
រុក្ខជាតិស្រឡាញ់ទាំងអស់ តែបើជ្រើសដើមនាំសំណាង ៥ ប្រភេទមកដាក់តាំង ក្នុងជិវិតមិនបាច់ភ័យរឿងក្រទេ
តាមហុងស៊ុយ ដើមឈើ ៥ ប្រភេទ ដាំទៅពិតជាមិនខុសទេ ព្រោះវាមានសមត្ថភាពខ្ពស់ក្នុងការទាក់ទាញសំណាង នាំលាភនាំជ័យសិរីមង្គលចូលដល់សមាជិកគ្រួសារ ជាពិសេសស័ក្តិសមបំផុតសម្រាប់ដាក់តាំងក្នុងបន្ទប់ ឬកន្លែងធ្វើការផ្សេងៗ។ ដើមលុយ៖ តាមក្បួនហុងស៊ុយ ដើមលុយជានិមិត្តរូបនៃទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើនកំពុងពេញនិយមនាំគ្នាដាំ។ ដើមលុយមានស្លឹកបៃតងដ៏ប្រណិត ដែលតំណាងឱ្យការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ម្ចាស់ មានភាពងាយស្រួលក្នុងការរស់នៅ អាចសម្របខ្លួនទៅនឹងបរិយាកាសក្នុងផ្ទះបាន។ លើសពីនេះ ដើមលុយមានមែក និងស្លឹកដុះឡើង ចង្អុលឡើងដើម្បីបង្ហាញពីកម្លាំង ហើយត្រូវបានគេជឿថា ការដាក់ដើមឈើប្រាក់នៅក្នុងបន្ទប់ឬការិយាល័យនឹងនាំមកនូវសំណាងល្អនិងភាពរុងរឿងដល់ជីវិត។ ជាពិសេស ដើមលុយមានច្រើនទំហំខុសៗគ្នា ដែលអ្នកអាចជ្រើសរើសបានត្រឹមត្រូវតាមទំហំផ្ទះ។ ដើម Honeysuckle៖ រុក្ឃជាតិនេះមានលក្ខណៈដុចដើមលុយដែរ ដែលកំពុងទទួលបានប្រជាប្រិយភាពនាពេលបច្ចប្បន្ននេះ។ អ្នកអាចតាំងរុក្ខជាតិនេះបានគ្រប់ទីកន្លែង…




















