួយ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់៖ ៤) ជ្រុះ​រោម​ចិញ្ចើម ចិញ្ចើម​តំណាង​ឲ្យ​សំណាង ហើយ​ប្រសិន​សុខៗ​មាន​ការ​ខូច​ទ្រង់ទ្រាយ ជ្រុះ​រោម​ចិញ្ចើម​ច្រើន នោះ​វា​ជា​ប្រផ្នូល​បង្ហាញ​ថា ជីវិត​ខាង​មុខ​គឺ​ច្របូកច្របល់ ដែល​អ្នក​អាច​មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​សមាជិក​សាច់ញាតិ។ ៣) គម្លាត​រវាង​ម្រាម​ដៃ​ធំ​ពេក នៅ​ពេល​ដែល​គម្លាត​ឬ​ចន្លោះ​រវាង​ម្រាម​ដៃ​ពី​មួយ​ទៅ​មួយ ឃើញ​ចន្លោះ​ធំ​ពេក នោះ​បង្ហាញ​ថា ជា​មនុស្ស​ដែល​មាន​លុយ​ហើយ​មិន​សូវ​ចេះ​ថែ​រក្សា ពោល​គឺ​តែងតែ​ងាយ​នឹង​បាត់បង់ និង​ជាប់​បំណូល​គេ។ ២) ញាក់​មាត់ យើង​ធ្លាប់​តែ​លឺ​ប្រផ្នូល​ញាក់​ភ្នែក តែ​មនុស្ស​ដែល​សុខៗ​ញាក់​មាត់​ឥត​ឈប់ វា​ក៏​ហាក់​ដូច​ជា​បង្ហាញ​ពី​អាជីព​ការងារ ការ​រកស៊ី​របស់​អ្នក ដូច​ជា​មិន​អាច​ដំណើរការ​រលូន​ទៅ​ពេល​ខាង​មុខ ហើយ​ងាយ​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ថានភាព​លំបាក។ ១)…

ងងថ
សង្គម

រកស៊ី​មាន​បាន​ពេញ​មួយ​ឆ្នាំ! មុន​ម៉ោង ០០ ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន ត្រូវ​ដាក់​របស់​ ៣ នេះ​ក្រោម​គ្រែ

គ្រែ​បើ​តាម​ក្បួន​ហុងស៊ុយ​មិនមែន​ត្រឹម​ជា​កន្លែង​ចូល​ដំណេក​ធម្មតា​នោះ​ទេ តែ​វា​ក៏​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ដែល​អាច​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ឡើង​ចុះ យីអ៊ុន​ទៅ​តាម​នោះ​ផង​ដែរ។ មុន​ម៉ោង ០០:០០ នាទី​ថ្ងៃ​ចូល​ឆ្នាំ​ចិន បើ​ចង់​បាន​លាភ​សំណាង រក​ស៊ី​មាន​បាន​ពេញ​មួយ​ឆ្នាំ ចាំ​បាច់​អ្នក​ដែល​មាន​គូ​ត្រូវ​តែ​ដាក់​របស់​ទាំង ៣ នេះ​ក្រោម​គ្រែ មុន​ចូល​ដំណេក៖ ៣) តម្រង​ឬ​ថូ​ស្តោះ​ទឹក​មាត់ កាល​ពី​មុន​ចាស់ៗ​ដែល​ជក់​បារី ឬ​ប្រើប្រាស់​ស្លាម្លូ រមែង​មាន​ថូ​មួយ​នៅ​ខាង​ក្រោម​គ្រែ ឬ​ក្នុង​ផ្ទះ​ត្រង់​ទីតាំង​ណា​មួយ ដើម្បី​ស្តោះ​ទឹក​មាត់។ តែ​យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ បើ​ទោះ​បី​អ្នក​ដាក់​ត្រង់​ទីតាំង​ណា​ក៏​ដោយ តែ​ត្រូវ​ចាំ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទាញ​មក​ដាក់​នៅ​ខាង​ក្រោម​គ្រែ។ របៀប​នេះ គេ​ជឿ​ថា អាច​ជួយ​កាត់​បន្ថយ​ជម្លោះ​ក្នុង​គ្រួសារ បញ្ចៀស​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​រវាង​ប្តី​ប្រពន្ធ អាច​ឲ្យ​ជីវិត​គូ​រស់នៅ​បាន​សុខដុមរមនា និង​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចំណង​ស្នេហ៍​ក៏​នឹង​កាន់​តែ​រឹងមាំ​យូរ​អង្វែង​ផង​ដែរ។ ២) ពង់​ស្ងោរ…

Fddf
សង្គម

ក្បួនហុងស៊ុយ តើដាក់ទឹក ៣ ពែង ឬ ៥ ពែងលើអាសនៈ មានអត្ថន័យបែបណា ហើយមួយណាល្អជាង?

តើនៅលើអាសនៈ ការដាក់ទឹកតែ ៣ ពែង ឬ ៥ ពែង តើមានអត្ថន័យបែបណា? ហើយមួយណាដែលអ្នកគួរតែអនុវត្ត ដើម្បីទទួលបានលាភសំណាងពិតប្រាកដ? អត្ថន័យចំនួនពែងទឹកលើអាសនៈ៖ ក្រៅពីចានដង្វាយផ្លែឈើ នំនែក ទឹកក៏ជារបស់ដែលមិនអាចខ្វះបានផងដែរ។ សម្រាប់ទឹក ៣ ពែង ដាក់លើអាសនៈ គឺសំដៅទៅការបង្ហាញចិត្តស្មោះត្រង់ ការគោរពចំពោះព្រះ និងបុព្វការីជន ដោយពែងទាំងសងខាង ជូនដូនតាញាតិកាទាំង ៧ សន្តាន ហើយពែងកណ្តាលជូនដល់ព្រះ។ រីឯសម្រាប់អាសនៈដែលគេដាក់ពែង ៥ និយាយឲ្យងាយយល់ទៅ គឺមិនខុសពីអត្ថន័យនៃពែង ៣ នោះទេ…

Bbn
សង្គម

កុំឲ្យទុយយោទឹកធ្លាយ កុំដាក់លុយរាយប៉ាយក្នុងផ្ទះ នេះក្បូនហុងស៊ុយ ៥ ដែលមិនអ្នកគួររំលង

៥) ការរៀបចំអាសនៈមិនបានត្រឹមត្រូវ អាសនៈនៃព្រះឬរបស់សក្ដិសិទ្ធិទាំងឡាយ អ្នកត្រូវរៀបចំដាក់នៅកន្លែងដែលស្ងប់ស្ងាត់ មិនមានមនុស្សដើរឆ្លងកាត់ច្រើន ហើយបើព្យួរឬតម្កល់នៅទីតាំងណាមួយ ត្រូវដាក់ឲ្យមានភាពនឹងន មិនឲ្យផ្អៀងរៀបធ្លាក់នោះឡើយ។ ជាងនេះក៏មិនត្រូវដាក់នៅក្បែរបង្គន់ ដាក់ក្បែរផ្ទះបាយដែរ ព្រោះរមែងនាំឲ្យម្ចាស់ផ្ទះជួបរឿងមិនល្អ គ្មានលាភគ្មានសំណាងចូលផ្ទះ ហើយទំនាក់ទំនងប្តីប្រពន្ធក៏ងាយនឹងបែកខ្ញែកគ្នាទៅតាមនោះដែរ។ ៤) រូបភាពតាំងលម្អរហែកឬបាក់បែក មនុស្សសម័យនេះគេពេញនិយមទិញរូបភាពមកតាំងលម្អ ដូចជារូបភាពទេសភាព ឬរូបភាពគួរឲ្យគោរពណាមួយ ដោយជឿទៅតាមក្បួនថាអាចនាំសំណាងល្អ។ យ៉ាងណាអាជីពការងារ ផលចំណេញក្នុងអាជីវកម្មរបស់អ្នក ក៏អាចស្រុតចុះទៅតាមរូបភាពតាំងលម្អនោះដូចគ្នា ប្រសិនអ្នកមិនបានមើលវាឲ្យដិតដល់ ដោយបណ្តោយឲ្យវារហែក ធ្លាក់រប៉ាត់រប៉ាយហើយពុំបានរៀបចំឲ្យត្រឹមត្រូវ ឬជួសជុលកែលម្អឲ្យដូចដើម។ ៣) ដាក់លុយរាយប៉ាយក្នុងផ្ទះ នៅក្នុងផ្ទះ អ្នកដើរដាក់លុយរាយប៉ាយ នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច…