
ប្រយ័ត្នស៊យ ស្រុតយីអ៊ុន! នេះក្បួនរៀបចំបន្ទប់ទទួលភ្ញៀវ ៤ ដែលម្ចាស់ផ្ទះត្រូវដឹង
តាមក្បួនហុងស៊ុយបន្ទប់ទទួលភ្ញៀវ គួរតែរៀបចំឲ្យបានត្រឹមត្រូវ ព្រោះវាអាចប៉ះពាល់ដល់យីអ៊ុនម្ចាស់ផ្ទះ អាចនាំឲ្យឡើងចុះបានទៅតាមនោះ។ ខាងក្រោម Knongsrok ណែនាំនូវ ៤ ចំណុចដែលត្រូវជៀសវាង៖ ៤) កុំទុករបស់គរច្រើនពេក គ្រួសារជាច្រើនមានទម្លាប់ចេះតែរក្សាទុកនេះ ទុកនោះ យូរទៅក៏គរ ហើយឥវ៉ាន់ខ្លាំងមិនបានការអ្វីផងនោះ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ ជាបន្ទប់លើកយីអ៊ុនល្អបំផុត ដែលតាមក្បួនគឺត្រូវឲ្យមានខ្យល់ចេញចូល និងបរិយាកាសពន្លឺហូរចេញចូលគ្រប់គ្រាន់។ ដូច្នេះការទុករបស់ច្រើនពេកនៅក្នុងបន្ទប់ទទួលភ្ញៀវ ក៏អាចនាំឲ្យប៉ះពាល់ដល់សំណាងម្ចាស់ផ្ទះផងដែរ។ ៣) រាងចម្លែក តាមអ្នកជំនាញហុងស៊ុយ ណែនាំថាបន្ទប់ទទួលភ្ញៀវគួរតែរៀបចំជារាងការ៉េ ឬចតុកោណកែង ពោលមិនគួររៀបជារាងត្រីកោណ ឬរង្វង់នោះទេ។ ការដែលធ្វើបន្ទប់ទទួលភ្ញៀវទៅជារាងចម្លែកពេក ក៏អាចបណ្ដាលឲ្យគ្រួសារជួបរឿងមិនល្អច្រើនផងដែរ។ យ៉ាងណាប្រសិនវាជ្រុលជាខូចទ្រង់ទ្រាយ ឬខុសទ្រង់ទ្រាយហើយ…




















